អ្នកជំនាញ៖ កសិករគួរងាកមកប្រើប្រាស់ថាមពលស្អាតដើម្បីធ្វើកសិកម្ម និងចំណេញបានច្រើន

ភ្នំពេញ ៖ ថាមពលស្អាត ជាថាមពលដែលប្រើប្រាស់ហើយមិនបង្កផលប៉ះពាល់ដល់បរិស្ថាន ជាពិសេសថាមសូឡា ដែលអ្នកជំនាញកំពុងលើកទឹកចិត្តឱ្យប្រជាកសិករងាកមកអនុវត្តដោយសារតែមានផលប្រយោជន៍ច្រើនក្នុងវិស័យកសិកម្ម និងអាចទទួលបានផលចំណេញច្រើន។

ឯកឧត្ដមបណ្ឌិត សួង ណយ អគ្គលេខាធិការរងគណៈកម្មាធិការជាតិជំរុញភូមិមួយផលិតផលមួយបានមានប្រសាសន៍ប្រាប់ AMS ថា កសិករ គួរងាកមកប្រើថាមពលសូឡាក្នុងការដាំដំណាំដោយសារវាចំណាយតិច ប្រើកម្លាំងពលកម្មតិច ងាយស្រួលសម្រាប់កសិករសម័យថ្មី និងមិនបង្កផលប៉ះពាល់ដល់បរិស្ថាន។

ឯកឧត្ដមបន្តថា ៖

“ថាមពលស្អាតបច្ចុប្បន្នដែលគេប្រើច្រើនគឺសូឡាបូមទឹកស្រោចដំណាំ ដែលអាចផ្ដល់ប្រយោជន៍ធំជាងគេគឺកាត់បន្ថយថ្លៃដើម ដោយសារតម្លៃប្រេងឥន្ទនៈមានតម្លៃខ្ពស់ក្នុងការប្រើម៉ាស៊ីនបូមទឹកធម្មតា ហើយការប្រើម៉ាស៊ីននេះទៀតសោត ត្រូវការកម្លាំងពលកម្មច្រើនដែលត្រូវមានអ្នកបញ្ឆេះម៉ាស៊ីនពេលព្រឹក និងមានអ្នកពន្លត់ពេលល្ងាច ខណៈដែលសូឡាបូមទឹកអាចដំណើរការបានដោយខ្លួនឯងយ៉ាងងាយស្រួល”

ឯកឧត្តមបានបន្តឱ្យដឹងថា បច្ចុប្បន្ននេះ នៅតាមចំការដំណាំនានាកំពុងប្រើប្រាស់ថាមពលសូឡា ទាំងសូឡាបូមទឹក កាមេរ៉ាប្រើថាមពលសូឡា និងអំពូលសូឡា ដែលគេនិយមប្រើស្ទើរគ្រប់ទីកន្លែង។ កំណើននៃការប្រើប្រាស់សូឡាបូមទឹក ជាទូទៅមានអ្នកប្រើប្រាស់លើសពី ៦០ភាគរយ ហើយអនាគតទៅក៏កាន់តែកើនឡើងបន្តទៀតផងដែរ។

លោក ហ៊ុន ហួរ ជាកសិកររស់នៅខេត្តសៀមរាប និងកំពុងប្រើប្រាស់សូឡាបូមទឹកសម្រាប់ស្រោចដំណាំក្នុងចំការដែលមានទំហំប្រមាណមួយហិកតា និងមានដាំដំណាំចម្រុះដូចជា ពោត ប៉េងប៉ោះ ត្រប់ ដំឡូង​ជាដើម។

លោកបានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីប្រើប្រាស់សូឡាបូមទឹកបានមួយរយៈលោកបានមើលឃើញថា ការប្រើប្រាស់សូឡានេះគឺងាយស្រួល មិនចំណាយកម្លាំងច្រើន ជាពិសេសគឺមិនបាច់ចំណាយលើថ្លៃប្រេងចាក់ម៉ាស៊ីនបូមទឹកផ្ទាល់ដូចពេលមុនទៀតនោះទេ។

លោក ហ៊ុន ហួរ បានផ្តាំផ្ញើផងដែរថា កសិករដែលមានចំការដំណាំគួរតែដំឡើងប្រព័ន្ធសូឡាបូមទឹកដើម្បីស្រោចដំណាំ ដែលអាចទទួលបានផលចំណេញច្រើន មិននឿយហត់ក្នុងការបញ្ឆេះម៉ាស៊ីន ទោះបីការដំឡើងត្រូវចំណាយខ្ពស់ តែអាចកាត់បន្ថយថ្លៃដើមបានជាបន្តបន្ទាប់ ដូចជាមិនចាំបាច់ទិញប្រេងចាក់ម៉ាស៊ីនរាល់ថ្ងៃនោះឡើយ។

ទន្ទឹមគ្នានេះដែរ កញ្ញា ជិន អុល ជាអ្នកជំនាញនៃ Solar Green Energy ដែលកំពុងផ្គត់ផ្គង់បន្ទះសូឡាឱ្យកសិករបានបញ្ចេញមតិដែរថា សម្រាប់បងប្អូនកសិករគួរពិចារណាមកប្រើថាមពលសូឡា ពិសេសបងប្អូនដែលរស់នៅតំបន់ដាច់ស្រយាលដែលត្រូវចំណាយថ្លៃអគ្គិសនី និងតម្លៃប្រេងខ្ពស់ ដែលត្រឹមរយៈពេល ៣ទៅ៤ឆ្នាំទៀត គឺថ្លៃចំណាយលើសថ្លៃនៃការដំឡើងប្រព័ន្ធសូឡាទៅទៀត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឥណ្ឌា បង្កើនអំណាចទ័ពជើងទឹក តាមរយៈការដាក់ឱ្យដំណើរការនាវាចម្បាំងថ្មីចំនួន ៣ គ្រឿងព្រមគ្នា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/06/2026

ប្រទេសឥណ្ឌា កាលពីចុងសប្តាហ៍កន្លងទៅនេះ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវនាវាចម្បាំសម្រាប់ទ័ពជើងទឹកដែលផលិតឡើងនៅក្នុងស្រុកចំនួន ៣ គ្រឿងបន្ថែមទៀត

កម្ចីអនឡាញខុសច្បាប់ នៅតែបង្កហានិភ័យ និងផលប៉ះពាល់អវិជ្ជមានដល់សង្គម

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/06/2026

អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ បានព្រមានថា ការប្រើប្រាស់កម្ចីអនឡាញខុសច្បាប់ នៅតែបន្តបង្កផលប៉ះពាល់អវិជ្ជមានដល់សង្គម ខណៈកម្ចីអនឡាញខុសច្បាប់នេះទៀតសោត មានប្រាក់ខ្ពស់កប់ពពក ហើយពេលខ្លះ គឺឈានដល់ការប្រើប្រាស់អំពើហិង្សា និងគំរាមកំហែងជំេរិតទារប្រាក់អ្នកប្រើប្រាស់ថែមទៀតផង។

តម្លៃមាស និង ប្រេងឆៅធ្លាក់ចុះ ខណៈដែលតម្លៃប្រាក់ដុល្លារអាម៉េរិកហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលមួយឆ្នាំចុងក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

តម្លៃជួញដូរមាសបានធ្លាក់ចុះ ១,៤ ភាគរយមកនៅត្រឹម ៤,១៣១ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈនៅលើទីផ្សារកម្ពុជា តម្លៃមាសធ្លាក់ចុះនៅត្រឹម ៤ ៨៩៣ ដុល្លារក្នុងមួយតម្លឹង និង ៤៨៩ ដុល្លារក្នុងមួយជី

ព្រឹទ្ធសភាអាម៉េរិក បោះឆ្នោតបិទអំណាចធ្វើសង្រ្គាមរបស់ លោក Trump នៅអ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/06/2026

ព្រឹទ្ធសភាសហរដ្ឋអាម៉េរិកបានអនុម័តសេចក្តីសម្រេចមួយ ដោយបង្គាប់ឱ្យប្រធានាធិបតី លោក Donald Trump ដកកងកម្លាំងយោធាអាម៉េរិកចេញពីជម្លោះទាំងឡាយណាដែលពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់

ADB អនុម័តហិរញ្ញប្បទានជាង ៦៣ លានដុល្លារ សម្រាប់សាងសង់ប្រព័ន្ធផ្ទុកថាមពលថ្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានចំនួន ៦៣,៤៤ លានដុល្លារ ដើម្បីពន្លឿនការធ្វើសមាហរណកម្មថាមពលកកើតឡើងវិញទៅក្នុងប្រព័ន្ធថាមពលរបស់កម្ពុជា

ក្រសួងរ៉ែ ប្រមូលចំណូលមិនមែនសារពើពន្ធ ៧០ លានដុល្លារក្នុងរយៈពេល៥ខែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

ក្រសួងរ៉ែ និង ថាមពល ប្រមូលចំណូលមិនមែនសារពើពន្ធក្នុងទំហំទឹកប្រាក់បាន ៧០ លានដុល្លារអាម៉េរិក ក្នុងរយៈពេល៥ខែនៃឆ្នាំ២០២៦ ។

ផែនការខ្ចីប្រាក់ ១២ ពាន់លានដុល្លាររបស់រដ្ឋាភិបាលថៃ កំពុងជួបឧបសគ្គផ្លូវច្បាប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

ផែនការរបស់រដ្ឋាភិបាលថៃក្នុងការខ្ចីលុយចំនួន ៤០០ ពាន់លានបាត (ប្រហែល ១២,២ ពាន់លានដុល្លារអាម៉េរិក) ដើម្បីទប់ទល់នឹងផលប៉ះពាល់នៃការឡើងថ្លៃតម្លៃប្រេងមកលើសេដ្ឋកិច្ច កំពុងតែជួបឧបសគ្គផ្លូវច្បាប់

អិលអូអិលស៊ី បន្តដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅតាមបណ្តាសាខាក្នុងរាជធានីភ្នំពេញ និងឈានទៅតាមបណ្តាខេត្ត

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/06/2026

អិលអូអិលស៊ី ដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌ៧មករា -​ សង្កាត់បឹងព្រលឹតជាសាខាទី៧ និងគ្រោងពង្រីកឥណទានថ្មីនេះទៅកាន់សាខានៅតាមបណ្ដាខេត្ត-ក្រុងទូទាំងប្រទេស

វិបត្តិសេដ្ឋកិច្ចក្នុងស្រុករុញនាយករដ្ឋមន្ត្រីអង់គ្លេសឱ្យធ្លាក់ពីតំណែងម្នាក់ម្តងៗដល់ទៅ​ ៥ រូបត្រឹមរយៈពេល ១០ ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ក្នុងរយៈពេលប្រហែលមួយទសវត្សរ៍ចុងក្រោយនេះ ចក្រភពអង់គ្លេសផ្លាស់ប្តូរនាយករដ្ឋមន្ត្រីជាញឹកញាប់ដល់ទៅ ៥ រូប ដែលសុទ្ធតែលាលែងពីតំណែងមុនពេលបញ្ចប់អាណត្តិពេញលេញអតិបរមា ៥ ឆ្នាំ

រាជរដ្ឋាភិបាល បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារ​លើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុក​រយៈពេល​២ឆ្នាំបន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

រាជរដ្ឋាភិបាលបានសម្រេច​បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារលើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុករយៈពេល២ឆ្នាំបន្ថែមទៀត ពោលគឺរហូតដល់​ដំណាច់ឆ្នាំ២០២៨ ដើម្បីជំរុញឱ្យ​វិនិយោគិនក្នុងស្រុក​ពង្រីកការផលិត​បន្ថែម