រថក្រោះប្រយុទ្ធទំនើបៗ និងមានតម្លៃថ្លៃរបស់ប្រទេសណាខ្លះដែលនឹងបង្ហាញវត្តមានក្នុងសមរភូមិអ៊ុយក្រែន?

នៅទីបំផុត ក្រោយការរង់ចាំ និងខិតខំអំពាវនាវអស់រយៈពេលជាច្រើនខែមកហើយនោះ បណ្តាប្រទេសលោកខាងលិចដែលមានរួមទាំងអាមេរិក, អង់គ្លេស, អាល្លឺម៉ង់ និងប៉ូឡូញផងដែរ បានសម្រេចចិត្តបន្តបន្ទាប់គ្នាក្នុងការផ្គត់ផ្គង់រថក្រោះប្រយុទ្ធជួរមុខទំនើបៗ និងដ៏មានតម្លៃខ្លួនរបស់​ខ្លួនទៅឲ្យកងកម្លាំងយោធានៃប្រទេសអ៊ុយក្រែនហើយ។

អង់គ្លេស ជាប្រទេសដំបូងគេប្រកាសផ្គត់ផ្គង់រថក្រោះប្រភេទ  Challenger 2 ចំនួន១៤គ្រឿង និងបន្តបន្ទាប់ដោយអាមេរិកសន្យាផ្តល់រថក្រោះជួរមុខ M1 Abram ចំនួន៣១គ្រឿងអាល្លឺម៉ង់សម្រេចផ្តល់រថក្រោះ Leopard  ចំនួន១៤គ្រឿង ហើយប៉ូឡូញក្រោយទទួលបានភ្លើងខៀវពីអាល្លឺម៉ងហើយនោះក៏បានសន្យាផ្តល់រថក្រោះប្រភេទ Leopard នេះចំនួន១៤គ្រឿងដូចគ្នាផងដែរ។

សង្គ្រាមនៅអ៊ុយក្រែនឈានចូលមកដល់ការប្រើប្រាស់សព្វាវុធកាន់តែទំនើប ខណៈដែលមានប្រភពលេចដំណឹងបន្ថែមទៀតថាបណ្តាប្រទេសលោកខាងលិចក៏កំពុងពិចារណាទៅលើការផ្គត់ផ្គង់កាន់តែគ្រោះថ្នាក់ថែមទៀត សូម្បីតែយន្តហោះចម្បាំងផងឲ្យទៅឲ្យអ៊ុយក្រែន។

តើរថក្រោះទាំងនោះមានបច្ចេកវិទ្យាទំនើបយ៉ាងណា និងតម្លៃថ្លៃកម្រិតណា?

Leopard ជារថក្រោះផលិតនៅអាល្លឺម៉ង់មានទំងន់៥៥តោនមានសមត្ថភាពទាំងប្រយុទ្ធផង និងការពារផងហើយអាចសម្របខ្លួនទៅនឹងគ្រប់ប្រភេទសមរភូមិបានយ៉ាងងាយស្រួល។រថក្រោះប្រភេទនេះអាចមានតម្លៃប្រហែលជា៥លានផោនក្នុងមួយគ្រឿងនិងអាចផ្ទុកអ្នកបើកបរបាន៤នាក់អាចធ្វើដំណើរបានទៅដល់៣៤២ម៉ាលជាមួយនឹងល្បឿន៤៥ម៉ាលក្នុងមួយម៉ោង ឬប្រមាណជា៦៨គីឡូម៉ែត្រក្នុងមួយម៉ោង។

អ្នកវិភាគជាច្រើនមើលឃើញថា Leopard ងាយស្រួលប្រតិបត្តិការជាងរថក្រោះជួរមុខរបស់អាមេរិក M1 Abram ដោយសារតែវាប្រើប្រាស់ថាមពលប្រេងម៉ាស៊ូតមិនដូចជារថក្រោះអាមេរិកប្រើប្រាស់សាំងនោះទេ។

M1 Abram រថក្រោះផលិតនៅអាមេរិកមានតម្លៃប្រមាណជា៥លានផោនដូចគ្នាទៅនឹង Leopard ដែរ។ក្រៅតែពីអាចបាញ់កាំភ្លើងធំរបស់ខ្លួនបានចំងាយ៤គីឡូម៉ែត្រហើយនោះរថក្រោះប្រវែង២៦ហ្វីតនេះក៏មានបំពាក់មកជាមួយនឹងកាំភ្លើងយន្តចំនួន២ប្រភេទដែលក្នុងមានប្រភេទ7.62 machine guns ចំនួន២ដើម និងកាំភ្លើងយន្តប្រភេទ 12.7mm ចំនួន១ដើមផ្សេងទៀតផង។

រថក្រោះអាមេរិកនេះមានទំងន់ដល់ទៅ៧១តោនហើយផលិតឡើងដំបូងតាំងតែពីឆ្នាំ១៩៩០អាចធ្វើដំណើរបានចំងាយបានទៅដល់២៦៥ម៉ាលជាមួយនឹងល្បឿនធ្វើដំណើរទៅដល់៤២ម៉ាយក្នុងមួយម៉ោង។

Challenger 2 ជាផលិតរបស់ប្រទេសអង់គ្លេសដែលរដ្ឋាភិបាលក្រុងឡុងបានសន្យាផ្តល់ឲ្យអ៊ុយក្រែនចំនួន១៤គ្រឿងគឺជារថក្រោះដែលមានតម្លៃ៥លានផោនដូចគ្នាដែរហើយវាគឺជារថក្រោះដែលធ្លាប់មានប្រវត្តិបាញ់សត្រូវក្នុងចំងាយឆ្ងាយបំផុតកាលពីពេលដែលវាត្រូវបានប្រើប្រាស់ក្នុងប្រតិបត្តិការសង្គ្រាម Gull war ដោយគ្រានោះស្ថិតនៅក្នុងចំងាយប្រមាណជា៣ម៉ាយ ឬត្រូវជា៤,៨គីឡូម៉ែត្រ។

រថក្រោះទំងន់៧៥តោននេះអាចធ្វើដំណើរបានល្បឿនប្រមាណជា៣៧ម៉ាលក្នុងមួយម៉ោងឬត្រូវជា៥៩គីឡូម៉ែត្រក្នុងមួយម៉ោងអាចផ្ទុកអ្នកបើកបរចំនួន៤នាក់និងធ្វើដំណើរបានទៅដល់ចំងាយ៣៤០ម៉ាលផ្លូវរាបស្មើនិង១៦០ម៉ាលក្នុងស្ថានភាពផ្លូវមិនល្អ។

ក្រៅពីនោះគេក៏នឹងអាចឃើញមានវត្តមានរបស់រថក្រោះដែលផលិតក្នុងប្រទេសបារាំង Leclerc ដែលមានតម្លៃ១៤លានផោនក្នុងមួយគ្រឿងផង និងរថក្រោះទំនើបរបស់រុស្ស៊ី T-90 ព្រមជាមួយនឹងរថក្រោះសលពីសម័យសហភាពសូវៀត T-72 ផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

NBC​៖​ ​កម្ពុជា​រំពឹង​ថា​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៣,៩​% ​ក្នុង​ឆ្នាំ​២០២៦​ ​និង​ ​៥​% ​ក្នុង​ឆ្នាំ​២០២៧​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​(​NBC​) ​ព្យាករ​ថា ​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ក្នុង​អត្រា ​៣,៩​ ​ភាគរយ​នៅ​ឆ្នាំ​២០២៦​ ​មុនពេល​រំពឹង​ថា​នឹង​ងើប​ឡើងវិញ​ក្នុង​អត្រា ​៥​ ​ភាគរយ​នៅ​ឆ្នាំ​២០២៧​ ​បើ​ទោះបី​សេដ្ឋកិច្ច​កំពុង​ប្រឈម​នឹង​ផលប៉ះពាល់​ពី​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា ​និង​បញ្ហា​ប្រឈម​ខាងក្នុង​ក៏ដោយ

ស្វែងយល់​បន្ថែម​ពី​ «ពន្ធលើចំណេញមូល​ធន» ដែលកម្ពុជានឹង​ផ្ដើមអនុវត្តន៍ចាប់ពីដើមឆ្នាំ២០២៧​ តទៅ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/07/2026

ពន្ធលើ​ចំណេញ​មូល​ធន ​ជា​ប្រភេទពន្ធលើ​ប្រាក់ចំណេញដែល​រូបវន្ត​បុគ្គល ឬនីតិបុគ្គល​ ទទួលបានពីការលក់​ ផ្ទេរទ្រព្យសកម្មមូល​ធន​ផ្សេងៗ ដូចជា អចលនទ្រព្យ កិច្ច​សន្យា​ភតិសន្យា​(ជួល ) ទ្រព្យវិនិយោគ​ កម្មសិទ្ធិ​បញ្ញា កេរ្តិ៍ឈ្មោះអាជីវកម្ម និង​រូបិយវត្ថុ​បរទេស ជាដើម

កម្ពុជារំពឹងថានឹងកាន់តែមានភាពទាក់ទាញអ្នកវិនិយោគ ក្រោយអាម៉េរិកកំណត់អត្រាពន្ធថ្មី ១០ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល​ និង​អ្នកជំនាញ​សេដ្ឋកិច្ច​ ​បាន​លើកឡើង​ថា​ ​ការ​ដែល​កម្ពុជា​ទទួលបាន​អត្រា​ពន្ធ​គយ​ថ្មី​ ​១០​ ​ភាគរយ​ ​សម្រាប់​ការ​នាំចេញ​ទៅកាន់​សហរដ្ឋ​អាម៉េរិក​ នឹង​ជួយ​បង្កើន​ភាព​ប្រកួតប្រជែង​ និង​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​មក​កម្ពុជា

ចិន អំពាវនាវឱ្យអាម៉េរិកឈប់គំរាមកំហែងលើក្រុមហ៊ុន AI របស់ខ្លួន និង​យកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

ថ្នាក់ដឹកនាំកំពូលចិន បានអំពាវនាវឱ្យអាម៉េរិកបញ្ឈប់ការគំរាមកំហែងមកលើក្រុមហ៊ុន AI របស់ខ្លួន ហើយកុំយកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ

តម្លៃ​កង្កែប​ធ្លាក់ចុះ​មកត្រឹម​ ​៥០០០​រៀល​/​គីឡូក្រាម​ សមាគម​អំពាវនាវ​ឱ្យ​ទប់ស្កាត់​ការ​នាំចូល​ពី​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

សមាគម​វារី​វប្បករ​នៅ​កម្ពុជា​ ​អំពាវនាវ​ដល់​អាជ្ញាធរ​នៅជាប់​ព្រំដែន​ ​ទប់ស្កាត់​ការ​នាំចូល​កង្កែប​សាច់​ពី​ប្រទេស​វៀតណាម ​ខណៈ​​តម្លៃ​ទីផ្សារ​ក្នុង​ស្រុក​ ​បាន​ធ្លាក់ចុះ​ខ្លាំង​ជាប់​គ្នា​ៗ​ ​ពោលគឺ​នៅ​ត្រឹម​ ​៥០០០​ ​រៀល​ក្នុង​មួយ​គីឡូក្រាម​ ​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ

​AMRO​ ​ព្យាករ​ថា​ ​តំបន់​អាស៊ាន​បូក​បី​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៤,១​% ​នៅក្នុង​ឆ្នាំ​ ​២០២៦​ ​នេះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូ​សេដ្ឋកិច្ច​អាស៊ាន​ +​៣​ ​(​AMRO​) ​សប្តាហ៍​នេះ​ ​បាន​ចេញផ្សាយ​របាយការណ៍​បច្ចុប្បន្នភាព​ប្រចាំ​ត្រីមាស ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​នៃ​របាយការណ៍​ស្តីអំពី​វិស័យ​សេដ្ឋកិច្ច​តំបន់​អាស៊ាន​បូក​បី ​(​AREO​) ​ដោយ​បាន​ព្យាករ​ថា​ ​តំបន់​អាស៊ាន​បូក​បី ​(​ASEAN​+​3​)​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៤,១​ ​ភាគរយ​ ​នៅក្នុង​ឆ្នាំ​ ២០២៦ ​នេះ

ស្ថាប័នចំនួន ៣ រួមដៃគ្នារៀបចំវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល ដើម្បីកាត់បន្ថយចំណាយថ្លៃដើម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

សហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា (CMDF) បានរៀបចំ «វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល» រយៈពេល ៣ថ្ងៃ នៅសាលាស្រុកត្រពាំងប្រាសាទ ស្ថិតក្នុងភូមិទួលតាសេក ខេត្តឧត្តរមានជ័យ ដល់យុវជនក្នុងមូលដ្ឋាន

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ ខេត្តស្វាយរៀង បានបញ្ចប់ការចែកប្លង់ដីធ្លីជូនពលរដ្ឋទាំងស្រុង និងបន្តបើកទំព័រថ្មីនៃការអភិវឌ្ឍ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/07/2026

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ ខេត្តស្វាយរៀង បានបញ្ចប់ការចែកប្លង់ដីធ្លីជូនពលរដ្ឋទាំងស្រុង និងបន្តបើកទំព័រថ្មីនៃការអភិវឌ្ឍ ជាពិសេស លើកកម្ពស់ជីវភាពប្រជាជន

ច្រកដឹកជញ្ជូនកសិផលពីកម្ពុជាទៅចិនឆ្លងកាត់ឡាវ ចំណេញពេលវេលា កាត់បន្ថយថ្លៃដឹកជញ្ជូន ជំរុញទំហំនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

កជំនាញផ្នែកដឹកជញ្ជូនបានអះអាងប្រកបដោយសុទិដ្ឋិនិយមថា សម្រាប់ការដឹកជញ្ជូនទំនិញ ជាពិសេស កសិផលពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន​ តាមផ្លូវគោក ដោយឆ្លងកាត់តាមសា​ធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ គឺទទួលបានផលចំណេញច្រើន

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