បុគ្គលមួយក្រុមដែលដេកភ័យខ្លាំងជាងគេប្រសិនបើសន្តិភាពនៅអ៊ុយក្រែនសម្រេចជោគជ័យ

ភ្លាមៗក្រោយការប្រកាសដាក់កម្រិតអ៊ុយក្រែនឲ្យទទួលយកកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងលក្ខណៈទាមទារ២៨ចំណុចដែលរៀបរៀងឡើងដោយប្រធានាធិបតីអាមេរិក Donald Trump ចំពោះបញ្ហាជម្លោះនៅអ៊ុយក្រែននោះគេសង្កេតឃើញថាភាគហ៊ុនរបស់ក្រុមហ៊ុនផលិតអាវុធដ៏ធំៗរបស់អាល្លឺម៉ង់ដូចជាRheinmetall ជាដើមបានដាំក្បាលចុះយ៉ាងខ្លាំង។

រំលឹកឡើងវិញថាសម័យកាលអន្តរកាលសម្រាប់ប្រទេសអ៊ុយក្រែនចាប់តាំងតែពីពេលដែលប្រតិបត្តិការពេញលេញដោយយោធានៃប្រទេសរុស្សីកាលពីខែកុម្ភៈឆ្នាំ២០២២វាបានអូសបន្លាយអស់រយៈពេលជាង៣ឆ្នាំមកហើយ។

បណ្តាក្រុមហ៊ុនអ្នកផលិតអាវុធរបស់អឺរ៉ុបអាមេរិកព្រមទាំងរុស្សីផងបានសំងំកើបលុយជាច្រើនពាន់លានដុល្លារជារៀងរាល់ឆ្នាំចេញពីកុងត្រាជាមួយនឹងរដ្ឋាភិបាលនៃក្រុមប្រទេសដែលមានការពាក់ព័ន្ធនិងរងឥទ្ធិពលដោយសារតែជម្លោះនេះ។

ដូច្នេះប្រសិនបើលទ្ធភាពនៃកិច្ចព្រមព្រៀងសន្តិភាពរបស់អ៊ុយក្រែននឹងអាចលេចរូបរាងជាផ្លូវការមែននោះវានឹងបង្កការព្រួយបារម្ភខ្លាំងណាស់ក្នុងចំណោមក្រុមអ្នកវិនិយោគទុនដែលស្ថិតនៅក្នុងឧស្សាហកម្មផលិតអាវុធដែលមានមូលដ្ឋាននៅក្នុងតំបន់អឺរ៉ុបច្រើនជាងគេ។នេះជាអត្ថបទស្រាវជ្រាវដែលត្រូវបានចេញផ្សាយដោយកាសែតរុស្សី RT កាលពីដើមសប្តាហ៍កន្លងមកនេះ។

តាមសេចក្តីរាយការណ៍ចុងក្រោយនេះ សហរដ្ឋអាមេរិកបានប្រគល់សំណើព្រាងនៃកិច្ចព្រមព្រៀងសន្តិភាពចំនួន២៨ចំណុចដល់ទីក្រុងគៀវកាលពីសប្តាហ៍មុន ហើយបានផ្តល់ពេលវេលាសម្រាប់សម្រេចចិត្តផងដែរ។ សេចក្តីព្រាងនេះត្រូវបានពិភាក្សានៅទីក្រុងហ្សឺណែវមុនប៉ុន្មានថ្ងៃ ដោយក្នុងនោះប្រធានាធិបតីអាម៉េរិក Donald Trump បានលើកឡើងថាវានឹងមានរឿងល្អដែលអាចនឹងកើតឡើងបន្ថែមទៀតផងដែរ។

