ADB បង្កើនមហិច្ឆតាផ្តល់ហិរញ្ញប្បទានអាកាសធាតុដល់ប្រទេសកំពុងអភិវឌ្ឍន៍ ១០០ ពាន់លានដុល្លារ

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ​(ADB) បានប្រកាសថា ខ្លួនកំពុងតែបង្កើនមហិច្ឆតាក្នុងការផ្តល់ហិរញ្ញប្បទានអាកាសធាតុដល់ប្រទេសកំពុង​អភិវឌ្ឍន៍ជាសមាជិករបស់ខ្លួន ដែលរួមទាំងប្រទេសកម្ពុជាផងដែរ នូវទឹកប្រាក់ប្រមាណ ១០០ ពាន់លានដុល្លារ សម្រាប់ឆ្នាំ ២០១៩-២០៣០។

ប្រធានធនាគារអភិវឌ្ឍន៍អាស៊ីលោក Masatsugu Asakawa បានមានប្រសាសន៍ថា ៖

« វិបត្តិអាកាសធាតុកាន់តែ​អាក្រក់ទៅៗជារៀងរាល់ថ្ងៃ ដែលជំរុញឱ្យអ្នកពាក់ព័ន្ធជាច្រើន​អំពាវនាវឱ្យមានការ​បង្កើនហិរញ្ញវត្ថុគាំទ្រផ្នែក​អាកាសធាតុ។ យើងកំពុងចាត់វិធានការ ដើម្បីឆ្លើយតបតាមការអំពាវនាវនេះ ដោយបង្កើនមហិច្ឆតារបស់យើងដល់ ១០០ ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០៣០ ដោយប្រើធនធានរបស់យើងផ្ទាល់»

កាលពីឆ្នាំ២០១៨ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្តេជ្ញាធានាយ៉ាងហោច ៧៥% នៃចំនួនប្រតិបត្តិការសរុបរបស់ខ្លួនគាំទ្រ​សកម្មភាពទាក់ទងនឹងអាកាសធាតុ​ ​ហើយធនធានហិរញ្ញវត្ថុអាកាសធាតុរបស់ខ្លួនឈានដល់យ៉ាងហោច​ណាស់ ៨០ ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០៣០ ជាមួយនឹងរំក្ដីពឹងថា ហិរញ្ញប្បទានអាកាសធាតុសរុបដោយប្រើធនធានរបស់ខ្លួនសម្រាប់ឆ្នាំ២០១៩-២០២១ នឹងឈានដល់ប្រមាណ ១៧ ពាន់លានដុល្លារ។ ចំណែកថវិកាចំនួន ២០ ពាន់លានដុល្លារបន្ថែមនេះ នឹងផ្តល់ការគាំទ្រដល់របៀបវារៈអាកាសធាតុនៅក្នុងវិស័យ​​សំខាន់ៗចំនួន ៥គឺ៖

ទី១- ​មធ្យោបាយថ្មីសម្រាប់កាត់បន្ថយការប្រែប្រួលអាកាសធាតុ​ ​រួមមានការរក្សាថាមពល​ប្រសិទ្ធភាពថាមពល​ និងការដឹកជញ្ជូនកាបូនទាប ដោយរំពឹងថា ហិរញ្ញប្បទានសរុបសម្រាប់កាត់បន្ថយការប្រែប្រួលអាកាសធាតុរបស់ខ្លួននឹងឈានដល់ ៦៦ ពាន់លានដុល្លារ។

ទី២-គម្រោងពង្រីកការសម្របទៅនឹងការប្រែប្រួល។ គម្រោងក្នុងវិស័យងាយរងផលប៉ះពាល់​ដោយ​សារអាកាសធាតុទាំងនេះ ដែលរួមមានដូចជា ​សេវាទីក្រុង កសិកម្ម និងទឹក ​នឹងត្រូវបានរចនា​ឡើងក្នុងគោលបំណងចម្បងសម្រាប់ការបន្សាំនឹងអាកាសធាតុប្រកបដោយប្រសិទ្ធភាព​​ និង​ការបង្កើនភាពធន់។ ADB រំពឹងថាហិរញ្ញប្បទានសរុបរបស់ខ្លួនសម្រាប់សកម្មភាព​បន្ស៊ាំនេះ​ នឹង​កើន​ដល់ ៣៤ ពាន់លានដុល្លារ។

ទី៣- ការបង្កើនហិរញ្ញវត្ថុអាកាសធាតុក្នុងប្រតិបត្តិការវិស័យឯកជនរបស់ ADB រួមបញ្ចូលទាំង​ការបង្កើតគម្រោងដែលអាចធ្វើពាណិជ្ជកម្មបានបន្ថែមទៀតសម្រាប់ទាំង ADB និងវិនិយោគិនឯកជន។ ការពង្រីកនេះនឹងត្រូវបានគាំទ្រដោយការធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពប្រតិបត្តិការ​ការស្តារឡើងវិញពីជំងឺរាតត្បាតនូវតម្រូវការទីផ្សារសម្រាប់ការផ្តល់ហិរញ្ញប្បទាន​ បច្ចេកវិទ្យានិង ការច្នៃប្រឌិតថ្មីក្នុងការផ្តល់ហិរញ្ញប្បទានអាកាសធាតុ​ ​និងវិស័យអាជីវកម្មថ្មីសម្រាប់ប្រតិបត្តិការ អាកាសធាតុឯកជន។ ADB មានបំណងគាំទ្រគំនិតផ្តួចផ្តើមទាំងនេះជាមួយនឹងទឹកប្រាក់សរុប​ចំនួន ១២ ពាន់លានដុល្លារសម្រាប់វិស័យហិរញ្ញវត្ថុអាកាសធាតុឯកជនដោយប្រើធនធានផ្ទាល់​របស់​ខ្លួនហើយរំពឹងថានឹងអាចកៀរគរចំនួនទឹកប្រាក់បន្ថែមពី ១៨ ពាន់លានដុល្លារ ទៅ ៣០ ពាន់​លានដុល្លារសម្រាប់ការងារនេះ។

ទី៤- គាំទ្រដល់ការងើបឡើងវិញបៃតង ធន់ និងបរិយាប័ន្ន​ ពីជំងឺកូវីដ១៩ រួមទាំងតាមរយៈ វេទិកាហិរញ្ញប្បទានប្រកបដោយភាពច្នៃប្រឌិត ដូចជា វេទិកាយន្តការហិរញ្ញវត្ថុបៃតង និងការស្តារឡើងវិញបៃតង ជាកាតាលីករអាស៊ាន (ASEAN Catalytic Green Finance Facility and Green Recovery Platform) ដែលត្រូវបានគេរំពឹងថានឹងផ្តល់មូលនិធិពីទីផ្សារមូលធននិងវិនិយោគិន វិស័យឯកជនសម្រាប់ហេដ្ឋារចនាសម្ព័ន្ធកាបូនទាប។

ទី៥- ការគាំទ្រដល់ការធ្វើកំណែទម្រង់នៅក្នុង DMCs ដើម្បីដំណើរការសកម្មភាពផ្តល់​ប្រាក់កម្ចី​ផ្អែកលើគោលនយោបាយ​គាំទ្រដល់គោលនយោបាយ និងស្ថាប័ននានាសម្រាប់ការពង្រឹងភាពធន់​នឹង​អាកាស​ធាតុ និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។

តាមរយៈវិស័យទាំងនេះ ADB​ នឹងបន្តពង្រីកលទ្ធភាពទទួលបានបច្ចេកវិទ្យាថ្មីៗ ដែលផ្តោតលើ​អាកាសធាតុ និងប្រមូលទុនឯកជនដើម្បីគាំទ្រហិរញ្ញវត្ថុអាកាសធាតុ។ ជាមួយគ្នានេះ ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់​និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពីតម្លៃដីធ្លីនៅតាមតំបន់​នានា​ក្នុង​ខណ្ឌឫស្សីកែវ ក្នុងឆមាសទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/09/2026

ក្នុងឆ្នាំ២០២៦នេះ តម្លៃដីធ្លីនៅក្នុង​រាជធានីភ្នំពេញ តាមបណ្ដាខណ្ឌ​នានា​ មិនមានកា​រប្រែប្រួល ឬឡើងថ្លៃជាង​ឆ្នាំ២០២៥​នោះទេ ដោយតំបន់​ខ្លះ​ដែលធ្លាប់តែឡើងខ្ពស់​ក៏បានធ្លាក់ចុះបន្តិច​វិញ តំបន់ខ្លះទៀត​មិនឡើង ហើយមិនចុះដែរ

ក្រុង​មួយក្នុងខេត្តឈីងហៃ ប្រទេស​ចិន មានផ្ទៃដីធំជាង​កម្ពុជា​ជិត​ ២ដង តែមានប្រជាជន​ត្រឹមតែជាង ​៤០ម៉ឺននាក់​ប៉ុណ្ណោះ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 03/09/2026

ក្រុងមួយរបស់ចិនមានផ្ទៃដីរហូតដល់ជាង​២៣ម៉ឺនគីឡូម៉ែត្រការ៉េ ប៉ុន្តែក្រុង​នេះមានប្រជាជន​រស់នៅត្រឹមតែជា​៤០ម៉ឺននាក់ប៉ុណ្ណោះ .....

ប៊ែលហ្សិក រារាំង​បំណងអឺរ៉ុបដែលចង់​រឹបអូស​ទ្រព្យ​បង្កក​ទាំងអស់​របស់​រុស្ស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/09/2026

ប្រទេស​ប៊ែលហ្សិក ​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​ប៉ុនប៉ង​សាជា​ថ្មី​របស់បណ្តា​រដ្ឋ​ជាសមាជិក​សហ​ភាព​អឺរ៉ុប​មួយចំនួន​ដែលចង់​រឹបអូស​យក​ទ្រព្យសម្បត្តិ​បម្រុង​របស់​រុស្ស៊ី​ដែលបានបង្ខាំង​ទុកក្រោយមានសង្គ្រាមជាមួយអ៊ុយក្រែន

កាក់ថ្មី ១ ដុល្លារអាម៉េរិក មានរូបលោក ដូណាល់ ត្រាំ អាចនឹងត្រូវដាក់ឱ្យប្រើប្រាស់ បើទោះមានការហាមឃាត់ពីសហព័ន្ធ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 03/09/2026

កាក់ថ្មី ១ ដុល្លារអាម៉េរិក ដែលមានរូបលោក ដូណាល់ ត្រាំ នឹងត្រូវដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗបើទោះបីជាមានការហាមឃាត់ពីសហព័ន្ធមិនឱ្យដាក់រូបប្រធានាធិបតីដែលកំពុងកាន់តំណែងនៅលើរូបិយប័ណ្ណនេះក៏ដោយ

ក្រសួងការងារ ជំរុញការត្រៀមកម្លាំងពលកម្មកម្ពុជាឱ្យសម្របខ្លួននឹងឥទ្ធិពល AI និងអនាគតទីផ្សារការងារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/09/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន និងកំពុងជំរុញការត្រៀមកម្លាំងពលកម្មកម្ពុជាឱ្យសម្របខ្លួននឹងឥទ្ធិពល AI និងអនាគតទីផ្សារការងារ ខណៈដែលវិស័យបច្ចេកវិទ្យាមានភាពរីកចម្រើនជាលំដាប់ និងជាផ្នែកមួយនៅក្នុងទីផ្សារការងារ

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/09/2026

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រែកជីកហ្វូណ​នតេជោ​ នឹងប្រែក្លាយខេត្តតាកែវ​ ជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និងកំពង់ផែរណប​ដ៏សំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

ព្រែកជីក​ហ្វូណ​នតេជោ​នឹងធ្វើឱ្យខេត្តតាកែវ​ប្រែក្លាយជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និង​ផែ​រណបដ៏មានសារ​សំខាន់​​ក្នុងវិស័យភស្តុភារ​

ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ​២០២៦ ផ្តល់​ឱកាស​ការ​ងារ​ជាង ៣៥ ០០០​កន្លែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

មហាព្រឹត្តិ​ការណ៍ការងារដ៏ធំប្រ​ចាំឆ្នាំនឹងវិល​ត្រឡប់​ម​ក​ជួប​យុវ​ជន សិ​ស្ស-និ​ស្សិត និង​អ្នក​ស្វែង​រក​កា​រ​ងារ​ជាថ្មី​ទៀត​ហើយ ដោយ​នៅ​ឆ្នាំ​២០២៦​នេះ ពិព័រណ៍​ជាតិ​ការ​ងារ និង​ផលិត​ភាព​ការ​ងារ នឹង​នាំ​មក​នូវ​ឱកា​ស​កា​រងារ​ជាង ៣៥ ០០០កន្លែង

រដ្ឋមន្ត្រីហិរញ្ញវត្ថុក្រុមប្រទេស G20 លើកលែងតែចិន គាំទ្រចំណាត់ការលើបញ្ហាពាណិជ្ជកម្មខុសទ្រង់ទ្រាយ និងអយុត្តិធម៌

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមប្រទេស G20 លើកលែងតែប្រទេសចិន បានគាំទ្រលើការចាត់វិធានការប្រឆាំងនឹងគោលនយោបាយមិនមែនទីផ្សារ និងការបង្ខូចទ្រង់ទ្រាយពាណិជ្ជកម្ម ជាមួយនឹងការទាមទារឱ្យមានចំណាត់ការផងដែរ

វិស័យឯកជនសាទរនឹងគម្រោងបង្កើតតំបន់ SME ពិសេស នៅខេត្តព្រះសីហនុ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

វិស័យឯកជនដែលពាក់ព័ន្ធបានបង្ហាញពីការសាទរ និងគាំទ្រឱ្យមានតំបន់តំបន់ប្រមូលផ្តុំសហគ្រាសធុនតូច មធ្យម និង រោងចក្រ (SME Cluster) កាន់តែឆាប់