បរទេស ៖ អស់រយៈពេល12ថ្ងៃកន្លងមកហើយដែលទិន្នន័យបង្ហាញពីកំណើននៃការឆ្លងជំងឺកូវីដបំប្លែងថ្មីនៅក្នុងប្រទេសឥណ្ឌាបានបន្តកើនឡើងច្រើនជាង 30ម៉ឺននាក់ក្នុងមួយថ្ងៃជាប់គ្នា ខណៈដែលក្រុមអ្នកជំនាញសុខាភិបាល ក៏ដូចជាអង្គការសុខភាពពិភពលោកបង្ហាញពីក្ដីព្រួយបារម្ភយ៉ាងខ្លាំង ជាមួយនឹងការព្យាករណ៍ថា ចំនួននៃអ្នកឆ្លងនឹងបន្តកើនឡើងបន្ថែមទៀត។

តាមរយៈសេចក្ដីប្រកាសរបស់រដ្ឋាភិបាលឥណ្ឌាបានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី4 ខែមេសា ឆ្នាំ 2021nV ចំនួននៃអ្នកឆ្លងជំងឺកូវីដបានកើនឡើងដល់ជិត 20លាននាក់រួចមកហើយ ខណៈដែលអ្នកបាត់បង់ជីវិតក៏នៅតែបន្តមានសន្ទុះកើនឡើងខ្លាំងទៅដល់ជាង 3,000 នាក់ក្នុងមួយថ្ងៃ ដោយសារបញ្ហាកង្វះខាត
សម្ភារៈបរិក្ខាពេទ្យ និងមិនមានឧបករណ៍ជំនួយដង្ហើមគ្រប់គ្រាន់។
ក្នុងនាមជាប្រទេសដែលមានប្រជាជនច្រើនបំផុតលើលោកមួយប្រមាណជា 1.4 ពាន់លាននាក់ឬស្មើនឹង 1/6 នៃចំនួនមនុស្សទាំងអស់លើពិភពលោក ឥណ្ឌាក៏ត្រូវបានគេទទួលស្គាល់ដែរថាជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទី5 ដែលប្រៀបបានទៅនឹងរោងចក្រដ៏សំខាន់នៃផលិតកម្មរបស់ពិភពលោកផងដែរ។ ដូច្នេះ បញ្ហានៃការរាលដាលនៃជំងឺឆ្លងរបស់ឥណ្ឌាដែលកំពុងបន្តអូសបន្លាយនៅពេលនេះបានក្លាយទៅជាឧបសគ្គយ៉ាងធំចំពោះពិភពលោកក្នុងពេលដែលដំណើរការងើបឡើងវិញនៃសេដ្ឋកិច្ចសាកលទើបនឹងចាប់ផ្តើមកម្រើកឡើងវិញបន្តិចក្រោយវត្តមានរបស់វ៉ាក់សាំងជាច្រើនប្រភេទត្រូវបានប្រើប្រាស់នៅតាមបណ្តាប្រទេសមួយចំនួន។
ចំពោះបញ្ហាដែលកំពុងកើតមាននៅក្នុងប្រទេសឥណ្ឌាដោយផ្តោតសំខាន់ទៅលើវិបត្តិនៃការឆ្លងរាលដាលជំងឺកូវីដនៅពេលបច្ចុប្បន្ននេះត្រូវបានអ្នកជំនាញផ្នែកសេដ្ឋកិច្ចលើកឡើងថា ៖
1.ជាឆ្នាំខាតបង់ដ៏ធំបំផុតរបស់ឥណ្ឌា ក៏ដូចជាដៃគូពាណិជ្ជកម្មដទៃទៀត ៖ សេដ្ឋកិច្ចឥណ្ឌាដែលឈរនៅលំដាប់លេខរៀងទី5 របស់ពិភពលោកគឺជាចំណែករួមផ្សំដ៏សំខាន់បំផុតសម្រាប់កិច្ចទ្រទ្រង់ និងជំរុញឱ្យមានកំណើនសេដ្ឋកិច្ចពិភពលោកឡើងវិញ ពោលគឺស្មើនឹងប្រមាណ 4-8 ភាគរយ។ ជាក់ស្តែងកាលពីឆ្នាំ2020 ខណៈដែលសេដ្ឋកិច្ចនៃប្រទេសឥណ្ឌាបានដាំក្បាលចុះក្នុងរង្វង់10ភាគរយបានទាញឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះប្រមាណជា4ភាគរយផងដែរ។
ដោយឡែកនៅក្នុងឆ្នាំ2021នេះ ក្ដីសង្ឃឹមទុកនៃសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌាអាចនឹងកើនឡើងវិញ ប៉ុន្តែជាលទ្ធផលនៅត្រឹមត្រីមាសទី1ដើមឆ្នាំនេះ សេដ្ឋកិច្ចឥណ្ឌាបានធ្លាក់ចុះប្រមាណជា 1.5 ភាគរយបាត់ទៅហើយ ដែលបណ្តាលមកពីការវាយប្រហារដោយកូវីដប្រភេទថ្មី ហើយកំពុងអូសទាញសេដ្ឋកិច្ចប្រទេសដែលជាដៃគូសហប្រតិបត្តិផ្សេងទៀតដូចជាប្រេស៊ីល និងអាហ្វ្រិកខាងត្បូង ឱ្យរងនូវឥទ្ធិពលអវិជ្ជមាននេះផងដែរ។
2.ភាពរឹតបន្តឹងនៃការធ្វើដំណើរអន្តរជាតិ ៖ កូវីដពូជថ្មីដែលកំពុងវាយប្រហារលើប្រទេសឥណ្ឌាគឺជាប្រភេទវិរុសដែលមានកម្លាំង និងល្បឿនឆ្លងលឿនបំផុត ជាហេតុធ្វើឱ្យបណ្តាប្រទេសជាច្រើនលើសាកលលោកបានសម្រេចចិត្តផ្អាករាល់ជើងហោះហើរពីប្រទេសឥណ្ឌា រួមទាំងអ្នកធ្វើដំណើរឆ្លងកាត់ប្រទេសឥណ្ឌា ឬអ្នកមានប្រភពមកពីឥណ្ឌាទាំងអស់។
3.បញ្ហាជាច្រើនកំពុងកើតមានលើផ្នែកឧស្សាហកម្មផលិតឱសថ ៖ ឧស្សាហកម្មផលិតឱសថរបស់ប្រទេសឥណ្ឌាបានដើរតួយ៉ាងសំខានក្នុងនាមជាអ្នកផលិតឱសថធំបំផុតទី3នៅលើសាកលលោក និងជាអ្នកនាំចេញឱសថសរុបស្មើនឹងប្រមាណ20ភាគរយនៃចំណែកទីផ្សារថ្នាំពេទ្យទូទៅ។ ប្រសិនបើមានការរាំងស្ទះដោយប្រការណាមួយ នោះវានឹងបង្កើតទៅជាផលលំបាកយ៉ាងខ្លាំងចំពោះប្រព័ន្ធសុខាភិបាលរបស់ពិភពលោកជាមិនខាន ខណៈដែលឥណ្ឌា ក៏ជាអ្នកផលិតវ៉ាក់សាំងយ៉ាងសំខាន់រហូតដល់ប្រមាណ 70ភាគរយនៃសមត្ថភាពផលិតវ៉ាក់សាំងទាំងអស់នៅលើពិភពលោកផងដែរ។
4.សេវាកម្មដែលមិនត្រូវបានបង្ហាញជាសាធារណៈ ៖ ក្រៅតែពីជាទីតាំងរោងចក្រដ៏ធំបំផុតនៅលើពិភពលោកហើយនោះ ឥណ្ឌាក៏ជាមណ្ឌលផ្តល់ជាសេវាកម្មជំនួយខាងក្រោយ(Back-Office)ផងដែរចំពោះបណ្តាប្រទេសលោកខាងលិច និងសហរដ្ឋអាមេរិក ជាពិសេសទៅលើវិស័យហរិញ្ញវត្ថុ និងសុខាភិបាល។ ដូច្នេះហើយបានជាសភាពាណិជ្ជកម្មអាមេរិកបង្ហាញក្តីបារម្ភចំពោះបញ្ហាសេដ្ឋកិច្ចរបស់ឥណ្ឌា ដែលអាចជះឥទ្ធិពលអាក្រក់ទៅដល់សេដ្ឋកិច្ចសាកលបានយ៉ាងងាយបំផុត៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០%
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 15/07/2026
កម្ពុជាកំពុងទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ដែលជាកត្តាជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០%រយៈពេល៦ខែ
ស្ថាបនិក DeepSeek កើនទ្រព្យដល់ ៣៦ ពាន់លានដុល្លារ ក្លាយជាសេដ្ឋីមានជាងគេក្នុងវិស័យ AI
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 15/07/2026
ទ្រព្យសម្បត្តិសុទ្ធរបស់លោក Liang Wenfeng ស្ថាបនិកក្រុមហ៊ុន AI ដ៏ល្បីរបស់ចិន DeepSeek បានកើនឡើងដល់ទៅជាងទ្វេដង បន្ទាប់ពីការកៀរគរទុនវិនិយោគបន្ថែម ដែលវាបានធ្វើឱ្យសហគ្រិនជនជាតិចិនរូបនេះបានក្លាយជាបុគ្គល មានទ្រព្យសម្បត្តិស្ដុកស្ដម្ភជាងគេបំផុតលើលោក




វិថីហិរញ្ញវត្ថុ

















Account
Security
Favourite Content