ក្នុងមួយថ្ងៃ មជ្ឈមណ្ឌល​ជាតិផ្ដល់​ឈាមត្រូវការ​ឈាមជិត ​៣០០​ប្លោក​ ដើម្បីសង្គ្រោះជនរង​គ្រោះ

ភ្នំពេញ ៖ នៅរៀងរាល់​៥នាទីម្ដង មជ្ឈមណ្ឌលជាតិផ្ដល់ឈាមត្រូវ​ការ​ឈាម១ប្លោក​ដើម្បី​ផ្ដល់​ទៅ​កាន់មន្ទីរ​ពេទ្យសម្រាប់សង្គ្រោះជីវិត​មនុស្ស ដូច្នេះ ក្នុងមួយថ្ងៃ ​មជ្ឈមណ្ឌល​ជាតិផ្ដល់​ឈាមត្រូវការឈាមប្រមាណ​ជិត៣០០​ប្លោក​ដើម្បី​បម្រើឱ្យ​សេចក្ដីត្រូវការ​របស់​មន្ទីរពេទ្យ​នានានៅទូទាំង​ប្រទេស ។​

យោងតាមប្រសាសន៍លោក​វេជ្ជ​បណ្ឌិត​ លី សុវិទ្យ អនុប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម​ ថ្លែង​នៅក្នុងពិធី​ទទួល​ឈាមពីការ​បរិច្ចាករបស់​ថ្នាក់ដឹកនាំ និ​ងបុគ្គលិក​របស់ធនាគារ​អេស៊ី​លី​ដា​ជិត​៧០០​នាក់ កាលពី​ថ្ងៃទី​៨​ ខែវិច្ឆិកា ឆ្នាំ២០២៤ ឱ្យដឹងថា​ បច្ចុប្បន្ននេះ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម​បានទទួល​អំណោយឈាមពីសប្បុរសជន​​នានា​ ដែលបានបរិច្ចាគ​ចំនួន​២៥០​ប្លោកទៅ​៣០០​​ប្លោក ហើយការ​ផ្គត់​ផ្គង់​ទៅកាន់​មន្ទីរពេទ្យ​នានា​វិញ​ក៏​ប្រហាក់ប្រហែល​ប៉ុណ្ណឹង​ដូចគ្នា ។

លោក​វេជ្ជបណ្ឌិត​បន្តថា​ ពីមួយឆ្នាំទៅមួយឆ្នាំ កា​របរិច្ចាគឈាម​ពីសប្បុរសជន​មានកំណើន​ឡើង​ប្រមាណ២០​ភាគរយ ដោយសារតែ​ពួកគាត់​បានយល់​ដឹងពី​អត្ថ​ប្រយោជន៍​នៃការ​បរិច្ចា​គ​ឈាម ព្រោះថាការ​បរិច្ចាគ​ឈាម​នេះ មិនត្រឹមតែ​មិនធ្វើឱ្យ​ប៉ះពាល់ដល់​សុខភាពប៉ុណ្ណោះទេ តែ​ថែមទាំង​ធ្វើឱ្យ​អ្នក​បរិច្ចាគឈាម​ទទួល​បាន​សុខភាពល្អថែមទៀត ។

លោកថា​ ៖

«​ បើសិន​ជា​អ្នក​​បរិច្ចាគឈាម បាន​បរិច្ចាគ​ទៀងទាត់ ​គឺមនុស្ស​ប្រុស​៣ខែម្ដង មនុស្ស​ស្រី​៤ខែ​ម្ដង វាប្រៀបដូចជាពួកគាត់​បានពិនិត្យសុខភាពទៀងទាត់អញ្ចឹងដែរ ព្រោះថា​រាល់ពេល​បរិច្ចាគឈាម​សុទ្ធតែ​ត្រូវ​បានយក​ឈាមនោះ​ទៅពិនិត្យ​ស្វែងរក​មេរោគ​នានា​ » ។

