ដំណាំឪឡឹកសាច់លឿង ងាយស្រួលដាំដុះ ចំណេញបានច្រើន និងកំពុងមានតម្រូវការទីផ្សារខ្ពស់ក្នុងរដូវក្ដៅ

ឪឡឹកសាច់លឿង គឺជាដំណាំមួយប្រភេទដែលមនុស្សទូទៅនិយមចូលចិត្តទទួលទានជាបង្អែម ឬទទួលទានជាមួយបាយ ហើយបើបានផ្សំជាមួយត្រីងៀតអាំងពិតជាមានឱជារសឆ្ងាញ់ ជាពិសេសក្នុងរដូវក្ដៅតែម្ដង ខណៈដែលបច្ចុប្បន្ន ដំណាំមួយប្រភេទនេះកំពុងមានតម្រូវការទីផ្សារខ្ពស់ ទទួលបានប្រាក់ចំណេញពីការលក់ច្រើនគួរសម ខណៈដែលវិធីសាស្ត្រថែទាំ និងរយៈពេលដាំដុះត្រឹមតែប្រមាណ៣ខែប៉ុណ្ណោះ។

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បានប្រាប់ AMS ថា ឪឡឹកសាច់លឿងបានក្លាយជាដំណាំដែលប្រជាកសិករពេញនិយមដាំនៅខេត្តសៀមរាប ហើយថែមទាំងទទួលផលល្អទៀត ខណៈដែលតម្រូវការទីផ្សារក៏មានច្រើនផងដែរ។

លោកបញ្ជាក់ថា ៖

“បច្ចុប្បន្ននេះ ដំណាំឪឡឹកសាច់រឿង ត្រូវបានកសិករនៅក្នុងខេត្តសៀមរាប នាំគ្នាដាំយ៉ាងច្រើន ព្រោះមានតម្រូវការទីផ្សារខ្ពស់ ហើយតម្លៃក៏លក់បានថ្លៃគួរសមដែរ ដោយភាគច្រើនមានដាំនៅស្រុកក្រឡាញ់ ស្រុកបន្ទាយស្រី  ព្រះដាក់ ជីក្រែង ហើយក៏ទទួលផលបានល្អដែរ។”

លោកទា គឹមសុទ្ធ បានមានប្រសាសន៍ថា ៖

“ប្រជាពលរដ្ឋ បាននាំគ្នាដាំច្រើន ព្រោះមន្ទីរកសិកម្ម បានផ្សព្វផ្សាយឱ្យដាំដើម្បីត្រៀមសម្រាប់រដូវក្តៅ កសិករដឹងថាលក់បានថ្លែ ទើបគាត់នាំគ្នាដាំ គាត់ដាំព្រោះសំខាន់មានទីផ្សារស្រាប់។”

លោក ទួត សេងហ័ង អ្នកសម្របសម្រួលផ្នែកអភិវឌ្ឍន៍សហគ្រាស និងទីផ្សារនៃសមាគមត្រសក់ផ្អែមសៀមរាបមានជ័យ ដែលមានសមាជិក នៅខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ បានប្រាប់ AMS ឱ្យដឹងដែរថា ការដាំដំណាំឳឡឹកសាច់លឿងរបស់កសិករដែលជាសមាជិករបស់សមាគមទទួលបានទិន្នផលល្អ ជាពិសេសដំណាំនៅក្នុងភូមិអូរទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

លោកបានបញ្ជាក់ថា មិនថាចំពោះតែផ្លែឪឡឹកសាច់លឿងទេដែលមានទីផ្សារ សម្រាប់ឪឡឹកសាច់ក្រហមក៏កសិករនៅតែដាំដែរ ព្រោះឪឡឹកក្រហមងាយស្រួលដាំ និងងាយចំណេញ។ បើសរុបទាំង ៣ ខេត្ត កសិករជាសមាជិកសមាគម ដាំឪឡឹកបានប្រមាណ១៣០០ហិកតា ដោយខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាបមានច្រើនហិកតា ហើយក្នុង១ហិកតាកសិករអាចប្រមូលផលលក់បានចន្លោះពី ១៤-១៥ លានរៀល» ។

