ឆ្នាំ២០២៤ កំណើនសេដ្ឋកិច្ចសកលអាចយឺតយ៉ាវ ប៉ុន្តែអាជីវកម្មថ្មីៗមួយចំនួននឹងក្លាយជាទំនោរបស់ទីផ្សារ

បរទេស ៖ ពិភពលោកបានទទួលរងនូវសំពាធសេដ្ឋកិច្ច និងនយោបាយពេញមួយឆ្នាំ២០២៣ ហើយវានឹងក្លាយជាចំណែកក្នុងការធ្វើឲ្យកំណើនសេដ្ឋកិច្ចសកលអាចមានកំណើនតិចតួចនៅឆ្នាំ២០២៤។ ក្រៅពីនោះគេសង្កេតឃើញកត្តាជះឥទ្ធិពលផ្សេងទៀត ដូចជា ការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ សកម្មភាពពាណិជ្ជកម្មដែលមានភាពទន់ខ្សោយ ព្រមទាំងកម្រិតនៃទំនុកចិត្តរបស់អ្នកប្រើប្រាស់ជាដើម។ នេះបើយោងតាមទស្សនវិស័យសេដ្ឋកិច្ចចុងក្រោយដែលចេញផ្សាយដោយ OECD ។

ក្រុមអ្នកជំនាញ OECD បានព្យាករណ៍ថា កំណើន GDP សកលលោកនឹងមានកំណើន ២,៩ភាគរយ ក្នុងឆ្នាំ២០២៣នេះ ហើយវានឹងធ្លាក់ចុះមកវិញត្រឹមតែ ២,៧ភាគរយនៅក្នុងឆ្នាំ២០២៤ បើទោះបីជាវានឹងអាចកើនឡើងបន្តិចវិញប្រមាណជា ៣ភាគរយក្នុងឆ្នាំ២០២៥ក្តី។

គួរឲ្យដឹងដែរថា​ OECD ឬ The Organisation for Economic Co-operation and Development គឺជាអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសកលដែលមានប្រទេសសមាជិកចំនួន៣៨ និងត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦១ មានគោលដៅចំបងគឺកិច្ចខិតខំជំរុញវឌ្ឍនភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោក។ ទោះបីជាយ៉ាងណាក្តី ការធ្លាក់ចុះនៃសេដ្ឋកិច្ចមិនមែនមានន័យថា អាជីវកម្មខ្នាតតូចនឹងត្រូវប៉ះពាល់ទាំងស្រុងនោះទេ ប៉ុន្តែវាទាមទារនូវការផ្លាស់ប្តូររូបរាង ឬផ្លាស់ប្តូរតម្លៃថ្លៃដើម ឬរបៀបនៃការប្រើប្រាស់ផលិតផលជាដើមដើម្បីបំពេញតម្រូវការថ្មីៗជំនួសវិញ។

ឆ្នាំក្រោយនេះ ទំនោរទីផ្សាររបស់ពិភពលោកទំនងជានឹងគេចមិនផុតពីបច្ចេកវិទ្យាថ្មីៗនោះទេ ពីព្រោះថាវាមានភាពប្រណិតជាងមុន តម្លៃធូរថ្លៃ សេវាកម្មកាន់តែលឿន ហើយជួយសន្សំសំចៃខ្លាំងទៅដល់បញ្ហាបរិស្ថានពិភពលោកទៀតផង។ ដូច្នេះ សម្រាប់អ្នកដែលប្រកបអាជីវកម្មខ្នាតតូច គួរតែត្រៀមខ្លួនឱ្យបានជាមុន ពីព្រោះថាទីផ្សារនៅឆ្នាំ២០២៤តទៅនឹងមានការផ្លាស់ប្តូរដោយសារអតិថជន អាចនឹងមានរសនិយមផ្សេងៗវិញ ទាំងការធ្វើដំណើរ ការបំពេញការងារ និងការរស់នៅប្រចាំថ្ងៃ។

