បរទេស ៖ ម៉ាស៊ីនមួយចំនួនដែលជាផ្នែកដ៏សំខាន់បំផុតរបស់ឧស្សាហកម្មបច្ចេកវិទ្យា ត្រូវបានគេផលិតនៅរោងចក្រមួយជាប់នឹងចំការពោតស្ថិតនៅក្នុងប្រទេសហូឡង់។ រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងព្យាយាមធ្វើយ៉ាងកុំឱ្យម៉ាស៊ីនទាំងនេះធ្លាក់ចូលក្នុងដៃរបស់ប្រទេសចិនដែលកំពុងមានតម្រូវការចាំបាច់។

ទីក្រុងប៉េកាំងបានបញ្ជាទិញទៅរដ្ឋាភិបាលហូឡង់ក្នុងការអនុញ្ញាតឱ្យក្រុមហ៊ុនចិនទិញម៉ាស៊ីនផលិតបន្ទះឈីបជំនាន់ថ្មីរបស់ក្រុមហ៊ុនហូឡង់ ASML Holding តាមរយៈបច្ចេកវិទ្យា extreme ultraviolet lithography ។ ម៉ាស៊ីននេះមានទម្ងន់ជាង ១៨០ តោន ត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើន រួមមានក្រុមហ៊ុនអាមេរិក Intel Corp, ក្រុមហ៊ុនកូរ៉េខាងត្បូង Samsung Electronics និងក្រុមហ៊ុនផ្គត់ផ្គង់ឈានមុខគេរបស់ក្រុមហ៊ុន Apple Inc គឺក្រុមហ៊ុន Taiwan Semiconductor Manufacturing (TSMC) ដើម្បីផលិតបន្ទះឈីបគ្រប់បែបយ៉ាងសម្រាប់ប្រើក្នុងទូរស័ព្ទស្មាតហ្វូន និងកុំព្យូទ័រជំនាន់ថ្មី។

ប្រទេសចិនចង់ទិញម៉ាស៊ីនដែលមានតម្លៃ ១៥០ លានដុល្លារនេះ សម្រាប់ក្រុមហ៊ុនផលិតបន្ទះឈីបក្នុងស្រុក ដើម្បីផ្គត់ផ្គង់ក្រុមហ៊ុនទូរស័ព្ទស្មាតហ្វូនដ៏ល្បីឈ្មោះរបស់ Huawei និងក្រុមហ៊ុនបច្ចេកវិទ្យាចិនផ្សេងទៀត ក្នុងបំណងកាត់បន្ថយការពឹងផ្អែកលើអ្នកផ្គត់ផ្គង់បរទេស។ ប៉ុន្តែ ក្រុមហ៊ុន ASML របស់ហូឡង់ មិនទាន់បានយល់ព្រមធ្វើការលក់ម៉ាស៊ីនរបស់ពួកគេដល់ក្រុមហ៊ុនណាមួយមកពីប្រទេសចិននៅឡើយនោះទេ ពីព្រោះប្រទេសហូឡង់ដែលស្ថិតក្រោមសម្ពាធពីសហរដ្ឋអាមេរិក គឺកំពុងដកហូតអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន ASML ក្នុងការនាំចេញទៅកាន់ប្រទេសចិន ។