ដោយឡែកកសិករដែលបានអនុវត្តការដាំដុះផ្ទាល់ លោក សាត់ សែន និងភរិយា រស់នៅក្នុងភូមិអូរទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានធ្វើការដាំដុះស្របតាមបច្ចេកទេស និងស្ដង់ដារកំណត់ត្រឹមត្រូវសម្រាប់ដាក់លក់នៅតាមបណ្តាផ្សារទំនើបក្រោមកិច្ចគាំទ្រដោយគម្រោងធ្វើពាណិជ្ជកម្មសាកវប្បកម្មមានលក្ខណវៃឆ្លាតក្នុងលក្ខខណ្ឌបម្រែបម្រួលអាកាសធាតុនៅកម្ពុជា ឬហៅកាត់ថា ស៊ីស្មាត ក្រោមកម្មវិធីសម្របសម្រួលជំនួញកសិកម្មនៅកម្ពុជា(CADF) របស់អង្គការអាយឌីអ៊ី(iDE)កម្ពុជា។

លោកបានបន្តទៀតថា សម្រាប់ផ្ទៃដីដាំឪឡឹករបស់សមាគមខេត្តឧត្តរមានជ័យមានតែចំនួនជាង២០០ហិកតា ចំណែកឯខេត្តសៀមរាបមានប្រមាណ៣០០ហិកតា។ ឪឡឹកទាំងនោះ ត្រូវបានឈ្មួញខាងខេត្តកំពង់ធំ បាត់ដំបង មកទិញដឹកទៅប្រទេសវៀតណាម និងប្រទេសចិន ហើយចំពោះការដាំទៀតសោត ប្រជាកសិករដាំក្រោយពេលធ្វើការច្រូតកាត់ស្រូវរួចរាល់ ទើបភ្ជួរត្រឡប់ដីដាំឪឡឹកបន្ត ដោយក្នុងមួយឆ្នាំអាចដាំបាន២ដង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិសេដ្ឋកិច្ចក្នុងស្រុករុញនាយករដ្ឋមន្ត្រីអង់គ្លេសឱ្យធ្លាក់ពីតំណែងម្នាក់ម្តងៗដល់ទៅ​ ៥ រូបត្រឹមរយៈពេល ១០ ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ក្នុងរយៈពេលប្រហែលមួយទសវត្សរ៍ចុងក្រោយនេះ ចក្រភពអង់គ្លេសផ្លាស់ប្តូរនាយករដ្ឋមន្ត្រីជាញឹកញាប់ដល់ទៅ ៥ រូប ដែលសុទ្ធតែលាលែងពីតំណែងមុនពេលបញ្ចប់អាណត្តិពេញលេញអតិបរមា ៥ ឆ្នាំ

រាជរដ្ឋាភិបាល បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារ​លើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុក​រយៈពេល​២ឆ្នាំបន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

រាជរដ្ឋាភិបាលបានសម្រេច​បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារលើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុករយៈពេល២ឆ្នាំបន្ថែមទៀត ពោលគឺរហូតដល់​ដំណាច់ឆ្នាំ២០២៨ ដើម្បីជំរុញឱ្យ​វិនិយោគិនក្នុងស្រុក​ពង្រីកការផលិត​បន្ថែម

មុខរបរចិញ្ចឹមគ្រួច ឆាប់បានទទួលផល ហើយរកចំណូល​បានខ្ទង់ពាន់ដុល្លារក្នុងមួយខែៗ

Top News, ជំនួញ, ព្រឹត្តិការណ៍

• 23/06/2026

មុខរបរចិញ្ចឹមគ្រួច ហាក់ត្រូវបានមើលរំលងពីបណ្តាកសិករក្នុងស្រុក ប៉ុន្តែមុខរបរមួយនេះមិនត្រឹមតែងាយស្រួលប្រកប និងឆាប់បានប្រមូលផលលក់នៅលើទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ចំណូលខ្ពស់រហូតខ្ទង់ពាន់ដុល្លារក្នុងមួយខែៗទៀតផង

