ពូជស្វាយចន្ទី M23 ជាទីពេញនិយមរបស់កសិករក្នុងស្រុក

ភ្នំពេញ ៖ ពូជគ្រាប់ស្វាយចន្ទី M23 ជាពូជដែលមានការពេញនិយមដាំដុះច្រើនជាងគេ ពូជនេះមានគ្រាប់ធំល្អ មានរសជាតិឆ្ងាញ់ និងអាចផ្ដល់​ទិន្នផល​បានខ្ពស់ជាងពូជផ្សេងៗទៀត។ នេះបើតាមការឱ្យដឹងពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា ពូជស្វាយចន្ទីប្រភេទនេះកំពុងមានប្រជាប្រិយភាពក្នុងចំណោមកសិករ​ក្នុង​ស្រុក។ ប៉ុន្តែសម្រាប់ស្វាយចន្ទីពូជ M23 នេះគឺទាមទារការថែទាំខ្ពស់ពីកសិករ ដោយមិនអាចដើរចោលបាននោះទេ។ ពូជប្រភេទនេះផងដែរ មានជាពូជស្រាល (ប្រមូលផលបានលឿន) និងពូជធ្ងន់ (ត្រូវការរយៈ​ពេលយូរ) ដែលជាលក្ខណៈពិសេសខុស​ពីពូជ​ដទៃទៀត ​ដូចជា ពូជ M1 ឬ SM1, M23, IM4, M10, H09, M7 និង SAN1 ជាដើម។

លោក​បាន​បន្ត​ទៀត​ថា ពូជ M23 នេះ មាន​លក្ខណៈ​ធន់​នឹង​អាកាសធាតុ​ជាង​ពូជ​ដទៃ​ទៀត ដោយ​ទិន្នផល M23 ខ្ពស់​ជាង​ពូជ​ដទៃ ៣០​ភាគរយ ដែលទិន្នផល​ជា​មធ្យមអាចទទួលបានប្រមាណ ២​តោន​ក្នុង​ ១ហិកតា ទើប​ធ្វើ​ឱ្យ​កសិករ​និយម​ចូលចិត្ត​ដាំ​ពូជ​នេះជាង​ពូជ​ផ្សេងៗ​ទៀត ខណៈដែលបច្ចុប្បន្ននេះពូជគ្រាប់ស្វាយចន្ទីប្រភេទ M23 បាន និងកំពុងដាំដុះនៅលើផ្ទៃដីប្រមាណជា ៦០% នៃផ្ទៃដីសរុប​ទូទាំង​ប្រទេស។

លោក ហួត ដារ៉ា​ ជាកសិករម្នាក់ដែលដាំដុះពូជស្វាយចន្ទី និងផ្សុំាកូនស្វាយចន្ទី M23 បានរៀបរាប់ឱ្យដឹងពីភាពជោគជ័យនៃការលក់ និងដាំដុះរបស់ខ្លួន នៅលើផ្ទៃដីដាំដុះប្រមាណជា ៦ហិកតា ព្រមទាំងផ្សុំាកូនចន្ទីលក់នៅទូទាំងខេត្តព្រះវិហារ។

កសិកររូបនេះបានបន្តឱ្យដឹងថា ៖

“កសិករមានការនិយមចូលចិត្តទិញពូជនេះយកទៅដាំជាង​ពូជផ្សេងៗ ដែលក្នុងមួយខែៗខ្ញុំអាចរកបាន ៧០០ ទៅ ៨០០ដុល្លារ ពីការលក់ពូជនេះ។”

ដោយមានការសិក្សា និងមានជំនាញផ្សុំាផ្ទាល់ លោកក៏បានស្រាវជ្រាវធ្វើយ៉ាងណាឱ្យកូនចន្ទីដែល​ផ្សុំាបានមានគុណភាពល្អ និងអាចផ្ដល់ទិន្នផលខ្ពស់ដល់កសិករផងដែរ។ សម្រាប់លោកផ្ទាល់ លោកក៏ណែនាំឱ្យប្រជាកសិករប្រើប្រាស់ពូជនេះក្នុងការដាំដុះផងដែរ ថ្វីបើវាមានគ្រាប់ធំ ត្រូវតាម ស្តង់ដារនាំចេញ ហើយងាយស្រួលក្នុងការយកទៅកែច្នៃបន្តទៀត ព្រោះថាគ្រាប់មានរសជាតិ ឆ្ងាញ់។

យោងតាមសេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ បានបង្ហាញឲ្យ​ដឹងថា បច្ចុប្បន្នកម្ពុជាមានខេត្តចំនួន១០ ដែលមានផ្ទៃដីដាំដុះស្វាយចន្ទី។ ខេត្តទាំង១០នេះ រួមមាន ខេត្តកំពង់ធំ រតនគិរី ក្រចេះ កំពង់ចាម ព្រះវិហារ ស្ទឹងត្រែង ឧត្តរមានជ័យ ត្បូងឃ្មុំ មណ្ឌលគិរី និងសៀមរាប។ យ៉ាងណាមិញ ផលិតផល​គ្រាប់​ស្វាយចន្ទី​ឆៅ ក្នុង​ពិភពលោក មាន​ការ​កើនឡើង ១២ ដង ក្នុងរយៈពេល ៥០ ឆ្នាំ ចុង​ក្រោយ​នេះ ពោល​គឺ​ចាប់​ពី​តិច​ជាង ៣០០ ០០០ តោន ក្នុងឆ្នាំ ១៩៦១ ដល់ ៣,៧ លាន តោន ក្នុងឆ្នាំ ២០០៨។

ជាការកត់សម្គាល់ ការដាំដុះមាន​ការ​កើនឡើង​នៅ​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ ហើយ​ផលិតផល​ស្ទើរតែ​កើនឡើង​ទ្វេ​ដង​ពី​ឆ្នាំ ២០០០ ដល់ ២០០៨ ដោយសារ​ការ​កើនឡើង ២៧ ភាគរយ នូវ​ផ្ទៃ​ដីដាំ​ដុះ​ក្នុង​ពិភពលោក ហើយ​ទិន្នផល​ជា​មធ្យម​ក្នុង​ពិភពលោក​កើន​ឡើង​ជាង ៥០ ភាគរយ។ នេះបើតាម​ក្រសួង កសិកម្ម រុក្ឋាប្រមាញ់ និងនេសាទ។

គួររំលឹកផងដែរថា នៅ​ក្នុង​ឆ្នាំ ២០២២ កម្ពុជា​នាំចេញ​គ្រាប់​ស្វាយចន្ទី​ឆៅ​ទៅ​ទីផ្សារ​អន្តជាតិ ៦៧​ម៉ឺនតោន គិតជា​ទឹកប្រាក់ ១​ពាន់ ៧៧ លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​ប្រទេស​ដែល​នាំចូល​គ្រាប់​ស្វាយ​ចន្ទី​ពី​កម្ពុជា មាន​ជា​អាទិ៍ ប្រទេស វៀតណាម ជប៉ុន និង ចិន ខណៈ​ប្រទេស​ផ្សេងៗ​ទៀត​ក៏​កំពុង​តែ​សម្លឹង​មើល​ឱកាស​ក្នុង​ការ​នាំចូល​គ្រាប់​ស្វាយចន្ទី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ប្រទេស​ខ្លួនដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សមាជិក​សភា​អាមេរិក ​៥០​នាក់ ​ទាមទារ​ឱ្យលោក Trump បង្ហាញរបាយការណ៍​ចំណាយ​ពិតទៅលើសង្គ្រាម​ប្រឆាំង​នឹង​អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សមាជិក​​សភា​តំណាងរាស្ត្រអាមេរិក ​កំពុង​ទាមទារ​ឱ្យ​រដ្ឋបាល ​លោក​ Donald ​Trump ​ផ្តល់​ទិន្នន័យ​លម្អិត​អំពី​ផលប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​ជីវិត​មនុស្ស​ក្រោម​ជម្លោះ​យោធា​ជាមួយនឹង​ប្រទេស​អ៊ីរ៉ង់

