កំពូលនាវាមុជទឹកទំនើបៗលើពិភពលោក លេចមុខដូចឈុតឆាកកាលពីសម័យសង្គ្រាមលោក

បរទេស ៖ សមយុទ្ធ Playbook Merlin 25 នៃសម្ព័ន្ធមិត្តអង្គការណាតូត្រូវបានចាប់ផ្តើមតាំងពីថ្ងៃទី១០ រហូតដល់ទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងតំបន់សមុទ្រប៉ាល់តិក។ នៅក្នុងឆ្នាំនេះ ប្រទេស ស៊ុយអែត បានធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីទើបតែបានទទួលសិទ្ធិពេញលេញក្លាយជាសមាជិករបស់អង្គការណាតូ។

សមុទ្រប៉ាល់តិក ដែលជាកម្មសិទ្ធិរបស់អង្គការ ណាតូ កាលពីសម័យសង្គ្រាមលោកលើកទី១ និងទី២ ត្រូវបានចាត់ទុកថាជាទីតាំងសម្រាប់បង្ហាញសាចដុំដាក់គ្នា និងបានឆាបឆេះក្លាយជាសមរភូមិប្រយុទ្ធនៅក្នុងសម័យសង្គ្រាមលោក។ ដូច្នេះ ភាពតានតឹងសាជាថ្មីដែលកំពុងកើតឡើងនៅទីនេះត្រូវបានក្រុមអ្នកជំនាញមើលឃើញថា នឹងក្លាយទៅជាក្ដីព្រួយបារម្ភខ្លាំងអំពីបញ្ហាសន្តិសុខរបស់ពិភពលោក។ ក្នុងខណៈនេះគេសង្កេតឃើញថា សមាជិករបស់ណាតូ បានបញ្ជូនសព្វាវុធទំនើបៗ ជាពិសេស នាវាមុជទឹកកំពូលៗ និងល្បីៗ ជាច្រើនប្រភេទចូលរួមសមយុទ្ធជាមួយគ្នាជាលើកដំបូងចាប់តាំងតែពីសម័យសង្គ្រាមលោកលើកទី២។ ក្រៅពីនោះគេក៏ឃើញមានទាំងនាវាចម្បាំង និងយន្តហោះចម្បាំង សម្រាប់ប្រតិបត្តិការតាមដែនសមុទ្រផងដែរ។

មេបញ្ជាការកងទ័ពជើងទឹកកិច្ចការងារនាវាមុជទឹករបស់អាម៉េរិកប្រចាំនៅតំបន់អឺរ៉ុប លោក Bret Grabbe បានលើកឡើងថា៖ ជាមួយនឹងវត្តមានបន្ថែមរបស់ប្រទេសស៊ុយអែត វានឹងក្លាយទៅជាឱកាសដំបូងដែលអាចបន្ថែមប្រជាជាតិជាសមាជិកណាតូមួយទៀត ដោយមានបំពាក់ជាមួយនឹងនាវាមុជទឹក។ ដូច្នេះ នៅក្នុងសមយុទ្ធលើកនេះ នឹងមានវត្តមានរបស់នាវាមុជទឹកកំពូលៗរបស់ពិភពលោកជាច្រើននៅក្នុងតំបន់សមុទ្រប៉ាល់តិក។

នាវាមុជទឹក នាវាចម្បាំង ឧទ្ធម្ភាគចក្រ មកពីស៊ុយអែត អាល្លឺម៉ង់ ហូឡង់ បារាំង និងអាម៉េរិក គឺជាយោធោបករណ៍ដែលផ្តោតសំខាន់ទៅលើការពង្រឹងសមត្ថភាព និងកិច្ចសហប្រតិបត្តិការរវាងគ្នាសម្រាប់សមាជិកនៅតាមតំបន់សមុទ្រប៉ាល់តិកទាំងមូល។ គួរឲ្យដឹងដែរថា សម្រាប់ស៊ុយអែត ដែលជាម្ចាស់ផ្ទះបានចូលជាសមាជិកណាតូពេញសិទ្ធិកាលពីឆ្នាំ២០២៤ ទើបតែបានធ្វើទំនើបកម្មទៅលើនាវាមុជទឹក Gotland-class របស់ខ្លួនចំនួន៣គ្រឿង ព្រមទាំងនាវា Sodermanland-class ចំនួន១គ្រឿងទៀត ខណៈ A26 Blekinge-class ចំនួន២គ្រឿង ដែលជាជំនាន់ទី៥ កំពុងស្ថិតនៅក្នុងដំណើរការអភិវឌ្ឍ និងផលិតនៅឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

តម្លៃប្រេងឆៅឡើងថ្លៃដល់ ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិក និងអ៊ីរ៉ង់ វាយប្រហារគ្នាសាជាថ្មីដោយយោធា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

តម្លៃប្រេងឆៅនាព្រឹកថ្ងៃចន្ទ​ដើមសប្ដាហ៍នេះបានឡើងថ្លៃរហូតដល់ ៩០ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីអាមេរិក បានបើកការវាយប្រហារសាជាថ្មីទៅលើមូលដ្ឋានទ័ពរបស់អ៊ីរ៉ង

Chery Cambodia នាំមកនូវបទពិសោធន៍រស់នៅបែបស៊ីវិល័យនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត iCAUR Lifestyle Auto Show 829

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 31/08/2026

Chery Cambodia នាំមកនូវបទពិសោធន៍រស់នៅបែបស៊ីវិល័យនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត iCAUR Lifestyle Auto Show 829

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​


Leave a Reply

Your email address will not be published.Required fields are marked *