យើងទាំងអស់គ្នាសាកស្រម៉ៃថា ប្រសិនបើប្រព័ន្ធផ្កាយរណបទាំងអស់ដែលស្ថិតនៅលើលំហអាកាសនឹងជាប់គាំងដោយប្រកាណាមួយនោះ តើវានឹងមានរឿងអ្វីកើតឡើងចំពោះការទំនាក់ទំនងគ្នា ការធ្វើពាណិជ្ជកម្ម និងសកម្មភាពផ្សេងៗទៀតរបស់ពិភពលោក ?
បច្ចេកវិទ្យាផ្កាយរណប គឺជាកត្តាជះឥទ្ធិពលដែលមិនអាចប្រកែកបានចំពោះការតភ្ជាប់ទំនាក់ទំនងរវាងគ្រប់តំបន់ និងជាអ្នកតភ្ជាប់អ៊ិនធឺណេតរបស់ពីភពលោក។ បច្ចេកវិទ្យានេះបានចូលរួមចំណែកយ៉ាងខ្លាំងទៅក្នុងសកម្មភាពពាណិជ្ជកម្មស្ទើរគ្រប់ប្រភេទនៃបណ្តាប្រទេសទាំងអស់ ដូច្នេះវាបានធ្វើឲ្យទីលំហអាកាសក្លាយទៅជាសកម្មភាពសេដ្ឋកិច្ចដែលកាន់តែចាំបាច់បំផុតសម្រាប់មនុស្សគ្រប់គ្នា។
ចាប់រាប់ពីការផលិតបច្ចេកវិទ្យានៅទីអវកាស សេវាកម្មតម្លើងសេវាផ្តល់ឲ្យនៅផ្ទាល់ដីដែលពាក់ព័ន្ធទាំងអស់វាត្រូវបានគេចាត់ទុកថាជាធាតុមួយដ៏សំខាន់នៅក្នុងប្រព័ន្ធសេដ្ឋកិច្ចពិភពលោក ឬហៅថា Space Economy ។

លោក Sebastian Buckup ជាសមាជិកនៃគណកម្មការប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក The World Economic Forum បានលើកឡើងថា បច្ចេកវិទ្យានៅទីអវកាសទាំងនោះបានជួយគាំទ្រ និងបង្កើនតម្លៃទៅដល់គ្រប់ភាគីអាជីវកម្មដែលពាក់ព័ន្ធកាន់តែខ្លាំងឡើង។ មិនត្រឹមតែជួយកាត់បន្ថយតម្លៃថ្លៃដើម និងបំពេញតំរូវការនៃការទំនាក់ទំនងគ្នាដែលកំពុងស្ទុះឡើងខ្លាំងនោះទេ បច្ចេកវិទ្យាទាំងនេះក៏កំពុងរុញច្រានកាន់ខ្លាំងទៅគ្រប់ឧស្សាហកម្ម និងជះឥទ្ធិពលដែលមិនអាចកាត់ថ្លៃបានចំពោះគ្រប់អាជីវកម្ម និងសង្គមជាតិទាំងឡាយ។
កាន់តែគួរឲ្យចាប់អារម្មណ៍ សេដ្ឋកិច្ចនៅទីអវកាស ឬ Space Economy នេះកំពុងបន្តពង្រីកខ្លាំងយ៉ាងធំពីទំហំប្រមាណជា៦៣០ពាន់លានដុល្លារ
កាលពីឆ្នាំ២០២៣ ទៅដល់ការព្យាករណ៍ថានឹងមានទំហំ ១,៨ទ្រីលានដុល្លារនៅឆ្នាំ២០២៣៥ ឬស្ថិតនៅក្នុងអត្រាកើនឡើងប្រចាំឆ្នាំប្រមាណទៅដល់៩ភាគរយ ខណៈដែលសេដ្ឋកិច្ចពិភពលោកមានទំហំប្រហែលជា៨៨ទ្រីលានដុល្លារកាលពីឆ្នាំ២០២០បន្ទាប់មកកើនទៅដល់៩៤ទ្រីលានដុល្លារនៅឆ្នាំ២០២១ និងប្រមាណជា១០៤ទ្រីលានដុល្លារនៅឆ្នាំ២០២២។
គួរឲ្យដឹងដែរថា វិស័យចំនួន៥ដែលនឹងអាចទទួលបានអត្ថប្រយោជន៍ពីសេដ្ឋកិច្ចនៃទីអវកាស ឬ Space Economy ដែលក្នុងនោះរួមមានទាំងវិស័យផ្គត់ផ្គង់ និងដឹកជញ្ជុន
វិស័យយោធា វិស័យលក់រាយ វិស័យម្ហូបអាហារ និងភេសជ្ជៈ និងវិស័យទំនាក់ទំនងតាមបែបឌីជីថលដែលសរុបអាចមានទំហំដល់ទៅ៦០ភាគរយនៃ Space Economy នៅត្រឹម
ឆ្នាំ២០៣៥ដូចគ្នានេះ៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content