វិស័យបច្ចេកវិទ្យាមានសារៈសំខាន់ចំពោះមនុស្សជាតិ និងជួយជំរុញសេដ្ឋកិច្ចសកល

បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា មនុស្សកំពុងរស់នៅក្នុងសម័យនៃការច្នៃប្រឌិតបច្ចេកវិទ្យាដ៏ខ្លាំងក្លានៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដែលវាកំពុងផ្តល់ឱ្យយើងនូវឧបករណ៍បច្ចេកវិទ្យាទំនើបៗជាច្រើនដើម្បីជួយមនុស្ស និងប្រតិបត្តិការផ្សេងៗក្នុងការជំរុញសេដ្ឋកិច្ចសកល។

បច្ចេកវិទ្យាឌីជីថលធ្វើឱ្យប្រតិបត្តិការងារមានប្រសិទ្ធភាពជាងមុន និងជួយឧស្សាហកម្មធុនធ្ងន់កាត់បន្ថយការបំភាយឧស្ម័នរហូតដល់ ២០ ភាគរយនៃគោលដៅសូន្យសុទ្ធរបស់ពួកគេ ព្រមទាំងជួយមនុស្សរាប់ពាន់លាននាក់នូវលទ្ធភាពទទួលបានសេវាសុខភាព ការអប់រំ ឬហិរញ្ញវត្ថុបែបទំនើបផងដែរ។ ឥឡូវនេះ បច្ចេកវិទ្យាទាំងនេះអាចជួយ SMEs ភ្ជាប់ជាមួយទីផ្សារទូទាំងពិភពលោក ដោយបញ្ចេញភាពជាសហគ្រិននៅគ្រប់ទីកន្លែងតាមរយៈការឧបករណ៍អេឡិចត្រូនិក។ ដូច្នោះហើយ ការមានយុទ្ធសាស្ត្រវិនិយោគផ្នែកបច្ចេកវិទ្យាច្បាស់លាស់ និងទំនើបនឹងមានសារៈសំខាន់បំផុតចំពោះមនុស្សនាពេលអនាគត។

រលកនៃការផ្លាស់ប្តូរបច្ចេកវិទ្យាមានលក្ខណៈទូលំទូលាយ ការតភ្ជាប់ និងឆ្លាតវៃ បានកំពុងផ្លាស់ប្តូរពិភពនៃអាជីវកម្ម។ បច្ចេកវិទ្យាដូចជា 5G, AI និង គំរូអាជីវកម្មឈ្មោះ ‘as-a-service’ កំពុងជំរុញការផលិត សង្វាក់ផ្គត់ផ្គង់ ហេដ្ឋារចនាសម្ព័ន្ធទីក្រុង ថាមពល និងការចល័តនៃប្រតិបត្តិការ។ កាលពីឆ្នាំ២០២២ កន្លងទៅនេះ ការចំណាយជាសកលលើបច្ចេកវិទ្យា ICT មានទំហំចំនួនប្រហែល ៥,៨២ ទ្រីលានដុល្លារ ដែលលើសពី ៥ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកជាលើកដំបូង។ មិនត្រឹមតែមានការរីកចម្រើនតែប៉ុណ្ណោះទេ​ វាក៏កំពុងចាប់ផ្តើមជំរុញប្រសិទ្ធភាពកាន់តែច្រើន តម្លាភាពនៃសង្វាក់ផ្គត់ផ្គង់ ការកាត់បន្ថយការបំភាយឧស្ម័ន និងគំរូអាជីវកម្មផងដែរ។

បច្ចេកវិទ្យា Quantum និងជីវបច្ចេកវិទ្យា មានសក្តានុពលក្នុងការឈានទៅរកយុគសម័យថ្មីនៃការរកឃើញបែបវិទ្យាសាស្ត្រទាំងមានជីវិត និងគ្មានជីវិតក្នុងការផ្លាស់ប្តូរពិភពលោក។ ភាពច្បាស់លាស់នៃបច្ចេកវិទ្យានាពេលអនាគតទាំងនេះ គឺមានសារៈសំខាន់ណាស់សម្រាប់អ្នកដឹកនាំឧស្សាហកម្មដែលកំពុងស្វែងរកការវិនិយោគទ្រង់ទ្រាយធំ។

ការផ្តោតលើបញ្ហាប្រឈម និងឱកាស គឺជារឿងសំខាន់មួយដែលត្រូវយកចិត្តទុកដាក់ដោយសារភាពមិនស៊ីសង្វាក់គ្នានៅក្នុងវិស័យផ្សេងៗនៅតែមាន ដែលអាចឈានដល់ការបរាជ័យ។ យោងទៅតាមការសិក្សាមួយបានរកឃើញថា ៨៥ ភាគរយនៃនាយកប្រតិបត្តិដែលបានពន្លឿនគំនិតផ្តួចផ្តើមឌីជីថលក្នុងអំឡុងពេលជំងឺរាតត្បាត ដើម្បីប្រែក្លាយទៅជាយុទ្ធសាស្រ្ត ប៉ុន្តែបញ្ហាហិរញ្ញប្បទានត្រូវបានរារាំងដោយបញ្ហាផ្សេងៗ។ ​ដើម្បី​គិត​គូរ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​យុទ្ធសាស្ត្រ ក្រុមហ៊ុន ឬរដ្ឋាភិបាលត្រូវមានការច្បាស់លាស់ពេលធ្វើការសម្រេចចិត្តដោយត្រូវគិតថាគួរវិនិយោគលើអ្វី ឬ មិនត្រូវវិនិយោគលើអ្វី។

សព្វថ្ងៃនេះ ការផ្លាស់ប្តូរវិជ្ជមានកំពុងដំណើរការ និងមានសារៈសំខាន់ចំពោះមនុស្សគ្រប់គ្នា បើទោះបីជាប្រតិបត្តិការឌីជីថលមិនទាន់មានលក្ខណៈ ពិសេសជាអាទិភាពក្នុងយុទ្ធសាស្ត្រវិនិយោគក៏ដោយ ប៉ុន្តែការវិនិយោគលើវាកំពុងកើនឡើងតាំងពីឆ្នាំ២០២១ ​មកម្ល៉េះ។ ខ្សែសង្វាក់ផ្គត់ផ្គង់ និងផលិតកម្មឈីប semiconductor បានបណ្តាលឱ្យមានការវិនិយោគប្រហែលជាង ២០០ ពាន់លានដុល្លារពីបណ្តាប្រទេសផ្សេងៗ ជាពិសេសនៅសហរដ្ឋអាមេរិក និងអឺរ៉ុប ខណៈដែលការវិនិយោគលើបច្ចេកវិទ្យា quantum ឈានដល់ ៣៥,៥ ពាន់លានដុល្លារនៅទូទាំងពិភពលោក។ វិស័យស្វ័យប្រវត្តិកម្មសកលបានក្លាយជាអ្នកវិនិយោគធំជាងគេមួយក្នុងការផ្លាស់ប្តូរឌីជីថល ជាមួយនឹងការប្រើប្រាស់អគ្គិសនីនៃវិស័យនេះ។ ដើម្បីគាំទ្រដល់ភាពវៃឆ្លាត និងសេដ្ឋកិច្ចឌីជីថលដែលរួមបញ្ចូលនាពេលអនាគត គឺតម្រូវឲ្យមានការយកចិត្តទុកដាក់លើហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងវិធីសាស្រ្តរួម។ ដូច្នោះហើយ មនុស្សទាំងអស់គួរយកចិត្តទុកដាក់ និងយលដឹងពីការផ្លាស់ប្តូរបច្ចេកវិទ្យា ដោយសារវាកំពុងក្លាយជាកម្លាំងជំរុញទីផ្សារយ៉ាងឆាប់រហ័ស៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន