ទំនោរនៃការប្រើប្រាស់រថយន្តអគ្គិសនីកំពុងមានសន្ទុះខ្លាំងនៅក្នុងទីផ្សារលក់រថយន្តរបស់សកលលោកដោយចំនួនសរុបកំពុងចរាចរណ៍នៅលើផ្លូវថ្នល់មានទៅដល់ជាង ១០លានគ្រឿងមកហើយ ឬត្រូវជា ១៤០ភាគរយគិតត្រឹមត្រីមាសដំបូងឆ្នាំ២០២១នេះ ខណៈដែលបណ្តាប្រទេសទាំងឡាយកំពុងធ្វើការប្តេជ្ញាចិត្តរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងទៅនឹងបម្រែបម្រួលអាកាសធាតុដែលក្នុងនោះសកម្មភាពរថយន្ត គឺជាកត្តាសំខាន់ដែលនាំឲ្យមានការបំពុលអាកាសធ្ងន់ធ្ងរមួយផងដែរ។

ទោះបីជាមានការគាំទ្រខ្លាំងពីសំណាក់ប្រទេសមានសេដ្ឋកិច្ចធំតូច និងកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អតិថិជនក្តី ប៉ុន្តែយោងតាមកត្តា៤ចំណុចខាងក្រោមនេះ ត្រូវបានអ្នកជំនាញជឿជាក់ថា បដិវត្តនៃការផ្លាស់ប្តូរពីរថយន្តដោយថាមពលឥន្ធនៈទៅរថយន្តអគ្គិសនីនឹងចាំបាច់ទាមទារពេលវេលាជាច្រើនទៀតជាមិនខាន ៖

១.រថយន្តអគ្គិសនីជាទូទៅគឺមានតម្លៃថ្លៃជាងខ្លាំងធៀបទៅនឹងរថយន្តដើរដោយថាមពលឥន្ធនៈ ហើយមិនត្រឹមតែប៉ុណ្ណោះបច្ចុប្បន្នរួមទាំងសេវាជួសជុលក៏ដូចជាតម្លៃថ្លៃដើមនៃវត្ថុធាតុដើមសម្រាប់ផលិតថ្មរថយន្ត ឬ Lithium ក៏មានតម្លៃខ្ពស់។
២.ស្ថានីយសាកថ្មរថយន្តមិនគ្រប់គ្រាន់ទោះបីជាបច្ចុប្បន្នចំនួនរបស់វាបានកើនឡើងខ្លាំងដល់ទៅ៧ខ្ទង់ក្តីក្នុងរយៈពេល៥ឆ្នាំចុងក្រោយ។ជាក់ស្តែងគិតត្រឹមទីផ្សារអាមេរិក ប៉ុណ្ណោះទីតាំងស្ថានីយសាកថ្មល្បឿនលឿនមានត្រឹមតែ ១៧ ០០០កន្លែង ប៉ុន្តែចំនួននេះនៅតិចជាងចំនួននៅចិនដល់ទៅ ៩៥ភាគរយនៅឡើយខណៈដែលនៅអ៊ឺរ៉ុបមានតែប្រទេស៣ប៉ុណ្ណោះ ដែលមានចំនួនស្ថានីយគ្រប់គ្រាន់តែគោលដៅគឺបារាំង អ៊ីតាលី និងហូឡង់។
៣.បញ្ហាកង្វះខាតបន្ទះឈីប, កូវីដទើបធូរស្រាលសង្វាក់ផលិតកម្មផលិតបន្ទះឈីប ដែលជាឧបករណ៍សម្រាប់គ្រប់គ្រងរថយន្តកំពុងមានភាពខ្វះខាតខ្លាំងនៅឡើយដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើងខ្ពស់ខ្លាំង ហើយអ្នកជំនាញវិភាគបានអះអាងបញ្ហានេះនឹងបន្តកើតឡើងរហូតដល់ឆ្នាំ២០២២។ ៤.បញ្ហាឆាបឆេះថ្មរថយន្ត, បណ្តាញព័ត៌មានជាច្រើនលើសកលលោកបាននាំគ្នាតាមដានករណីឆាបឆេះថ្មរបស់រថយន្តដែលវាបានធ្វើឲ្យការផលិតរថយន្តថ្មីមានការប៉ះពាល់និងកំពុងធ្វើឲ្យគោលដៅរបស់អង្គការសហប្រជាជាតិ ជាពិសេសកិច្ចប្រជុំ COP26 ស្តីពីការប្រយុទ្ធប្រឆាំងបម្រែបម្រួលអាកាសធាតុដែលទាមទាររថយន្តអគ្គិសនីសរុបនៅទូទាំងពិភពលោកឲ្យបានយ៉ាងហោចណាស់ចំនួន ២៣០លានគ្រឿងនៅត្រឹមឆ្នាំ២០៣០ ខណៈដែលបច្ចុប្បន្នមានត្រឹមតែជាង ១០លានគ្រឿងនៅឡើយ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អុីរ៉ង់ ចាប់ដៃ រុស្ស៊ី- ចិន ធ្វើសមយុទ្ធយោធាក្នុងដែនទឹក ខណៈអាម៉េរិកបង្កើនសកម្មភាពនាវាចម្បាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/02/2026
រដ្ឋាភិបាលតេហរ៉ង់ នៃប្រទេសអ៊ីរ៉ង់ នឹងរៀបចំសមយុទ្ធទ័ពជើងទឹកមួយដោយសហការជាមួយសម្ព័ន្ធមិត្តធំៗ ដូច ជារុស្ស៊ិ និងមហាយក្សចិន ដែលអាចអនុវត្តនាចុងខែកម្ភៈនេះតែម្ដង
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 19/02/2026
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត នៅកម្ពុជា




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content