ស្វែងយល់ពីបច្ចេកទេសសំខាន់ៗក្នុងការដាំក្រូចសើច ដែលអាចទទួលបានផលល្អទាំងផ្លែ និងស្លឹក

ក្រូចសើច ជាដំណាំមួយប្រភេទដែលគេដឹងជាទូទៅថា វាមានប្រយោជន៍ច្រើនទាំងវិស័យម្ហូបអាហារ និងប្រើជាឱសថបុរាណសម្រាប់ព្យាបាលជំងឺផ្សេងៗ ក៏ដូចជាថែរក្សាសម្រស់ស្បែកផងដែរ។ ជាមួយគ្នា ដើម្បីអាចទទួលបានទិន្នផលក្រូចសើចល្អ គេត្រូវយកចិត្តទុកដាក់លើកត្តាសំខាន់ៗមួយចំនួនដូចដែលជាបច្ចេកទេស ទាំងការដាំដុះ ការថែទាំ និងការប្រមូលផល។

អ្នកជំនាញផ្នែកកសិកម្មបានកត់ចំណាំថា ដើម្បីដាំក្រូចសើចបានផលល្អ ចំណុចមុនដំបូងដែលត្រូវយកចិត្តទុកដាក់គឺការជ្រើសរើសពូជ ពោលគឺកសិករដែលជាអ្នកដាំត្រូវរើសពូជណាមានប្រភពច្បាស់លាស់ ដើមរឹងមាំ ដែលគេអាចរកទិញបាននៅតាមកសិដ្ឋាន ឬកន្លែងលក់កូនឈើនានា។ ក្នុងការជ្រើសរើសពូជនេះផងដែរ គេក៏អាចទិញកូនក្រូចសើចដែលគេបំបៅរួចស្រាប់ៗ ឬអាចយកគ្រាប់ទៅបណ្ដុះសិនក៏បាន ប៉ុន្តែត្រូវចំណាយពេលយូរទើបអាចដាក់ដាំ។

បន្ទាប់ពីការជ្រើសរើសពូជហើយ ការលាយដីដើម្បីដាំក៏ជារឿងចាំបាច់ដូចគ្នា ដែលគេត្រូវលាយដីស្រែស្រទាប់ ៧០ភាគរយ អង្កាមដុត១០ភាគរយ លាយជាមួយស្លឹកឈើក្រៀមចិញ្ច្រាំឱ្យល្អិត ១០ភាគរយ លាយជាមួយលាមកសត្វ ១គីឡូក្រាម ក្នុងមួយគុម្ព និងលាយចូលគ្នាឱ្យសព្វទើបគេអាចទទួលបានដីដ៏មានជីជាតិសម្រាប់ដំណាំក្រូចសើចបាន។

ពាក់ព័ន្ធនឹងរបៀបដាំ កសិករត្រូវដាក់ដាំកូនក្រូចសើចដែលបានទិញហើយ ដោយដាក់យ៉ាងណាឱ្យដីនៅត្រឹមគល់របស់វា លុះដាំរួចត្រូវយកកំប្លោកមកគ្រប់គល់ដំណាំដើម្បីរក្សាសំណើម និងយកឈើទៅដោតហើយចងអបដើមក្រូចកុំឱ្យដួល។

បន្ទាប់ពីដាំកូនក្រូចរួចហើយ អ្នកដាំក៏ត្រូវថែទាំដាក់ជី ដោយធ្វើឡើងតាមដំណាំក់កាលក៏ដូចជារយៈពេលដាំផងដែរ។ ក្រោយពីការលាយដីជាមួយជីខាងលើរួចហើយ គេត្រូវស្រោចទឹកថ្នាំសម្លាប់មេរោគជាមុនសិន។  ចំណែកការស្រោចស្រប់ គេត្រូវរៀបចំប្រព័ន្ធទឹកឱ្យបានគ្រប់រណ្ដៅ ហើយរយៈពេល១ខែដំបូងមិនបាច់បន្ថែមជីទេ តែត្រូវស្រោចទឹកវា ២ដងក្នុងមួយថ្ងៃ ហើយសម្រាប់រយៈពេល ២-៤ខែត្រូវដាក់ជី ១៦​-៨-៨ ដើម្បីជំនួយដើម​ ដោយលាយជីស្រោច ២០ថ្ងៃម្ដង​ក្នុងបរិមាណជី ១ក្ដាប់លាយទឹក ៤ផ្តិលស្រោចបាន៤គុម្ព។

លុះដល់ខែទី៦ គេអាចប្រើជីប្រភេទដដែលក្នុងបរិមាណ ១ក្ដាប់ដៃលាយទឹក ២ផ្តិលសម្រាប់ស្រោច២ដើម និងចាប់ពីខែទី៧តទៅគេបង្កើនបរិមាណជីមកត្រឹម១ក្ដាប់សម្រាប់ទឹក១ផ្តិល និងស្រោចតែមួយគុម្ពប៉ុណ្ណោះ។ បន្ទាប់ពីក្រូចសើចចេញក្ដិបនៅខែទី៩ គេត្រូវដាក់ជី ១៥-១៥-១៥ ដើម្បីជំនួយផ្កា និងផ្លែ ដោយប្រើជី ១ក្ដាប់លាយទឹក១ផ្តិល សម្រាប់ក្រូច១គុម្ព។

ចំពោះដំណាំក្រូចសើច គេត្រូវការរយៈពេលដាំដុះពី ៨ខែ ទៅ ១ឆ្នាំ ទើបកសិករអាចប្រមូលផលក្រូចសើចបានហើយ។ គួរបញ្ជាក់ដែរថា ក្រូចសើចមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព និងសម្រស់ ដូចជា ជួយដល់សុខភាពមាត់ធ្មេញ ស្បែក ជួយប្រព័ន្ធរំលាយអាហារ ជួយបន្ថយការរលាក និងពង្រឹងប្រព័ន្ធស៊ាំ ហើយថែមទាំងអាចជួយថែបំប៉នសក់បានយ៉ាងមានប្រសិទ្ធភាព៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កាស៊ីណូ ពាក់ព័ន្ធអំពើឆបោកតាមអនឡាញប្រឈមការដកហូតអាជ្ញាប័ណ្ណ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ការពង្រឹងយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយអនុវត្តវិធានការតឹងរ៉ឹងចំពោះកាស៊ីណូណាដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពល្មើសច្បាប់នឹងត្រូវដកហូតអាជ្ញាបណ្ណ

ច្បាប់ជលផលថ្មីផ្តល់អត្ថប្រយោជន៍កាន់តែប្រសើរដល់ប្រជានេសាទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ច្បាប់ថ្មីស្តីពីជលផល បានផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់ប្រជានេសាទ បើប្រៀបធៀបនឹងច្បាប់ជលផលឆ្នាំ២០០៦

កម្ពុជា ទទួលបានគម្រោងវិនិយោគ ៥០០លានដុល្លារអាម៉េរិក បង្កើតរោងចក្រកែច្នៃគជ់ខ្យងធំជាងគេបង្អស់នៅអាស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុនលំដាប់អន្តរជាតិមួយបានសម្រេច​បោះទុន ៥០០លានដុល្លារ បង្កើតរោងចក្រកែច្នៃគជ់ខ្យង​​ ស្ថិតនៅស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាគម្រោងធំជាងគេបង្អស់នៅក្នុងតំបន់អាស៊ី។

ទំហំជួញដូរឧបករណ៍និស្សន្ទ​លើទីផ្សារហិរញ្ញវត្ថុ​​កម្ពុជា​ កើនឡើងពី ​៤លាន ដល់​​ ៣០០ដុល្លារអាម៉េរិក​ក្នុងរយៈពេលជិត១ទសវត្សរ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ទំហំជួញដូរឧបករណ៍និស្សន្ទ​លើទីផ្សារហិរញ្ញវត្ថុ​​កម្ពុជា​ កើនឡើងពី ​៤លាន ដល់​​ ៣០០ដុល្លារអាម៉េរិក​ក្នុងរយៈពេលជិត ១ទសវត្សរ៍

តម្លៃប្រេងឆៅនៅតែបន្តឡើង-ចុះ មិនច្បាស់លាស់ ដោយសារហានិភ័យចំពោះមុខមិនមានភាពប្រាកដប្រជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,២៥​ ភាគរយមកនៅត្រឹម ៧៥,០៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ០,១៨ ភាគរយមកនៅត្រឹម ៧១,៧៩ ដុល្លារក្នុងមួយបារ៉ែល

ប្លុកអាស៊ី កំពុងក្លាយជាតួអង្គថ្មីនៃការរៀបចំរចនាសម្ព័ន្ធផ្នែកផលិត និងផ្គត់ផ្គង់អាវុធទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/06/2026

ប្រទេសឥណ្ឌា បានសម្រេចការផលិតគ្រឿងយុទ្ធោបករណ៍សម្រាប់វិស័យការពារជាតិក្នុងស្រុករហូតដល់ ៦៥ភាគរយរួចទៅហើយ ដោយកាត់ផ្តាច់ការពឹងផ្អែកបែបប្រពៃណីទៅលើអ្នកផ្គត់ផ្គង់បរទេស ខណៈដែលឥណ្ឌូនេស៊ី ក៏ដូចគ្នា បានកំណត់គោលដៅបង្កើនការផលិតក្នុងស្រុកឲ្យបាន ៦០ភាគរយនៅត្រឹមឆ្នាំ២០៣០

ក្រុមហ៊ុន Unilever បញ្ជាក់ពីផលិតផលមានលេខបាកូដ 885 នៅលើទីផ្សារកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីធីត- Unilever (Cambodia) Limited បានបញ្ជាក់ថា ផលិតផលដែលមានលេខបាកូដ 885 ពីប្រទេសថៃនៅលើទីផ្សារកម្ពុជា គឺជាស្ដុកចាស់នៅសេសសល់ ដែលធ្លាប់មាននៅលើទីផ្សារកន្លងមក។

និន្នាការរស់នៅក្នុងបុរីកាន់តែច្រើន ឆ្លុះបញ្ចាំងពីភាពរីកចម្រើនសេដ្ឋកិច្ច និងការផ្លាស់ប្តូរទម្លាប់​របស់ប្រជាជន​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/06/2026

កំណើន​នៃការអភិវឌ្ឍ​លំនៅឋាន​ជា​លក្ខណៈបុរីមានការកើនឡើងគួរឱ្យកត់សម្គាល់ ហើយប្រជាពលរដ្ឋក៏បានផ្លាស់ប្តូរទម្លាប់ពីការរស់នៅតាមផ្ទះនៅទីប្រជុំ​ជន​ឬជាប់ផ្លូវ​ ទៅរស់នៅផ្ទះក្នុងបុរី​ដែលមានផាសុកភាព ស៊ីវិល័យ និងមានសុវត្ថិភាពវិញ

វិនិយោគិនខ្មែរនិងបរទេស រួមគ្នាបោះទុនជាង ៤០ លានដុល្លារ បង្កើតកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង នៅកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុនវិនិយោគរួមរវាងវិនិយោគិនខ្មែរ និងបរទេស បានបណ្តាក់ទុនជាង ៤០លានដុល្លារអាមេរិក ដើម្បីបង្កើតកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង និងត្រី​នៅក្នុងខេត្តកំពង់ធំ

ក្រុមហ៊ុន Apple និងក្រុមហ៊ុនហ្គេម Xbox ប្រកាសដំឡើងថ្លៃផលិតផល ដោយសារតម្លៃបន្ទះឈីបបន្តឡើងថ្លៃខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/06/2026

ក្រុមហ៊ុន Apple និងក្រុមហ៊ុនហ្គេម Xbox របស់ Microsoft បានប្រកាសដំឡើងថ្លៃផលិតផលរបស់ពួកគេជាសកល ដោយសារតែតម្លៃបន្ទះឈីបនៃអង្គចងចាំ (Memory) បន្តឡើងថ្លៃយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