កម្មករការងារតាមផ្ទះជាកម្លាំងចលករដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ចជាតិដែលភាគច្រើនត្រូវបានគេមើលរំលង

ភ្នំពេញ ៖ សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអង្គការអុកស្វាម បានរួមគ្នាប្រារព្ធទិវាអន្តរជាតិកម្មករការងារតាមផ្ទះ ក្រោមប្រធានបទ “គាំពារសង្គម និងការងារសមរម្យសម្រាប់កម្មករការងារតាមផ្ទះ” នាថ្ងៃ ១៥ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីបន្តផ្សព្វផ្សាយ និងរំលឹកពីការទទួលស្គាល់ជាសាកលថា កម្មករការងារតាមផ្ទះមានសិទ្ធិដូចគ្នានឹងកម្មករដទៃទៀតដែរ។

វេទិកានេះផ្តល់ឱកាសសម្រាប់កិច្ចសន្ទនារវាងស្ថាប័នពាក់ព័ន្ធ ជាមួយកម្មករការងារតាមផ្ទះផ្ទាល់ ដើម្បីចែករំលែកបញ្ហាប្រឈម ក៏ដូចជាចែករំលែកនូវព័ត៌មាន បទពិសោធន៍នានាទាក់ទិននឹងគោលនយោបាយ ការអនុវត្តក្នុងវិស័យកិច្ចគាំពារសង្គម និងលើកជាសំណើរដាក់ជូនតួអង្គនានាដែលពាក់ព័ន្ធនឹងផ្នែកគោលនយោបាយ ដើម្បីពួកគាត់រិះរកវិធានការ និងដំណោះស្រាយសមស្របនាពេលបន្តបន្ទាប់។

សម្រាប់ទិវាកម្មករការងារតាមផ្ទះអន្តរជាតិនាពេលនេះ មានអ្នកចូលរួមចំនួនប្រមាណ២៥០នាក់ ក្នុងនោះមានស្រ្តីកម្មករការងារតាមផ្ទះ អ្នកថែទាំដោយគ្មានប្រាក់ឈ្នួល តំណាងម្ចាស់ផ្ទះ មនុស្សវ័យចាស់ អ្នកដែលមានពិការភាព ស្រ្តីអ្នកលក់ដូរតាមផ្លូវ និងតំណាងក្រុមកម្មករដឹកជញ្ជូន ដែលមកពីវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ តំណាងមកពីអង្គការដៃគូអភិវឌ្ឍន៍ និងតំណាងពីរាជរដ្ឋាភិបាលកម្ពុជា។ 

នាយិកាអង្គការអុកស្វាម លោកស្រី ភាណ សោភ័ណ បានមានប្រសាសន៍ថា៖

«កម្មករការងារតាមផ្ទះជាកម្លាំងចលករដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ចជាតិដែលភាគច្រើនត្រូវបានគេមើលរំលង។ យើងប្រារព្ធទិវាកម្មករការងារតាមផ្ទះអន្តរជាតិជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់សិទ្ធិក្នុងការទទួលបានការគាំពារសង្គមរបស់កម្មករការងារតាមផ្ទះទាំងអស់នៅក្នុងប្រទេសកម្ពុជា និងដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងបញ្រ្ជាប និងបង្កើនការទទួលស្គាល់ក្នុងស្រទាប់មហាជន ក៏ដូចជាអ្នករៀបចំគោលនយោបាយ នូវភាពចាំបាច់ក្នុងការដាក់បញ្ចូលកម្មករការងារតាមផ្ទះក្នុងរបបគាំពារសង្គមដូចជាកម្មករដទៃទៀតដែរ។ ការវិនិយោគលើសេវាគាំពារស្រ្តី និងកិច្ចគាំពារសង្គមសម្រាប់កម្មករការងារតាមផ្ទះ មានន័យថា កម្ពុជាលើកកម្ពស់សមភាពនៃសិទ្ធិរបស់កម្មករការងារតាមផ្ទះដើម្បីពួកគេបានទទួលការគាំពារ និងវិនិយោគលើសក្តានុពលដើម្បីចូលរួមចំណែកជំរុញឲ្យសេដ្ឋកិច្ចកម្ពុជាឈានទៅមុខ ក៏ដូចជាសម្រេចបាននូវគោលដៅរបស់កម្ពុជាក្នុងការប្រែខ្លួនទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់»។

យោងតាមរបាយការណ៍អង្គការពលកម្មអន្តរជាតិ (ILO) វិស័យការងារតាមផ្ទះ គឺជាផ្នែកមួយដ៏សំខាន់នៃកម្លាំងពលកម្មក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលគ្របដណ្តប់ចំនួនកម្មករជាបុរស និងស្រី្តចំនួនប្រមាណ ៧៥.៦ លាននាក់ នៅលើពិភពលោក មានអាយុចាប់ពី ១៥ ឆ្នាំ ត្រូវបានជួលជាកម្មករការងារតាមផ្ទះ ក្នុងនោះមានកម្មករជាស្ត្រីចំនួន ៧៦.២% ក្នុងឆ្នាំ២០១៩ កម្មករការងារតាមផ្ទះទាំងនេះរួមបញ្ចូលទាំងកម្មករដែលបានជួលដោយម្ចាស់ផ្ទះផ្ទាល់ និងបានជួលតាមរយៈអ្នកផ្តល់សេវា។

នៅប្រទេសកម្ពុជា កម្មករការងារតាមផ្ទះធ្វើកិច្ចការជាច្រើនដូចជា ការចម្អិនអាហារ បោសសំអាត បោកអ៊ុត ថែទាំកុមារ ថែទាំមនុស្សចាស់ ថែទាំសមាជិកគ្រួសារ ថែទាំសួន ថែទាំទ្រព្យសម្បត្តិ ថែទាំសត្វចិញ្ចឹម និងបើកបររថយន្តសម្រាប់គ្រួសារជាដើម។ ការយល់ដឹងស្តីពីបរិបទ និងបច្ចុប្បន្នភាពស្ថានភាពកម្មករការងារតាមផ្ទះនៅកម្ពុជានៅមានកម្រិត ដោយសារពុំទាន់មានការស្រាវជ្រាវទូលំទូលាយនៅឡើយ។ យោងលើការស្រាវជ្រាវរបស់អង្គការពលកម្មអន្តរជាតិក្នុងឆ្នាំ២០១៩ ស្តីពីស្ថានភាពរស់នៅ និងលក្ខខណ្ឌការងារកម្មករការងារតាមផ្ទះនៅកម្ពុជា បានរកឃើញថា កម្មករការងារផ្ទះនៅតែជាកម្មករដែលស្ថិតក្នុងភាពងាយរងគ្រោះជាងគេក្នុងចំណោមកម្មករដទៃទៀត ។ ពួកគេប្រឈមនឹងការកំណត់សេរីភាពនៃការធ្វើសកម្មភាពនានា ប្រាក់ឈ្នួលទាប គ្មានកិច្ចសន្យាការងារច្បាស់លាស់ ធ្វើការលើសម៉ោង សម្រាកមិនគ្រប់គ្រាន់ ការងារច្រើនលើសលប់ ហើយងាយប្រឈមនឹងហានិភ័យផ្នែកហឹង្សាផ្លូវកាយ ផ្លូវភេទ និងការជួញដូរ។ 

ប្រទេសកម្ពុជានៅមិនទាន់បានផ្តល់សច្ចាប័នលើអនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារលេខ ១៨៩ ស្តីពីការងារសមរម្យសម្រាប់កម្មករការងារតាមផ្ទះនៅឡើយទេ។ ច្បាប់ស្តីពីការងារ ក៏មិនទាន់បានចែងជាក់លាក់អំពីកម្មករការងារតាមផ្ទះដែរ។ ប្រកាសលេខ ២៣៥ របស់ក្រសួងការងារបណ្តុះ បណ្តាលវិជ្ជាជីវៈចេញនៅខែឧសភា ឆ្នាំ២០១៨ បានអនុលោមជាមួយនឹងបទបញ្ញត្តិអនុសញ្ញាអង្គការអន្តរជាតិខាងការងារលេខ ១៨៩ ក៏ដូចជាអនុសាសន៍លេខ ២០១ ប៉ុន្តែមិនបានរាប់បញ្ចូលកម្មករការងារផ្ទះឆ្លងដែន មិនមានបញ្ជាក់ពីការកសាងសមត្ថភាព និងយន្តការច្បាស់លាស់ដើម្បីការពារកម្មករការងារតាមផ្ទះ ពិសេសកម្មករជាកុមារ។ ដូចគ្នានេះ ស្តង់ដាទម្រង់កិច្ចសន្យាការងារសម្រាប់កម្មករការងារតាមផ្ទះនៅមិនទាន់បង្កើតឡើងនៅឡើយ។

លោក  វន់ ពៅ ប្រធានសមាគម IDEA មានប្រសាសន៍ថា៖

«មកដល់ពេលនេះ កម្មករការងារតាមផ្ទះមិនទាន់ទទួលបានការចុះឈ្មោះពេញលេញ ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញពីប្រព័ន្ធ និងរបបគាំពារសង្គម ដូចជា ការថែទាំសុខភាព ហានិភ័យការងារ និងសោធននិវត្តន៍»។

លោកបន្តឱ្យដឹងថា ការពង្រឹង និងកសាងសមត្ថភាពកម្មករការងារតាមផ្ទះនៅមានកម្រិតបំផុត ដោយហេតុ​ថា កម្មករការងារតាមផ្ទះ គឺជាកម្មករដែលគេគិតថាមិនត្រូវការជំនាញ ដូចកម្មករដ៏ទៃ។ កម្មករការងារតាមផ្ទះមានតម្លៃស្មើគ្នានឹងកម្មករដទៃទៀតដែរ ដូច្នេះ មានសិទ្ធិស្មើគ្នាក្នុងការទទួលបាននូវអត្ថប្រយោជន៍ពីប្រព័ន្ធ និងសេវាគាំពារសង្គម សេរីភាពសមាគម ដែលធានាថាពួកគេក៏អាចទទួលបាននូវប្រយោជន៍ដូចគ្នានឹងកម្មករដ៏ទៃទៀតដែរនៅក្នុងប្រទេសកម្ពុជា ដោយមិនទុកពួកគេចោលឡើយ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រុស្ស៊ី និងបេឡារុស គ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនឆ្លងប្រទេសចម្ថាយ ៧០០គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 30/10/2026

បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែត Novinata នៅសប្តាហ៍នេះបានឱ្យដឹងថា ប្រទេសរុស្ស៊ី និងបេឡារុស បានប្រកាសផែនការរួមគ្នាក្នុងការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿន​ មានចម្ងាយឆ្ងាយមួយដែលនឹងតភ្ជាប់រវាងរាជធានីក្រុងមូស្គូ(Moscow)និងទីក្រុងមីង(Minsk)។ ប្រទេសរុស្ស៊ី និងប្រទេសបេឡារុស បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយក្នុងការបង្កើតផ្លូវដឹកជញ្ជូនទំនើប ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់រវាងរាជធានីនៃប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងដ៏សំខាន់នេះ ត្រូវបានធ្វើឡើងដោយផ្ទាល់រវាងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃប្រទេសទាំងពីរនាពេលថ្មីៗនេះ។ ខ្សែផ្លូវរថភ្លើងល្បឿនលឿនថ្មីនេះមានប្រវែងសរុបប្រមាណ ៧០០ គីឡូម៉ែត្រ

JI​CA ​​ជំរុញ​ឱ្យ​កម្ពុជាបន្ត​​ពង្រឹង​ការ​ផ្តល់​ឥណទាន​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 30/10/2026

វិទ្យាស្ថាន​ស្រាវជ្រាវ​ JI​CA Ogata ​បាន​ជំរុញ​ឱ្យ​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ផ្លាស់ប្តូរ​ទិសដៅ​ពី​ការ​ពង្រីក​ឥណទាន​យ៉ាង​ឆាប់រហ័ស​ ​មក​ផ្តោត​លើ​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ ​និង​ចីរភាព​ ​ព្រមទាំង​ពង្រឹង​វិធានការ​ការពារ​អ្នក​ប្រើប្រាស់​កម្ចី​ ​ខណៈ​ក្តី​បារម្ភ​អំពី​បំណុល​លើស​លុប ​និង​ការ​ខ្ចី​ប្រាក់​ច្រើន​ស្ថាប័ន​នៅតែ​ជា​បញ្ហា​ប្រឈម​

អាល្លឺម៉ង់ ប្តេជ្ញាពង្រឹងពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា បន្ទាប់ពីបានផ្តល់ជំនួយសរុបជិត ៨៥០លានដុល្លារ ក្នុងរយៈពេលជាង៣០ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ភ្នំពេញ ៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានបន្តប្តេជ្ញាគាំទ្រសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីបានបញ្ចេញជំនួយ និងឥណទានសរុបជាង ៨៤៧លានដុល្លារ ខណៈវិស័យឯកជនអាល្លឺម៉ង់កំពុងចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគ និងពង្រីកពាណិជ្ជកម្មនៅកម្ពុជា។ ការប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ

ឯកឧត្តម សាយ សំអាល់ ៖ លំនៅឋាន គឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងជីវិតបុគ្គល បង្កើតវប្បធម៌គ្រួសារ និងកសាងសង្គមជាតិឱ្យរឹងមាំ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដែលលំនៅឋាននៅទីនេះមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប ហើយសំដៅធ្វើយ៉ាងណាឱ្យប្រជាជនមានផ្ទះរស់នៅសមរម្យ មានម្ហូបលើតុ កូនបានទៅរៀន មានការងារធ្វើ មានប្រាក់សន្សំ និងឱកាសលំហែ។ ជាក់ស្ដែង នាព្រឹកថ្ងៃទី៣០ ខែតុលា

វៀតណាម វ៉ា​ដាច់​ចិន​ ក្លាយជា​ទីផ្សារ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វៀតណាម​បាន​វ៉ា​ដាច់​ចិន ក្លាយជា​ទីផ្សារ​ប្រភព​ភ្ញៀវ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​ ​ក្នុង​រយៈពេល​ ៩​ខែ​ដំបូង​ឆ្នាំ​២០២៦ ​ដោយ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​វៀតណាម​ចំនួន​ ៦៥​១ ៤៨៦​នាក់​ ​ធៀប​នឹង​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​ ៦៤៣ ៣១៤​នាក់

វិនិយោគិន ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន​កាន់​តែច្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វិនិយោគិនក្នុងនិងក្រៅប្រទេស​ កាន់តែច្រើន​ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន.....

ក្រសួងរៀបចំដែនដី បានជួបសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

កំពត ៖ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមគណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានជួបប្រជុំ និងសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្តិតក្នុងភូមិសាស្ត្រខេត្តកំពត ដោយក្នុងនោះធ្វើការបិទបញ្ចប់ករណីប្រជាពលរដ្ឋចំនួន

គម្រោង​ ៥​១១ ​ចាក់​បញ្ចូល​ទុន ​​៨​,​៥ ​ពាន់​លាន​ដុល្លារ​ទៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ ក្នុង​រយៈពេល​ជិត​ ៣ ​ឆ្នាំ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

ក្រុម​ការងារ​ជំរុញ​ការ​វិនិយោគ​ខេត្ត​ព្រះសីហនុ ​បាន​សម្រេច​ផ្តល់​ការ​លើកទឹកចិត្ត​ដល់​គម្រោង​វិនិយោគ​សរុប​ចំនួន​ ៥១១ ​គម្រោង​ ​ដែល​មាន​ទុន​វិនិយោគ​សរុប​ ៨​,​៥​ពាន់​លាន​ដុល្លារ​អាម៉េរិក​

អារ៉ាប៊ី​សាអ៊ូឌីត ​សម្រេច​កិច្ចព្រមព្រៀង​ស្តុក​ទុក​ប្រេង​ឆៅ​នៅ​រូង​ថ្ម​ក្រោម​ដី​របស់​សិង្ហបុរី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ប្រេងឆៅរបស់អារ៉ាប៊ីសាអ៊ូឌីតនឹងត្រូវយកទៅស្តុកទុកនៅក្នុងរូងថ្មក្រោមដី Jurong នៅភាគខាងត្បូងសិង្ហបុរី ដោយការដឹកជញ្ជូនប្រេងចូលទៅកាន់ទីនោះនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០២៧

កម្ពុជា​ជំរុញ​ការ​អប់រំ​ឌីជីថល​ ខណៈ​រោងចក្រ​ថេប្លេត​តម្លៃ​ ១០០ ​លាន​ដុល្លារ​ត្រៀម​ដំណើរការ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/10/2026

​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​តាមរយៈ​ក្រសួង​អប់រំ​ ​យុវជន ​និង​កីឡា​ ​គ្រោង​ពង្រីក​ការ​សិក្សា​ឌីជីថល​ដល់​សាលា​បឋមសិក្សា​ប្រមាណ ៧​,​០០០​ ​សាលា​ទូទាំង​ប្រទេស ​ស្រប​ពេល​ក្រុមហ៊ុន​ KH ​Haitech ​កំពុង​ពន្លឿន​ការ​សាងសង់​រោងចក្រ​ដំឡើង​ថេប្លេត (tablet) ​នៅ​រាជធានី​ភ្នំពេញ​ ​ក្រោម​ទុន​វិនិយោគ​សរុប​ ១០០ ​លាន​ដុល្លារ


Leave a Reply

Your email address will not be published.Required fields are marked *