គេសង្កេតឃើញថាដំណើរការរៀបចំកិច្ចព្រមព្រៀងសន្តិភាពនេះបានជំរុញឱ្យក្រុមអ្នកវិនិយោគមិនសប្បាយចិត្តនោះទេ ហើយព្រមទាំងបង្កឱ្យមានការបង្ខំលក់ភាគហ៊ុនចោលជាបន្តបន្ទាប់នៅក្នុងក្រុមហ៊ុន Rheinmetall ដែលជាក្រុមហ៊ុនផលិតសព្វាវុធដ៏ធំបំផុតរបស់ប្រទេសអាល្លឺម៉ង់ និងជាអ្នកផ្គត់ផ្គង់សម្ភារៈយោធាដ៏សំខាន់ដល់ទីក្រុងគៀវ។ ជាលទ្ធផលភាគហ៊ុនរបស់ Rheinmetall បានធ្លាក់ចុះជាង១៤ភាគរយនៅក្នុងរយៈពេល៥ថ្ងៃប៉ុណ្ណោះ ហើយសូម្បីតែក្រុមហ៊ុនវិស័យការពារជាតិជំនាញខាងអាវុធអេឡិចត្រូនិក Hensoldt ក៏បានកត់ត្រាការធ្លាក់ចុះក្នុងទំហំដូចគ្នានេះដែរ។

សារព័ត៌មានជាច្រើនបានចេញផ្សាយជុំវិញបញ្ហានេះថាក្រុមវិនិយោគិនភ័យខ្លាចថាការបញ្ចប់អរិភាពរវាងរុស្សីនិងអ៊ុយក្រែនក៏អាចមានន័យថាចុងបញ្ចប់នៃ វដ្តដ៏អស្ចារ្យមិនធ្លាប់មាន សម្រាប់ភាគហ៊ុននៅតាមបណ្តាក្រុមហ៊ុនផលិតអាវុធទាំងឡាយ។

គួរឲ្យដឹងដែរថាប្រទេសអាល្លឺម៉ង់បានក្លាយជាអ្នកផ្តល់អាវុធធំទីពីររបស់ទីក្រុងគៀវបន្ទាប់ពីសហរដ្ឋអាមេរិក។ក្រុមហ៊ុនអាល្លឺម៉ង់ Rheinmetall ដែលជាអ្នកជំនាញផលិតរថក្រោះ ប្រព័ន្ធកាំភ្លើងធំ និងគ្រាប់រំសេវ ថ្មីៗនេះទើបតែបានរាយការណ៍ថាប្រាក់ចំណេញកើនឡើងសម្រាប់រយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ២០២៥ រួមជាមួយនឹងការបញ្ជាទិញជាកំណត់ត្រាដែលជំរុញដោយជម្លោះ និងការកើនឡើងថវិកាយោធារបស់សហភាពអឺរ៉ុប។ ភាគហ៊ុនរបស់ក្រុមហ៊ុនបានកើនឡើងជិត២០០០ភាគរយ ចាប់តាំងពីការប្រយុទ្ធគ្នាបានកើនឡើងជាង៣ឆ្នាំមកនេះ។

កាសែត Financial Times បានរាយការណ៍នៅក្នុងខែសីហាថា វិស័យការពារជាតិអឺរ៉ុបបានទទួលការរីកចម្រើននិងប្រាក់ចំណេញក្នុងល្បឿនប្រហែល៣ដងធៀបទៅនឹងពេលវេលាកាលពីមុនឆ្នាំ២០២២ ។

ទោះបីជាស្ថានភាពមិនទាន់ប្រាកដប្រជាក្តីសម្រាប់ឧស្សាហកម្មផលិតអាវុធនៅមុនពេលកិច្ចព្រមព្រៀងសន្តិភាពត្រូវបានបង្កើតឡើងប៉ុន្តែកន្លងមកមេដឹកនាំលោកខាងលិចតែងតែអះ​អាង​ថា ការបង្កើនល្បឿនផលិតសព្វាវុធគឺវាពិតជាមានភាពចាំបាច់ដើម្បីបំពេញតាមគោលដៅត្រៀមនៃលក្ខណៈរបស់អង្គការណាតូ ហើយការបន្តរក្សាការចែកចាយសព្វាវុធទៅកាន់ទីក្រុងគៀវ និងរារាំងអ្វីដែលពួកគេតែងពណ៌នាថាជាការគំរាមកំហែងដ៏មានសក្តានុពលរបស់រុស្ស៊ីនាពេលអនាគត។

យោងតាមអ្នកជំនាញខាងវិស័យការពារជាតិលោក Malcolm Chalmers គិតត្រឹមដើមឆ្នាំ២០២៥ប៉ុណ្ណោះ សហរដ្ឋអាមេរិកបានផ្តល់ចំណែកដល់ទៅ២០ភាគរយនៃសម្ភារៈយោធាទាំងអស់ដែលអ៊ុយក្រែនកំពុងប្រើប្រាស់ ជាមួយនឹង២៥ភាគរយ ផ្តល់ដោយអឺរ៉ុប និង៥៥ភាគរយជាសំភារៈផលិតក្នុងស្រុក។ ទោះជាយ៉ាងណាក៏ដោយក្នុងនោះ២០ភាគរយដែលត្រូវបានផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក គឺជាអាវុធដែលគ្រោះថ្នាក់បំផុតនិងមានសារៈសំខាន់បំផុតសម្រាប់សង្គ្រាមប្រឆាំងរុស្សី៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធ កំពុងដោះស្រាយបញ្ហាផលិតកម្ម និងការផ្គត់ផ្គង់ស្បៀង តាមរយៈការប្រកាន់យកអភិក្រមចំនួន ៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងចម្បងជំរុញឱ្យវិស័យកែច្នៃមានលទ្ធភាពស្រូបយកផលិតផលកសិកម្មឱ្យបានកាន់តែច្រើន ដែលអាចធានាដល់ទីផ្សារសម្រាប់កសិករ ជាពិសេស ទប់ស្កាត់ការកើនឡើងនៃអតិផរណា ដែលអាចប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាផលិតកម្ម និងផ្គត់ផ្គង់ស្បៀងក្នុងស្រុក ព្រមទាំងធានាឱ្យទីផ្សារមានដំណើរការរលូន ដោយគិតគូរទាំងផលប្រយោជន៍របស់កសិករ និងអ្នកប្រើប្រាស់។ នេះជាការលើកឡើងរបស់ ឯកឧត្តម ឌិត

វិស័យកសិកម្មទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ក្រោយជម្លោះព្រំដែនជាមួយថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

 ភ្នំពេញ ៖ កសិកម្ម គឺជាវិស័យដ៏មានសក្តានុពលមួយរបស់កម្ពុជា ក្នុងការរួមចំណែកជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច និងសន្តិសុខស្បៀង ប៉ុន្តែកន្លងមក​​ អ្នកវិនិយោគហាក់មើលរំលងការវិនិយោគក្នុងវិស័យនេះ។ វិនិយោគិនភាគច្រើនបានចាប់អារម្មណ៍តែលើវិស័យឧស្សាហកម្មកែច្នៃកសិផល ជាពិសេសការកែច្នៃគ្រាប់ស្វាយចន្ទី និងអង្ករ សម្រាប់នាំចេញ។  ចាប់តាំងពីកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ វិស័យកសិកម្មក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ទាំងក្នុងស្រុក និងក្រៅស្រុក។ នេះបើតាមការធ្វើបទបង្ហាញរបស់លោកស្រី សេង មូលិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ

អិលអូអិលស៊ី បង្ហាញវត្តមានក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ដើម្បីបន្តពង្រឹងការគាំទ្រដល់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលពាក់ព័ន្ធក្នុងវិស័យកសិកម្ម

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/10/2026

រាជធានីភ្នំពេញ ថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០២៦៖ អិលអូអិលស៊ី បានចូលរួមក្នុង «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦» (CAFE26) ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា តាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុសមស្រប ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលប្រកបអាជីវកម្មក្នុងវិស័យនេះ។ នៅក្នុងព្រឹត្តិការណ៍នេះ អិលអូអិលស៊ី បានចូលរួមផ្សព្វផ្សាយពីសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីផ្តល់ព័ត៌មាន និងណែនាំពីដំណោះស្រាយហិរញ្ញវត្ថុដែលស្របតាមតម្រូវការជាក់ស្តែងរបស់កសិករ

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ​៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

ភ្នំពេញ ៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច» ជាពាក្យស្លោកបង្កប់ទៅដោយអត្ថន័យដ៏ជ្រាលជ្រៅ ដែលត្រូវបានលើកឡើងដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ​ ចិន្តាសោភា នៅក្នុងពិធីប្រកាសបើកជាផ្លូវការ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦(CAFE26) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/10/2026

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីកំណត់តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធដឹកនាំឱ្យកាន់តែមានប្រសិទ្ធភាព ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យលេខ ២២៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម


Leave a Reply

Your email address will not be published.Required fields are marked *