ភ្ញៀវទេសចរកើនឡើងជិតដល់ ៣លាននាក់ ក្នុងសប្ដាហ៍ទី២នៃខែវិច្ឆិកា

ភ្នំពេញ ៖ ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរបរទេសផ្ទៃក្នុងបន្តកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងសប្ដាហ៍ទី២ នៃខែវិច្ឆិកាកន្លងទៅថ្មីៗនេះ។ គិតពីថ្ងៃទី៧ ដល់ទី១៣ ខែវិច្ឆិកា ភ្ញៀវទេសចរដែលទៅកម្សាន្ដតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេសមានចំនួន ២ ៧២៤ ៤៩១នាក់។

ក្នុងចំណោមភ្ញៀវទេសចរជិត៣លាននាក់នេះ មានទេសចរជាតិចំនួន ២ ៦៦៦ ៦៨៤​ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងចំនួន ៥៧ ៨០៧ នាក់។ សម្រាប់គោលដៅទេសចរណ៍សំខាន់ៗរួមមាន ៖ ខេត្តព្រះសីហនុ (៦៣២ ៤៧៦នាក់)  ខេត្តកំពត (៦១១ ៩៩១នាក់) ខេត្តសៀមរាប (៣៤៥ ១៥២នាក់) ខេត្តកំពង់ស្ពឺ (២៤១ ៤៧០នាក់) ខេត្តត្បូងឃ្មុំ (២៣៤ ៤៦៣នាក់) ខេត្តបាត់ដំបង (១០៨ ៨៤៥នាក់) និងខេត្តកែប (១០៧ ៧៣១នាក់)។

តួលេខខាងលើក៏រាប់បញ្ចូលផងដែរនូវចំនួនភ្ញៀវទេសចរប្រមាណ​ ២.៥៧លាននាក់ នាឱកាស​ថ្ងៃឈប់សម្រាករយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក កាលពីថ្ងៃទី៧-៩ ខែវិច្ឆិកា ឆ្នាំ២០២២ ។

កំណើនភ្ញៀវទេសចរទាំងជាតិ និងបរទេសផ្ទៃក្នុងយ៉ាងគំហុកនេះ ក៏ដោយសារតែកម្ពុជាមានប្រារព្ធពិធីបុណ្យជាតិ ហើយតាមបណ្ដាខេត្តនានាបានរៀបចំនូវកម្មវិធីកម្សាន្ត ដូចជា ការប្រណាំងទូក ការតាំងពិព័រណ៍ និងការប្រគំតន្ត្រីជាដើម។

គួររំលឹកថា ត្រឹមតែ៣ថ្ងៃនៃបុណ្យអុំទូកចាប់ពីថ្ងៃទី ៧ ដល់ទី ៩ខែវិច្ឆិកា កម្ពុជាទទួលបាន​ភ្ញៀវទេសចរប្រមាណជាង ​២លាន ៥៧ម៉ឺននាក់ ដោយក្នុងនោះភ្ញៀវជាតិ ២ ៥៤៥ ១៦១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ​៣៣ ៦៧៧នាក់៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃគ្រាប់ស្វាយចន្ទីឆៅហក់ឡើងខ្ពស់មិនធ្លាប់មាន ខណៈការប្រមូលផលធ្លាក់ចុះខ្លាំង

ជំនួញ, ព្រឹត្តិការណ៍

• 17/03/2026

តម្លៃគ្រាប់ស្វាយចន្ទីឆៅនៅកម្ពុជា កើនឡើងខ្ពស់គួរឱ្យកត់សម្គាល់ ពោលគឺស្ថិតនៅចន្លោះពី​ ៧៤០០រៀល ទៅ​ ៧៦០០រៀល ក្នុងមួយគីឡូក្រាម ហើយតម្រូវការនាំចេញក៏មានទំហំធំជាងឆ្នាំមុនៗ

ប្រជានេសាទផ្អាកចេញទូកប្រមូលផលសមុទ្រ ខណៈតម្លៃប្រេងបន្តហក់ឡើងខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/03/2026

យ៉ាងហោចណាស់មានទូកនេសាទសមុទ្រជាង ១០០០គ្រឿង បានផ្អាកចេញប្រមូលផលសមុទ្របណ្តោះអាសន្ន ដោយសារតែតម្លៃប្រេងឥន្ទនៈបន្តឡើងថ្លៃខ្ពស់នៅលើទីផ្សារ

កំពង់ផែកំពត ​ឡូជីស្ទីក​ ទំហំ​ជាង ​១០លានម៉ែត្រ​ការ៉េ​ នឹងជួយ​ជំរុញ​ឱ្យ​ការធ្វើពាណិជ្ជកម្ម​​ កម្ពុជា-អន្តរជាតិ កាន់តែងាយស្រួ​ល​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/03/2026

កំពង់​ផែ​កំពត​ ឡូជីស្ទីក​ ដែលមានទីតាំង​ស្ថិតនៅក្នុងភូមិ ចង្អោន សង្កាត់​ព្រែកត្នោត ក្រុង​បូក​គោ ខេត្តកំពត​ ត្រូវបានរាជរដ្ឋាភិបា​ល​សម្រេចចេញអនុក្រឹត្យ​ឱ្យបង្កើត ​និងអភិវឌ្ឍន៍ជាផ្លូវការ

កូរ៉េខាងត្បូង គ្រោងបោះទុន ៥,៧៧ ពាន់លានដុល្លារ​ ពន្លឿនកិច្ចអភិវឌ្ឍន៍វិស័យបចេ្ចកវិទ្យានៅឆ្នាំនេះ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/03/2026

កូរ៉េខាងត្បូង គ្រោងវិនិយោគទុនប្រហែល ៨,៦ ទ្រីលានវ៉ុន (៥,៧៧ ពាន់លានដុល្លារ)នៅក្នុងឆ្នាំនេះសម្រាប់ពន្លឿនកិច្ចរអភិវឌ្ឍន៍លើវិស័យបចេ្ចកវិទ្យាឱ្យកាន់តែមានប្រសិទ្ធភាព រួមមាន semiconductor, បញ្ញាសិប្បនិម្មិត (AI), ការផលិតនាវា, ថាមពល និងអាគុយ

ឧបនាយករដ្ឋមន្ត្រី​ សាយ សំអាល់ ជំរុញឱ្យពង្រីកការកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមនៅទីតាំងដីសម្បទានសង្គមកិច្ច​ និងសេដ្ឋកិច្ច ក្នុងខេត្តកំពង់ឆ្នាំង

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/03/2026

ឧបនាយករដ្ឋមន្ត្រី​ សាយ សំអាល់ ជំរុញឱ្យពង្រីកការកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមនៅទីតាំងដីសម្បទានសង្គមកិច្ច​ និងសេដ្ឋកិច្ច ក្នុងខេត្តកំពង់ឆ្នាំង​​ ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ

ចិនប្រឆាំងយ៉ាងដាច់អហង្ការចំពោះការបើកការស៊ើបអង្កេតសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក ក្រោមមាត្រា ៣០១

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/03/2026

ចិនប្រឆាំងយ៉ាងដាច់អហង្ការចំពោះការសម្រេចចិត្តរបស់អាម៉េរិក ក្នុងការបើកការស៊ើបអង្កេតក្រោមមាត្រា ៣០១ ទៅលើសេដ្ឋកិច្ចចំនួន ៦០ ប្រទេស ដោយសារវាបង្កការរំខានយ៉ាងខ្លាំងដល់សណ្តាប់ធ្នាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ។ នេះបើយោងតាមការរាយការណ៍ពីព័ត៌មានស៊ីនហួរ។

អ៊ុយក្រែន បង្ហាញរ៉ូបូតមានរូបរាងដូចមនុស្ស Phantom MK-1 កាន់អាវុធប្រយុទ្ធនៅក្នុងសមរភូមិជួរមុខ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/03/2026

ថ្មីៗនេះ រ៉ូបូត មានរូបរាងជាមនុស្ស Phantom MK-1 ចំនួន២គ្រឿងត្រូវបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងតំបន់ប្រយុទ្ធជួរមុខនៃសង្គ្រាមនៅអ៊ុយក្រែន

ឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច កើនដល់ជាង ៣៧ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/03/2026

គិតត្រឹមពីខែធ្នូ ឆ្នាំ២០២៥ សមតុល្យឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច មានទំហំប្រាក់ជាង ៣៧ ពាន់ ឬប៊ីលានដុល្លារអាមេរិក បន្តកើនឡើង ២,៦%។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូអិលធីឌី បានចេញផ្សាយកាលពីថ្មីៗនេះ។

ប៊ុលហ្គារី និងក្រិក ប្តេជ្ញាកសាងកិច្ចសហប្រតិបត្តិការដើម្បីធានាសន្តិសុខតំបន់ប៉ែកខាងកើតណាតូ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/03/2026

ជំនួបរវាងមេដឹកនាំប្រទេសប៊ុលហ្ការី និងប្រទេសក្រិក កាលពីពេលថ្មីៗនេះបានបង្ហាញពីលទ្ធផលដ៏ល្អប្រសើរនៃទំនាក់ទំនងទ្វេភាគី ជាពិសេសអាចធានាបាននូវសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ភាគកើតនៃតំបន់ណាតូថែមទៀតផង

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី