ភ្នំពេញ ៖ របៀបនៃការគ្រប់គ្រង និងចំណាយហិរញ្ញវត្ថុផ្ទាល់ខ្លួនមិនមែនជាមុខវិជ្ជាដែលត្រូវបានហាត់រៀននៅវិទ្យាល័យ ឬមហាវិទ្យាល័យភាគនោះទេ។ កង្វះខាតការអប់រំហិរញ្ញវត្ថុមូលដ្ឋាននេះធ្វើឱ្យយុវវ័យជាច្រើនមិនបានដឹងអំពីរបៀបគ្រប់គ្រងប្រាក់ ការស្នើសុំឥណទាន និងប្រើប្រាស់បំណុលឲ្យមានប្រសិទ្ធភាព។
ខាងក្រោមនេះជាចំណុចសំខាន់ៗចំនួន 6 ស្ដីអំពីហិរវត្ថុសម្រាប់យុវវ័យ។ គន្លឹះហិរញ្ញវត្ថុទាំងនេះត្រូវបានរៀបចំឡើងដើម្បីជួយអ្នកឱ្យរស់នៅជាមួយហិរញ្ញវត្ថុដ៏ល្អ និងទាញយកអត្ថប្រយោជន៍ទាំងដែលអ្នកនៅក្មេង មានពេលវេលាសន្សំ និងវិនិយោគបានកាន់តែច្រើន។

១. រៀនគ្រប់គ្រងខ្លួនឯង ៖ ប្រសិនបើអ្នកមានសំណាង ឪពុកម្តាយរបស់អ្នកបានបង្រៀនជំនាញនេះដល់អ្នកនៅពេលអ្នកនៅក្មេង។ បើមិនដូច្នោះទេ អ្នកក៏អាចរៀនគ្រប់គ្រងខ្លួនឯងដោយខ្លួនឯង ក្នុងការរក្សាហិរញ្ញវត្ថុផ្ទាល់ខ្លួនឱ្យមានសណ្តាប់ធ្នាប់។ ថ្វីត្បិតតែអ្នកអាចប្រើកាតឥណទានទិញទំនិញអនឡាញក្នុងមួយនាទីដែលអ្នកចង់បាន ប៉ុន្តែវាជាការប្រសើរជាងក្នុងការរង់ចាំរហូតដល់អ្នកសន្សំប្រាក់សម្រាប់ទិញ។ កាតឥណទានមានភាពងាយស្រួល និងបង់ប្រាក់យ៉ាងឆាប់រហ័សទាន់ពេលវេលា ហើយអាចជួយអ្នកបង្កើតឥណទានបានល្អ ថែមទាំងពេលខ្លះផ្តល់រង្វាន់ទៀតផង។ ប៉ុន្តែប្រសិនបើអ្នកមានទម្លាប់ទិញទំនិញដោយប្រើកាតឥណទាន ហើយមិនអាចទូទាត់ប្រាក់វិញចុងខែបានទេ អ្នកប្រហែលជាត្រូវចំណាយលើទំនិញនោះក៏មាន ដែលការប្រាក់ត្រូវបានគិតជាបន្តបន្ទាប់។ ដូចនេះយុវវ័យគួរតែចេះគ្រប់គ្រងខ្លួនឯងក្នុងការចាយវាយ។

២. គ្រប់គ្រងអនាគតហិរញ្ញវត្ថុរបស់អ្នក ៖ ប្រសិនបើអ្នកមិនរៀនគ្រប់គ្រងលុយរបស់អ្នកទេ នោះអ្នកផ្សេងទៀតនឹងរកវិធីគ្រប់គ្រងលុយឲ្យអ្នក។ មនុស្សទាំងនេះខ្លះអាចមានចេតនាអាក្រក់ ដូចជាអ្នករៀបចំផែនការហិរញ្ញវត្ថុដែលមិនមានភាពស្មោះត្រង់ ហើយក៏មានអ្នកផ្សេងទៀតអាចមានចេតនាល្អជាដើម។ ជំនួសឱ្យការពឹងផ្អែកលើអ្នកដទៃសម្រាប់ដំបូន្មានហិរញ្ញវត្ថុ អ្នកអាចចំណាយពេលអានសៀវភៅមូលដ្ឋានអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន។ នៅពេលដែលអ្នកមានចំណេះដឹង អ្នកមានសមត្ថភាពគ្របគ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អ្នកដោយពុំចាំបាច់ពឹងអ្នកដទៃឡើយ។
៣.ដឹងពីចរន្តលុយរបស់អ្នក ៖ នៅពេលអ្នកបានអានសៀវភៅហិរញ្ញវត្ថុផ្ទាល់ខ្លួនពីរ ឬបីក្បាល អ្នកនឹងដឹងថាវាសំខាន់ប៉ុណ្ណាក្នុងការរក្សាចំណាយតិចជាងចំណូល។ ការរៀបចំគម្រោងថវិកាជារឿងសំខាន់។ នៅពេលដែលអ្នកឃើញថាថ្លៃកាហ្វេពេលរសៀលរបស់អ្នកសរុបជាប្រចាំខែ អ្នកនឹងដឹងថាការផ្លាស់ប្តូរតិចតួចដែលអាចគ្រប់គ្រងបានចំពោះការចំណាយប្រចាំថ្ងៃរបស់អ្នក អាចមានផលប៉ះពាល់យ៉ាងធំដល់ស្ថានភាពហិរញ្ញវត្ថុរបស់អ្នក។
៤. ចាប់ផ្តើមមូលនិធិសង្គ្រោះបន្ទាន់ ៖ មិនថាអ្នកជំពាក់ប្រាក់កម្ចីសិក្សា ឬបំណុលកាតឥណទានប៉ុន្មានទេ ហើយមិនថាប្រាក់ខែរបស់អ្នកទាបប៉ុណ្ណាទេ វាជាការប្រសើរក្នុងការដាក់ប្រាក់មួយចំនួនទៅក្នុងកញ្ចប់ថវិកាសម្រាប់គ្រាអាសន្នជារៀងរាល់ខែ។ ការមានលុយសន្សំដើម្បីប្រើសម្រាប់គ្រាអាសន្នអាចធ្វើឱ្យអ្នកមិនមានបញ្ហាផ្នែកហិរញ្ញវត្ថុ និងជួយឱ្យអ្នកគេងលក់ស្រួលនៅពេលយប់។ ប្រសិនបើអ្នកមានទម្លាប់សន្សំប្រាក់ ហើយចាត់ទុកវាជាការចំណាយប្រចាំខែដែលមិនអាចប្រកែកបាននោះ មិនយូរប៉ុន្មានអ្នកនឹងមានលុយច្រើនជាងកញ្ចប់ប្រាក់សម្រាប់គ្រាអាសន្ន។ អ្នកនឹងមានប្រាក់ចូលនិវត្តន៍ ប្រាក់ដើរលេងវិស្សមកាល ឬសូម្បីតែប្រាក់សម្រាប់វិនិយោគបន្ថែម។ បន្ថែមពីនេះអ្នកគួរដាក់កញ្ចប់ប្រាក់របស់អ្នកទៅក្នុងគណនីសន្សំស្តង់ដារ ដែលមានការប្រាក់ខ្ពស់។ បើមិនដូច្នោះទេ អតិផរណានឹងបំផ្លាញតម្លៃនៃការសន្សំរបស់អ្នក។
៥. យល់ដឹងពីពន្ធ ៖ វាមានសារៈសំខាន់ណាស់ក្នុងការស្វែងយល់ពីរបៀបដែលពន្ធគិតលើប្រាក់ចំណូល មុនពេលអ្នកទទួលបានប្រាក់ខែដំបូងរបស់អ្នក។ នៅពេលក្រុមហ៊ុនផ្តល់ឱ្យអ្នកនូវប្រាក់ខែ អ្នកត្រូវដឹងពីរបៀបគណនាថាតើប្រាក់ខែនោះនឹងផ្តល់ឱ្យអ្នកនូវប្រាក់គ្រប់គ្រាន់បន្ទាប់ពីបង់ពន្ធដើម្បីបំពេញកាតព្វកិច្ចហិរញ្ញវត្ថុរបស់អ្នក ហើយសម្រេចតាមគោលដៅរបស់អ្នកដែរឬទេ។ បន្ថែមពីនេះ អ្នកគួរចំណាយពេលរៀនធ្វើបញ្ជីពន្ធដោយខ្លួនឯង ប្រសិនបើអ្នកមិនមានស្ថានភាពហិរញ្ញវត្ថុស្មុគស្មាញទេ។ ហើយអ្នកនឹងមិនមានការចំណាយលើការជួលអ្នកជំនាញសម្រាប់ការងារពន្ធរបស់អ្នកនោះទេ។
៦. ការពារសុខភាពរបស់អ្នក ៖ តើអ្នកនឹងធ្វើអ្វីប្រសិនបើអ្នកត្រូវទៅបន្ទប់សង្គ្រោះបន្ទាន់សម្រាប់របួសដូចជាបាក់ឆ្អឹងដែលអាចចំណាយអស់រាប់ពាន់ដុល្លារ? អ្នកគួរមានធានារ៉ាប់រងសុខភាព ព្រោះវាមានភាពងាយស្រួលជាងអ្នកគិតក្នុងការជួបគ្រោះថ្នាក់ចរាចរណ៍ឬគ្រោះថ្នាក់ផ្សេងៗ។ ក្រៅពីនេះ វាក៏ល្អផងដែរក្នុងការចំណាយប្រចាំថ្ងៃដើម្បីមានសុខភាពល្អដូចជាការញ៉ាំផ្លែឈើ បន្លែ ហាត់ប្រាណ មិនជក់បារី ជៀសវាងការសេពគ្រឿងស្រវឹងច្រើនហួសប្រមាណជាដើម៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អិលអូអិលស៊ី បង្ហាញវត្តមានក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ដើម្បីបន្តពង្រឹងការគាំទ្រដល់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលពាក់ព័ន្ធក្នុងវិស័យកសិកម្ម
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 24/10/2026
រាជធានីភ្នំពេញ ថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០២៦៖ អិលអូអិលស៊ី បានចូលរួមក្នុង «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦» (CAFE26) ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា តាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុសមស្រប ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលប្រកបអាជីវកម្មក្នុងវិស័យនេះ។ នៅក្នុងព្រឹត្តិការណ៍នេះ អិលអូអិលស៊ី បានចូលរួមផ្សព្វផ្សាយពីសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីផ្តល់ព័ត៌មាន និងណែនាំពីដំណោះស្រាយហិរញ្ញវត្ថុដែលស្របតាមតម្រូវការជាក់ស្តែងរបស់កសិករ

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 24/10/2026
រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីកំណត់តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធដឹកនាំឱ្យកាន់តែមានប្រសិទ្ធភាព ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យលេខ ២២៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី

កម្ពុជា-ជប៉ុន ឈានដល់របត់ថ្មីក្រោមយុទ្ធសាស្ដ្រ Co- Creation ឆ្ពោះទៅអនាគតរួមគ្នា
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 24/10/2026
កម្ពុជា-ជប៉ុន ឈានដល់របត់ថ្មី ឆ្ពោះទៅអនាគតរួមគ្នា





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content