ចំណេះដឹង ៖ ពាក្យពេញរបស់ COP26 គឺ Conference of the Parties 26th ដែលជាកិច្ចប្រជុំកំពូល និងធំបំផុតរបស់ពិភពលោក ដើម្បី ប្រយុទ្ធប្រឆាំងនឹងវិបត្តិអាកាសធាតុ ស្របទៅនឹងសន្ធិសញ្ញាដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិ The United Nations Framework Convention on Climate Change (UNFCCC)ដែលធ្លាប់បានចុះហត្ថលេខាដោយបណ្តាប្រទេសជាច្រើនតាំងពីឆ្នាំ១៩៩៤។

នៅក្នុងព្រឹត្តិការណ៍នេះត្រូវបានរៀបចំនៅក្នុងទីក្រុង Glasgow ប្រទេសស្កុតឡែនដោយមានអង់គ្លេស និងអ៊ីតាលីជាម្ចាស់ផ្ទះរៀបចំចាប់ពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយក្នុងនោះបណ្តាប្រទេសជាង២០០ ដែលបានចូលរួម ឬត្រូវជា៨៥ភាគរយនៃប្រទេសដែលបានគ្របដណ្តបដោយព្រៃឈើនៅលើសកលលោកទាំងមូលផងដែរ។
តើហេតុអ្វីមនុស្សគ្រប់គ្នាគួរតាមដានពីព្រឹត្តិការណ៍មួយនេះ ហើយតើវាមានសារៈសំខាន់យ៉ាងណាសម្រាប់មនុស្សជាតិ ?

COP26 គឺជាកិច្ចប្រជុំដ៏សំខាន់បំផុតក្នុងការអនុញ្ញាតឲ្យពិភពលោក ជាពិសេស រដ្ឋាភិបាលនៃប្រទេសទាំងអស់ក្នុងការប្តេជ្ញាចិត្តរួមគ្នា សម្រេចឲ្យបានតាមផែនការរួមគឺមិនឲ្យសីតុណ្ហភាពរបស់សកលលោកកើនឡើងលើសពី ១,៥ភាគរយឡើយនៅត្រឹមឆ្នាំ២១០០ ដែលកន្លងមកក្រុមប្រឹក្សាអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុ ឬ The Intergovernmental Panel on Climate Change IPCC តែងតែព្រមានថា វានឹងអាចបង្កឲ្យពិភពផែនដីនូវរលកកំដៅដ៏ក្តៅហួសហេតុ ធ្វើឲ្យទឹកសមុទ្រកើនឡើងខ្លាំង ព្រមទាំងអាចបំផ្លិចបំផ្លាញជីវិតផ្កាថ្មក្រោមសមុទ្រ ដែលជាធាតុចាំបាច់បំផុតក្នុងការផលិតអុកស៊ីសែនលើភពផែនដីនេះ។
នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ សម្តេច Pope Francis ក៏បានព្រមានដែរថា ជម្លោះអាចនឹងកើតមានឡើង ប្រសិនបើរដ្ឋាភិបាលដែលនឹងទទួលបានកញ្ចប់ជំនួយណាមួយពីកិច្ចប្រជុំនេះបែរជាយកវាទៅប្រើប្រាស់ខុសគោលដៅ ដូចជាយកទៅស្តារសេដ្ឋកិច្ចជាតិ ព្រមទាំងជួយសង្គ្រោះដល់ក្រុមហ៊ុនអាជីវកម្មក្នុងប្រទេសដែលកំពុងងើបឡើងវិញពីវិបត្តិកូវីដជំនួសឲ្យការប្រើប្រាស់វាទៅលើកិច្ចការងារលើកកម្ពស់ដល់ការប្រយុទ្ធប្រឆាំងទៅនឹងការបញ្ចេញជាតិពុលទៅក្នុងបរិយាកាស។
បញ្ហាមួយទៀតដែលកំពុងប្រឈមចំពោះមុខនៃកិច្ចប្រជុំដ៏ធំមួយនេះ ក្រៅតែពីបញ្ហាខាងក្រៅហើយនោះ បញ្ហាខាងក្នុងផ្ទាល់គឺជាការសន្យាដែលមិនទាន់ត្រូវបានធ្វើបានសម្រេចនៅឡើយដោយបណ្តាប្រទេសជាអ្នកមានរបស់សកលលោកដែលធ្លាប់បានបង្ហាញជំហថានឹងបរិច្ចាគប្រាក់យ៉ាងហោចណាស់១០០ពាន់លានជារៀងរាល់ឆ្នាំទៅដល់ប្រទេសដែលទទួលរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត ដោយសារបញ្ហាបម្រែបម្រួលអាកាសធាតុ ដែលទាំងអស់នេះវានឹងក្លាយទៅជាចំណុចមួយមិនអាចខ្វះបានឡើយនៅក្នុងកិច្ចប្រជុំនៅក្នុងឆ្នាំនេះ។ ដូច្នេះហើយក្រុមការងារអ្នកសម្របសម្រួលនៅក្នុងកិច្ចប្រជុំលើកទី២៦នេះបានដាក់ចេញគោលបំណងសំខាន់ចំនួន៤ធំៗដែលត្រូវតែទទួលបានសម្រាប់ឆ្នាំនេះមានដូចជា ៖
១ – ធានាឲ្យបាននូវពិភពលោកដែលមិនបញ្ចេញកាបូន១០០ភាគរយត្រឹមពាក់កណ្តាសតវត្សរ៍នេះ និងមិនឲ្យមានការកើនឡើងនៃសីតុណ្ហភាពលើសពី ១,៥អង្សារ
២ – ដាក់បញ្ចូលនៃផែនការសកម្មភាពក្នុងការការពារសហគមន៍ និងជម្រកធម្មជាតិគ្រប់ទ្រង់ទ្រាយ
៣ – ធ្វើការចែកចាយហិរញ្ញវត្ថុពីកញ្ចប់ប្រាក់ដែលទទួលបានពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលនៃបណ្តាប្រទេស
៤ – ចូលរួមសហការគ្នាដើម្បីសម្រេចឲ្យបានតាមគោលដៅ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មេដឹកនាំចិន អបអរសាទរប្រធានាធិបតីថ្មីប៊ុលហ្ការី និងប្តេជ្ញាពង្រឹងទំនាក់ទំនង ពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/11/2026
បរទេស ៖ ប្រធានាធិបតីចិន លោក Xi Jinping បានផ្ញើសារអបអរសាទរជាផ្លូវការជូនចំពោះលោកស្រី Iliana Yotova ក្នុងឱកាសដែលលោកស្រីត្រូវបានជ្រើសតាំងជាប្រធានាធិបតីនៃសាធារណរដ្ឋប៊ុលហ្ការី ជាមួយនឹងការបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ទីក្រុងប៉េកាំងក្នុងការពង្រឹងទំនាក់ទំនងទាំងវិស័យការទូត ទាំងវិស័យសេដ្ឋកិច្ចជាមួយប្រទេសនៅអឺរ៉ុបភាគអាគ្នេយ៍មួយនេះ។ នៅក្នុងសារបង្ហាញពីការអបអរសាទរតាមបណ្តាញសង្គម (តេឡេក្រាម) កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅដែលត្រូវបានយកមកចេញផ្សាយដោយកាសែត Novinata លោកប្រធានាធិបតីចិន Xi Jinpin បានគូសបញ្ជាក់អំពីចំណងមិត្តភាពជាប្រវត្តិសាស្ត្រយ៉ាងជ្រាលជ្រៅរវាងប្រទេសទាំងពីរ

ក្រុមហ៊ុន អូស៊ីអាយស៊ី ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ និងឈ្នះពានរង្វាន់សរុបចំនួន ៧ រង្វាន់
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/11/2026
ក្រុមហ៊ុន អូស៊ីអាយស៊ី ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ និងឈ្នះពានរង្វាន់សរុបចំនួន ៧ រង្វាន់ នៅក្នុងកម្មវិធី Cambodia Real Estate Awards 2026 ភ្នំពេញ ៖ ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) បានទទួលពានរង្វាន់កិត្តិយសជា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ (Developer

កម្ពុជា កំពុងជំរុញនាំចេញផលិតផលស្វាយចន្ទី និងម្រេច ដែលមានតម្លៃបន្ថែមខ្ពស់ទៅកាន់សហភាពអឺរ៉ុប
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 10/11/2026
ភ្នំពេញ ៖ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកទីផ្សារ និងការបំពេញតម្លៃបន្ថែមទៅលើរាល់ផលិតផលកសិកម្ម ក្រសួងចំនួន ៣ និងស្ថាប័នពាក់ព័ន្ធបានចាប់ដៃសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីធ្វើយ៉ាងណាបង្កើនការផលិត ពង្រឹងគុណភាព មានរសជាតិឆ្ងាញ់ ព្រមទាំងការវេចខ្ចប់ដែលមានលក្ខណៈស្តង់ដារ អាចបំពេញតម្លៃបន្ថែម ជាពិសេស ជំរុញការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី១០

លទ្ធផលបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាម៉េរិក ប៉ះពាល់ដល់ទំនាក់ទំនងជាមួយឥណ្ឌា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/11/2026
ការផ្លាស់ប្តូរបរិយាកាសនយោបាយនៅសហរដ្ឋអាម៉េរិក ក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិ បានបង្កើតភាពមិនច្បាស់លាស់ក្នុងការដឹកនាំប្រទេស និងអាចជះឥទ្ធិពលដល់ទិសដៅទំនាក់ទំនងការបរទេសជាមួយឥណ្ឌា





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content