ក្នុងចំណោមអាជីវកម្មដែលនឹងអាចមានទីផ្សារខ្ពស់ទាំង១២នៅឆ្នាំក្រោយដែលត្រូវបានព្យករណ៍ដោយ The Next Insurance គេសង្កេតឃើញថា អាជីវកម្មតូចៗចំនួន៤ ដែលគួរឲ្យចាប់អារម្មណ៍ និងមិនសូវមានប្រតិបត្តិការខ្លាំងនាពេលកន្លងមកនោះរួមមានដូចជា អាជីវកម្មដែលមានពាក់ព័ន្ធទៅនឹងឧស្សាហកម្មរៀបចំអាពាហ៍ពិពាហ៍ ( Anything Wedding Industry related) បន្ទាប់មកគឺអាជីវកម្មដែលទាក់ទងទៅនឹង AI (Anything artifical intelligence related) ហើយមួយទៀតគឺអាជីវកម្មឌីសាញលំនៅដ្ឋានឡើងវិញ (Residential Remodeling) និងទី៤ គឺអាជីវកម្មរៀបចំលំនៅដ្ឋានបែបឆ្លាតវៃ (Smart Home Installers) ។

ដោយឡែក The Inc.com ក៏បានធ្វើការព្យាករណ៍ស្រដៀងគ្នាទៅលើអាជីវកម្មធំ និងបច្ចេកវិទ្យាថ្មីៗដែលឆ្នាំ២០២៤ខាងមុខនេះ យើងគ្រប់គ្នាមិនគួរមើលរំលង រួមមានដូចជា Generative A.I., Sustainable Technology, Cybersecurity, Quantum Computing, Automation, Web 3.0 and the Metaverse, Autonomous Vehicles, 5G and 6G Network Technology Development, Biotechnology និង Human-Machine Interface។

ទោះបីជាយ៉ាងណាក្តី អាជីវកម្មខាងលើនេះសុទ្ធតែជាការព្យាករណ៍ទុករបស់ក្រុមវិភាគអន្តរជាតិផ្អែកលើទីផ្សារសកលទាំងមូល ដូច្នេះទោះជាយ៉ាងណា នៅឆ្នាំ២០២៤ វាអាចមានភាពខុសគ្នាអាស្រ័យទៅតាមតំបន់ តាមប្រទេស ក៏ដូចជាសកម្មភាពសេដ្ឋកិច្ចផ្សេងៗគ្នារបស់ពួកគេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា និងថៃ មិនទាន់ឯកភាពគ្នាលើបេក្ខភាពប្រធានគណៈកម្មការផ្សះផ្សាបញ្ហាព្រំដែនសមុទ្រ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

មន្ត្រីនៃក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា កម្ពុជា និងថៃ មិនទាន់រើសបានប្រធានគណៈកម្មការផ្សះផ្សានៅឡើយទេ

អ្នកដឹកនាំជាស្រ្តីថយចុះ ប្រធានរដ្ឋសភាកម្ពុជាអំពាវនាវឱ្យមានការគាំទ្រស្ដ្រីក្នុងភាពជាអ្នកដឹកនាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអំពាវនាវដល់ថ្នាក់អ្នកដឹកនាំគ្រប់ជាន់ថ្នាក់គិតគូរអំពីសមភាពយេនឌ័រ ក្នុងន័យគាំទ្រលើកកម្ពស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំ

អិលអូអិលស៊ីដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌទួលគោក ដែលជាសាខាទី១០

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 17/07/2026

អិលអូអិលស៊ី (LOLC) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា  បាននិងកំពុងពង្រីកការផ្ដល់សេវាឥណទានថ្មី «ឥណទានមាសកើនទ្រព្យ»  ទៅកាន់សាខារបស់ខ្លួនជាបន្ដបន្ទាប់។ ជាក់ស្ដែងនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៦ អិលអូអិលស៊ី សាខាខណ្ឌទួលគោកបានក្លាយជាសាខាទី១០ ដែលផ្ដល់សេវា «ឥណទានមាសកើនទ្រព្យ» នេះ

ខេត្ត​​សក្ដានុពល​ចំនួន​៥​ ទទួលបានគម្រោង​វិនិយោគច្រើនជាង​គេ​ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦​នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/07/2026

ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦​នេះ រាជរដ្ឋាភិបាលកម្ពុជា ទទួល​បានការ​ចុះបញ្ជីគម្រោង​វិនិយោគសរុប​ចំនួន​ ២៧៦​គម្រោង ជាមួយនឹង​ដើមទុនវិនិយោគ​ចំនួន ​៤,៧​ពាន់​លានដុល្លារអាម៉េរិក

ចិន នឹងជួយចងក្រងប្រវត្តិសាស្រ្តកម្ពុជាក្នុងសម័យទំនើប និងផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ភ្នំពេញ៖ ភាពអស្ចារ្យនៃប្រវត្តិសាស្ត្រដ៏រុងរឿង និងដួងព្រលឹងវប្បធម៌ខ្មែរ បានបន្តអន្ទងចិត្តអ្នកនិពន្ធ និងជាប្រធានអ្នកដឹកនាំរឿង (Chief Director) ដ៏ល្បីនៃប៉ុស្តិ៍ខ្សែភាពយន្តឯកសាររបស់មជ្ឈមណ្ឌលភាពយន្តភាគ និងខ្សែភាពយន្តឯកសារនៃអគ្គស្ថានីយវិទ្យុ​ និងទូរទស្សន៍មជ្ឈិមចិន (CMG) គឺលោក ចូវ ឆាវយ៉ុង (Zhou Chaoyong) រហូតឈានដល់ការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមចងក្រង និងផ្សព្វផ្សាយផ្ទាំងទស្សនីយភាពទេសចរណ៍ និងវប្បធម៌កម្ពុជាសម័យទំនើបទៅកាន់ប្រជាជនចិន ក៏ដូចជាពិភពលោកផងដែរ។

ស្វែងយល់ពីឫសគល់ប្រវត្តិសាស្ត្រដែលសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តមិនអាចផ្តួលរំលំរបបដឹកនាំអ៊ីរ៉ង់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយ គូសបញ្ជាក់ថា ការព្យាយាមប្រើប្រាស់សម្ពាធយោធា និង ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនានាដើម្បីបង្ខំឱ្យអ៊ីរ៉ង់ផ្លាស់ប្តូររបបដឹកនាំគឺជារឿងដ៏លំបាកបំផុត ដោយសារតែរបបបច្ចុប្បន្នត្រូវបានកសាងឡើងនៅលើទ្រឹស្តីការពារខ្លួន និងការចងចាំដ៏ឈឺចាប់នៃការជ្រៀតជ្រែកពីបរទេសអស់រយៈពេលជាង ២ សតវត្សរ៍កន្លងមក

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី TVET

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)

ចិន​ដើរ​មួយ​ជំហាន​មុន​ក្រុមហ៊ុនលោក​ ​Elon​ ​Musk​ ​លើ​បច្ចេកវិទ្យា​វះកាត់​ដាក់​បន្ទះ​ឈីប​ភ្ជាប់​ខួរក្បាល​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/07/2026

​ក្រុម​គ្រូពេទ្យ​វះកាត់​ជនជាតិ​ចិន​ថ្មី​ៗ​នេះ​ ​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​វះកាត់​ដាក់​ឧបករណ៍​ភ្ជាប់​ខួរក្បាល​នឹង​កុំព្យូទ័រ​ (​BCI​ ​ឬ​ ​brain​-​computer​ ​interface​) ​ជា​លក្ខណៈ​ពាណិជ្ជកម្ម​ដំបូង​គេ​បង្អស់​លើ​ពិភពលោក​ទៅ​លើ​អ្នកជំងឺ​ម្នាក់​

គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​ ​២០២៦​ ​ជប៉ុន​​ផ្ដល់​ឥណទាន​សម្បទាន​ជាង​ ​៣.៥​ ​ពាន់​លាន​ដុល្លារ​ដល់​កម្ពុជា​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/07/2026

បើ​គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​២០២៦​ ​ជប៉ុន​បាន​ផ្ដល់​ហិរញ្ញប្បទាន​សម្បទាន​ដល់​កម្ពុជា​ ​សម្រាប់​អនុវត្តន៍​គម្រោង​កម្មវិធី​ចំនួន ​២៥​ ​មាន​ទឹកប្រាក់​ប្រមាណ ​៣​.​៥១ ពាន់លាន​ដុល្លារ​អាម៉េរិក​

វៀតណាម រក្សាបានតំណែងជាប្រទេសសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតនៅក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

វៀតណាម ដែលជាប្រទេសមានព្រំប្រទល់ជាប់ជាមួយកម្ពុជា បាន និងកំពុងបង្ហាញពីមោទនភាពរបស់ខ្លួនដែលអាចកាន់តំណែងជាប្រទេសមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងតំបន់អាស៊ាននាឆមាសទីមួយឆ្នាំ២០២៦