វៀតណាម មានមហិច្ឆតាចង់ក្លាយជាចំណែកសំខាន់មួយនៅក្នុងទីផ្សារឈីបសកល

បរទេស ៖ យោងតាមប្រភពពីសារព័ត៌មានបរទេសមួយបានរាយការណ៍ថា វិស័យផលិតគ្រឿងអេឡិចត្រូនិករបស់វៀតណាមកំពុងរីកចម្រើន ហើយចក្ខុវិស័យរបស់ប្រទេសនេះកំពុងផ្តោតលើការធានាឱ្យបាននូវកន្លែងមួយនៅក្នុងទីផ្សារផលិតបន្ទះឈីប ឬ semiconductor របស់សកលដែលមានការប្រកួតប្រជែងខ្ពស់។

តាមការពិតទៅ វៀតណាម គឺជាប្រទេសផលិតគ្រឿងអេឡិចត្រូនិកមានឥទ្ធិពលមួយរួចទៅហើយ ដោយសារខ្លួននៅជិតប្រទេសចិន និងតម្លៃពលកម្មទាប ខណៈដែលភាគច្រើននៃប្រជាជន​វៀតណាម​មាន​មហិច្ឆតា​ក្នុងការខំ​ប្រឹង​រក​លុយ។ លើសពីនេះ វៀតណាម សម្បូរប្រជាជនវ័យក្មេងអាយុក្រោម ៣៥ ឆ្នាំដែលមានអត្រា ៦៤ ភាគរយនៃចំនួនប្រជាជនសរុប ដែលធ្វើឱ្យខ្លួនងាយស្រួលក្នុងរៀបចំកម្លាំងពលកម្មទៅតាមប្រភេទ។ បន្ថែមពីនេះ គុណសម្បត្តិនៃប្រជាសាស្ត្រវៀតណាមបានផ្តល់នូវអត្ថប្រយោជន៍ចំនួនកម្លាំងពលកម្មទាំងបច្ចុប្បន្ន និងអនាគត ដែលផ្ទុយស្រឡះពីប្រទេសមួយចំនួនក្នុងតំបន់ ក៏ដូចជាពិភពលោកដែលភាគច្រើនមានវ័យចំណាស់។ ទន្ទឹមនឹងនេះ រដ្ឋាភិបាល​វៀតណាម​បាន​ជំរុញ​បរិយាកាស​អាជីវកម្ម​តាមរយៈការ​ប្រើ​វិធីសាស្ត្រ​សកម្ម​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​បរទេស។ នៅក្នុងរបាយការណ៍របស់ធនាគារពិភពលោក វៀតណាមជាប់ចំណាត់ថ្នាក់ទី ៧០ ក្នុងចំណោមប្រទេស ១៩០ ដែលមានភាពងាយស្រួលក្នុងការធ្វើធុរកិច្ច។

យ៉ាងណាមិញ សព្វថ្ងៃនេះ វៀតណាម ក៏នៅតែមានភាពចន្លោះប្រហោង ខ្វះសមត្ថភាពក្នុងការផលិត និងប្រឈមនឹងឱនភាពនៃវិស្វករផ្នែកឈីប semiconductor រហូត ១០ ដងនៃតម្រូវការ។ យុទ្ធសាស្ត្ររបស់វៀតណាម ផ្តោតលើការទាក់ទាញការវិនិយោគពីបរទេស ១ ពាន់លានដុល្លារ ដូចជា Bac Gian fab ជាដើម ប៉ុន្តែគេកំពុងមានចម្ងល់អំពីនិរន្តរភាពយូរអង្វែងបើប្រៀបធៀបទៅនឹងអ្នកផលិត និងវិនិយោគក្នុងវិស័យនេះ ដូចជា សហរដ្ឋអាមេរិក ចិន  និងអឺរ៉ុប ។ លើសពីនេះ ទិន្នផលផលិតកម្មរបស់វៀតណាមក្នុងចន្លោះ ៥០ ទៅ ៧០ ភាគរយ ត្រូវបានចាត់ទុកថា ជាការផលិតកម្រិតទាបនៅឡើយ បើទោះបីជាវៀតណាមនៅជិតចិនក៏ដោយ ប៉ុន្តែកម្លាំងពលកម្ម​ក្នុង​វិស័យផលិតឈីបរបស់ចិន​ គឺចំណាយ​​ខ្ពស់​ខ្លាំង ដែលថ្លៃជាងកម្លាំងពលកម្ម​នៅ​វៀតណាម ២ ដង។

ទោះជាយ៉ាងណាក្តី រដ្ឋាភិបាល​វៀតណាម​កំពុង​ព្យាយាម​ជំរុញ​ប្រទេស​ឲ្យ​មានចំណែកមួយនៅក្នុង​ទីផ្សារ​ផលិត​គ្រឿង​អេឡិចត្រូនិក​ពិភពលោក។ ក្នុងឆ្នាំ ២០២២ វៀតណាមបាននាំចេញគ្រឿងផលិតផលឈីប semiconductor ក្នុងតម្លៃ ៦០០ លានដុល្លារ ដែលភាគច្រើនប្រតិបត្តិការដំណើរការដោយក្រុមហ៊ុនបរទេស។ រដ្ឋាភិបាលវៀតណាមបានព្យាករណ៍ថា ឧស្សាហកម្មរបស់ប្រទេសនឹងមានតម្លៃចន្លោះពី ២០ ទៅ ៣០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០។

យោងតាមប្រភពដដែលបានគូសបញ្ជាក់ថា វៀតណាមផ្ទាល់មិនមែនជាអ្នកផលិត semiconductor នោះទេ ប៉ុន្តែវៀតណាមជាកន្លែងសម្រាប់វេចខ្ចប់ និងធ្វើតេស្តដែលត្រូវបានដំណើរការ និងគ្រប់គ្រងដោយក្រុមហ៊ុនបរទេស ដូចជា Intel និង Amkor។ យ៉ាងណាមិញ ក្រុមហ៊ុនក្នុងស្រុកសំខាន់ចំនួន ២ របស់ខ្លួនបានព្យាយាមពង្រីកចូលក្នុងវិស័យនេះគឺ FPT និង Viettel ។

រហូតមកដល់បច្ចុប្បន្ននេះ សមិទ្ធផលនៃវិស័យឈីប semiconductor គួរឱ្យកត់សម្គាល់បំផុតរបស់វៀតណាម គឺការវិនិយោគប្រហែល ១ ពាន់លានដុល្លារមកពីក្រុមហ៊ុន Hana Micron Vina Ltd របស់កូរ៉េខាងត្បូង ដែលបានសាងសង់រោងចក្រ Bac Gian Semiconductor fab នៅតំបន់ភាគខាងជើងវៀតណាម។ រោងចក្រនេះគ្រោងនឹងបើកនៅឆ្នាំ ២០២៤ នេះ ដោយមានមុខងារសម្រាប់វេចខ្ចប់ និងការធ្វើតេស្ត ដូច្នេះ នឹងមិនពាក់ព័ន្ធដោយផ្ទាល់ក្នុងការផលិតនោះទេ ប៉ុន្តែរោងចក្រនេះគឺជាជំហានចុងក្រោយដែលពឹងផ្អែកលើតម្រូវការកម្លាំងពលកម្មបន្ថែមទៀត មុនពេលបន្ទះឈីបចេញលក់នៅលើទីផ្សារ។ គេរំពឺងថា បន្ទះឈីបដែលនឹងត្រូវបានវេចខ្ចប់ និងតេស្តសាកល្បងនៅ Bac Gian នឹងក្លាយជាបន្ទះឈីបកម្រិតមធ្យមដែលប្រើក្នុងរថយន្ត និងឧបករណ៍ឆ្លាតវៃ មិនមែនបន្ទះឈីបដែលទំនើបក្រោម 5 nanometers នោះទេ។

ទន្ទឹមនឹងនេះ កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការចូលរួមយ៉ាងសំខាន់ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ semiconductor សកល ត្រូវប្រឈមមុខនឹងឧបសគ្គសំខាន់ៗ ស្របពេលដែលប្រទេសនេះមានអត្រាបញ្ចប់ការសិក្សា STEM គួរឱ្យចាប់អារម្មណ៍ ៥២ ភាគរយ ប៉ុន្តែវាត្រូវការយ៉ាងហោចណាស់ ១០ ដងនៃចំនួនវិស្វករក្នុងវិស័យឈីបនាពេលបច្ចុប្បន្ននេះ។ នៅឆ្នាំ ២០២៤ នេះ សាកលវិទ្យាល័យចំនួន ៣៥ ក្នុងប្រទេសវៀតណាមផ្តល់វគ្គសិក្សាផ្នែកវិស្វកម្ម semiconductor ជាមួយនឹងផែនការចុះឈ្មោះសិស្សចំនួន ១ ០០០ នាក់ ដែលកើនឡើង ៣០ ភាគរយលើសពីឆ្នាំមុន។ គេប៉ាន់ស្មានថា វិស្វករនឹងចំណាយពេលយ៉ាងតិចបួនឆ្នាំដើម្បីបណ្តុះបណ្តាល។ ប្រសិនបើមិនមានការងារសម្រាប់និស្សិតបញ្ចប់ការសិក្សាទេ ពួកគេនឹងធ្វើអ្វីផ្សេងទៀត ហើយប្រសិនបើគ្មាននិស្សិតបញ្ចប់ការសិក្សាច្រើនពីផ្នែកនេះទេ ការវិនិយោគ semiconductor ទ្រង់ទ្រាយធំទំនងជាមិនអាចទៅរួចទេ។

រហូតមកដល់ពេលនេះ យុទ្ធសាស្ត្ររបស់វៀតណាគឺដើម្បីទាក់ទាញការវិនិយោគបរទេស ដើម្បីឲ្យពួកគេសាងសង់រោងចក្រ ឬជំរុញវិស័យផលិតគ្រឿងអេឡិចត្រូនិកក្នុងស្រុករបស់ខ្លួន។ អ្នកវិភាគចង្អុលលើកឡើងថា វិធីសាស្រ្តនេះទំនងជាមិនទទួលបានផ្លែផ្កាប៉ុន្មានទេ ដោយសារលក្ខណៈប្រកួតប្រជែងនៃឧស្សាហកម្ម ការពឹងផ្អែកលើបច្ចេកវិទ្យាទំនើប និងដើមទុនច្រើនដែលតម្រូវឱ្យចូលរួម។ យ៉ាងណាមិញ បណ្តាប្រទេសមួយចំនួនបានកោតសរសើរវៀតណាមចំពោះកិច្ចខិតខំប្រឹងប្រែង និងបង្កើនសមត្ថភាពរបស់ខ្លួនក្នុងការផ្សព្វផ្សាយអំពីមហិច្ឆតារបស់ខ្លួនក្នុងវិស័យនេះ ប៉ុន្តែអ្នកវិនិយោគគួរតែបន្តដោយប្រុងប្រយ័ត្ន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន