ក្រុមហ៊ុនធំៗចំនួន ២ ប្រមូលទិញស្រូវ និងដំឡូងមីសរីរាង្គជាង៥ម៉ឺនតោនក្នុងឆ្នាំ២០២៤ ពីសហគមន៍៣៧ នៅខេត្តព្រះវិហារ

ភ្នំពេញ៖ ក្រុមហ៊ុន អេមរុរ៉ាយស៍ និងក្រុមហ៊ុន សាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC) បានចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មកសិកម្មសរីរាង្គ ជាមួយសហគមន៍កសិកម្មចំនួន៣៧សហគមន៍ ក្នុងខេត្តព្រះវិហារ។

សហគមន៍កសិកម្មនេះមានសមាជិកជាកសិករខ្នាតតូច ប្រមាណជិត៥ពាន់គ្រួសារ ក្នុងនោះ ២៨សហគមន៍បានឯកភាពជាមួយក្រុមហ៊ុន អេមរុរ៉ាយស៍ លើការទិញលក់ស្រូវសរីរាង្គចំនួន ២៥ ០០០តោន និង ៩សហគមន៍ជាមួយ CACC លើការទិញលក់ដំឡូងមីសរីរាង្គចំនួន ២៥ ០០០តោន ដែលផលិតកម្មកសិកម្មទាំងនេះមិនត្រឹមតែផ្តោតលើស្តង់ដារសរីរាង្គប៉ុណ្ណោះទេ ថែមទាំងជាផលិតផលដែលអនុលោមតាមស្តង់ដារកសិកម្មកកើតឡើងវិញ ដើម្បីឆ្ពោះទៅកាន់គោលដៅផលិតកម្មកសិកម្មដែលមានកាបូនទាប (Low carbon foot print)។

គោលបំណងសំខាន់នៃពិធីចុះហត្ថលេខានេះ គឺត្រូវបានរៀបចំឡើងដើម្បីជំរុញការភ្ជាប់ដៃគូរអាជីវកម្មតាមរយៈកិច្ចសន្យាទិញលក់ស្រូវសរីរាង្គរបស់សហគមន៍កសិកម្ម ក្រុមផលិត និងរោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនដែលមានសក្តានុពលនៅលើទីផ្សារក្នុងស្រុក និងក្រៅប្រទេស ពង្រឹងទំនាក់ទំនងអាជីវកម្មរវាងតួអង្គខ្សែច្រវាក់តម្លៃ (រួមមានអ្នកផលិត អ្នកទិញកែច្នៃនាំចេញ និងអ្នកផ្តល់ធាតុចូល និងសេវាកម្ម) និងពង្រឹងភាពជាដៃគូរវាងវិស័យសាធារណៈ វិស័យឯកជន និងក្រុមផលិត ជាពិសេសគឺបង្កើនការយល់ដឹងពីស្ថានភាពផលិតកម្ម ទីផ្សារកសិផលសរីរាង្គ និងស្តង់ដារសរីរាង្គថ្មីរបស់សហភាពអឺរ៉ុប ជាពិសេសគឺដើម្បីផ្សព្វផ្សាយអំពីការផ្លាស់ប្តូរស្តង់ដារសរីរាង្គរបស់សហភាពអឺរ៉ុប (EU Reg 2018/848) ដល់សហគមន៍កសិកម្ម និងភាគីពាក់ព័ន្ធទាំងអស់ឱ្យបានយល់ដឹង និងអនុវត្ត។

ឯកឧត្តម សុខ សាន្តតារ៉ា អភិបាលរងខេត្តព្រះវិហារ មានប្រសាសន៍ថា ៖ ខេត្តព្រះវិហារ បានចាប់ផ្កើមរៀបចំកិច្ចសន្យាផលិតកម្មកសិកម្មតាំងពីឆ្នាំ២០១៤មកម្លេះ រវាងសហគមន៍កសិកម្ម ជាមួយក្រុមហ៊ុន អេមរុរ៉ាយស៍ ក្រោមការសម្របសម្រួលរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ សហការជាមួយគម្រោងគាំទ្រពាណិជ្ជូបនីយកម្មស្រូវអង្ករកម្ពុជា។

ឯកឧត្តមបានបញ្ជាក់ថា ៖

«ព្រឹត្តិការណ៍នាថ្ងៃនេះ នឹងក្លាយជាវេទិកាសម្រាប់ការចែករំលែកបទពិសោធន៍ កត្តាប្រឈម និងឱកាសស្តីពីការអនុវត្តផលិតកម្មស្រូវ និងដំឡូងមីសរីរាង្គតាមកិច្ចសន្យា ហើយជាការផ្តល់ឱកាសដល់អ្នកចូលរួមទាំងអស់បានជួបមុខគ្នាក្នុងការបង្កើតទំនាក់ទំនង និងការចងបណ្តាញរវាងអ្នកផលិតផ្គត់ផ្គង់ និងអ្នកទិញ(នាំចេញ) អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសេវាកម្មកសិកម្ម ព្រមទាំងដៃគូអភិវឌ្ឍន៍នានាលើវិស័យកសិកម្ម»។

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ មានប្រសាសន៍ថា ៖ សម្រាប់ផែនការក្នុងឆ្នាំ២០២៤ នេះ កិច្ចសន្យាផលិតកម្មកសិកម្មលើកសិផលសរីរាង្គសរុបសម្រាប់ខេត្តព្រះវិហារ គឺគ្រោងក្នុងបរិមាណសរុប ៤៣ ៨០០តោន ដោយក្នុងនោះមានស្រូវសរីរាង្គ ១៨ ៧៦០តោន ដំឡូងមីសរីរាង្គ ២៥ ០០០តោន ស្វាយចន្ទីសរីរាង្គ ២០០តោន សណ្តែកដីសរីរាង្គ១០ តោន និងល្ងសរីរាង្គចំនួន ១ តោន នឹងគ្រោងធ្វើឡើងរវាងសហគមន៍កសិកម្មចំនួន ៣២ក្នុងខេត្តព្រះវិហារ និងក្រុមហ៊ុនដៃគូសហការទាំងអស់។

លោកបានឱ្យដឹងថា៖

កិច្ចព្រមព្រៀងនេះ មិនត្រឹមតែស្តែងពីការបន្តឈរលើស្មារតីធានានូវស្ថិរភាពទីផ្សារសម្រាប់កសិករដាំដុះប៉ុណ្ណោះទេ តែថែមទាំងជាឱកាសក្នុងការបញ្រ្ជាបនូវស្តង់ដារសរីរាង្គថ្មីលើដំណាំស្រូវ និងដំឡូងមីសរីរាង្គ ដែលចាំបាច់ត្រូវការការប្តេជ្ញាចិត្តខ្ពស់ពីកសិករដើម្បីទទួលបានវិញ្ញាបនបត្រសរីរាង្គស្របតាមស្តង់ដារអឺរ៉ុប និងសហរដ្ឋអាមេរិក ពីស្ថាប័នវាយតំលៃស្តង់ដារសរីរាង្គអន្តរជាតិអេកូសឺត(ECOCERT) ដែលនៅក្នុងឆ្នាំ២០២៥ ខាងមុខនឹងមានការកែប្រែបទដ្ឋានស្តង់ដារមួយចំនួនពីសហភាពអឺរ៉ុប ជាពិសេសសម្រាប់ក្រុមផលិត។

លោក សុង សារ៉ន អគ្គនាយក ក្រុមហ៊ុន អេមរុរ៉ាយស៍ និងជាប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) និង CACC បានថ្លែងថា ៖

«យើងជឿជាក់ថា មធ្យោបាយតែមួយគត់ដើម្បីរក្សាសុខភាពដីក្នុងរយៈពេលយូរអង្វែង និងជីជាតិដែលនាំឱ្យដំណាំមាននិរន្តរភាព និងគុណភាពខ្ពស់ គឺតាមរយៈវិធីសាស្រ្តកសិកម្មសរីរាង្គ និងកកើតឡើងវិញ។ ការអនុវត្តទាំងនេះធានាថា កសិករអាចរំពឹងថាទទួលបាននូវទិន្នផលខ្ពស់នៅក្នុងរដូវកាលច្រូតកាត់។ Amru និង CACC នឹងនៅបន្តជាស្ថាប័នឈរលើស្មារតីលើកកម្ពស់ស្តង់ដារទាំងនេះ សម្រាប់សុខុមាលភាពរបស់ប្រជាជន និង ផែនដីតាមរយៈការដាំដុះស្រូវដែលមានកាបូនទាប»។

លោក នួន ដេ ប្រធានក្រុមប្រឹក្សាភិបាលសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ មានប្រសាសន៍ឱ្យដឹងដែរថា៖ ពិធីចុះហត្ថលេខាថ្ងៃនេះ គឺជាពេលវេលាដ៏សំខាន់មួយសម្រាប់សហគមន៍កសិកម្មក្នុងខេត្តព្រះវិហាររបស់យើង។ សហភាពប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហការយ៉ាងស្និទ្ធិជាមួយក្រុមហ៊ុន និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តការអនុវត្តកសិកម្មសរីរាង្គ កសិកម្មកកើតឡើងវិញ និងកសិកម្មនិរន្តរភាព។ ភាពជាដៃគូនេះមិនត្រឹមតែធានានូវប្រាក់ចំណូលសម្រាប់ជីវភាពរស់នៅរបស់កសិករ ឱ្យកាន់តែប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបង្កើននូវកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងឆ្ពោះទៅរកការធ្វើកសិកម្មប្រកបដោយនិរន្តរភាព ដែលមិនប៉ះពាល់ដល់បរិស្ថាន ក្នុងខេត្តព្រះវិហារ ដែលជាខេត្តឈានមុខគេលើការធ្វើកសិកម្មប្រកបដោយស្តង់ដារខាងលើនេះ”។

ទន្ទឹមនឹងការឈានដល់ការចុះកិច្ចសន្យានេះ ខ្សែច្រវ៉ាក់ផលិតផលសរីរាង្គក៏បាននិងកំពុងជួបប្រទះឧបសគ្គមួយចំនួនដូចជាបញ្ហាបម្រែបម្រួលអាកាសធាតុ បញ្ហាទីផ្សារ និងជាពិសេសការផ្លាស់ប្តូរស្តង់ដារសរីរាង្គរបស់សហភាពអឺរ៉ុប (EU Reg 2018/848) ដែលធ្វើអោយប្រតិបត្តិករក្នុងខ្សែច្រវ៉ាក់សរីរាង្គមានភាពស្មុគស្មាញជាងមុន។  ដើម្បីសម្រេចបាននូវផែនការនៃកិច្ចសន្យាផលិតកម្មកសិកម្មដែលបានគ្រោងទុក ជាមួយនឹងឧបសគ្គដែលកំពុងជួបប្រទះ គឺចាំបាច់ត្រូវការមានការជួយជ្រោមជ្រែង និងសម្របសម្រួលពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរពាណិជ្ជកម្មខេត្តព្រះវិហារ សហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ និងការសហការអនុវត្តពីដៃគូដទៃទៀតដូចជា សហព័ន្ធស្រូវអង្ករកម្ពុជា អង្គការAVSF DPA HEKSគម្រោងASSET គម្រោង WAT4​CAM គម្រោងកម្ពុជាហាវេស៣ គម្រោងគុជ (PEARL) គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រោងម៉ាស៊ីនកិនស្រូវ និងនាំចេញ អង្គភាពផ្តល់វិញ្ញាបនបត្រ(CB) ព្រមទាំងក្រុមហ៊ុនផ្គត់ផ្គង់ធាតុចូលកសិកម្មផងដែរ។

ឆ្លើយតបនឹងការផ្លាស់ប្តូរស្តង់ដារសរីរាង្គថ្មីរបស់សហភាពអឺរ៉ុបនេះផងដែរ តំណាងក្រុមហ៊ុន អេកូសឺត (ECOCERT) ក៏បានធ្វើបទបង្ហាញជូនដល់អង្គពិធី ជាពិសេសទៅដល់សហគមន៍កសិកម្មអំពីស្តង់ដារថ្មីនេះ ដែលរួមមានលក្ខខណ្ឌសម្រាប់ក្រុមផលិត ការជះឥទ្ធិពលដល់ក្រុមកសិករខ្នាតតូច ការបែងចែកវិញ្ញាបនបត្រជាដើម ដែលការចែករំលែកទាំងនេះ ពិតជាមានសារៈសំខាន់ដល់ក្រុមផលិតឱ្យបានជ្រាប និងយកទៅអនុវត្ត ក្រោមការជ្រោមជ្រែងផ្នែកបច្ចេកទេសពីភាគីពាក់ព័ន្ធទាំងអស់ សំដៅសម្រេចបាននូវគោលដៅរួម គឺការអនុវត្តកសិកម្មដែលមានកាបូនទាប សម្រាប់ផលប្រយោជន៍រយៈពេលយូរអង្វែងដល់សហគមន៍ និងវិស័យកសិកម្មរបស់កម្ពុជាប្រកបដោយនិរន្តរភាព។

ទិសដៅរបស់អេមរុរ៉ាយស៍ មិនត្រឹមតែផ្តោតលើកសិកម្មសរីរាង្គប៉ុណ្ណោះទេ ប៉ុន្តែក៏បាននិងកំពុងដាក់ទិសដៅ និងផែនការ ផ្តោតលើការកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគតប្រកបដោយនិរន្តរភាព តាមរយៈការបញ្រ្ជាបនិងការអនុវត្តកសិកម្មកកើតឡើងវិញ (Regenerative Agriculture) ដែលជាការចូលរួមជាមួយនឹងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន៤០% នៅឆ្នាំ២០៣០ និងរួមចំណែកដល់ការថែរក្សានូវនិរន្តរភាពនៃភពផែនដី លើកកម្ពស់ជីវភាពកសិករ និងត្រួសត្រាយផ្លូវសម្រាប់អនាគតប្រកបដោយនិរន្តរភាព និងធន់៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មោទនភាព ! វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE 26) ត្រូវបានបិទបញ្ចប់ទៅដោយជោគជ័យ និងទទួលបានផ្លែផ្កាយ៉ាងត្រចះត្រចង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ មហាព្រឹត្តិការណ៍ប្រចាំឆ្នាំនៃវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ២០២៦ ហៅកាត់ CAFE 26 ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ត្រូវបានប្រកាសបិទបញ្ចប់ទៅយ៉ាងរលូន និងជោគជ័យ ជាមួយការទទួលបានលទ្ធផលផ្លែផ្កាយ៉ាងត្រចះត្រចង់គួរឱ្យកោតសរសើរ។

រដ្ឋមន្ត្រីកសិកម្ម ៖ សូមកុំមើល​វិស័យ​កសិកម្ម​ត្រឹមតែជា​មុខ​របរ​បែបប្រពៃណី តែត្រូវ​សម្លឹងរកឱកាស​បង្កើតធុរកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

រដ្ឋមន្ត្រីក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និងនេសាទ បានលើកឡើងថា សូមកុំមើល​វិស័យ​កសិកម្ម​ត្រឹម​តែ​ជា​របរ​ប្រពៃណី តែត្រូវ​រកឱកាស​បង្កើតធុរកិច្ច​ថ្មីៗ..

ក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធ កំពុងដោះស្រាយបញ្ហាផលិតកម្ម និងការផ្គត់ផ្គង់ស្បៀង តាមរយៈការប្រកាន់យកអភិក្រមចំនួន ៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងចម្បងជំរុញឱ្យវិស័យកែច្នៃមានលទ្ធភាពស្រូបយកផលិតផលកសិកម្មឱ្យបានកាន់តែច្រើន ដែលអាចធានាដល់ទីផ្សារសម្រាប់កសិករ ជាពិសេស ទប់ស្កាត់ការកើនឡើងនៃអតិផរណា ដែលអាចប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាផលិតកម្ម និងផ្គត់ផ្គង់ស្បៀងក្នុងស្រុក ព្រមទាំងធានាឱ្យទីផ្សារមានដំណើរការរលូន ដោយគិតគូរទាំងផលប្រយោជន៍របស់កសិករ និងអ្នកប្រើប្រាស់។ នេះជាការលើកឡើងរបស់ ឯកឧត្តម ឌិត

វិស័យកសិកម្មទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ក្រោយជម្លោះព្រំដែនជាមួយថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

 ភ្នំពេញ ៖ កសិកម្ម គឺជាវិស័យដ៏មានសក្តានុពលមួយរបស់កម្ពុជា ក្នុងការរួមចំណែកជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច និងសន្តិសុខស្បៀង ប៉ុន្តែកន្លងមក​​ អ្នកវិនិយោគហាក់មើលរំលងការវិនិយោគក្នុងវិស័យនេះ។ វិនិយោគិនភាគច្រើនបានចាប់អារម្មណ៍តែលើវិស័យឧស្សាហកម្មកែច្នៃកសិផល ជាពិសេសការកែច្នៃគ្រាប់ស្វាយចន្ទី និងអង្ករ សម្រាប់នាំចេញ។  ចាប់តាំងពីកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ វិស័យកសិកម្មក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ទាំងក្នុងស្រុក និងក្រៅស្រុក។ នេះបើតាមការធ្វើបទបង្ហាញរបស់លោកស្រី សេង មូលិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ

អិលអូអិលស៊ី បង្ហាញវត្តមានក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ដើម្បីបន្តពង្រឹងការគាំទ្រដល់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលពាក់ព័ន្ធក្នុងវិស័យកសិកម្ម

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/10/2026

រាជធានីភ្នំពេញ ថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០២៦៖ អិលអូអិលស៊ី បានចូលរួមក្នុង «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦» (CAFE26) ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា តាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុសមស្រប ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលប្រកបអាជីវកម្មក្នុងវិស័យនេះ។ នៅក្នុងព្រឹត្តិការណ៍នេះ អិលអូអិលស៊ី បានចូលរួមផ្សព្វផ្សាយពីសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីផ្តល់ព័ត៌មាន និងណែនាំពីដំណោះស្រាយហិរញ្ញវត្ថុដែលស្របតាមតម្រូវការជាក់ស្តែងរបស់កសិករ

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ​៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

ភ្នំពេញ ៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច» ជាពាក្យស្លោកបង្កប់ទៅដោយអត្ថន័យដ៏ជ្រាលជ្រៅ ដែលត្រូវបានលើកឡើងដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ​ ចិន្តាសោភា នៅក្នុងពិធីប្រកាសបើកជាផ្លូវការ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦(CAFE26) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/10/2026

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីកំណត់តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធដឹកនាំឱ្យកាន់តែមានប្រសិទ្ធភាព ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យលេខ ២២៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី