ការច្នៃប្រតិដ្ឋបែបបច្ចេកវិទ្យាចំនួន ៣ ដែលជួយដោះស្រាយបញ្ហាក្នុងវិស័យកសិកម្ម

បរទេស ៖ យោងតាមប្រភពពី Weforum បានលើកឡើងថា វិស័យកសិកម្មត្រូវការបច្ចេកវិទ្យាជាចាំបាច់នាពេលបច្ចុប្បន្ននេះ ដោយសារការផលិត និងការប្រើប្រាស់ចំណីអាហារប្រចាំថ្ងៃរបស់មនុស្សភាគច្រើនបាននាំឱ្យមានបញ្ហាជាច្រើនដល់ភពផែនដី។

បច្ចុប្បន្ននេះ វិស័យកសិកម្មគឺជាប្រភពបញ្ចេញឧស្ម័នផ្ទះកញ្ចក់ធំជាងគេទី ២ លើពិភពលោកបន្ទាប់ពីវិស័យថាមពល។ វាក៏មានចំណែក ៧០ ភាគរយនៃការបាត់បង់ទឹកសាបទាំងអស់នៅទូទាំងពិភពលោកផងដែរ ដោយសារការផលិតហួសប្រមាណ និងការអនុវត្តកសិកម្មគ្មាននិរន្តរភាពបានបង្កឲ្យមានបម្រែបម្រួលអាកាសធាតុ។ សព្វ​ថ្ងៃ​នេះ ដី​កសិកម្ម​ជាង​ពាក់​កណ្តាល​ត្រូវ​បាន​រិចរិលដែល​នាំ​ឱ្យ​បាត់បង់​ផលិតភាព​ចំនួន ៤០០ ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ ដូច្នោះហើយ ប្រព័ន្ធកសិកម្ម និងស្បៀងអាហារសកលចាំបាច់ត្រូវសម្របខ្លួនទៅនឹងផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ។ ខាងក្រោមនេះគឺជាដំណោះស្រាយបច្ចេកវិជ្ជាមួយចំនួនដែលអាចជួយដល់កសិកម្ម ៖

ការបំភាយឧស្ម័នសកលបានមកពីឧស្សាហកម្មកសិកម្មសត្វ ១៤,៥ ភាគរយ​ ដោយនៅក្នុងនោះ ៦៥ ភាគរយបានមកពីការចិញ្ចឹមគោយកសាច់ និងទឹកដោះគោ។ ឥឡូវនេះ វិនិយោគិនកំពុងមើលឃើញថានេះជាឱកាសមួយដើម្បីផ្តោតលើការច្នៃប្រឌិតប្រូតេអ៊ីន ដោយការវិនិយោគក្នុងផ្នែកនេះនៅអឺរ៉ុបបានកើនឡើងដល់ ៥៧៩ លានអឺរ៉ូ (៦២២ លានដុល្លារ) កាលពីឆ្នាំ២០២២ ។ ទោះបីជាយ៉ាងណាក្តី ដើម្បីធានាបាននូវការបំប្លែងប្រូតេអ៊ីនដែលអាចធានាបាននូវសុខភាពល្អ អាហារូបត្ថម្ភគ្រប់គ្រាន់ និងជួយដល់បរិស្ថាន វាត្រូវការចាំបាច់នូវការច្នៃប្រឌិតប្រកបដោយនិរន្តរភាព បង្កើតភាពចម្រុះ និងបំពេញតាមការរំពឹងទុករបស់អ្នកប្រើប្រាស់។ ដូច្នោះហើយ ការច្នៃប្រឌិតមានឈ្មោះថា Precision Fermentation ដែលជាការបំប្លែងហ្សែនដើម្បីផលិតប្រូតេអ៊ីនជាក់លាក់ អង់ស៊ីម និងសមាសធាតុផ្សេងៗទៀត។ វិធីសាស្ត្រនេះផ្តល់នូវដំណោះស្រាយបន្ថែមចំពោះវិធីសាស្រ្តផលិតទឹកដោះគោធម្មតា ការច្នៃប្រឌិតក្នុងការផលិតប្រូតេអ៊ីន ព្រមទាំងរួមចំណែកដល់ការកាត់បន្ថយផលប៉ះពាល់បរិស្ថានផងដែរ។ យ៉ាងណាមិញ ការផ្លាស់ប្តូរក្នុងវិស័យផលិតប្រូតេអ៊ីននេះគឺស្មុគស្មាញ ហើយការច្នៃប្រឌិតមានតម្លៃថ្លៃ។

ស្របពេលនេះដែរ បញ្ហាទឹកកំពុងក្លាយជាបញ្ហាសកលដ៏ធំមួយ ខណៈដែលស្ថានភាពគ្រោះរាំងស្ងួតកាន់តែអាក្រក់ទៅៗពីមួយឆ្នាំទៅមួយឆ្នាំ។ ទន្ទឹមនឹងនោះ ការច្នៃប្រឌិតអាចដើរតួយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរការអនុវត្តន៍កសិកម្មដែលអាចកំណត់បរិមាណជាក់លាក់នៃប្រព័ន្ធធារាសាស្រ្ត និងភាពជឿនលឿននៃបច្ចេកវិទ្យាជីវសាស្ត្រអាចជួយដំណាំធន់នឹងគ្រោះរាំងស្ងួតបានកាន់តែច្រើន។

Kilimo គឺជាវេទិកាឌីជីថលដែលប្រើប្រាស់ទិន្នន័យធំ និងម៉ាស៊ីនសិក្សា ដើម្បីផ្ទៀងផ្ទាត់ កែលម្អ និងទូទាត់ការប្រើប្រាស់ទឹកក្នុងវិស័យកសិកម្ម។ ថាមពលពិសេសនៃសូហ្វវែរនេះ ក៏ផ្តល់ជូននូវដំណោះស្រាយដល់កសិករផងដែរ។ ក្រោមការត្រួតពិនិត្យលើផ្ទៃដីជាង ៣៧០ ០០០ ហិកតានៅទូទាំងអាមេរិកឡាទីន ទឹកជាង ៧២ ពាន់លានលីត្រត្រូវបានសន្សំសំចៃទុករហូតមកដល់ពេលនេះ។

មិនត្រឹមតែប៉ុណ្ណោះ បច្ចេកវិទ្យាមានតួនាទីជួយកសិកម្មឲ្យសមស្របនឹងធម្មជាតិ ដើម្បីស្ដារឡើងវិញនូវសុខភាពដី និងជួយប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុផងដែរ។ ការប្រើប្រាស់បច្ចេកវិទ្យា និងទិន្នន័យ គឺជាកត្តាសំខាន់ក្នុងការមានឥទ្ធិពលក្នុងផ្នែកមួយនេះ។ ក្រុមហ៊ុនទំនើបៗដូចជា Boomitra កំពុងដាក់ពង្រាយបច្ចេកវិទ្យាផ្កាយរណប និងបច្ចេកវិទ្យា AI ដើម្បីអនុញ្ញាតឱ្យមានការត្រួតពិនិត្យ រាយការណ៍ និងផ្ទៀងផ្ទាត់ឥណទានដកកាបូននៅទូទាំងពិភពលោក។ Boomitra កំពុងធ្វើការជាមួយកសិករ និងបុគ្គលិកផ្នែកកសិកម្មជាង ១៥០ ០០០ នាក់ដែលគ្រប់គ្រងផ្ទៃដីសរុបចំនួន ៥ លានហិកតានៅទូទាំងទ្វីបអាហ្រ្វិក អាមេរិកខាងត្បូង និងអាស៊ី។ វេទិការឌីជីថលមួយនេះអាចកែលម្អក្នុងការពង្រឹងគុណភាពដី និងសមត្ថភាពរបស់ដីក្នុងការស្តុកទុកកាបូនតាមពេលវេលា ព្រមទាំងអនុញ្ញាតឱ្យកសិករទទួលបានប្រាក់ចំណូលពីការលក់កាបូនផងដែរ។ គំរូច្នៃប្រតិដ្ឋនេះត្រូវបានដាក់ឈ្មោះថា Boomitra បន្ទាប់ពីទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងកម្មវិធីពានរង្វាន់ Earthshot ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារកណ្តាលអឺរ៉ុប (ECB) ដំឡើងអត្រាការប្រាក់ជាលើកទី២​ ដើម្បីទប់ស្កាត់ការកើនឡើងនៃអតិផរណា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ធនាគារកណ្តាលអឺរ៉ុប (ECB) បានសម្រេចដំឡើងអត្រាការប្រាក់ជាលើកទីពីរក្នុងឆ្នាំនេះ ព្រមទាំងបានព្រមានថា អតិផរណាក្នុងតំបន់អាចបន្តស្ថិតក្នុងកម្រិតខ្ពស់រយៈពេលយូរ ដោយសារតែទីផ្សារថាមពល និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅតែជាក្តីបារម្ភចម្បង

គម្រោង​វិនិយោគ​ចំនួន ៣៤៦ ត្រូវបាន​អនុម័ត​ក្នុង​រយៈពេល៨ខែជាមួយទុនវិនិយោគសរុបប្រមាណ ៥,៤ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 11/09/2026

ភ្នំពេញ ៖ គិតចាប់ពីខែ​មករា ដល់ដំណាច់ខែសីហា ឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានអនុម័ត​ចុះបញ្ជីគម្រោង​វិនិយោគសរុបចំនួន​ ៣៤៦គម្រោង​ ដែលមានដើមទុនវិនិយោគ​ចំនួន ៥ ៤៥៨​លានដុល្លារអាម៉េរិក និងអាច​បង្កើតការងារ​បានយ៉ាងហោច​ណាស់ ២០ម៉ឺន​កន្លែង ។ នេះបើតាមរបាយការណ៍រ​បស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។ បើតាមរបាយការណ៍ដដែលនេះបានបង្ហាញឱ្យដឹងថា វិនិយោគិនក្នុងស្រុកបានចាប់ផ្ដើមចាប់អារម្មណ៍ និងបានដាក់ទុនវិនិយោគ​ក្នុងប្រទេ​សខ្លួនឯង​កាន់តែច្រើន ជាក់ស្ដែង​ក្នុងរយៈពេល៨​ខែមកនេះ ប្រភពទុនវិនិយោគដែលបានស្នើសុំ​ចុះបញ្ជីវិនិយោគច្រើនជាង​គេ

ក្រសួងទេសចរណ៍ និងសកលវិទ្យាល័យសេដ្ឋកិច្ចប្រទេសជប៉ុន ជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា និងអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យសេដ្ឋកិច្ចហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន សហការប្រែក្លាយ «ទស្សនកិច្ចសិក្សាប្រចាំឆ្នាំរបស់សកលវិទ្យាល័យ» ជាផលិតផល​ទេសចរណ៍ថ្មី និងមានតម្លៃបន្ថែមជំរុញការផ្លាស់ប្តូរប្រជាជន និងនិស្សិតកម្ពុជា-ជប៉ុន និងជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ព្រមទាំងអភិវឌ្ឍទេសចរណ៍ និងសេដ្ឋកិច្ចផ្ទាល់នៅក្នុងសហគមន៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកសាស្រ្តាចារ្យបណ្ឌិត Hirokazu Kashitani ប្រធានគម្រោង

សមយុទ្ធត្រីភាគី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុងវ៉ាស៊ីនតោននៃការបង្កើត NATO អាស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/09/2026

បរទេស​ ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៃការបង្រួបបង្រួមសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទៅជារចនាសម្ព័ន្ធនយោបាយយោធាដ៏រឹងមាំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដែលមានគំរូដំណើរការដូចជាអង្គការ NATO ប៉ុន្តែនៅក្នុងតំបន់អាស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានសរសេរដោយអ្នកស្រាវជ្រាវដ៏ល្បី លោក Konstantin Asmolov នៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីកូរ៉េ និងវិទ្យស្ថានជាតិរុស្ស៊ីនៃវិទ្យាសាស្ត្រ ត្រូវបានដកស្រង់មកចេញផ្សាយដោយកាសែតរុស្សី​ RT បានឲ្យដឹងថា

ធនាគារជាតិ អំពាវនាវឱ្យសាធារណជនប្រុងប្រយ័ត្នចំពោះសេវាទូទាត់គ្មានអាជ្ញាបណ្ណ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/09/2026

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​(​NBC​) ​បាន​អំពាវនាវ​ឱ្យ​សាធារណជន​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ​មុននឹង​តភ្ជាប់​ ​ឬ​ចូល​ប្រើប្រាស់​សេវា​ទូទាត់​សង​ប្រាក់​ណាមួយ​ដែល​មិន​មាន​អាជ្ញាបណ្ណ​ច្បាស់លាស់ ​ដើម្បី​ចៀសវាង​ហានិភ័យ ​ឬ​ការ​ខាតបង់​ដែល​អាច​កើតមាន​ពី​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា

មេដឹកនាំចិន និង ឥណ្ឌា ត្រៀមជួបគ្នាក្នុងកិច្ចប្រជុំកំពូល BRICS ខណៈភាពតានតឹងព្រំដែនហិម៉ាឡៃ និងពាណិជ្ជកម្មនៅតែជាក្តីកង្វល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ប្រធានាធិបតីចិន លោក Xi Jinping នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS នៅប្រទេសឥណ្ឌា ដែលដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៧ ឆ្នាំ ខណៈដែលបញ្ហាជម្លោះព្រំដែននៅតំបន់ហិម៉ាឡៃយ៉ានៅតែជាឧបសគ្គនយោបាយដ៏សំខាន់បំផុតសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ទទួលបានការចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពនៅផ្សារមូលបត្រកម្ពុជាជាផ្លូវការ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 11/09/2026

ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ផ្សារមូលបត្រកម្ពុជា បានប្រារព្ធ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពជាផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប

CSX៖ ការជួញដូរភាគហ៊ុនកើនឡើងខ្លាំង ខណៈការកៀរគរទុនឈានដល់ ៧២០ លានដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/09/2026

ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​កត់សម្គាល់​ថា​ ​សកម្មភាព​ជួញដូរ​ភាគហ៊ុន​កើនឡើង​ខ្លាំង​ ​ខណៈ​ក្រុមហ៊ុន​ចុះ​បញ្ជី​សរុប​ចំនួន​ ​២៨ ​បាន​កៀរគរ​ទុន​ប្រមាណ ​៧​២០ លាន​ដុល្លារ​ ​តាមរយៈ​ទីផ្សារ​មូលធន​កម្ពុជា​ ​គិត​ត្រឹម​ថ្ងៃ​ទី​១០​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦

សមាគម​ជប៉ុន​-​កម្ពុជា​​គ្រោង​នាំ​ក្រុមហ៊ុនប្រមាណ ៣០ ​មក​សិក្សា​ឱកាស​វិនិយោគ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

សមាគម​ជប៉ុន​-​កម្ពុជា ​(​J​CA​)​ គ្រោង​ដឹកនាំ​គណៈប្រតិភូ​ធុរកិច្ច​ជប៉ុន​លើក​ទី​៦​ ​មក​កម្ពុជា​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​ ​ដោយ​រំពឹង​ថា​នឹង​មាន​ក្រុមហ៊ុន​ជប៉ុន​ប្រមាណ​ ​២០​ ​ទៅ​ ​៣០​ ​ក្រុមហ៊ុន​ចូលរួម​ ​ដើម្បី​សិក្សា​ ​និង​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា

ចិញ្ចឹម​ត្រី​ឆ្ដោ​ជួយ​​គ្រួសារ លោក​ នី ​ប្រុស ​រក​ចំណូល​ជិត​ ៤ ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 11/09/2026

ការ​ចិញ្ចឹម​ត្រី​ឆ្ដោ​បាន​ក្លាយជា​ប្រភព​ចំណូល​ដ៏​សំខាន់​សម្រាប់​គ្រួសារ​កសិករ​មួយ​នៅ​ស្រុក​ស្អាង ​ខេត្ត​កណ្ដាល​ ​ដោយ​អាច​ប្រមូល​ផល​បាន​ពី​ ​១០​ ​ទៅ​ ​១៥​ តោន​ក្នុង​មួយ​ឆ្នាំ​ ​និង​រក​ប្រាក់​សរុប​ជិត​ ៤ ម៉ឺន​ដុល្លារ​ ​ក្នុង​នោះ​អាច​ទទួល​បាន​ប្រាក់​ចំណេញ​សុទ្ធ​ប្រមាណ​ ២ ម៉ឺន​ដុល្លារ ​បន្ទាប់ពី​កាត់​កង​ចំណាយ​ផ្សេង​ៗ