នំជាលអង្គរ ផ្អែមឆ្ងាញ់ រសជាតិពីដូនតា កំពុងត្រូវការការគាំទ្រ

សៀមរាប ៖ នំជាល ជាប្រភេទនំខ្មែរមួយប្រភេទភេទដែលបងប្អូននិយមបរិភោគដោយយកទៅចៀន ហើយមានរសជាតិផ្អែមតិចចេញពីម្សៅអង្កររួមជាមួយនឹងស្ករត្នោតផងដែរ ដែលអាចរក្សាទុកទទួលទានបានយូររហូតដល់រាប់ខែក៏មាន។

នំជាលអង្គរ ជាយីហោសិប្បកម្មផលិតនំជាលលក្ខណៈគ្រួសារមួយស្ថិតក្នុងខេត្តសៀមរាប ដែលបានផលិត និងចែកចាយនំជាលទៅកាន់ទីផ្សារគោលដៅ ក៏ដូចជាបំពេញតម្រូវការរបស់អតិថិជនមកពីគ្រប់បណ្តាខេត្តក្រុង ឱ្យបានទទួលទាននូវនំខ្មែររសជាតិប្រចាំគ្រួសាររបស់ពួកគាត់។ 

អ្នកនាង ឆុំ ដាលីន ជាម្ចាស់សិប្បកម្មខាងលើបានមានប្រសាសន៍ថា ៖

“ខ្ញុំសម្រេចចិត្តធ្វើនំជាលនេះដោយសារខ្ញុំជាអ្នកចូលចិត្តញ៉ាំនំជាលស្រាប់ តែមិនសូវមានគេមានលក់ទោះបីនៅពេលមានពិធីបុណ្យ ឬនៅតាមខេត្តក៏ដោយ ហើយក៏ចង់រក្សាវត្តមានរបស់នំជាលខ្មែរនេះឱ្យក្មេងៗបានស្គាល់ផងដែរ”

អ្នកនាងបានបញ្ជាក់ដែរថា លក្ខណៈពិសេសរបស់នំជាលនេះគឺរសជាតិផ្អែមឈ្ងុយចេញពីស្ករត្នោត ម្សៅអង្ករ មិនមែនម្សៅទិញស្រាប់ ហើយផលិតឡើងស្របតាមរូបមន្តតាំងពីដូនតា និងវេចខ្ចប់ដោយប្រើស្លឹកចេកថែមទៀតផង។  នំជាលអង្គរ មានបីរសជាតិគឺ រសជាតិដើម រសជាតិតើយដូង និងរសជាតិល្ងរ ដែលមានតម្លៃខុសៗគ្នា។ សម្រាប់រសជាតិដើម និងរសជាតិល្ងរតម្លៃ ២២,០០០ រៀលក្នុងមួយគីឡូក្រាម រីឯរសជាតិតើយដូងតម្លៃ ២៤,០០០ រៀលក្នុងមួយគីឡូក្រាម។

គួរបញ្ចាក់ដែរថា អ្នកនាង ឆុំ ដាលីន បានចាប់ផ្ដើមប្រកបមុខរបរនេះនៅចុងឆ្នាំ២០១៩  ក្នុងដើមទុនតិចតួចប្រមាណ ៥ម៉ឺនរៀលប៉ុណ្ណោះ ដោយសារគេមានវត្ថុធាតុដើមស្រាប់ដូចជាអង្ករ អូសដុត ស្លឹកចេក ហើយគេត្រូវការចំណាយលើគ្រឿងផ្សំផ្សេងទៀតដូចជា ស្ករត្នោត ជាដើម។ ទាក់ទងទៅនឹងរបៀបធ្វើ អ្នកនាងរៀបរាប់ថា ដំបូងគេត្រូវលាងអង្ករឱ្យស្អាត ហើយត្រាំទុក១យប់។  លុះព្រឹកឡើងគេយកអង្ករនោះទៅកិនជាម្សៅ និងសង្កត់ឱ្យស្ងួត។ បន្ទាប់មកគេយកម្សៅដែលបានសង្កត់អស់ទឹកហើយនោះទៅច្របាច់លាយជាមួយស្ករត្នោត និងលាយគ្រឿងទៅតាមរសជាតិដែលចង់បាន រួចយកទៅចំហុយប្រមាណ ១ម៉ោងកន្លះរហូតដល់នំឆ្អិនជាការស្រេច។

ជាមួយគ្នានេះដែរ ក្នុងនាមជាម្ចាស់សិប្បកម្មខាងលើក៏បានសម្ដែងក្ដីបារម្ភចំពោះការលក់ផងដែរថា ដោយមួយថ្ងៃគាត់អាចលក់បានប្រមាណ ១០គីឡូក្រាមប៉ុណ្ណោះ ហើយនៅឱកាសបុណ្យទានក៏មិនសូវដាច់ដែរដោយសារមាននំខ្មែរដទៃទៀតដែរ។ ឯផលលំបាកក្នុងអាជីវកម្មនេះគឺការធ្វើទីផ្សារដោយត្រូវផ្សព្វផ្សាយទើបគេស្គាល់ និងជួយទិញ។ ចុងក្រោយ អ្នកនាង ឆុំ ដាលីន សូមអរគុណដល់បងប្អូនដែលបានគាំទ្រកន្លងមក និងសូមអំពាវនាវឱ្យបងប្អូនជួយគាំទ្រនំខ្មែរ ពិសេសគឺនំជាលនេះឡើងវិញ៕ 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក