និន្នាការបច្ចេកវិទ្យានឹងមានឥទ្ធិពលធំបំផុតទៅលើអនាគតការងារ

បរទេស៖ យោងទៅតាមប្រភពពី Weforum បានបង្ហាញថា បច្ចេកវិទ្យាឌីជីថលកំពុងជំរុញការផ្លាស់ប្តូរដល់អាជីវកម្ម និងជំនាញ ដែលធ្វើឲ្យមានប្រកួតប្រជែងនៅក្នុងទីផ្សារការងារ ហើយនិន្នាការបច្ចេកវិទ្យាមួយចំនួននឹងមានឥទ្ធិពលធំបំផុតទៅលើការងារនាពេលអនាគត។

បច្ចុប្បន្ននេះ ស្ថាប័ន ឬកន្លែងធ្វើការស្ទើរតែគ្រប់ទីកន្លែងកំពុងសម្របខ្លួនជាមួយនឹងយុគសម័យឌីជីថល ហើយ ៧០ ភាគរយនៃស្ថាប័នទាំងនោះកំពុងដំណើរការជាមួយឌីជីថលភ្លោះ (digital twin) ដើម្បីបង្កើនល្បឿនសេវាកម្ម។ នៅឆ្នាំ២០៣០ បុគ្គលិកប្រហែល ៧០០ លាននាក់អាចនឹងប្រើប្រាស់បច្ចេកវិទ្យា metaverse និង បច្ចេកវិទ្យាវៃឆ្លាតផ្សេងៗទៀត ជាពីសេសជំនាញផ្នែកផ្នែកព័ត៌មានវិទ្យានឹងមានតម្រូវការខ្លាំងនាពេលអនាគត។​  មិនត្រឹមតែប៉ុណ្ណោះ ការទទួលយកបច្ចេកវិទ្យាវៃឆ្លាត AI នៅកន្លែងធ្វើការកំពុងកើនឡើងជាង ៥០ ភាគរយ ដោយសារកំណើនតម្រូវការនៃ ម៉ាស៊ីនសិក្សា(machine learning) ទិន្នន័យវិទ្យាសាស្ត្រ និង ភាសាបច្ចេកទេសសម្រាប់ជំនាញវិស្វកម្ម។

The Internet of Thing (IOT) ដូចជា បច្ចេកវិទ្យាវៃឆ្លាត ការប្រើប្រាស់ម៉ាស៊ីនទំនើបៗ បច្ចេកវិទ្យា​សម្រាប់ប្រព័ន្ធសុវត្ថិភាពក្រុមហ៊ុន និង បច្ចេកវិទ្យាតាមដានស្ថានភាពហិរញ្ញវត្ថុបានផ្តល់អត្ថប្រយោជន័ជាច្រើនដល់អាជីវកម្ម។ យោងទៅតាមរបាយការណ៍ Manpower ព្យាករណ៍ថា កំណើននៃការប្រើប្រាស់ឧបករណ៍ផ្សារភ្ជាប់នឹងកើនឡើងដល់ ៣០ ពាន់លាននៅឆ្នាំ២០៣០ ដោយសារការកើនឡើងនៃតម្រូវការរកដំណោះស្រាយសម្រាប់ស្ថាបត្យករ និងវិស្វករ។ Internet of Things (IoT) អាចនាំឲ្យសេវាកម្ម IT រកចំណូលនៅក្នុងទីផ្សារបាន ៥៨ ពាន់លានដុល្លារនៅឆ្នាំ ២០២៥។ មិនត្រឹមតែប៉ុណ្ណោះ កម្មវិធី software កម្រិតខ្ពស់ កំពុងបង្កើនល្បឿននៃការសរសេរកូដ និងពេលវេលាឲ្យលឿនជាងមុន ខណៈដែលការអភិវឌ្ឍន៍កម្មវិធីកូដកម្រិតទាប និងគ្មានកូដ កំពុងពង្រីកខ្លួនដើម្បីចូលក្នុងទីផ្សារការងារឲ្យមានភពទូលំទូលាយជាងមុន។ របាយការណ៍របស់ Manpower បាននិយាយថា ៧០ ភាគរយនៃ software របៀបនេះនឹងកើនឡើងនៅឆ្នាំ ២០២៥ ហើយការងារខាងធ្វើតេស្តកម្មវិធីក៏ជារីកចម្រើនខ្លាំងផងដែរ។ ការផ្លាស់ប្តូរទាំងនេះកំពុងបង្កើនតម្រូវការសម្រាប់បុគ្គលិកដែលមានជំនាញ IT។

Cloud Computing (បច្ចេកវិទ្យា​ខ្លោដ) គឺជាប្រព័ន្ធ Software ដែលអនុញ្ញាតឱ្យចូលប្រើបណ្តាញដែលមានការចែករំលែក នៃការផ្ទុកទិន្នន័យ, ម៉ាស៊ីនមេ (Server) និងកម្មវិធី Software នៅលើអ៊ីនធឺណិតបែបបច្ចេកវិទ្យាថ្មី ដើម្បីផ្តល់ជូននូវការច្នៃប្រឌិតខ្ពស់ លឿនលឿន ភាពដែលអាចបត់បែនបាន និងអំណោយផលដល់សេដ្ឋកិច្ច។ យោងតាមក្រុមហ៊ុន Manpower បានបង្ហាញថា ៥០ ភាគរយនៃប្រតិបត្តិការកុំព្យូទ័រកម្រិតខ្ពស់ទាំងអស់នឹងផ្អែកលើមុខងារ cloud នៅឆ្នាំ ២០២៥។ លើសពីនេះផងដែរ Amazon, Microsoft និង Google គឺជាអ្នកផ្តល់សេវាកម្ម cloud ឈានមុខ ហើយទីផ្សារការងារនឹងមានតម្រូវការខ្លាំងសម្រាប់អ្នកដែលមានជំនាញនៅក្នុងវិស័យ cloud computing នេះ។

មិនត្រឹមតែប៉ុណ្ណោះ សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិតនឹងមានតម្រូវការកាន់តែខ្លាំងឡើង ដោយសារការធ្វើការជាមួយនឹងបច្ចេកវិទ្យាឌីជីថលនឹងកើនឡើងហានិភ័យនៃឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។ ស្ថាប័ននានានឹងចាំបាច់ត្រូវការពារខ្លួនដើម្បីការពារទិន្នន័យ និងកេរ្តិ៍ឈ្មោះរបស់ពួកគេ ខណដែលAI កំពុងត្រូវបានប្រើប្រាស់កាន់តែខ្លាំងឡើង ដើម្បីពង្រឹងការការពារតាមអ៊ីនធឺណិត។ របាយការណ៍របស់ Manpower និយាយថា ៧៣ ភាគរយនៃអាជីវកម្មកំពុងបង្កើនការចំណាយរបស់ពួកគេលើបច្ចេកវិទ្យា zero-trust ដើម្បីការពារទិន្នន័យ។ បច្ចុប្បន្ននេះ ជំនាញនៅក្នុងវិស័យសន្តិសុខអ៊ីនធឺណិតនៅខ្វះខាតនៅឡើយ ដូច្នេះក្រុមហ៊ុននឹងត្រូវការបណ្តុះបណ្តាលឡើងវិញ និងបង្កើនជំនាញបុគ្គលិកដែលទេពកោសល្យខាងនេះស្រាប់។ ស្របពេលនេះដែរ ស្វ័យប្រវត្តិកម្មត្រូវបានប្រើប្រាស់ដោយស្ថាប័នជាច្រើន ដោយសារវាគឺជាចំណុចសំខាន់នៃគម្រោងផ្លាស់ប្តូរឌីជីថលរបស់ពួកគេ។ របាយការណ៍របស់ Manpower ព្យាករណ៍ថាវិស័យមនុស្សយន្តសកលនឹងមានតម្លៃរហូតដល់ ២៦០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០ ហើយស្វ័យប្រវត្តិកម្មនឹងជួយសង្គ្រោះអាជីវកម្មរហូតដល់ ៥៥ ពាន់លានដុល្លារជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ ២០២៥។ មិនត្រឹមតែប៉ុណ្ណោះ តម្រូវការសម្រាប់បុគ្គលិកដែលមានជំនាញផ្នែកមនុស្សយន្តកំពុងកើនឡើង ប៉ុន្តែបុគ្គលិកដែលជំនួសដោយស្វ័យប្រវត្តិកម្ម នឹងត្រូវការបណ្តុះបណ្តាល និងការបង្កើនជំនាញផ្សេងទៀត ដើម្បីប្រកួតប្រជែងសម្រាប់តួនាទីថ្មី៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នចំនួន ៣ រួមដៃគ្នារៀបចំវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល ដើម្បីកាត់បន្ថយចំណាយថ្លៃដើម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

សហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា (CMDF) បានរៀបចំ «វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល» រយៈពេល ៣ថ្ងៃ នៅសាលាស្រុកត្រពាំងប្រាសាទ ស្ថិតក្នុងភូមិទួលតាសេក ខេត្តឧត្តរមានជ័យ ដល់យុវជនក្នុងមូលដ្ឋាន

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ ខេត្តស្វាយរៀង បានបញ្ចប់ការចែកប្លង់ដីធ្លីជូនពលរដ្ឋទាំងស្រុង និងបន្តបើកទំព័រថ្មីនៃការអភិវឌ្ឍ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/07/2026

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ ខេត្តស្វាយរៀង បានបញ្ចប់ការចែកប្លង់ដីធ្លីជូនពលរដ្ឋទាំងស្រុង និងបន្តបើកទំព័រថ្មីនៃការអភិវឌ្ឍ ជាពិសេស លើកកម្ពស់ជីវភាពប្រជាជន

ច្រកដឹកជញ្ជូនកសិផលពីកម្ពុជាទៅចិនឆ្លងកាត់ឡាវ ចំណេញពេលវេលា កាត់បន្ថយថ្លៃដឹកជញ្ជូន ជំរុញទំហំនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

កជំនាញផ្នែកដឹកជញ្ជូនបានអះអាងប្រកបដោយសុទិដ្ឋិនិយមថា សម្រាប់ការដឹកជញ្ជូនទំនិញ ជាពិសេស កសិផលពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន​ តាមផ្លូវគោក ដោយឆ្លងកាត់តាមសា​ធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ គឺទទួលបានផលចំណេញច្រើន

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

តម្លៃ​សាច់​ជ្រូក​ហក់​ឡើង​ខ្ពស់​នៅលើ​ទីផ្សារ​ ធ្វើឱ្យ​កសិករ​មាន​ស្នាមញញឹម​

ជំនួញ, ព្រឹត្តិការណ៍

• 27/07/2026

​តម្លៃ​សាច់​ជ្រូក​នៅលើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​ ​នៅ​បន្ត​ឡើង​ថ្លៃ​ខ្ពស់​ ​គិត​ចាប់តាំងពី​ខែមេសា ​មុន​រដូវ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ រហូតមកទល់​ពាក់កណ្តាល​ខែកក្កដា ​ឆ្នាំ ​២០២៦​

អ៊ីរ៉ង់ ​បង្ហាញ​លទ្ធផល​វាយលុក​មូលដ្ឋាន​ទ័ព​អាម៉េរិក​រយៈពេល​ ​១៥​ ​ថ្ងៃ​ចុងក្រោយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/07/2026

កង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់​ហៅ​កាត់​ថា​ ​IRGC​ ​បាន​ធ្វើ​ការ​បង្ហាញ​របាយការណ៍​នៃ​ប្រតិបត្តិការ​វាយ​កម្ទេច​គោលដៅ​ជា​មូលដ្ឋាន​ទ័ព​អាម៉េរិក​ជាច្រើន​កន្លែង​ក្នុង​តំបន់​ក្នុង​រយៈពេល​នៃ​ការ​ប៉ះទង្គិច​គ្នា​ចុងក្រោយ​បំផុត​ចន្លោះ​ពី​ថ្ងៃទី​ ​៨​ ​ដល់​ថ្ងៃទី​ ​២៣​ ​ខែកក្កដា ​កន្លងមក​នេះ

ពលរដ្ឋ​អាល្លឺម៉ង់​ ជាង​៧០​ភាគរយ​ គ្មាន​ជំនឿចិត្ត​លើ​ប្រសិទ្ធភាព​វិស័យ​យោធា​ក្នុងករណី​ប្រទេស​ជួប​សង្គ្រាម​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/07/2026

ប្រជាជន​អាល្លឺម៉ង់​​ដ៏ច្រើន​លើសលប់​មិន​មាន​ជំនឿចិត្តទៅលើ​កងកម្លាំងប្រដាប់​អាវុធ​ និង​កងកម្លាំង​ការពារ​ជាតិ​របស់​ខ្លួន​នោះទេថា អាចមាន​សមត្ថភាពការពារ​ប្រទេស​ពី​ការ​វាយប្រហារ​ណាមួយ​ពីប្រទេសបច្ចាមិត្តនៅពេល​អនាគត

ចលនា​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ​ជួយ​ដល់​សហគ្រាស​បង្កើន​ការ​ផលិត​ និង​ឈរជើង​​រឹងមាំ​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

​ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​ ងាក​មក​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ​ចលនានេះ បាន​ក្លាយជា​ចលករ​ដ៏​សំខាន់​ក្នុង​ការ​បង្កើត​ឱកាស​ដល់​សហគ្រាស​ក្នុង​ស្រុក​ ​ដើម្បីពង្រីក និងពង្រឹងអាជីវកម្ម​ឱ្យ​ឈរ​រឹងមាំ​នៅលើ​ទីផ្សារ

KNN GROUP របស់អ្នកឧកញ៉ា​ ជាម ឃុនណាត​ វិនិយោគរោងចក្រដំឡើងរថយន្តនៅខេត្តកណ្តាល

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 27/07/2026

ដោយសារ​ការ​ជឿជាក់​យ៉ាង​មុតមាំ​បំផុត​ ​ទៅ​លើ​ ​រាជ​រដ្ឋាភិបាល​ ​ដែល​ដឹកនាំ​ដោយ​ ​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​ ​KNN​ ​GROUP​ ​សម្រេចចិត្ត​វិនិយោគ​បង្កើត​រោងចក្រ​តម្លើង​រថយន្ត​ចំនួន​ទឹកប្រាក់​២៨​ ​លាន​ដុល្លា​សហរដ្ឋ​អាមេរិក​

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