យោងតាមមន្ត្រីសហរដ្ឋអាមេរិកបានឱ្យដឹងថា រដ្ឋបាលលោក Biden បានស្នើសុំរដ្ឋាភិបាលរឹតបន្ទឹងការលក់នេះ ដោយសារតែមានការព្រួយបារម្ភអំពីសន្តិសុខជាតិ។ ជាមួយគ្នានេះ ទីក្រុងវ៉ាស៊ីនតោនបានកំណត់យកក្រុមហ៊ុនចិនធំៗដូចជា ក្រុមហ៊ុន Huawei ជាដើមថា បានគំរាមកំហែងដល់សន្តិសុខជាតិរបស់អាមេរិក ហើយក៏បានព្យាយាមបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តបរទេសរបស់ខ្លួនដទៃទៀតឱ្យរឹតបន្ដឹងលើការប្រើប្រាស់ឧបករណ៍របស់ក្រុមហ៊ុន Huawei ផងដែរ ដោយលើកមូលហេតុអំពីការព្រួយបារម្ភចារកម្ម ដែលក្រុមហ៊ុន Huawei ធ្លាប់បានបដិសេធហើយថាជាការចោទប្រកាន់ដែលគ្មានមូលដ្ឋាន។
លោក Peter Wennink នាយកប្រតិបត្តិនៃក្រុមហ៊ុន ASML បាននិយាយថា ការរឹតត្បិតលើការនាំចេញរបស់ហូរឡង់អាចនឹងបង្កផលប៉ះពាល់ដល់ក្រុមហ៊ុនខ្លាំង។ លោកបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ៖
«នៅពេលនិយាយអំពីបញ្ហាសន្តិសុខជាតិជាក់លាក់ ការត្រួតពិនិត្យលើការនាំចេញគឺជាវិធានការណ៍ត្រឹមត្រូវ។ បើទោះជាយ៉ាងនេះក៏ដោយ យោងតាមផ្នែកមួយនៃយុទ្ធសាស្ត្រជាតិទូលំទូលាយលើភាពជាអ្នកដឹកនាំការផលិតបន្ទះឈីប រដ្ឋាភិបាលចាំបាច់ត្រូវពិចារណាអំពីវិធានការទាំងនេះ ប្រសិនបើប្រើប្រាស់ហួសកម្រិតពេក ក៏អាចបន្ថយនវានុត្តន៍ក្នុងរយៈពេលមធ្យមដោយកាត់បន្ថយការស្រាវជ្រាវ និងអភិវឌ្ឍន៍»
លោកបាននិយាយទៀតថា ក្នុងរយៈពេលខ្លី និងមធ្យម ការគ្រប់គ្រងលើការនាំចេញយ៉ាងទូលំទូលាយនឹងកាត់បន្ថយសមត្ថភាពផលិតបន្ទះឈីបរបស់ពិភពលោក ដែលកាន់តែធ្វើឱ្យបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែធ្ងន់ធ្ងរឡើង។ ជាក់ស្ដែង មិនដល់មួយខែផង បន្ទាប់ពីការចូលកាន់តំណែងរបស់លោក Biden ទីប្រឹក្សាសន្តិសុខជាតិរបស់លោកគឺលោក Jake Sullivan បាននិយាយជាមួយសមភាគីហូឡង់អំពីអ្វីដែលសេតវិមានបានពិពណ៌នាថាជាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរលើបញ្ហានេះ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ៊ីរ៉ង់ បង្ហាញលទ្ធផលវាយលុកមូលដ្ឋានទ័ពអាម៉េរិករយៈពេល ១៥ ថ្ងៃចុងក្រោយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/07/2026
កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ហៅកាត់ថា IRGC បានធ្វើការបង្ហាញរបាយការណ៍នៃប្រតិបត្តិការវាយកម្ទេចគោលដៅជាមូលដ្ឋានទ័ពអាម៉េរិកជាច្រើនកន្លែងក្នុងតំបន់ក្នុងរយៈពេលនៃការប៉ះទង្គិចគ្នាចុងក្រោយបំផុតចន្លោះពីថ្ងៃទី ៨ ដល់ថ្ងៃទី ២៣ ខែកក្កដា កន្លងមកនេះ
ពលរដ្ឋអាល្លឺម៉ង់ ជាង៧០ភាគរយ គ្មានជំនឿចិត្តលើប្រសិទ្ធភាពវិស័យយោធាក្នុងករណីប្រទេសជួបសង្គ្រាម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/07/2026
ប្រជាជនអាល្លឺម៉ង់ដ៏ច្រើនលើសលប់មិនមានជំនឿចិត្តទៅលើកងកម្លាំងប្រដាប់អាវុធ និងកងកម្លាំងការពារជាតិរបស់ខ្លួននោះទេថា អាចមានសមត្ថភាពការពារប្រទេសពីការវាយប្រហារណាមួយពីប្រទេសបច្ចាមិត្តនៅពេលអនាគត
KNN GROUP របស់អ្នកឧកញ៉ា ជាម ឃុនណាត វិនិយោគរោងចក្រដំឡើងរថយន្តនៅខេត្តកណ្តាល
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 27/07/2026
ដោយសារការជឿជាក់យ៉ាងមុតមាំបំផុត ទៅលើ រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ KNN GROUP សម្រេចចិត្តវិនិយោគបង្កើតរោងចក្រតម្លើងរថយន្តចំនួនទឹកប្រាក់២៨ លានដុល្លាសហរដ្ឋអាមេរិក
អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/07/2026
ប្រទេសអ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ
កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/07/2026
ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content