ឥណ្ឌូនេស៊ី ចាយលុយប្រមាណ ១,៤៨ ពាន់លានដុល្លារ ទប់ទល់វិបត្តិថាមពល និងការធ្លាក់ថ្លៃរូបិយវត្ថុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ឥណ្ឌូនេស៊ី បានប្រកាសដាក់ចេញនូវកញ្ចប់ថវិកាប្រមាណ ១,៤៨ ពាន់លានដុល្លារអាម៉េរិកដើម្បីពង្រឹងសេដ្ឋកិច្ច និងទប់ទល់ជាមួយវិបត្តិថាមពលដែលកំពុងកើតមានជាសកល ជាពិសេសទប់តម្លៃរូបិយវត្ថុនៅក្នុងឆមាសទី២នៃឆ្នាំ ២០២៦

វិស័យជាច្រើននៅប៊ុលហ្គារី ទទួលបានប្រយោជន៍ ក្រោយប្តូរមកចាយលុយអឺរ៉ូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ក្រោយពេលដែលប៊ុលហ្គារីបានចូលខ្លួនជាសមាជិកនៃក្រុមប្រទេសតំបន់ចាយប្រាក់អឺរ៉ូមួយរយៈក្រោយមក ក្រុមហ៊ុនរកស៊ីក្នុងស្រុកកំពុងវិភាគនិងសម្លឹងមើលថា តើអត្ថប្រយោជន៍ពិតប្រាកដនឹងកើតឡើងសម្រាប់អាជីវកម្មពួកគេឬទេ

កូនខ្មែរ ផលិតស្បែកហ្វ្រំាងម៉ូតូលក់ដាច់ខ្លាំង រហូតផលិតមិនទាន់

ជំនួញ, ព្រឹត្តិការណ៍

• 23/06/2026

កូនខ្មែរ លោក សាន វាសនា ដែលជាអតីតជាងជួសជុលម៉ូតូម្នាក់ បានខិតខំកែច្នៃផលិតបានស្បែកហ្វ្រាំងម៉ូតូ មានគុណភាពល្អមិនចាញ់ផលិតផលនាំចូលពីបរទេស ពិសេស ទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរនៅទូរទាំងប្រទេស រហូតផលិតលក់មិនទាន់ទៀតផង

ប្រជាពលរដ្ឋ សាទរ​ចំពោះគម្រោងបើកផ្លូវថ្មីពីតំបន់បឹងកក់​ទៅ​មហាវិថីព្រះមុនីវង្ស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/06/2026

ប្រជាពលរដ្ឋ​ដែល​រស់នៅជុំវិញតំបន់​បឹង​កក់​ ក៏ដូចជា​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​កាត់តាមតំបន់​នេះ បានបង្ហាញការ​សាទរ​ចំពោះគម្រោង​បើកផ្លូវថ្មីនៅតំបន់​បឹងកក់​ ដែលធ្វើឱ្យការ​​ធ្វើដំណើរកាន់តែងាយស្រួល​កាត់បន្ថយការ​កកស្ទះចរាចរណ៍ និង​ចំណេញពេលវេលា

សេចក្តីព្រាងច្បាប់វិសោធនកម្មផ្លូវថ្នល់ នឹងជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យកាន់តែប្រសើរ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/06/2026

សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់មានសារៈសំខាន់ខ្លាំងរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងពង្រឹងការគ្រប់គ្រង ថែទាំ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់សម័យ។

SK Hynix ដណ្តើមតំណែង Samsung ក្លាយជាក្រុមហ៊ុនមានតម្លៃបំផុតនៅកូរ៉េខាងត្បូង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/06/2026

ក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំ SK Hynix បានវ៉ាដាច់ក្រុមហ៊ុន Samsung Electronics ក្លាយជាក្រុមហ៊ុនចុះបញ្ជី ដែលមានតម្លៃបំផុតរបស់ប្រទេសកូរ៉េខាងត្បូង

សិប្បកម្មកែច្នៃចំណីអាហារក្នុងស្រុក សម្រុកបង្កើនការផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សារ និងជំរុញការនាំចេញទៅក្រៅប្រទេស

ជំនួញ, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/06/2026

សិប្បកម្មកែច្នៃចំណីអាហារក្នុងស្រុក ដែលរួមមានទាំងប្រភេទអាហារសម្រេច និងពាក់កណ្តាលសម្រេច កំពុងសម្រុកបង្កើនការផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សារ និងជំរុញការនាំចេញទៅក្រៅប្រទេស