កម្មវិធីនវានុវត្តន៍បញ្ច្រាស ផ្តល់ឱកាសដល់ក្រុមធុរកិច្ចថ្មីចូលរួមដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារ

ភ្នំពេញ៖«ថ្ងៃបទបង្ហាញឆ្ពោះទៅមុខ» គឺជាវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី «នវានុវត្តន៍បញ្ច្រាស» រដូវកាលទី ៥ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញពីសមិទ្ធផលរបស់ក្រុមធុរកិច្ចថ្មីទៅកាន់សាធារណជន និង ប្រកាសលទ្ធផលក្រុមជ័យលាភី ដែលបានទទួលទុនវិនិយោគដែលមិនយកភាគហ៊ុន (Equity-free Investment) ជាថវិកាសរុបចំនួន ១២០ លានរៀលពីកម្មវិធី។

ក្រោយពីការឆ្លងកាត់វគ្គបណ្តុះបណ្តាលជាច្រើនសប្តាហ៍ក្នុងកម្មវិធី, ក្រុមធុរកិច្ចថ្មីទាំង ៧ ក្រុម រួមមាន Kotluy for Biz, We Gro Up, DeGen, Prohose Official, ShopiLink, Nextory និង EVantage បានធ្វើបទបង្ហាញអំពីអាជីវកម្មខ្លួនទៅកាន់គណៈកម្មការក្នុង «ថ្ងៃបទបង្ហាញវាយតម្លៃ» ដើម្បីដណ្តើមយកជ័យលាភី។

ជាលទ្ធផល ទុនវិនិយោគដែលមិនយកភាគហ៊ុនសរុបចំនួន ១២០ លានរៀល ត្រូវបានប្រើប្រាស់ដើម្បីផ្តល់ជូនដល់ក្រុមធុរកិច្ចថ្មីឆ្នើមចំនួន ៥ ក្រុម ដោយពានរង្វាន់ Challenge Champion Award ជាមួយនឹងទឹកប្រាក់ចំនួន ៤០ លានរៀលបានប្រគល់ទៅកាន់ក្រុមធុរកិច្ចថ្មី We Gro Up, ពានរង្វាន់ Strategic Insight Award ជាមួយនឹងទឹកប្រាក់ចំនួន ២៥ លានរៀលក្នុងមួយក្រុមបានប្រគល់ទៅកាន់ក្រុមធុរកិច្ចថ្មី Kotluy for Biz និង ក្រុមធុរកិច្ចថ្មី EVantage, និង ពានរង្វាន់ Emerging Innovator Award ជាមួយនឹងទឹកប្រាក់ចំនួន ១៥ លានរៀលក្នុងមួយក្រុមបានប្រគល់ទៅកាន់ក្រុមធុរកិច្ចថ្មី Prohose Official និង ក្រុមធុរកិច្ចថ្មី ShopiLink។

ឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”  បានថ្លែងនាថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ថា៖កម្មវិធីនវានុវត្តន៍បញ្ច្រាសរដូវកាលទី ៥ ត្រូវបានបង្កើតឡើងក្នុងគោលបំណង ផ្តល់ឱកាសដល់ក្រុមធុរកិច្ចថ្មី ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈម ក្នុងទីផ្សារជាក់ស្តែងតាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍, ផ្តល់ជាចំណេះដឹង និង ជំនាញសំខាន់ៗដល់ក្រុមធុរកិច្ចថ្មី ដើម្បីអភិវឌ្ឍផលិតផល ឬ សេវាកម្មប្រកបដោយសក្តានុពលគ្រប់គ្រាន់សម្រាប់ចូលទៅកាន់ទីផ្សារ, និង ផ្សារភ្ជាប់ជាមួយនឹងបណ្តាញតួអង្គពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡុស៊ីធុរកិច្ចថ្មី។

គួរបញ្ជាក់ផងដែរថា កម្មវិធីនវានុវត្តន៍បញ្ច្រាសរដូវកាលទី ៥ ត្រូវបានរៀបចំឡើងដោយ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ដោយមានការសហការរៀបចំកម្មវិធីដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ និង សហគ្រិនខ្មែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងបរិស្ថានត្រៀមកូនឈើ​ ៥​ លាន ដើម ចែកជូនសាធារណៈជនទូទៅ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

ក្រសួងបរិស្ថាន បានត្រៀមកូនឈើយ៉ាងហោចណាស់ ៥លានដើម​ សម្រាប់ចែកជូនដល់សាធារណៈជនទូទៅ​ដោយឥតគិតថ្លៃនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ «ពន្លកបៃតង» ឆ្នាំ២០២៦

ជប៉ុន កោតសរសើរក្រសួងបរិស្ថាន ដែលធ្វើឱ្យកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលបានជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ

ចិន​-​រុស្ស៊ី ​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​រួមគ្នា​ ១ ​សប្តាហ៍​នៅ​ដែន​សមុទ្រ​នៃ​ខេត្ត​ Qingdao​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​រុស្ស៊ី ​បាន​ប្រកាស​ថា​ ​លំហាត់​សមយុទ្ធ​ប្រចាំ​ឆ្នាំ​ ​Joint​ ​Sea​-​2026​ ​នៅក្នុង​ទឹកដី​នៃ​ប្រទេស​ចិន​ នឹង​ប្រព្រឹត្តទៅ​ក្នុង​រយៈពេល​មួយ​សប្តាហ៍ ​គិត​ចាប់ពី​ថ្ងៃចន្ទ​នេះ ​តទៅ

កសិដ្ឋានរុនតាឯក អាចផ្គត់ផ្គង់ត្រីប្រាប្រមាណ ៤៥០ តោន/មួយឆ្នាំ នៅទីផ្សារខេត្តសៀមរាប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

កសិដ្ឋានចិញ្ចឹមត្រីប្រាមួយកន្លែង ស្ថិតក្នុងក្រុងរុនតាឯកតេជោសែន កំពុងបង្ហាញពីសក្តានុពលខ្ពស់ក្នុងការផលិត និងផ្គត់ផ្គង់ត្រីប្រាទៅកាន់ទីផ្សារក្នុងខេត្តសៀមរាប ចន្លោះពី ៣៧០ ដល់ ៤៥០ តោនក្នុងមួយឆ្នាំ

តម្លៃប្រេងបានធ្លាក់ចុះបន្តិច បន្ទាប់ពីអង្គការនាំចេញប្រេង និងសម្ព័ន្ធមិត្ត OPEC+ ព្រមព្រៀងដំឡើងផលិតកម្មបន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បណ្តាប្រទេសនាំប្រេងចេញ និងសម្ព័ន្ធមិត្ត (OPEC+) បានព្រមព្រៀងគ្នាដំឡើងគោលដៅផលិតកម្មបន្ថែមចំនួន ១៨៨,០០០ បារ៉ែលក្នុងមួយថ្ងៃចាប់ពីខែសីហាតទៅ

AI និង Deepfake រួមចំណែកក្នុងវិបត្តិស្គេមអនឡាញលើពលរដ្ឋអាម៉េរិក ខាតបង់ប្រាក់ដល់ ៦៨ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

ប្រជាជនអាម៉េរិកប្រហែល ១៥ លាននាក់ ត្រូវបានបោកប្រាស់លុយកាក់តាមប្រព័ន្ធអនឡាញ ឬ online scam កាលពីឆ្នាំ ២០២៥ កន្លងទៅ ដោយក្នុងនោះមានចំណែកគួរឱ្យកត់សម្គាល់នៃករណីឆបោក គឺជាការប្រើប្រាស់មាតិកា ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និងបច្ចេកវិទ្យាក្លែងបន្លំរូបភាព/សំឡេងដែលយើងស្គាល់ថាជា Deepfakes

កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែង អាចប្រមូលផលបាន ១ តោន/មួយថ្ងៃ រកចំណូលបានខ្ទង់ពាន់ដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 06/07/2026

កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែងនៅក្នុងខេត្តសៀមរាប អាចប្រមូលផលបានប្រមាណ ១ តោនក្នុងមួយថ្ងៃ ហើយបើគេគណនាទៅលើតម្លៃវិញ អាចរកចំណូលបានច្រើនពាន់ដុល្លារជារៀងរាល់ថ្ងៃ

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *