ពិព័រណ៍ម្ហូបអាហារ និងផលិតផលខ្មែរនៅខេត្តព្រះសីហនុនឹងចូលរួមលើកកម្ពស់សក្តានុពលទេសចរណ៍តំបន់ឆ្នេរ

ព្រះសីហនុ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍បានវាយតម្លៃយ៉ាងខ្ពស់ទៅលើព្រឹត្តិការណ៍នៃការរៀបចំតាំងពិព័រណ៍ម្ហូបអាហារ និងផលិតផលខ្មែររយៈពេល៣ថ្ងៃ(១៣-១៥ ខែឧសភា) កន្លងទៅនេះ ពិតជាបានចូលរួមលើកកម្ពស់ផលិតខ្មែរក្នុងស្រុក ហើយក៏ជាចលករយ៉ាងសំខាន់ក្នុងការបង្កើនភាពទាក់ទាញទេសចរជាតិ និងអន្តរជាតិមកកាន់តំបន់ឆ្នេរលំដាប់ពិភពលោកនាខេត្តព្រះសីហនុ។

រដ្ឋមន្ត្រីស្តីទីក្រសួងទេសចរណ៍ ឯកឧត្ដម ទិត ចន្ថា បានលើកឡើងថា ពិធីតាំងពិព័រណ៍ម្ហូបអាហារ និងផលិតផលខ្មែរនៅខេត្តព្រះសីហនុ បានរួមចំណែកលើកកម្ពស់ ផ្សព្វផ្សាយមុខម្ហូបប្រពៃណីខ្មែរ និងសក្តានុពលទេសចរណ៍តំបន់ឆ្នេរ ជាពិសេសបានចូលរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការការពារបរិស្ថាន និងសុខមាលភាពរបស់ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ។

ក្រសួងទេសចរណ៍បានឱ្យដឹងថា កម្ពុជាបានរៀបចំពិធីតាំងពិព័រណ៍ម្ហូបអាហារ និងផលិតផលខ្មែរនៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៣-១៥ ខែឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ «គាំទ្រម្ហូបអាហារខ្មែរ ថែរក្សាវប្បធម៌ជាតិ» ក្នុងគោលបំណងលើកកម្ពស់ និងផ្សព្វផ្សាយម្ហូបអាហារប្រពៃណីខ្មែរ ពិសេសអាហារតំបន់ឆ្នេរ ផ្សព្វផ្សាយវឌ្ឍនភាព និងសក្តានុពលទេសចរណ៍។

ពិធីតាំងពិព័រណ៍ក៏ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងផ្នែកសាធារណៈ និងឯកជន ដើម្បីជំរុញការផ្សព្វផ្សាយ និងទាក់ទាញទេសចរឱ្យមកកម្សាន្តនៅខេត្តព្រះសីហនុផងដែរ។

ពិព័រណ៍នេះធ្វើឡើងក្រោមការរវាងក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្ត រដ្ឋបាលខេត្តព្រះសីហនុ ដោយមានការគាំទ្រពីគម្រោងទេសចរណ៍ GMS TIIG No.3701-CAM បាន។ ក្នុងរយៈពេល៣ថ្ងៃនេះមានអ្នកចូលរួម និងអ្នកទស្សនាប្រមាណ៥ម៉ឺននាក់ ក្នុងនោះឯកឧត្ដម ទិត ចន្ថា រដ្ឋមន្ត្រីស្តីទីក្រសួងទេសចរណ៍ តំណាងឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន និងឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចូលរួមជាអធិបតីបើកសម្ពោធពិព័រណ៍នេះផងដែរ។

ពិធីតាំងពិព័ណ៍ម្ហូបអាហារ និងផលិតផលខ្មែរនេះមានការចូលរួមពីប្រតិបត្តិករទេសចរណ៍ ភោជនីយដ្ឋាន អាហារដ្ឋាន អ្នកលក់អាហារតាមស្តង់ចំនួន១៣៩ស្តង់ ក្នុងនោះស្ដង់សមាគមន៍ទេចរណ៍តំបន់ឆ្នេរចំនួន១៧ ស្ដង់ចម្អិនអាហារភ្លាមៗចំនួន៥១ ស្ដង់សណ្ឋាគារភោជនីយដ្ឋាន និងអាហារប្រពៃណីចំនួន២១ ស្ដង់បង្អែម ការ៉ែម និងនំខ្មែរចំនួន៨ ស្ដង់ភេសជ្ជៈ តែ កាហ្វេចំនួន៦ ស្ដង់ផ្លែឈើស្រស់ចំនួន៥ ស្ដង់វត្ថុអនុស្សាវរីយ៍ចំនួន៣ និងស្ដង់ផលិតផលក្នុងស្រុកចំនួន២៨។

ឯកឧត្ដមរដ្ឋមន្ត្រីស្តីទី ទិត ចន្ថា បានថ្លែងថា ៖

“ពិធីតាំងពិព័រណ៍ម្ហូបអាហារ និងផលិតផលខ្មែរនេះ គឺជាការរួមចំណែកលើកកម្ពស់ ផ្សព្វផ្សាយមុខម្ហូបប្រពៃណីខ្មែរ និងសក្តានុពលទេសចរណ៍តំបន់ឆ្នេរ ពិសេសទេសចរណ៍ខេត្តព្រះសីហនុពិតជាចូលរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការការពារបរិស្ថាន និងសុខមាលភាពរបស់ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ”

នាព្រឹកថ្ងៃទី១៤ ព្រឹត្តឹការណ៍រៀបចំប្រកួតធ្វើម្ហូប និងភេសជ្ជៈ និងចំណេះដឹងផ្នែកទេសចរណ៍ បរិស្ថាន ការបង្កាជំងឺកូវីដ-១៩ ដោយចូលរួមពីនិស្សិតមកពីសាកលវិទ្យាល័យចំនួន៥ មហាវិទ្យាល័យនីតិសាស្ត្រ និងសេដ្ឋកិច្ច សាលាបណ្តុះបណ្តាលវិជ្ជាជីវៈដុនបូស្កូ សាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យមេគង្គ និងសាកលវិទ្យាល័យបៀលប្រាយ។ ចំពោះការប្រកួតធ្វើម្ហូបអាហារ និងភេសជ្ជៈ ជ្រើសរើសជ័យលាភីពីលេខ១ ដល់លេខ៣ ដោយទទួលបានពាន១ និងប្រាក់រង្វាន់ ១ ០០០ដុល្លារ បន្តបន្ទាប់ដល់ ៣០០ដុល្លារ។

នៅព្រឹកថ្ងៃទី១៥ មានរៀបចំការប្រណាំងកង់មិត្តភាព ក្រោមប្រធានបទ «ការលើកកម្ពស់បរិស្ថាន និងអនាម័យសាធារណៈ ដើម្បីចូលរួមយុទ្ធនាការទីក្រុងស្អាត-ឆ្នេរស្អាត» ចម្ងាយ១៥គីឡូម៉ែត្រតាមផ្លូវប្របសមុទ្រ ដោយមានអ្នកចូលរួម១៤៦នាក់។ ក្នុងការប្រណាំងកង់នេះ៖* ជ័យលាភីលេខ១ ទទួលបានពាន១ ថវិកា ៦០០ដុល្លារ (Voucher អាហារចំនួន៣០០ដុល្លារ) វិញ្ញាបនបត្របញ្ជាក់ពីរដ្ឋបាលខេត្ត១ និងបាច់ផ្កា១* ជ័យលាភីលេខ២ ទទួលបានពាន១ ថវិកាចំនួន៤០០ដុល្លារ (Voucher អាហារចំនួន២០០ដុល្លារ) វិញ្ញាបនបត្រ១ និងបាច់ផ្កា១ និង* ជ័យលាភីលេខ៣ ទទួលបានពាន១ ថវិកាចំនួន២០០ដុល្លារ (Voucher អាហារចំនួន១០០ដុល្លារ) វិញ្ញាបនបត្រ១ និងបាច់ផ្កា១៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី