រាជធានីភ្នំពេញ និងខេត្ត​ចំនួន២ទៀត​នៅកម្ពុជា​ មានចំនួនសំណង់អគារ​ខ្ពស់ៗច្រើនជាងគេ

ភ្នំពេញ ៖ គិតត្រឹមឆ្នាំ២០២៥នេះ នៅទូទាំង​ប្រទេសកម្ពុជា មានសំណង់អគារ​ខ្ពស់​ចាប់ពី​៥ជាន់ឡើង​ចំនួន ៣ ២៥៤អគារ​ ដោយក្នុងនោះឃើញថារាជធានីភ្នំពេញ ខេត្តព្រះសីហនុ និង​ខេត្ត​បន្ទាយ​មានជ័យ​ មាន​សំណង់អគារ​ខ្ពស់ជាច្រើនជាងគេ ដែលមានសរុបរហូតដល់ ៣ ១២៧​អគារ ។ នេះ បើតាមរបាយការណ៍របស់ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ ។

របាយការណ៍ដដែលបានបង្ហាញថា រាជធានីភ្នំពេញ នៅតែបន្តជាប់លេខ​១ ដែលមានសំណង់អគារ​ខ្ពស់ច្រើនជាង​គេ ចំនួន ១៩៥៤​អគារ បន្ទាប់មក​គឺខេត្តព្រះសីហនុ មានសំណង់អគារ​ខ្ពស់ ចំនួន ៧៧៣ អគារ និងខេត្តបន្ទាយ​មានជ័យ មានសំណង់អគារ​ខ្ពស់ចាប់ពី៥ជាន់​ឡើង​ទៅ​ចំនួន ៤០០អគារ។

ដោយឡែក ចំនួន​អគារ​ខ្ពស់​ៗ​ចាប់ពី៥ជាន់ ដល់​ ៩ជាន់​នៅទូទាំង​ប្រទេស​មានចំនួន ១ ៩០៥អគារ ​ហើយអគារ​ខ្ពស់ចាប់ពី ១០ជាន់​ដល់​១៩ជាន់​មានចំនួន ៨៥១​អគារ និងអគារ​ខ្ពស់ចាប់ពី​២០ជាន់​ដល់ ២៩ជាន់ មានចំនួន ២៧៧​អគារ ។ អគារ​ខ្ពស់ចាប់ពី៣០​ជាន់​ដល់​៣៩ជាន់​ចំនួន ១៥៩អគារ និង​អគារ​ខ្ពស់ៗ​ដែលមានកម្ពស់ចាប់ពី៤០ជាន់​ឡើងទៅ មានចំនួនរហូតដល់​៦៥​អគារ ។

ក្រៅពីអគារ​ខ្ពស់ៗ​ទាំង​នេះ​ ការអភិវឌ្ឍសំណង់​ក៏មាន​ដូចជា​បុរីលំនៅឋាន អគារ​ផ្ទះល្វែង អគារ​ស្នាក់​នៅរួម ​និងអគារ​ផ្សេងៗទៀត ដោយក្នុងនោះ គម្រោងអភិវឌ្ឍន៍បុរីលំនៅឋាន គិតចុងឆ្នាំ ២០២៥ មានចំនួន ៦៩៨គម្រោង អគារ​លំនៅឋាន​មានចំនួន ១២១ ០៨៨​ខ្នង អគារ​ស្នាក់​នៅរួម​ ឬខុនដូ មានចំនួន​ ៧៨៧គម្រោង សំណង់​លំនៅឋាន​មានចំនួន ៤២ ៩១៣គម្រោង សំណង់សណ្ឋាគារ​ចំនួន​១៦៦​គម្រោង សំណង់អគារ​ពាណិជ្ជកម្ម​មានចំនួន ៣ ៧៥៣គម្រោង សំណង់អគារ​រោងចក្រ​មានចំនួន ១១ ១៨១​គម្រោង និងសំណង់អគារ​ពហុមុ​ខងារ​មានចំនួន ៤១៦​គម្រោង​ ។

រាជធានីភ្នំពេញ និងខេត្តចំនួនពីរទៀត​នៅកម្ពុជា មានសំណង់អគារ​ខ្ពស់ជាងគេ ដែល​មានរហូតដល់​ជាង​៣ពាន់​អគារ​ រាប់ចាប់ពីកម្ពស់​៥ជាន់ឡើងទៅ ...

គួរ​រម្លឹកថា វិស័យសំណង់​ដើរតួនាទីយ៉ាងសំខាន់​ក្នុងការ​ស្ដារ និងអភិវឌ្ឍសង្គមជាតិ និងជំរុញ​កំណើន​សេដ្ឋកិច្ច​គ្រួសារ​ ក៏ដូចជាសេដ្ឋកិច្ចសង្គមជាតិដែរ ដោយពីមួយ​អាណត្តិ​ទៅមួយអាណត្តិ​ រាជរដ្ឋាភិបាលកម្ពុជា បានដាក់​ចេញនូវ​គោល​នយោបាយ​ពង្រឹង​ការគ្រប់គ្រង និងការអភិវឌ្ឍ​វិស័យសំណង់ ដែលជា​សរសរស្ដម្ភមួយ​នៃកំណើន​សេដ្ឋកិច្ច ដោយផ្ដោតលើការជំរុញការ​វិនិយោគ​ក្នុងវិស័យសំណង់ ការកសាង​ច្បាប់ ការ​ដាក់ចេញបទប្បញ្ញត្តិបច្ចេកទេស និងការ​កែលម្អសេវាសាធារណៈជូន​ប្រជាពលរដ្ឋ ។

ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ ក៏បានពង្រឹង​ការត្រួតពិនិត្យ​ និងទប់ស្កាត់​ការ​សាងសង់​រំលោភដីសាធារណៈរបស់រដ្ឋ​ ការសាងសង់​គ្មាន​លិខិត​អនុញ្ញាត ការសាងសង់​ខុសលិខិតអនុញ្ញាត​សាងសង់​ និង​បានតម្រូវឱ្យ​ម្ចាស់​ការដ្ឋានរៀបចំ​ឱ្យ​មាន​អាងប្រព្រឹត្តិកម្មទឹក​កខ្វក់​មុន​បង្ហូរ​ចូល​លូ​សាធារណៈ ដើម្បី​ចៀសវាងការ​ប៉ះពាល់​ដល់​សោភ័ណភាព សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ និងបរិស្ថាន ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភ្ជុំ​បិណ្ឌ​ជា​ឱកាស​បង្កើន​ចំណូល​សម្រាប់​អ្នក​លក់​គុយ​ទាវ​និង​អ្នក​រត់​កង់​បី តែ​ត្រូវ​លះបង់​ពេល​ជួបជុំ​គ្រួសារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

​ក្នុងពេល​ប្រជា​ពលរដ្ឋ​ជា​ច្រើន​ឆ្លៀត​សម្រាក​ពី​ការងារ​ ​ដើម្បី​ជួបជុំគ្រួសារ​ ​ធ្វើ​បុណ្យ​ ​និង​ដើរកម្សាន្ត​ក្នុង​ឱកាស​បុណ្យ​កាន់​បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ​អ្នក​ប្រកបរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ក្នុង​វិស័យ​លក់ដូរ​ ​និង​ដឹកជញ្ជូន​មួយ​ចំនួន​ បែរ​ជា​បង្កើន​សកម្មភាព​ការងារ​របស់​ខ្លួន ​ដើម្បី​ឆ្លៀត​យក​ឱកាស​រក​ប្រាក់​ចំណូល​បន្ថែម​ពី​តម្រូវការ​សេវាកម្ម​ដែល​កើនឡើង​ ​ជាពិសេស​នៅ​ថ្ងៃ​ភ្ជុំ​ធំ​ឆ្នាំ​២០២៦

មានហេតុផលពីរ ធ្វើឱ្យស្ថានភាពឥណទានកាបូនឆ្នាំ២០២៦ នៅទ្រឹង ខណៈកម្ពុជាធ្លាប់លក់បានប្រមាណ ១១លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

ភ្នំពេញ៖ នៅ​ក្នុង​បរិបទដែល​អាកាសធាតុពិភពលោក​ប្រែប្រួល កម្ពុជា​បាន​បោះជំហាន​លើ​វិថី​សេដ្ឋកិច្ច​បៃតង​យ៉ាង​មុតមាំ ដោយ​ពង្រឹង​សក្ដានុពល​ឥណទាន​កាបូន ដើម្បី​ទាក់ទាញ​ទុន​អភិវឌ្ឍន៍ អភិរក្សព្រៃឈើ និង​លើក​កម្ពស់​ជីវភាព​សហគមន៍ឱ្យ​ស្រប​តាម​ចក្ខុវិស័យអព្យាក្រឹតកាបូនត្រឹម​ឆ្នាំ២០៥០។ ជាកត់សម្គាល់ នៅ​ឆ្នាំ​២០២៦ នេះ ឥណទាន​កាបូនហាក់​នៅ​ទ្រឹង ឬ​មិន​ទាន់​មានវឌ្ឍនភាពអ្វី​ថ្មី​នៅ​ឡើយ​ទេ ដោយស្ថានភាព​ទីផ្សារឥណទាន​កាបូនស្ម័គ្រចិត្ត​ប្រែប្រួល និង​ការ​កែសម្រួលវិធីសាស្ដ្រ​ឥណទាន​កាបូន ខណៈដែលគិត​ចាប់​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២២ កម្ពុជា​លក់កាបូន​បានប្រមាណ ១១​លាន​ដុល្លារអាមេរិក រុញចូល​សេដ្ឋកិច្ច​ជាតិរួច​ហើយ។ អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន

តម្រូវការ​ពង​ទា​ហក់​ឡើង​ខ្ពស់​ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ​៖ ​ពង​ទា ​៤ លាន​គ្រាប់​ចូល​ទីផ្សារ​ក្នុង​មួយ​ថ្ងៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

តម្រូវ​ការ​ពង​ទា​នៅ​កម្ពុជា​កំពុង​កើនឡើង​ក្នុង​រដូវ​កាល​កាន់​បិណ្ឌ ​និង​ភ្ជុំ​បិណ្ឌ ​ដោយសារ​ការ​ប្រើប្រាស់​សម្រាប់​ចម្អិន​ម្ហូប​អាហារ​ ​និង​ធ្វើ​នំ​ប្រពៃណី​ ​ខណៈ​ពង​ទា​ប្រមាណ​ ៤ លាន​គ្រាប់​ត្រូវ​បាន​ផ្គត់ផ្គង់​ចូល​ទីផ្សារ​ក្នុង​មួយ​ថ្ងៃ​ តម្លៃ ប្រាក់ចំណូល

អាជ្ញាធរអះអាងថា ការត្រួតពិនិត្យគយ ១០០ភាគរយត្រូវបានអនុវត្តនៅច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ-ខាញ់ប៊ិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

កណ្តាល​ ៖ បើទោះបីជាការបើកច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ អាចជួយសម្រួលដល់ទេសចរ និងពាណិជ្ជកម្មក៏ដោយ ប៉ុន្តែអាជ្ញាធរបានអះអាងថា រាល់ទំនិញវៀតណាមទាំងអស់នឹងត្រូវត្រួតពិនិត្យគយ១០០ភាគរយ និងយ៉ាងម៉ត់ចត់ ដើម្បីប្រាកដមិនមានការនាំចូលកម្ពុជាដោយគេចពន្ធ និងអាចរក្សាបានភាពប្រកួតប្រជែង។ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ កម្ពុជា និងវៀតណាម បានបើកច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ខាញ់ប៊ិញ (ប្រទេសវៀតណាម) ទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ (ប្រទេសកម្ពុជា)​

តម្លៃប្រេងធ្លាក់ចុះបន្តិចបន្ទាប់ពី លោក ដូណាល់ ត្រាំ អះអាងថា អាម៉េរិកនឹងមិនវាយប្រហារលើអុីរ៉ង់មុនពេលបោះឆ្នោត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,៧ ភាគរយនៅត្រឹម ១០៣,៥៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ០,៦ ភាគរយនៅត្រឹម ៩០,៩៧ ដុល្លារក្នុងមួយបារ៉ែល។

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម


Leave a Reply

Your email address will not be published.Required fields are marked *