តាកែវ ៖ សត្វចាបព្រៃវែង ឬចាបទ្រូងលឿង (Yellow Breasted Bunting) ដែលជិតផុតពូជនៅលើពិភពលោកបានបង្ហាញវត្តមានរាប់ពាន់ក្បាលនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ភូមិសាស្រ្តខេត្តតាកែវ ខណៈដែលក្រុមអ្នកអភិរក្ស និងអង្គការជីវិតធម្មជាតិធម្មជាតិនៅកម្ពុជា បានកត់ត្រាចំនួនសត្វចាបប្រភេទនេះមានចំនួនច្រើនជាង ២ ០០០ក្បាល។

យោងតាមបទបង្ហាញរបស់អង្គការ WCS នៅក្នុងសិក្ខាសាលាស្ដីអំពីការអភិរក្សសត្វចាបព្រៃវែងកាលពីខែកញ្ញា ឆ្នាំ២០១៩ មានការកត់ត្រាចាបព្រៃវែង ប្រមាណជាង ២០០ក្បាលនៅខេត្តក្រចេះ ក្នុងចន្លោះឆ្នាំ២០១៦-២០១៧ ហើយមានចំនួនប្រមាណ ៣០០ក្បាល នៅវាលខ្សឹបស្រុកស្ទោង និងស្រុកជីក្រែង និងប្រមាណ ៣០០ក្បាលនៅបាកាន ក្នុងឆ្នាំ២០១៩។

ដោយឡែកនៅក្នុងឆ្នាំ២០២១ ក្រុមការងារអង្គការ WCS បានកត់ត្រាចំនួនសត្វស្លាបនេះច្រើនបំផុតប្រមាណជាង ២ ០០០ក្បាល មានវត្តមានក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ គិតចាប់ពីខែធ្នូ ដល់ខែមេសា ហើយមកដល់ខែមករា ឆ្នាំ២០២២នេះ សត្វចាបព្រៃវែងនៅតែបន្តវិលត្រលប់មករកចំណី និងរស់នៅក្នុងតំបន់ការពារនេះមានកំណើនរាប់ពាន់ក្បាល។

ចាបព្រៃវែង គឺជាប្រភេទសត្វស្លាបទេសន្តរប្រវេសន៍ជិតផុតពូជបំផុតនៅលើពិភពលោក។ អាស្រ័យដោយចំនួនរបស់វានៅលើពិភពលោក បានថយចុះជាង ៨០ ភាគរយនាប៉ុន្មានឆ្នាំចុងក្រោយនេះ។ បក្សីប្រភេទនេះបានបង្កកំណើតនៅអឺរ៉ុប និងអាស៊ីខាងជើង បន្ទាប់មកបន្លាស់ទីរកចំណីមកកាន់តំបន់អាស៊ី (Wintering Migration) ដូចជា ឥណ្ឌា ចិនភាគខាងត្បូង កម្ពុជា វៀតណាម ឡាវ ថៃ និងភូមា។
សត្វចាបដ៏តូចនេះ ធ្វើដំណើរកាត់ប្រទេសជាច្រើនមុនមកដល់ និងរកចំណីក្នុងប្រទេសកម្ពុជា ចាប់ពីខែវិច្ឆកាដល់ខែមេសាជារៀងរាល់ឆ្នាំ។ ទីជម្រករបស់វាគឺមានវាលស្មៅ គម្ពោតព្រៃ (ដើមត្រែង) តំបន់វាលលំហរ តំបន់កសិកម្មក្បែរមាត់ទឹក។ សូមមបញ្ជាក់ថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅ គឺជាតំបន់ដីសើមដ៏ធំមួយដែលស្ថិតក្នុងតំបន់ដីសណ្តទន្លេមេគង្គក្រោម និងត្រូវបានកំណត់ជាតំបន់ ការពារទេសភាពបឹងព្រែកល្ពៅតាមរយៈអនុក្រឹត្យលេខ៩០អនក្រ.បក ចុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ មានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកបូរីជលសារ និងស្រុកកោះអណ្តែត ខេត្តតាកែវ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សមយុទ្ធត្រីភាគី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុងវ៉ាស៊ីនតោននៃការបង្កើត NATO អាស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/09/2026
បរទេស ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៃការបង្រួបបង្រួមសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទៅជារចនាសម្ព័ន្ធនយោបាយយោធាដ៏រឹងមាំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដែលមានគំរូដំណើរការដូចជាអង្គការ NATO ប៉ុន្តែនៅក្នុងតំបន់អាស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានសរសេរដោយអ្នកស្រាវជ្រាវដ៏ល្បី លោក Konstantin Asmolov នៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីកូរ៉េ និងវិទ្យស្ថានជាតិរុស្ស៊ីនៃវិទ្យាសាស្ត្រ ត្រូវបានដកស្រង់មកចេញផ្សាយដោយកាសែតរុស្សី RT បានឲ្យដឹងថា
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

វិថីហិរញ្ញវត្ថុ

Account
Security
Favourite Content