យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះបានឲ្យដឹងថា កំពូលបុរសមហាសេដ្ឋីដ៏ល្បីឈ្មោះ Elon Musk បានជះលុយរាប់ពាន់លានដុល្លារទិញបានភាគហ៊ុននៃបណ្តាញសង្គមយក្ស Twitter ប្រមាណជា ៩,២ភាគរយកាលពីខែមីនាកន្លងមកនេះ។

ក្រោយព័ត៌មានលេចឮនេះភ្លាម បានធ្វើឲ្យហ៊ុនរបស់ Twitter ហក់ឡើងដល់ទៅ២៥ភាគរយ ហើយភាគហ៊ុនរបស់លោក Elon Musk ត្រូវបានគេដឹងថាបច្ចុប្បន្នជាភាគហ៊ុនធំជាងគេបំផុតនៅក្នុងក្រុមហ៊ុនទៀតផងខណៈដែលស្ថាបនិកបណ្តាញសង្គមយក្សមួយនេះគឺលោក Jack Dorsey មានត្រឹមតែ ២,២៥ភាគរយប៉ុណ្ណោះ។

ប្រតិបត្តិការទិញភាគហ៊ុនត្រូវបានគណៈកម្មការមូលបត្រអះអាងថាបានធ្វើឡើងតាំងតែពីថ្ងៃទី១៤ខែមីនាមកម្ល៉េះដោយលោក Musk បានចាយលុយប្រមាណជា ២,៨៩ពាន់លានដុល្លារ ឬប្រមាណជា ២,២ពាន់លានផោនទិញយកហ៊ុនសរុបដល់ទៅ ៧៣,៤៨លានហ៊ុន។
គួរឲ្យដឹងដែរថា លោក Musk ស្ថាបនិករបស់ក្រុមហ៊ុន SpaceX, Tesla និង SolarCity គឺជាមនុស្សដ៏មានប្រជាប្រិយភាពបំផុតនៅលើបណ្តាញសង្គម Twitter ដោយមានអ្នកតាមដានគណនីរបស់ខ្លួនដល់ទៅ៨០លាននាក់។ លោក Musk ចូលចិត្តប្រើប្រាស់ Twitter បំផុតដើម្បីចែករំលែកនូវការអាប់ដេតទាំងឡាយអំពីក្រុមហ៊ុន និងការបញ្ចេញមតិយោបល់ផ្ទាល់ខ្លួនទាំងឯកជនភាព និងនយោបាយផងដែរ ហើយជារឿយៗគាត់តែងតែបានធ្វើឲ្យមានចម្រូងចម្រាសជាច្រើននៅលើបណ្តាញសង្គមនេះជាច្រើនលើកមកហើយ។
អ្វីជាការគួរឲ្យកត់សម្គាល់ នៅរយៈពេលចុងក្រោយនេះ មុនការប្រកាសទិញហ៊ុនរបស់ Twitter នេះ លោកបានធ្វើការស្ទាបស្ទង់ជាមួយនឹងអ្នកគាំទ្រទៅលើប្រធានបទថាតើបណ្តាញសង្គមពិតជាបានផ្តល់នូវសិទ្ធិគ្រប់គ្រាន់ក្នុងការបញ្ចេញមតិដោយសេរី និងពិតប្រាកដមែនដែរឬទេ ហើយថា តើ Twitter បានគោរពដល់គោលការណ៍នេះ ឬក៏អត់ទេ? ហើយលោកថែមទាំងបានចោទជាសំណួរបន្ថែមចុងក្រោយមួយថា តើយើងគួរតែត្រូវការនូវបណ្តាញសង្គមថ្មីមួយទៀត ឬទេ?

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content