សហគ្រិនស្ត្រីខ្មែរម្នាក់ កែច្នៃកសិផលក្នុងស្រុកទៅជាផលិតផលប្រើប្រាស់ប្រចាំថ្ងៃដែលមានគុណភាព និងជួយដល់កសិករ

ភ្នំពេញ ៖ មានការលើកឡើងថា ការចាប់ផ្តើមធ្វើអាជីវកម្ម ឬមុខជំនួញអ្វីមួយ គោលដៅចម្បងបំផុតនោះគឺការទទួលបានប្រាក់ចំណូល ផលចំណេញពីកិច្ចដំណើរដែលខ្លួនបានធ្វើ ប៉ុន្តែលើសពីនេះទៅទៀតគឺភាគរីកចម្រើន អាចបន្តការអភិវឌ្ឍន៍អាជីវកម្មឱ្យកាន់តែធំធាត់ ជាពិសេសអាចជួយដល់សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាសហគមន៍ទាំងក្នុង និងក្រៅមូលដ្ឋានបានយ៉ាងប្រសើរ។ ជាក់ស្ដែង ក្រុមហ៊ុនក្នុងស្រុកមួយដែលផ្តើមចេញពីសហគ្រាសខ្នាតមធ្យម បានព្យាយាមស្វែកវិធីសាស្ត្រកែច្នៃកសិផលដែលគ្មានទីផ្សារ និងមានតម្លៃថោក ដូចជា ស្ពៃ ម្នាស់ ស្លឹកគ្រៃ ទៅជាសាប៊ូដែលផលិតផលថ្មីសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃយ៉ាងមានប្រជាប្រិយភាព។

 LSV Industry ជាក្រុមហ៊ុនផលិតសាប៊ូក្នុងស្រុកមួយ ដែលគេស្គាល់ដំបូងថាជាផលិតផលសាប៊ូ OKA បាន និងកំពុងកែច្នៃកសិផលដែលប្រមូលទិញពីកសិករ ទៅកែច្នៃ និងផលិតឱ្យចេញជាផលិតផលថ្មី ដូចជាសាប៊ូលាងចានជាដើម ប្រកបទៅដោយគុណភាព សុវត្ថិភាព និងមានតម្លៃសមរម្យ។

អ្នកស្រី នុត សម្ផស្ស ជាអគ្គនាយិការក្រុមហ៊ុន LSV Industry បានប្រាប់ឱ្យដឹងថា ៖ គម្រោងផលិតសាប៊ូច្នៃចេញពីបន្លែ ផ្លែឈើផ្សេងៗ ទាំងអស់នេះ គឺកើតឡើងដោយសារមើលឃើញពីផលលំបាករបស់បងប្អូនកសិករដែលតែងជួបប្រទះបញ្ហាទីផ្សារនៅក្នុងរដូវប្រមូលផលជន់ជោរ លក់មិនចេញ ហើយទទួលបានតម្លៃថោកមិនអាចទទួលយកបាន ឬមិនរួចថ្លៃដាំដុះផងនោះ។

អ្នកស្រីបានបញ្ជាក់ថា ៖

«ភាគច្រើន កសិផលដែលមិនមានតម្រូវការទីផ្សារ គឺដោយសារវាខុសស្ដង់ដារដែលគេយកបាន ដូចជាមានទំហំតូចពេក មានរូបរាង និងពណ៌មិនល្អ ជាពិសេស កសិផលទាំងនោះមានភាពជនជោរខ្លាំង ដោយសារតែរដូវកាលប្រមូលផលរួមគ្នាក្នុងពេលតែមួយ ដែលធ្វើឱ្យចាក់គរនៅលើទីផ្សារ ជាមួយការទទួលបានតម្លៃថោក ឬគ្មានអ្នកទទួលទិញតែម្ដង។ ឃើញដូច្នេះ ទើបខ្ញុំមានគំនិតយកកសិផលដែលគ្មានទីផ្សារទាំងនោះមកសិក្សា និងកែច្នៃឱ្យចេញជាផលិតផលថ្មី មានគុណតម្លៃសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងប្រកបដោយប្រសិទ្ធភាព ដូចជា សាប៊ូលាងចាន សាប៊ូដុសខ្លួន និងសាប៊ូដុសមុខជាដើម»។

ដូចទៅនឹងការលើកឡើងខាងលើនេះ បច្ចុប្បន្ន ក្រុមហ៊ុន  LSV Industry បាន និងកំពុងកែច្នៃ ផលិតបាននូវផលិតផលមួយចំនួនដូចជា សាប៊ូដុសស្បែកមុខដែលផលិតចេញពីស្ពៃក្រញាញ់ ក្រោមយីហោ Empress , សាប៊ូទឹកដុសខ្លួន សាប៊ូកក់សក់ និងសាប៊ូលាងមុខ ដែលផលិតចេញពីកសិផលធម្មជាតិ មានគុណភាព និងទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជន។ មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ ក្រុមហ៊ុន ក៏បានដាក់ចេញនូវផលិតផលថ្មីមួយទៀត គឺទឹកលាងចានក្រោមយីហោ រីន ដែលមានពីរជម្រើសគឺ ទឹកលាងចានម្នាស់ និងទឹកលាងចានស្លឹកគ្រៃ។

នៅក្នុងឱកាសនេះផងដែរ អ្នកស្រី នុត សម្ផស្ស បានបញ្ជាក់ពីគោលជំហររបស់ខ្លួនថា​ នឹងនៅតែបន្តស្វែងរកវិធីសាស្ត្រក្នុងការកែច្នៃកសិផលក្នុងស្រុកដែលដាំដុះដោយប្រជាកសិករខ្មែរ ផលិតជាផលិតផលថ្មីៗសម្រាប់ប្រើប្រាស់ជាប្រយោជន៍ប្រចាំថ្ងៃបន្តទៀត ដើម្បីអាចចូលរួមផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក និងឈានដល់ការនាំចេញ ជាពិសេសអាចជួយរកទីផ្សារកសិផលដល់កសិករឱ្យមានភាពទូលាយ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