សិង្ហបុរី បញ្ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជាង ៥ ៥០០ដុល្លារ និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សិង្ហបុរី ដាក់ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជិត ៧ ម៉ឺនដុល្លារសិង្ហបុរី និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

ក្រសួងការងារ ចាប់ដៃគ្នាជាមួយវិស័យឯកជន លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការគ្នាជាមួយវិស័យឯកជន តាមរយៈក្រុមហ៊ុនប្រតិបត្តិករសេវាកម្មដឹកជញ្ជូនចំនួន ៦ លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

កាណា​ដា គំរាម​ផ្តាច់​អគ្គិសនី​ក្រុមហ៊ុន ​និងលំនៅឋាន​ពលរដ្ឋ​អាមេរិក ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​ដំឡើង​ពន្ធ​ ៥០​ភាគយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

កាណា​ដា បានគំរាម​ផ្តាច់​អគ្គិសនី​តាមបណ្តាក្រុមហ៊ុន ​ទីតាំងអាជីវកម្ម និង​លំនៅឋានពលរដ្ឋ​អាមេរិក ប្រុមាណ ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​តម្លើង​ពន្ធ​ ៥០ ​ភាគយ របស់ Trump

សន្និសីទ​ធនាគារ​កម្ពុជា​ ​លើក​ទី​៥ ​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​និង​ពង្រឹង​ទំនុក​ចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 25/08/2026

​សន្និសីទ​ធនាគារ​នៅ​កម្ពុជា​ ​លើក​ទី​៥ ​បាន​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​ពង្រឹង​សុចរិត​ភាព​ហិរញ្ញវត្ថុ​ ​និង​បង្កើន​ទំនុកចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​ ​ដោយ​ផ្តោត​លើ​ការ​កំណត់​ទិសដៅ​សម្រាប់​វិស័យ​ធនាគារ​កម្ពុជា​ឱ្យ​កាន់តែ​មាន​សុវត្ថិ​ភាព​ ​មាន​ភាព​ធន់ ​និង​ចីរភាព

ទណ្ឌកម្ម​អាម៉េរិក​លើ​អ៊ីរ៉ង់​អាច​បង្ក​ផលប៉ះពាល់​ដល់​ចិន ​ដែល​ជា​អ្នក​ទិញ​ប្រេង​ធំ​បំផុត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

​ប្រទេស​ចិន​អាច​ប្រឈម​ផលប៉ះពាល់​ពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​របស់​សហរដ្ឋ​អាម៉េរិក​ប្រឆាំង​នឹង​អ៊ីរ៉ង់ ខណៈ​ចិន​គឺជា​អ្នក​ទិញ​ប្រេង​អ៊ីរ៉ង់​ធំ​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ

សមាគម៖ តម្រូវការមាន់អាចកើនដល់ ២៣-២៥ ម៉ឺនក្បាលក្នុងមួយថ្ងៃ នៅរដូវបុណ្យទាន

ជំនួញ, ព្រឹត្តិការណ៍

• 25/08/2026

តម្រូវការ​សាច់​មាន់​នៅ​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​ច្រើន​ នា​ឱ​កាស​ពិធី​សែន​ក្បាល​ទឹក ​និង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នា​ជិត​ពេល​ខាង​មុខ​ ​ខណៈ​សមាគម​អ្នក​ចិញ្ចឹម​សត្វ​នៅ​កម្ពុជា​អះអាង​ថា​ ​ការ​ផ្គត់ផ្គង់​ក្នុង​ស្រុក​មាន​សមត្ថភាព​ឆ្លើយតប​តាម​តម្រូវការ ​ដោយ​មិន​ខ្វះខាត​ ​ឬ​ឡើង​ថ្លៃ​ខ្ពស់​ហួសហេតុ​នោះ​ទេ

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/08/2026

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ២០២៦ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលចុះបញ្ជីនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានទំហំជិត​២ពាន់​លានដុល្លារ

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង