ប្ដូរពីដីស្រែទៅដាំត្រកួនទឹក អាចរកចំណូលបានជាង ១០ម៉ឺនរៀលក្នុងមួយថ្ងៃ

ស្របតាមកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ ជំរុញ និងអភិវឌ្ឍវិស័យកសិកម្ម ដើម្បីអាចធានាបាននូវសុវត្ថិភាពស្បៀង ជាពិសេសលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាកសិករនោះ បច្ចុប្បន្ននេះគេសង្កេតឃើញថា កសិករហាក់មានគំនិតថ្មីៗច្រើន ទាំងបច្ចេកដាំដុះ និងការកែច្នៃ។ ជាក់ស្ដែង កសិករមួយរូបរស់នៅស្រុកគីរីវង្ស ខេត្តតាកែវ បានកែច្នៃដីស្រែដែលធ្វើស្រូវមិនសូវទទួលបានផលនោះ ទៅដាំដំណាំត្រកួនទឹក ដែលងាយស្រួលដាំ ចំណាយទុនតិច អាចប្រមូលផលបានយូរ ដែលយ៉ាងហោចណាស់អាចបេះលក់បានជាង ១០ម៉ឺនរៀលក្នុងមួយថ្ងៃ។  

លោក ឯក សារ៉ា ដែលជាកសិករកែប្រែដីស្រែទៅដាំត្រកួនទឹករូបនេះបានប្រាប់ឱ្យដឹងថា ៖

«ខ្ញុំបានដាំត្រកួនទឹករយៈពេល ២ឆ្នាំហើយ ក្រោយពេលធ្វើស្រែតែមិនសូវបានផល។ ពូជត្រកួនទឹកនេះខ្ញុំយកមកពីប្រទេសជិតខាង ប៉ុន្តែមានតម្រូវការទីផ្សារក្នុងស្រុកល្អ ដោយក្នុងមួយថ្ងៃខ្ញុំអាចបេះបានជាង ១០០ដុំ ហើយក្នុងមួយដុំ មានប្រមាណ៤០-៥០ដើម លក់ក្នុងតម្លៃ ១៥០០រៀល ឬរដូវខ្លះអាចលក់បានដល់ទៅជាង ២០០០រៀលក្នុងមួយដុំក៏មាន»។

លោកបន្តថា  ត្រកួននេះតាំងពីដាំមកមិនទាន់ចាល់ទីផ្សារនៅឡើយទេ ជាក់ស្ដែង បច្ចុប្បន្ននេះ មានម៉ូយមកយកដល់ផ្ទះមួយថ្ងៃបីដង ពោលគឺម៉ោង ៧ព្រឹកម្ដង ម៉ោង ៣រសៀល និងម៉ោង ៧យប់ម្ដងទៀត។ ការដាំត្រកួនេះ គឺដាំតែម្ដងអាចបេះបានដល់ទៅ ៥-៦ខែ ប្រសិនបើមានពេលទំនេរ គេអាចដើរបោចដើមចាស់ៗចេញដើម្បីឱ្យត្រកួនលូតដើមថ្មីៗបន្តទៀត ឬក្នុងករណីដែលមានដើមចាស់ៗច្រើននឹងធ្វើឱ្យត្រកួនមានដើមខ្លី ថ្នាំងញឹក និងដើមរឹង ឱ្យផលមិនសូវល្អនោះទេ ដែលកសិករក៏អាចបង្ហូរទឹកចេញ ទុកដីឱ្យស្ងួត ប្រមាណ ១០ថ្ងៃរហូតធ្វើឱ្យដើមត្រកួនរលួយអស់ ទើបរៀបចំដីដាំសារជាថ្មីម្ដងទៀត។  ​  

ពាក់ព័ន្ធនឹងដំណើរការដាំវិញ កសិកររូបនេះបានរៀបរាប់ថា ៖

«ដំបូងយើងត្រូវព្យួរសម្អាតដីឱ្យស្អាតជាមុនសិន រាស់បំបែក និងសើយដីឱ្យសព្វល្អ រួចបូមទឹកពន្លិចស្រែជម្រៅ ១តឹក រយៈពេល ២ថ្ងៃ ដើម្បីឱ្យដីបែកល្អទើបអាចកាត់ពូជមកដាក់ដាំបាន ន្ទាប់ពីដាំហើយរយៈពេល ១០ថ្ងៃ យើងត្រូវបង្ហូរ ឬបូមទឹកនេះចេញដើម្បីឱ្យត្រកួនចាប់ជើង។ ក្នុងកំឡុងពេលនេះ គេអាចបន្ថែមជីសដើម្បីបំប៉នដើមឱ្យកាន់តែល្អ ទើបបូមទឹកចូលវិញធ្វើឱ្យត្រកួនមានទាំងទឹក និងសារធាតុចិញ្ចឹមបន្ថែម លុះរយៈពេល ៣សប្ដាហ៍គេអាចប្រមូលផលបានហើយ»។

លោកបញ្ជាក់ដែរថា ចំពោះការប្រមូលផលលើកដំបូង កសិករគួរប្រើកន្ត្រៃដើម្បីកាត់ដើម ចៀសវាងបេះដោយដៃ ឬទាញកន្ត្រាក់ដែលអាចធ្វើឱ្យសណ្ដកឫស ហើយត្រកួនអាចឡើងពណ៌ក្រហម។ បន្ទាប់ពីរយៈពេល ៤សប្ដាហ៍ គេអាចប្រមូលផលត្រកួនវិលជុំបានស្ទើររាល់ថ្ងៃ ព្រោះនៅពេលកាត់ប្រមូលផលម្ដង វានឹងដុះមកជាបន្តបន្ទាប់កើនឡើង ៣-៤ដង រហូតបេះ ឬកាត់ស្ទើរមិនទាន់។ នេះជាអ្វីដែលកសិករខាងលើបានបញ្ជាក់ប្រាប់។  

សម្រាប់អ្នកដែលចង់ដាំពូជត្រកួនទឹក​ អាចសាកល្បងបានដោយគ្រាន់តែចំណាយតិចតូចទៅលើការទិញគ្រាប់ពូជ និងការរៀបចំដី ដោយការទុកចន្លោះរងដាំត្រកួនកាន់តែធំ គឺអាចឱ្យវាបោះដៃ និងលូតលាស់បានដើមល្អ ដោយជាទូទៅគេអាចដាំគម្លាតប្រមាណ ១.៥-២ម៉ែត្រ ពីមួយរងទៅមួយរង។ ​

ចុងក្រោយ លោក សារ៉ា បានផ្ដាំផ្ញើទៅដល់បងប្អូនប្រជាកសិករមួយចំនួនដែលធ្វើស្រែមិនសូវទទួលបានផលល្អនោះ អាចពិចារណា និងងាកមករកការកែប្រែដីស្រែមកដាំដំណាំ ឬដាំត្រកួនដូចជារូបលោក ដែលយ៉ាងហោចណាស់អាចរកចំណូលបានប្រចាំថ្ងៃជាង១០ម៉ឺនរៀល ឬច្រើនជាងនេះ ហើយមិនសូវចំណាយកម្លាំងនោះទេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

គ្រឹះ​ស្ថាន ខេមា រៀប​ចំ​កម្ម​វិធី​ជំរុញ​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​នៅ​តាម​សហគមន៍

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/08/2026

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​រៀប​ចំ​សកម្ម​ភាព​ដាំ​ដើម​ឈើ​​ប្រណីត ចែក​កូន​ឈើ​ហូប​ផ្លែ​ចំនួន ២០០​ដើម និង​លើក​កម្ពស់​អនាម័យ នៅ​សាលា​បឋម​សិក្សា មង្គល​បូរី នៅ​​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៦ ដើម្បី​អប​អរ​ខួប​អនុស្សាវរីយ៍ ១៦ឆ្នាំ នៃ​គ្រឹះ​ស្ថាន ខេមា

កម្ពុជា​-ចិន​ ដាក់​ឱ្យដំណើរការជាផ្លូវការ​នូវការទូទាត់​ឆ្លងដែនតាមរយៈឃ្យូអរកូដ​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/08/2026

ក្នុងគោលបំណងសម្រួលដល់​ការទូទាត់របស់ជនជាតិចិន​នៅកម្ពុជា និងដើម្បីទាក់ទាញ​ទេសចរ​ចិនមកកម្ពុជា​កាន់តែច្រើន ធនាគារ​ជាតិ​នៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន​តាមរយៈឃ្យូអរកូដ

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ភាពតានតឹងអាម៉េរិក-អ៊ីរ៉ង់ បន្តរុញឱ្យតម្លៃប្រេងឡើងដល់ជាង ៩០ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​នៅ​ថ្ងៃ​អង្គារ​ ទី​១៨​ ​ខែ​សីហា​នេះ​ ​ខណៈ​ក្តី​សង្ឃឹម​សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​សហរដ្ឋ​អាម៉េរិក​ និង​អ៊ីរ៉ង់​កាន់តែ​ថយចុះ​ ​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ថាមពល ​ជាពិសេស​តាម​ច្រក​សមុទ្រ​ ​Hormuz​

កម្ពុជា​ ​មើលឃើញ​ឧស្សាហកម្មភាពយន្ត ​ជា​ច្រក​ផ្សព្វផ្សាយ​ទេសចរណ៍​ទៅ​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជា​មើលឃើញ​ឧស្សាហកម្មភាពយន្ត​ជា​ច្រក​ដ៏​មាន​សក្ដានុពល​សម្រាប់​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ទៅកាន់​ពិភពលោក​ ស្រប​ពេល​ក្រសួង​ទេសចរណ៍​ជំរុញ​ឱ្យ​ផលិត​ករ​ភាពយន្ត​ចូលរួម​ទាក់ទាញ​ផលិតកម្មភាពយន្ត​អន្តរជាតិ​ ​ជាពិសេស​ផលិតកម្ម​ខ្នាត​ធំ​ និង​ហូលីវូដ ​ឱ្យ​មក​ថត​នៅ​កម្ពុជា

រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់