កសិករ ដែលមានដីទំនេរ គួរពិចារណាដាំជីរណា ដើម្បីរកចំណូលបន្ថែមចូលគ្រួសារ​

ជីរណា ជាពពួកបន្លែប្រើស្លឹកមួយប្រភេទដែលគេពេញនិយមទទួលទានដោយផ្ទាប់ ឬផ្សំក្លិនជាមួយមុខម្ហូបដទៃ ហើយអ្វីដែលកាន់តែពិសេសទៅទៀតនោះ វាជារុក្ខជាតិដែលងាយដាំដុះ មិនសូវរើសដី ដែលសមស្របសម្រាប់កសិករអាចដាំដុះជាលក្ខណៈគ្រួសារ ឬសម្រាប់ផ្គត់ផ្គង់ទៅកាន់ទីផ្សារដើម្បីអាចទទួលបានចំណូលបន្ថែម។

បើតាមបទពិសោធរបស់កសិករដែលធ្លាប់ដាំជីរណាកន្លងមកបានប្រាប់ឱ្យដឹងថា ជីរណា គឺមានភាពងាយស្រួលក្នុងការដាំដុះ ហើយមិនសូវបារម្ភខ្លាចខូចដូចបន្លែផ្សេងទៀតនោះទេ ជាពិសេសគឺអាចដាំបានគ្រប់រដូវកាល មិនថាខួបប្រាំង ឬខួបវស្សានោះទេ ពោលគឺឱ្យតែរៀបចំប្រព័ន្ធទឹកបានត្រឹមត្រូវ និងគ្រប់គ្រាន់។ ក្នុងនោះ កសិករអាចរកចំណូលជាមធ្យមប្រមាណ ២០ម៉ឺនរៀលក្នុងមួយថ្ងៃ តាមរយៈការប្រមូលផលជីក្នុងបរិមាណ ១០០គីឡូក្រាម ក្រោយការដាំដុះនៅលើផ្ទៃដីប្រមាណ ១ហិកតា ខណៈដែលតម្លៃនៅលើទីផ្សារអាចស្ថិតក្នុងចន្លោះ ២០០០-៣០០០រៀលក្នុងមួយគីឡូក្រាម។

ពាក់ព័ន្ធនឹងបច្ចេកទេសដាំជីរណា ជាដំបូងគេត្រូវភ្ជួរដី និងហាល ៤-៥ថ្ងៃ រួចធ្វើការប្រែដី និងហាលបន្ត ៥ថ្ងៃបន្ថែមទៀត ដើម្បីឱ្យដីងាប់មេរោគ ទើបលើកជារងដែលមានទទឹងប្រមាណ ១.២ម៉ែត្រ ហើយបណ្ដោយអាស្រ័យប្រវែងដី។ បន្ទាប់មកត្រូវធ្វើរងគ្របស្បៃដើម្បីការពារពន្លឺថ្ងៃ និងរៀបចំប្រព័ន្ធទឹកស្រោចស្រពតាមរងដំណាំ ទើបចាប់ផ្ដើមដាំ។

ដោយឡែកក្នុងការដាំដុះ គេមានច្រើនវិធី ក្នុងនោះគេអាចព្រួសគ្រាប់យកតែម្ដង ដោយសារជីដែលព្រួសគ្រាប់មានសភាពទន់ជាង និងដាំរយៈពេលខ្លីជាងជីដែលដាំដោយដើម ហើយអតិថិជនចូលចិត្តហូបជីដែលមានសភាពទន់។ បន្ទាប់ពីព្រួសគ្រាប់ពូជរួចហើយ គេត្រូវស្រោចទឹកបានឱ្យគ្រាប់គ្រាន់ដើម្បីឱ្យគ្រាប់ឆាប់ដុះ។

លុះរំលងបានរយៈពេលប្រមាណ ២សប្ដាហ៍ គ្រាប់ជីនឹងដុះចេញជាស្លឹកឡើង ហើយទុករហូតដល់ជីចាប់ផ្ដើមចេញស្លឹកតូចៗមក ទើបគេធ្វើការសម្អាតស្មៅ ដាក់ជី ការពារសត្វល្អិត ប្រមាណ ៣ខែគឺអាចប្រមូលផលបានហើយ។ ការប្រមូលផលជីរណា យើងត្រូវដកដើមជីណាធំៗ ទុកកូនតូចៗឱ្យលូតលាស់បបន្តទៀត ហើយលាងសម្អាតដីដែលជាប់ឫស ចងបាច់ និងច្រកថង់លក់ឱ្យឈ្មួញតែម្ដង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Chery Cambodia នាំមកនូវបទពិសោធន៍រស់នៅបែបស៊ីវិល័យនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត iCAUR Lifestyle Auto Show 829

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 31/08/2026

Chery Cambodia នាំមកនូវបទពិសោធន៍រស់នៅបែបស៊ីវិល័យនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត iCAUR Lifestyle Auto Show 829

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​

ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន កើនឡើងដល់ ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

គ្រោះទឹកជំនន់ភ្លាមៗនៅតាមព្រំដែននេប៉ាល់-ចិន បង្កឡើងដោយការបាក់ស្រុតផ្ទាំងទឹកកកហិម៉ាឡៃយ៉ា បានសម្លាប់មនុស្ស ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ

ឥណទាន​សម្បទាន​ពី​ ​China ​Eximbank ​ជិត​ ៦ ពាន់​លាន​ដុល្លារ​ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

​ក្នុង​រយៈពេល​ជាង​ ២ ​ទស្សវត្សរ៍​កន្លង​មក​ ធនាគារ​នីហរណ-​អាហរណ​ចិន ​(​China ​Eximbank​)​ ​បាន​ផ្តល់​ឥណទាន​សម្បទាន​សរុប​ប្រមាណ​ ៥​,​៩០០ លាន​ដុល្លារ​អាមេរិក​ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ​ចំនួន​ ៧១ ​គម្រោង

អតិផរណា​នៅ​អាម៉េរិក​កើន​ដល់​ ៣​,​៧​%​ ​អាច​រុញ​ឱ្យ​ធនាគារ​កណ្តាល​ដំឡើង​ការប្រាក់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អត្រា​អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើន​ដល់​ ៣​,​៧ ភាគរយ​ក្នុង​ខែ​កក្កដា ​ដែល​ខ្ពស់​ជាង​គោលដៅ​ ២​ ​ភាគរយ​របស់​ធនាគារ​កណ្តាល​អាម៉េរិក​ ​(​Fed​)​ ជាប់គ្នា​ ​៦៥​ ​ខែ​ ​ខណៈ​ទិន្នន័យ​ចុងក្រោយ​បាន​បង្កើន​ការ​រំពឹង​ថា​ Fed ​អាច​ដំឡើង​អត្រា​ការប្រាក់​នៅ​កិច្ច​ប្រជុំ​ខែ​កញ្ញា

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

ជំនួញ, ព្រឹត្តិការណ៍

• 27/08/2026

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ


Leave a Reply

Your email address will not be published.Required fields are marked *