អាម៉េរិក បញ្ចូលក្រុមហ៊ុនចិនជាង ៥០ ចូលក្នុងបញ្ជីខ្មៅ ដើម្បីទប់ស្កាត់សមត្ថភាពទីក្រុងប៉េកាំងពីការប្រើប្រាស់បច្ចេកវិទ្យាកម្រិតខ្ពស់

បរទេស៖ យោងតាមប្រភពព័ត៌មានពី CNBC បានឱ្យដឹងថា សហរដ្ឋអាម៉េរិកបានបញ្ចូលអង្គភាពចិនជាង ៥០ ចូលក្នុងបញ្ជីខ្មៅនៃការនាំចេញរបស់ខ្លួនក្នុងគោលបំណងទប់ស្កាត់សមត្ថភាពចិនពីការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និងកុំព្យូទ័រកម្រិតខ្ពស់។

កាលពីថ្ងៃអង្គារ៍ ការិយាល័យឧស្សាហកម្ម និងសន្តិសុខរបស់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាម៉េរិកបានបញ្ចូលអង្គភាព ៨០ ចូលក្នុងបញ្ជីខ្មៅនៃការនាំចេញរបស់ខ្លួន ដោយក្នុងនោះមានអង្គភាពចិនជាង ៥០ រួចទៅហើយ។ ក្រុមហ៊ុនទាំងនោះត្រូវបានចោទប្រកាន់ថា ពួកគេប្រព្រឹត្តសកម្មភាពផ្ទុយទៅនឹងសន្តិសុខជាតិ និងផលប្រយោជន៍គោលនយោបាយបរទេសរបស់សហរដ្ឋអាម៉េរិក។ ការចោទប្រកាន់នេះ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អាម៉េរិក ក្នុងការរឹតបន្តឹងទីក្រុងប៉េកាំងពីការប្រើប្រាស់បច្ចេកវិទ្យាកុំព្យូទ័រ exascale ដែលអាចដំណើរការទិន្នន័យយ៉ាងច្រើនក្នុងល្បឿនលឿនបំផុត ក៏ដូចជាបច្ចេកវិទ្យា កង់ទិច (Quantum) ជាដើម។ ជាក់ស្តែង វត្តមានបញ្ញាសិប្បនិមិត្តរបស់ចិន ដែលមានឈ្មោះថា DeepSeek បានដាក់សម្ពាធលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់សហរដ្ឋអាមេរិក ដោយសារតែមានតម្លៃទាបជាងឆ្ងាយ។

ទាក់ទិននឹងចំណុចនេះ នាយកដ្ឋានពាណិជ្ជកម្មអាម៉េរិកបានលើកឡើងពីមូលហេតុដែលអង្គភាពចិនត្រូវបានកំណត់គោលដៅថា​ ដោយសារពួកគេជាប់ពាក់ព័ន្ធក្នុងការអភិវឌ្ឍ AI ទំនើប កុំព្យូទ័រទំនើប និងបន្ទះឈីប AI កម្រិតខ្ពស់ ដែលបម្រើឱ្យគោលបំណងយោធា។ យ៉ាងណាមិញ ក្នុងចំណោមអង្គភាពទាំងនោះ មានអង្គភាពរបស់ចិនចំនួន ២៧ ត្រូវបានហាមឃាត់ការទិញទំនិញ និងគ្រឿងឧបករណ៍ពីសហរដ្ឋអាម៉េរិកពាក់ព័ន្ធនឹងការធ្វើទំនើបកម្មយោធារបស់ចិន ព្រមទាំងហាមឃាត់ក្រុមហ៊ុនចំនួន ៧ ដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យាកង់ទិច  (Quantum) របស់ចិន។

ជាការឆ្លើយតប ក្រសួងការបរទេសចិនបានលើកឡើថា ខ្លួនប្រឆាំងយ៉ាងដាច់អហង្ការចំពោះការរឹតបន្តឹងការនាំចេញរបស់អាម៉េរិក។  

បើទោះជាយ៉ាងនេះក្ដី លោក Alex Capri សាស្ត្រាចារ្យជាន់ខ្ពស់នៅសាកលវិទ្យាល័យជាតិសិង្ហបុរី បានលើកឡើងថា វិធានការថ្មីនេះនឹងប៉ះពាល់ដល់ប្រទេសទី៣ ដោយសារក្រុមហ៊ុនចិនអាចចូលប្រើប្រាស់បច្ចេកវិទ្យារបស់សហរដ្ឋអាម៉េរិកតាមរយៈភាគីទី៣ នេះឯង។ ភាគីទី៣នេះ ជាចន្លោះប្រហោងដែលនៅតែអនុញ្ញាតឱ្យក្រុមហ៊ុនចិនចូលប្រើបច្ចេកវិទ្យារបស់សហរដ្ឋអាម៉េរិកបាន ទោះបីជាមានការរឹតបន្តឹងក៏ដោយ ដូច្នេះហើយ មន្ត្រីអាម៉េរិកនឹងបន្តបង្កើនប្រតិបត្តិការតាមដាន ជាពិសេសបច្ចេកវិទ្យា ឬ ឧបករណ៍កម្រិតខ្ពស់ដែលផលិតដោយ Nvidia និង AMD។

គួរបញ្ជាក់ថា សកម្មភាពរឹតបន្តឹងលើការនាំចេញកាន់តែកើនឡើង ដោយសាររដ្ឋបាលរបស់លោក Trump កំពុងដំឡើងពន្ធប្រឆាំងនឹងប្រទេសចិន។ ការណ៍នេះ បានធ្វើឲ្យជម្លោះពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងកាន់តែមានភាពតានតឹងកាន់តែខ្លាំង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/06/2026

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​ទៀត និងទទួលបានទំនុកចិត្តពីអតិថិជន

តម្លៃសាច់គោហក់ឡើងខ្ពស់នៅលើទីផ្សារ ខណៈកម្ពុជាបានបិទការនាំចូលពីប្រទេសថៃ

ជំនួញ, ព្រឹត្តិការណ៍

• 10/06/2026

ចាប់តាំងពីដើមឆ្នាំ២០២៦រហូតមក តម្លៃសាច់គោស្រស់នៅលើទីផ្សារមានការកើនឡើងខ្ពស់ខុសពីឆ្នាំ២០២៥ ពោលគឺចាប់តាំងពីបិទការនាំចូលពីប្រទេសថៃ ដែលធ្វើឱ្យទាំងអាជីវករ ក៏ដូចជាអ្នកចិញ្ចឹមមានទឹកចិត្តសប្បាយរីករាយ

កម្ពុជានឹងទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី តាមរយៈការចម្រាញ់យកប្រេងក្នុងពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កម្ពុជានឹងអាចទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី បន្ទាប់ពីគម្រោងវិនិយោគរោងចក្រកែច្នៃ ចម្រាញ់សំបកគ្រាប់ស្វាយចន្ទីទៅជាប្រេង (CNSL) នឹងត្រូវលេចចេញចុងឆ្នាំ ២០២៦ នេះ

ក្រុមហ៊ុនកូរ៉េចំនួន ៤ មានទុនសរុបជាង​ ២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្មនៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូងចំនួន ៤ ដែលមានទុនវិនិយោគសរុបជាង២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្ម និងរោងចក្រផលិតថ្នាំសម្លាប់សត្វល្អិតនៅក្នុងខេត្តកំពង់ធំ​

អគ្គនាយក ARDB ជំរុញឱ្យកសិករចេះបង្កបង្កើនផលតាមបែបបច្ចេកវិទ្យាថ្មីៗ ដើម្បីទទួលបានផលចំណេញខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កសិករគួរចេះផ្លាស់ប្តូរទម្លាប់ពីការប្រើប្រាស់កម្លាំងពលកម្មមនុស្សច្រើន និងចំណាយពេលវេលាយូរក្នុងការបង្កបង្កើនផល ងាកមកប្រើប្រាស់បច្ចេកវិទ្យាយថ្មីៗទៅតាមសម័យកាល ដើម្បីទទួលបានផលចំណេញខ្ពស់

អ្នកឧកញ៉ា គិត ម៉េង៖ កម្ពុជា-វៀតណាម​ដាក់គោលដៅពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ ខណៈវៀតណាមជាដៃគូសេដ្ឋកិច្ចសំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជានៅក្នុងតំបន់អាស៊ាន ខណៈចំណងមិត្តភាពការទូតរវាងកម្ពុជា និងវៀតណាមដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៧ រហូតមកទល់ពេលបច្ចុប្បន្ន ក៏បានក្លាយជាកាតាលីករដែលជំរុញប្រទេសទាំងពីរទៅជាដៃគូសេដ្ឋកិច្ចដែលមិនអាចខ្វះបាន ផងដែរ

ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេស នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡាវ លោក Matt Western MP នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបន្ថែមទៀត

World Bank៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៣,៩% នៅឆ្នាំនេះ និងបន្តកើនដល់ ៤,៩% នៅឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានចេញរបាយការណ៍សិក្សាថ្មីមួយ ដោយអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពធន់ បើទោះបីជារងសំពាធពីវិបត្តិសេដ្ឋកិច្ចសកលជាច្រើន ដែលបានកើតឡើងផ្ទួនៗគ្នាក៍ដោយ

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ

Leave a Reply

Your email address will not be published. Required fields are marked *