មន្ទីរបញ្ចកោណកំពុងតាមដានយ៉ាងដិតដល់ដោយសង្ស័យថា រុស្ស៊ី និងចិន បង្កើន និងធ្វើតេស្តសមត្ថភាពយោធាក្នុងទីអវកាស

បរទេស ៖ កងកម្លាំងយោធារបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោនកាលពីប៉ុន្មានថ្ងៃមុនកន្លងមកនេះបានដាក់ការសង្ស័យថា ប្រទេសចិន និងប្រទេសរុស្ស៊ី សុទ្ធតែបានធ្វើតេស្តសមត្ថភាពអាវុធនៅទីអវកាសរបស់ខ្លួនជាច្រើនដងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។

យោងតាមការចេញផ្សាយដោយទូរទស្សន៍ CNN បានឲ្យដឹងទៀតដែរថា មន្ត្រីយោធាអាមេរិកជឿជាក់លើរបាយការណ៍ដែលផ្កាយរណបរបស់ប្រទេសរុស្ស៊ីថា ពិតជាបានធ្វើសមយុទ្ធទាំងបែបការពារ និងប្រយុទ្ធផង attack and defend tactics ដែលវាជាសកម្មភាពក្នុងគោលដៅដើម្បីអាចបង្កើនកម្លាំងនៅក្នុងជួរទ័ពទីអវកាសរបស់ខ្លួន។

មន្ត្រីដដែលនោះបានរៀបរាប់ទៀតថា៖

«យើងបានមើលឃើញថា ផ្កាយរណបជាច្រើនរបស់រុស្ស៊ីបានធ្វើការហោះហើរព័ទ្ធជុំវិញផ្កាយរណបដែលនៅនឹងថ្កល់មួយគ្រឿងស្ថិតនៅរយៈកំពស់ទាបពីផែនដី។ យុទ្ធសាស្ត្រនេះអាចជារបៀបដែលកម្លាំងយោធារុស្ស៊ីអាចធ្វើការវាយប្រហារសត្រូវនៅក្នុងករណីជម្លោះគ្នាណាមួយនាពេលអនាគត»។

នៅក្នុងការរៀបរាប់នេះដែរ មន្ត្រីអាមេរិកក៏បានលើកឡើងផងដែរថា រុស្ស៊ី នៅតែចិញ្ចឹមចិត្តក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅក្នុងបេសកកម្មនៅទីអវកាសនៅឡើយ។ ដូច្នេះ សមយុទ្ធថ្មីៗនេះអាចអនុញ្ញាតឲ្យកម្លាំងទ័ពរុស្ស៊ីនឹងមានលទ្ធភាពក្នុងការត្រៀមរៀបចំបំពាក់អាវុធដ៏គ្រោះថ្នាក់នៅក្នុងទីអវកាសនៅពេលណាមួយជាមិនខាន។

គួររំលឹកថា កាលពីឆ្នាំកន្លងទៅ CNN ក៏ធ្លាប់បានស្រាវជ្រាវរកឃើញដែរអំពីកិច្ចខិតខំរបស់ប្រទេសរុស្ស៊ីក្នុងការអភិវឌ្ឍបច្ចេកវិទ្យាផ្កាយរណបដែលអាចបំពាក់អាវុធនុយក្លេអ៊ែរ។ ឧបករណ៍នេះ នឹងអាចប្រើប្រាស់ថាមពលជារលកសញ្ញាដ៏ខ្លាំងក្លាមួយក្នុងការវាយប្រហារទំលាក់ផ្កាយណបធម្មតា និងបូករួមទាំងផ្កាយរណបរបស់រដ្ឋាភិបាលនៃប្រទេសទាំងឡាយបានទៀតផង។

ប្រភពដដែលនេះក៏បានអះអាងដែរថា ប្រទេសចិន​បាន​ធ្វើ​សមយុទ្ធ​ហ្វឹកហ្វឺន​ស្រដៀង​គ្នា​នេះ​នៅ​ក្នុង​ទីអវកាស​កាលពី​ឆ្នាំ​មុន​ម្តងមកហើយ។ ដោយឡែកកាលពីខែធ្នូ ឆ្នាំ២០២៤ ទីក្រុងប៉េកាំងបានបង្ហាញសមត្ថភាពកម្រិតខ្ពស់ដោយធ្វើសមយុទ្ធផ្កាយរណបជាច្រើនក្នុងទម្រង់កៀកគ្នាដែលបង្កើនការព្រួយបារម្ភអំពីកម្មវិធីយោធាដែលមានសក្តានុពលនៃការបង្កជម្លោះនានានៅពេលខាងមុខ។

ផ្កាយរណប​ទាំងនោះត្រូវបានដាក់តម្រៀបគ្នាឲ្យស្ថិតនៅរួម​គន្លងតែមួយ ហើយ​អាច​វាយប្រហារ​ផ្កាយរណបផ្សេងទៀត ឬ​រារាំង​ដោយ​ផ្ទាល់បានយ៉ាងងាយ។ យ៉ាងណាក្តី នេះ​គ្រាន់តែ​ជា​បច្ចេកវិទ្យា​មួយ​ដែល​ទីក្រុង​ប៉េកាំង​កំពុង​អភិវឌ្ឍប៉ុណ្ណោះ។ ជាក់ស្តែង ចិនក៏កំពុងអភិវឌ្ឍមីស៊ីលប្រឆាំងផ្កាយរណប និងការវាយប្រហារដោយថាមពលផ្ទាល់ ដែលប្រើឡាស៊ែរ ឬប្រព័ន្ធស្រដៀងគ្នា ដើម្បីវាយប្រហារផ្កាយរណបផ្សេងទៀតដែរ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *