មេដឹកនាំកំពូលៗរបស់ពិភពលោកប្រកាសកិច្ចព្រមព្រៀងផ្លូវដែក និងកំពង់ផែនៅកិច្ចប្រជុំ G20

បរទេស ៖ យោងតាមប្រភពព័ត៌មានពី CNBC បានរាយការណ៍ថា មេដឹកនាំបណ្តាប្រទេសមួយចំនួនបានប្រកាសនូវកិច្ចព្រមព្រៀងផ្លូវដែក និងកំពង់ផែពហុភាគីដែលតភ្ជាប់មជ្ឈឹមបូព៌ា និងអាស៊ីខាងត្បូងក្រៅកិច្ចប្រជុំ G20 នៅទីក្រុងញូវដេលីកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះ។

លោក Jon Finer ទីប្រឹក្សាសន្តិសុខជាតិរងរបស់សហរដ្ឋអាមេរិកបានលើកឡើងថា កិច្ចព្រមព្រៀងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រទេសដែលមានចំណូលទាប និងមធ្យមនៅក្នុងតំបន់ ហើយផ្តល់តួនាទីសំខាន់ដល់មជ្ឈឹមបូព៌ាក្នុងពាណិជ្ជកម្មសកល។ លើសពីនេះ កិច្ចព្រមព្រៀងនេះមានគោលបំណងតភ្ជាប់បណ្តាប្រទេសនៅមជ្ឈឹមបូព៌ាតាមរយៈផ្លូវដែក ដោយតភ្ជាប់ពួកគេទៅកាន់ប្រទេសឥណ្ឌាតាមកំពង់ផែ។ ការតភ្ជាប់នេះនឹងជួយសម្រួលដល់លំហូរថាមពល និងពាណិជ្ជកម្មពីតំបន់ឈូងសមុទ្រទៅកាន់អឺរ៉ុប ដោយកាត់បន្ថយពេលវេលាដឹកជញ្ជូន ថ្លៃដើម និងការប្រើប្រាស់ប្រេងឥន្ធនៈ។

តាមទស្សនៈរបស់សហរដ្ឋអាមេរិក យល់ឃើញថា ការផ្សារភ្ជាប់តំបន់សំខាន់ៗទាំងនេះ គឺជាឱកាសដ៏ធំមួយ ខណៈដែលសហរដ្ឋអាមេរិកកំពុងពង្រឹងកិច្ចខិតខំប្រឹងប្រែងសម្រាប់កិច្ចព្រមព្រៀងការទូតដ៏ទូលំទូលាយមួយនៅមជ្ឈឹមបូព៌ា ដែលអាចនឹងធ្វើឱ្យអារ៉ាប៊ីសាអូឌីតទទួលស្គាល់អ៊ីស្រាអែល។ លើសពីនេះ កិច្ចព្រមព្រៀងនេះអាចនឹងជួយបន្ថយសម្ពាធនៅទូទាំងតំបន់ និងដោះស្រាយជម្លោះ។

កិច្ចព្រមព្រៀងនេះកើតឡើងក្នុងពេលដ៏សំខាន់មួយ ខណៈដែលប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden មានបំណងចង់ប្រឆាំងនឹងការជំរុញគោលនយោបាយខ្សែក្រវាត់ និងផ្លូវរបស់ចិនលើហេដ្ឋារចនាសម្ព័ន្ធពិភពលោក ដោយដាក់ឱ្យទីក្រុងវ៉ាស៊ីនតោនជាដៃគូជំនួស និងអ្នកវិនិយោគសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងក្រុម G20 ។ លោក Biden បាននិយាយថា វាគឺជាកិច្ចព្រមព្រៀងដ៏ធំមួយដែលនឹងតភ្ជាប់កំពង់ផែឆ្លងកាត់ទ្វីបទាំងពីរ ដែលឆ្ពោះទៅរកស្ថិរភាព ភាពរីកចម្រើន និងការរួមបញ្ចូលគ្នាជាមួយនឹងមជ្ឈឹមបូព៌ា។ មិនត្រឹមតែប៉ុណ្ណោះ វា​នឹង​បើក​ឱកាស​គ្មាន​ទី​បញ្ចប់សម្រាប់​ថាមពល​ស្អាត អគ្គិសនី​ស្អាត និង​ការ​ដាក់​ខ្សែកាប​ដើម្បី​តភ្ជាប់តំបន់។

នាយករដ្ឋមន្ត្រី Narendra Modi ដែលជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលឥណ្ឌាបាននិយាយដែរថា ៖ ថ្ងៃនេះ នៅពេលដែលយើងចាប់ផ្តើមគំនិតផ្តួចផ្តើមការតភ្ជាប់ដ៏ធំបែបនេះ យើងកំពុងសាបព្រួសគ្រាប់ពូជសម្រាប់ក្តីសុបិនមនុស្សជំនាន់ក្រោយឱ្យកាន់តែធំ។

គួរឲ្យបញ្ជាក់ដែរថា អនុស្សរណៈយោគយល់គ្នាសម្រាប់កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយសហភាពអឺរ៉ុប ឥណ្ឌា អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម សហរដ្ឋអាមេរិក និងដៃគូ G20 ផ្សេងទៀត។ យ៉ាងណាមិញ គេមិនមានព័ត៌មានលម្អិតបញ្ជាក់អំពីតម្លៃនៃកិច្ចព្រមព្រៀងនោះទេ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)