បរទេស ៖ ដោយសារតែការធ្លាក់ចុះ និងបម្រែបម្រួលសេដ្ឋកិច្ចនៅក្នុងប្រទេសថៃដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ-19 បានធ្វើឱ្យបណ្តាអ្នកវិនិយោគ ក៏ដូចជាម្ចាស់អាជីវកម្មមួយចំនួនកំពុងតម្រូវការប្រាក់កម្ចីយ៉ាងច្រើនដោយក្នុងនោះកម្ចីបែបឌីជីថលក្នុងទម្រង់ថ្មីបានកើនឡើងយ៉ាងច្រើន ជាពិសេសកម្ចីហិរញ្ញវត្ថុផ្ទាល់ខ្លួនខ្នាតតូច ឬ Nano-Financial ដែលផ្តល់ជូនដោយធនាគារ និងក្រុមហ៊ុនមិនមែនធនាគារផ្សេងទៀតដែលកំពុងរីកដុះដាលនៅពេលបច្ចុប្បន្ន។
អ្វីទៅជា Nano-Finance?
Nano-Finance គឺជាប្រព័ន្ធកម្ចីដែលអាចអនុញ្ញាតឲ្យពលរដ្ឋរស់នៅក្នុងកម្រិតក្រីក្រខ្លាំង ជាពិសេសផ្តោតលើស្ត្រីអាចធ្វើការខ្ចីប្រាក់ផ្ទាល់ខ្លួនក្នុងទំហំអតិបរិមា20 ដុល្លារឡើងទៅដើម្បីអាចយកមកប្រើប្រាស់ក្នុងជីវភាពគ្រួសារប្រចាំថ្ងៃបណ្តោះអាសន្នក្នុងគ្រាអាសន្ន។
យោងតាមរបាយការណ៍ដែលត្រូវបានចេញផ្សាយដោយ Line BK បានឱ្យដឹងថា កិច្ចសហប្រតិបត្តិការក្នុងទម្រង់ជាធនាគារសង្គមនៅក្នុងប្រទេសថៃដែលត្រូវបានបង្កើតឡើងរវាងធនាគារ Kasikornbank (KBank) និងក្រុមហ៊ុនសាជីវកម្ម Line Corportaion នៅថ្ងៃចន្ទនេះបានទម្លាក់កម្ចីផ្ទាល់ខ្លួនបែបឌីជីថល ឬ Personal Digital Loans នៅក្នុងទូទាំងប្រទេសកើនឡើងរហូតទៅដល់ 6 ពាន់លានបាត ឬស្មើនឹងប្រមាណ 223,960 ដុល្លារអាមេរិកនៅក្នុងរយៈពេល5ខែដំបូង ចាប់តាំងពីបានដាក់ឲ្យប្រើប្រាស់ដំបូងកាលពីខែតុលាឆ្នាំ2020 កន្លងទៅ។
តាមការព្យាករណ៍របស់ Line BK រំពឹងទុកថា កម្ចីប្រភេទនេះនឹងមានការកើនឡើងរហូតទៅដល់ 10 ពាន់លានបាតនៅក្នុងរយៈពេល 12 ខែ។ ក្នុងពេលដែលមនុស្សមួយចំនួនចាប់ផ្តើមទទួលបានប្រាក់ចំណូលទាប ឬជួបវិបត្តិសាច់ប្រាក់ដោយសារតែសេដ្ឋកិច្ចនៅតែបន្តធ្លាក់ចុះ នោះវានឹងធ្វើឲ្យមានតម្រូវការកាន់តែខ្ពស់សម្រាប់ប្រាក់កម្ចីប្រភេទនេះ។
ដោយឡែកធនាគារ Siam Commercial Bank (SCB) វិញក៏បានប្រកាសដែរថា ក្នុងរយៈពេលត្រីមាសដំបូងនៃឆ្នាំនេះ ធនាគារ បានមើលឃើញពីការកើនឡើងនៃកម្ចីបែបឌីជីថលនេះមានរហូតទៅដល់ 20ភាគរយរួចទៅហើយ ដែលភាគច្រើនគឺជាកម្ចីផ្ទាល់ខ្លួន (Personal Loans) រួមជាមួយនឹងកម្ចីសហគ្រាសខ្នាតតូច (Small Enterprise Loans)ផងដែរ៕
[ads-global layout_id=6 position_id=1 ads_size=2]
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជា កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅជាអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម និងសំណល់រឹង ទៅជាថាមពលអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ។ មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃទី២ ខែតុលា នេះ ថា លទ្ធភាពកែច្នៃទៅរួច ឬអត់ គឺស្ថិតនៅលើទុនវិនិយោគរបស់ក្រុមហ៊ុនធំណាមួយនឹងចូលខ្លួនមកកែច្នៃ ព្រោះគម្រោងនេះត្រូវចំណាយច្រើន

អាម៉េរិកចំណាយជាង ៥ ពាន់លានដុល្លារជួសជុល និងធ្វើទំនើបកម្មនាវាផ្ទុកយន្តហោះ USS Harry S. Truman
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
សហរដ្ឋអាម៉េរិកគ្រោងចំណាយ ៥,១ ពាន់លានដុល្លារ ដើម្បីជួសជុល ថែទាំ និងធ្វើទំនើបកម្មនាវាផ្ទុកយន្តហោះចម្បាំង USS Harry S. Truman ដើម្បីត្រៀមនាវានេះសម្រាប់បន្តប្រើប្រាស់ក្នុងពាក់កណ្តាលជីវិតបម្រើការងារដែលនៅសល់
[ads-global layout_id=6 position_id=2 ads_size=2]





វិថីហិរញ្ញវត្ថុ






















































Account
Security
Favourite Content