លោកបន្ថែមថា​ ការ​បរិច្ចាគ​ឈាមពីសំណាក់​ថ្នាក់​ដឹកនាំ និងបុគ្គលិក​របស់ធនាគារ​អេស៊ីលីដា បានចូលរួម​ចំណែក​សំខាន់មួយ​ក្នុងការផ្ដល់ឈាមជូន​មជ្ឈមណ្ឌលជាតិផ្ដល់ឈាម សម្រាប់​យកអំណោយ​ឈាមដ៏ថ្លៃ​ថ្លា​នេះ​ទៅ​ជួយសង្គ្រោះជនរង​គ្រោះ​ដែលត្រូវការ​ឈាមសម្រាប់សង្គ្រោះជីវិត​បន្ទាន់ ។

លោក​​ លី​ ថៃ​ គណៈប្រធាន​នាយក​ប្រតិបត្តិ​ជាន់ខ្ពស់អភិបាលកិច្ច​នៃ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី បានមា​នប្រសាសន៍ថា​ ព្រឹត្តិការណ៍​បរិច្ចាគឈាម​​របស់​ថ្នាក់ដឹកនាំ​ និងបុគ្គ​លិក​របស់​ធនាគារ​អេស៊ីលីដា ​នៅពេលនេះ គឺ​បានធ្វើឡើង​នៅទូទាំង​ប្រទេ​ស​តាម​ការ​ស្ម័គ្រចិត្តដោយ​សរុប​មាន​ចំនួន​៦៧០​នាក់ ក្នុងនោះ​នៅ រាជធានីភ្នំពេញ មាន​អ្នក​ស្ម័គ្រ​ចិត្ត​ចំនួន ២៣៥នាក់ និង​នៅតាមបណ្ដាខេត្ត​មាន​ចំនួន​៤៣៥​នាក់ ។

លោក​បន្តថា​ ​សកម្មភាព​បរិច្ចាគឈាម​របស់​ធនាគារ​អេស៊ីលីដា គឺជាការ​តបស្នង​​ដល់សង្គម​ ពីព្រោះ​ថាអា​ជី​វ​កម្ម​​របស់ធនាគារ​អាច​រីក​ចម្រើន​បាន​ក៏ដោយសារតែមានការគាំទ្រ​ពីសង្គម ដូច្នេះ​ហើ​យ​នៅ​ពេ​ល​យើង​រី​ក​ច​ម្រើ​ន​​​ ​យើងក៏ត្រូវ​តបស្នង​ដល់សង្គម ហើយសង្គម​នឹង​បន្តគាំទ្រ​ដល់​ដំណើរការ​អាជីវកម្ម​របស់​ធនាគារ​បន្ត​ទៀត ។ អ្វីដែលពិសេស​ ការ​បរិច្ចាគឈាម​នេះ គឺការ​ជួយសង្គ្រោះ​អាយុជីវិត​ដល់​អ្នក​រងគ្រោះដែល​ត្រូវ​ការ​ឈាមសម្រាប់សង្គ្រោះជីវិត​ផងដែរ ។​ ទន្ទឹម​នឹង​នេះដែរ ការ​បរិច្ចាគឈាមនេះ ក៏នឹង​ធ្វើឱ្យសុខភាព​អ្នក​បរិច្ចាគ​កាន់តែប្រសើរ​ ដូច្នេះហើយទើប​មើលឃើញថា​ពីមួយឆ្នាំទៅមួយឆ្នាំ មានការ​ចូលរួម​បរិច្ចាគ​ច្រើនពី​ថ្នាក់​ដឹកនាំ និង​បុគ្គលិក​របស់​យើង ។

លោក​ក៏បាន​អំពាវនាវ​និង​លើកទឹកចិត្ត​ដល់​សប្បុរសជននានា ចូលរួមបរិច្ចាគឈាមឱ្យបាន​គ្រប់ៗគ្នា​ ពី​ព្រោះ​ថា​​​ការ​​​​ប​រិច្ចាគឈាមនេះ មិនធ្វើឱ្យ​ប៉ះពាល់ដល់​សុខភាព​ ផ្ទុយ​ទៅវិញ​មានតែធ្វើឱ្យសុខភាពយើង​ល្អ​ប្រសើរ​​ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