កំណើនសេដ្ឋកិច្ចយឺតយ៉ាវរបស់ចិនជាចំណែកនៃភាពប្រឈមធ្លាក់ចុះសេដ្ឋកិច្ចសកលឆ្នាំនេះ

ឆ្នាំ២០២៤នេះ ធនាគារពិភពលោកបានព្យាករណ៍ហើយនៅក្នុងរបាយការណ៍ The Global Economic Prospects ថា កំណើនសេដ្ឋកិច្ចសកលលោកនឹងទទួលបានត្រឹមតែ ២,៤ភាគរយមុនពេលដែលវាអាចមានកំណើនឡើងវិញបន្តិច ២,៧ភាគរយនៅឆ្នាំបន្ទាប់២០២៥។

ក្នុងឆ្នាំនេះវិបត្តិសេដ្ឋកិច្ចពិភពលោកជាច្រើនបានរុញច្រានឲ្យល្បឿនសេដ្ឋកិច្ចមានការថមថយខ្លាំង ជាពិសេសវិបត្តិភូមិសាស្ត្រនយោបាយរបស់ពិភពលោកក្រោយសង្គ្រាមនៅអ៊ុយក្រែនដែលបង្កើតឡើងដោយរុស្ស៊ី និងភាពតានតឹងរវាងចិន និងអាមេរិកជាដើម។ ប៉ុន្តែក្រៅតែពីបញ្ហាប្រឈមទាំងនេះ សេដ្ឋកិច្ចសកលក៏នឹងអាចជួបរងនូវវិបត្តិធំៗជាច្រើនផ្សេងទៀតផងដែរ ដែលវាសុទ្ធតែជាកត្តាធ្វើឲ្យរាំងស្ទះដល់កំណើនសេដ្ឋកិច្ចសកលក្នុងនោះរាប់ចាប់តាំងពីបញ្ហាវិបត្តិហិរញ្ញវត្ថុ, បញ្ហាធ្វើពាណិជ្ជកម្មតាមគ្រប់ច្រកអន្តរជាតិ, បញ្ហាបម្រែបម្រួលអាកាសធាតុ ជាពិសេសបញ្ហានៃកំណើនសេដ្ឋកិច្ចយឺតយ៉ាវនៃប្រទេសចិនដែលត្រូវបានគេចាត់ទុកថាជារោងចក្រដ៏ធំបំផុតមួយរបស់ពិភពលោក។

ឆ្នាំនេះ ចិននឹងអាចទទួលបានកំណើនត្រឹមតែ៤,៥ភាគរយដែលវាត្រូវបានគេមើលឃើញថាជាកំណើនសេដ្ឋកិច្ចដ៏យឺតយ៉ាវបំផុតរបស់មហាយក្សអាស៊ីនេះគិតចាប់តាំងតែពីឆ្នាំ១៩៩០ និងសូម្បីតែអំឡុងពេលកូវីដដែលនេះវានឹងធ្វើឲ្យមានផលប៉ះពាល់ដោយផ្ទាល់ និងប្រយោលទៅលើសម្ព័ន្ធមិត្តជាច្រើនដែលមានទំនាក់ទំនងពាណិជ្ជកម្មជាមួយនឹងចិន។

គេនៅចាំបានថា កាលពីចុងឆ្នាំ២០២១ ប្រទេសចិនបានក្លាយទៅជាទីផ្សារធំបំផុតរបស់ពិភពលោក ដោយផលិតផលនៃបណ្តាប្រទេសកំពុងអភិវឌ្ឍដល់ទៅ២០ភាគរយត្រូវបានដឹកជញ្ជូនចូលទៅក្នុងទីផ្សារមួយនេះ ជាពិសេសទៅលើប្រភេទផលិតផលដែលមានការពាក់ព័ន្ធទៅនឹងផែនការនៃការផ្លាស់ប្តូរថាមពលទៅជាថាមពលកកើតឡើងវិញ។

ក្នុងន័យនេះ អ្នកវិភាគជាច្រើនបានព្រមានថា ក្នុងករណីដែលបើកំណើនសេដ្ឋកិច្ចចិនធ្លាក់ចុះ១ភាគរយនៅក្នុងឆ្នាំ២០២៤នេះវានឹងអាចបណ្តាលឲ្យកំណើនសេដ្ឋកិច្ចសកលធ្លាក់ចុះប្រមាណ ០,២ភាគរយ ដែលវានឹងជះឥទ្ធិពលសំខាន់ទៅលើការនាំចេញនៃបណ្តាប្រទេសកំពុងអភិវឌ្ឍយ៉ាងច្រើន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក