ម្ចាស់ចំការស្វាយចន្ទី ១៩ហិកតា ប្រាប់ពីបច្ចេកទេសដាំ ដើម្បីទទួលបានទិន្នផលល្អ

កំពង់ធំ ៖ លោក លី គីមស៊ុយ ម្ចាស់ចំការស្វាយចន្ទីទំហំ១៩ហិកតា ស្ថិតនៅភូមិនិម្មិត ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងកម្មវិធីទស្សនកិច្ចព័ត៌មាន និងទស្សនកិច្ចសិក្សារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយសហភាពអឺរ៉ុបអំពីខ្សែច្រវាក់​​​ផលិតកម្ម​​​​ស្វាយចន្ទីនៅកម្ពុជាកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះថា លោកបានចាប់ផ្តើមដាំស្វាយចន្ទីក្នុងឆ្នាំ២០០៦ ។

នៅលើផ្ទៃដី ១៩ ហិកតារបស់លោក លី គីមស៊ុយ មានលំដាប់អាយុនៃដើមចន្ទីខុសៗគ្នា ដូចជា ៖ អាយុ៤ ឆ្នាំ ដាំលើផ្ទៃដី ៥ ហិកតា, អាយុ ៥ឆ្នាំ ដាំលើផ្ទៃដី ៤ ហិកតា, អាយុ ៦ឆ្នាំ និង អាយុ ៨ឆ្នាំ ដាំលើផ្ទៃដី ៣ហិកតា។ 

លោក លី គីមស៊ុយ បានបញ្ជាក់ថា ការដាំស្វាយចន្ទីរបស់លោកចែកចេញជា ២ ប្រភេទ គឺ ពូជអឹម២៣ ដាំលើផ្ទៃដី ១៨ហិកតា និង ពូជជូនណៃ បានដាំលើផ្ទៃដី ១ហិកតា។

ចំពោះ បច្ចេកទេសក្នុងការដាំស្វាយចន្ទីវិញ លោក លី គីមស៊ុយ បានរៀបរាប់ថា៖ ទី១ គឺការរៀបចំដី និបច្ចេកទេសដាំដុះ ទី២ ការជ្រើសរើសពូជ ទី៣ ការគ្រប់​គ្រងជីវជាតិដី និងការផលិតជីទឹកធម្មជាតិ ទី៤ ការតាក់តែងមែក និងធ្វើអនាម័យចម្ការ និងចុងក្រោយគឺការត្រួតពិនិត្យ។

ដោយការអនុវត្តត្រឹមត្រូវ លោកទទួលបានទិន្នផលជាមធ្យម ២.៥តោន ក្នុងមួយហិកតា សម្រាប់គ្រាប់ស្វាយចន្ទីស្រស់។ ជាមួយគ្នានេះ កាលពីឆ្នាំ២០២២-២០២៣ លោកបានបង្កើតចម្ការបង្ហាញចំនួន៥ និងបណ្តុះបណ្តាលកសិកបាន ២៥០ នាក់ មកពី ៥ភូមិ លើផលិតកម្មស្វាយចន្ទី។

ទាក់ទងជាមួយនឹងការប្រើប្រាស់ជី លោក លី គីមស៊ុយ បានឱ្យដឹងថា៖

«ពីមួយឆ្នាំទៅមួយឆ្នាំ តម្លៃជីគីមីកើនឡើងជាបន្តបន្ទាប់រហូតដល់ជិត២០ ម៉ឺនរៀលក្នុងមួយការ៉ុង ធ្វើឲ្យប្រជាកសិករដាំដុះស្វាយចន្ទីប្រឈមនឹងបញ្ហាកើនឡើងថ្លៃដើមផលិតខ្ពស់ស្ទើរតែគ្មានផលចំណេញ។ កត្តាចម្បងមួយទៀតដែលជំរុញឲ្យប្រជាកសិករមួយ​ចំនួន​សម្រេច​ចិត្តកាប់ដើមស្វាយចន្ទីចោលនោះគឺ បច្ចេកទេសថែទាំ និងបញ្ហាបម្រែបម្រួលអាកាសធាតុ។ ទន្ទឹមនឹងបញ្ហាទាំងនេះ ទោះស្វាយចន្ទីជាដំណាំសក្ដានុពលក៏ដោយ ក៏កសិករមួយចំនួននៅតែសម្រេចចិត្ដបោះបង់របរមួយនេះ»។

ទៅយ៉ាងណាក៏ដោយ លោកមិនចុះចាញ់ជាមួយបញ្ហាទាំងអស់ខាងលើនោះទេ។ ម្ចាស់ចម្ការស្វាយចន្ទីគំរូរូបនេះបានប្ដេជ្ញាចិត្តផ្លាស់ប្ដូររបៀបធ្វើ ខណៈជីគីមីឡើងថ្លៃ រូបលោកបានងាកមកធ្វើកសិកម្មដាំដុះស្វាយចន្ទីដោយប្រើប្រាស់ជីទឹកនិងថ្នាំធម្មជាតិផលិតដោយខ្លួនឯងវិញ ចាយទុនតិច មិនប៉ះពាល់សុខភាព ហើយទិន្នផលក៏ខ្ពស់។

យ៉ាងណាមិញ លោក លី គឹមស៊ុយ បានឲ្យដឹងថា ដើមឡើយលោកបានអនុវត្ដការធ្វើកសិកម្មដោយអាស្រ័យលើការប្រើប្រាស់ជីគីមី និងធ្វើកសិកម្មដោយខ្វះចំណេះដឹងបច្ចេកទេស តែពីមួយឆ្នាំទៅមួយឆ្នាំផលចំណេញដែលលោកទទួលបានចាប់ផ្ដើមធ្លាក់ចុះជាលំដាប់ ដោយហេតុថាថ្លៃដើមខ្ពស់ ព្រោះជីកាន់តែឡើងថ្លៃ មួយវិញទៀតចន្ទីជាដំណាំ​ដែលងាយរងគ្រោះដោយសារកត្ដាបម្រែបម្រួលអាកាសធាតុ ជំងឺ និងពពួកសត្វល្អិតផ្សេង។ រហូតលោកបានចូលរួមជាមួយអង្គការ GIZ ក្រោមគម្រោង CRAS ដោយ​ខាងគម្រោងមានបុគ្គលិកជំនាញបច្ចេកទេសខាងស្វាយចន្ទីបានជួយបណ្ដុះបណ្ដាល ទើបលោកបានផ្លាស់ប្ដូររបៀបធ្វើពីការប្រើប្រាស់ជីគីមី មកផលិតជី និងថ្នាំដោយខ្លួនឯង។ មួយវិញទៀតខាងបុគ្គលិកជំនាញរបស់គម្រោង CRAS បានផ្ដល់ការណែនាំនិងធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក រហូតដល់អាចដឹងពីបច្ចេកទេស​គ្រប់គ្រងសត្វល្អិតទៅ​តាម​រដូវ​ ការចេះធ្វើជី ថ្នាំសម្លាប់សត្វលល្អិតដោយចាយលុយតិចតែប្រើបានច្រើន ការថែទាំ និងតែងមែកចន្ទី និងសម្អាតទីធ្លាក្រោមដើមឲ្យស្រឡះល្អ​ទើបមិនសូវមានជំងឹ និងមេរោគ។ល។ 

លោក លី គីមស៊ុយ បានបន្ដទៀតថា ចំណេះដឹងដែលលោកទទួលបានទាំងអស់នេះហើយដែលបានស្រោចស្រង់ចម្ការស្វាយចន្ទីដែលធ្លាប់ទទួលបានផលត្រឹម ១តោនទៅ ១តោនកន្លះក្នុងមួយហិកតា អាចកើនទិន្នផលដល់២.៣តោន ទៅ ២.៥តោន ក្នុងមួយហិកតា។ ស្របពេលដែលទិន្នផលគ្រាប់ស្វាយចន្ទីកើនឡើងខ្ពស់ ការចំណាយលើ​ថ្លៃដើម​បែបជាកាន់តែថយចុះ ដោយក្នុងមួយហិកតា សរុបការចំណាយទាំងអស់ក្នុងមួយរដូវគឺត្រឹមតែ ១លាន៤០ម៉ឺនរៀល ទៅ ១លាន៥០ម៉ឺនរៀលប៉ុណ្ណោះ។ ចំណែកឯផល​ចំណេញដែលទទួលបានក្រោយទូទាត់ការចំណាយអស់ហើយ គឺចំណេញប្រមាណខ្ទង់ជាង ៦លានរៀលក្នុងមួយហិកតា។

គួរបញ្ជាក់ផងដែរថា លោក លី គឹមស៊ុយ ទទួលបានការបណ្តុះបណ្តាលផ្នែកបច្ចេកទេស និងជំនាញ សម្របសម្រួល ដើម្បីផ្សព្វផ្សាយបន្តពីគម្រោង CRAS។ អនុវត្តការ​ធ្វើ​កសិកម្មឆ្លាតវៃនៅចម្ការរបស់គាត់។ រូបលោកក៏ដើរតួជាអ្នកផ្សព្វផ្សាយ និងបណ្តុះបណ្តាលបច្ចេកទេសដល់កសិករក្នុងឃុំ តាមរយៈការសម្រប​សម្រួលក្នុង​ការ​បង្កើត​ចម្ការ​បង្ហាញ និងបណ្ដុះបណ្ដាលកសិករក្នុងការអនុវត្តកសិកម្មធន់នឹងអាកាសធាតុសម្រាប់ កែ និងផលិតកម្មដំណាំស្វាយចន្ទី៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

គ្រឹះ​ស្ថាន ខេមា រៀប​ចំ​កម្ម​វិធី​ជំរុញ​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​នៅ​តាម​សហគមន៍

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/08/2026

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​រៀប​ចំ​សកម្ម​ភាព​ដាំ​ដើម​ឈើ​​ប្រណីត ចែក​កូន​ឈើ​ហូប​ផ្លែ​ចំនួន ២០០​ដើម និង​លើក​កម្ពស់​អនាម័យ នៅ​សាលា​បឋម​សិក្សា មង្គល​បូរី នៅ​​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៦ ដើម្បី​អប​អរ​ខួប​អនុស្សាវរីយ៍ ១៦ឆ្នាំ នៃ​គ្រឹះ​ស្ថាន ខេមា

កម្ពុជា​-ចិន​ ដាក់​ឱ្យដំណើរការជាផ្លូវការ​នូវការទូទាត់​ឆ្លងដែនតាមរយៈឃ្យូអរកូដ​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/08/2026

ក្នុងគោលបំណងសម្រួលដល់​ការទូទាត់របស់ជនជាតិចិន​នៅកម្ពុជា និងដើម្បីទាក់ទាញ​ទេសចរ​ចិនមកកម្ពុជា​កាន់តែច្រើន ធនាគារ​ជាតិ​នៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន​តាមរយៈឃ្យូអរកូដ

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ភាពតានតឹងអាម៉េរិក-អ៊ីរ៉ង់ បន្តរុញឱ្យតម្លៃប្រេងឡើងដល់ជាង ៩០ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​នៅ​ថ្ងៃ​អង្គារ​ ទី​១៨​ ​ខែ​សីហា​នេះ​ ​ខណៈ​ក្តី​សង្ឃឹម​សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​សហរដ្ឋ​អាម៉េរិក​ និង​អ៊ីរ៉ង់​កាន់តែ​ថយចុះ​ ​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ថាមពល ​ជាពិសេស​តាម​ច្រក​សមុទ្រ​ ​Hormuz​

កម្ពុជា​ ​មើលឃើញ​ឧស្សាហកម្មភាពយន្ត ​ជា​ច្រក​ផ្សព្វផ្សាយ​ទេសចរណ៍​ទៅ​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជា​មើលឃើញ​ឧស្សាហកម្មភាពយន្ត​ជា​ច្រក​ដ៏​មាន​សក្ដានុពល​សម្រាប់​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ទៅកាន់​ពិភពលោក​ ស្រប​ពេល​ក្រសួង​ទេសចរណ៍​ជំរុញ​ឱ្យ​ផលិត​ករ​ភាពយន្ត​ចូលរួម​ទាក់ទាញ​ផលិតកម្មភាពយន្ត​អន្តរជាតិ​ ​ជាពិសេស​ផលិតកម្ម​ខ្នាត​ធំ​ និង​ហូលីវូដ ​ឱ្យ​មក​ថត​នៅ​កម្ពុជា

រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់