ដំណឹងល្អ ! ក្រុមហ៊ុនចិនមួយបានប្រកាសទិញផ្លែទុរេន ៥០០០តោនក្នុងមួយឆ្នាំពីកម្ពុជា

កំពង់ចាម ៖ ជាដំណឹងដ៏ល្អ និងរីករាយសម្រាប់បងប្អូនប្រជាកសិករដែលដាំដុះដំណាំទុរេន ខណៈដែលមានក្រុមហ៊ុនចិនមួយបានប្រកាសពីផែនការប្រមូលផ្លែទុរេនខ្មែរប្រមាណ៥០០០តោនក្នុងមួយឆ្នាំដើម្បីធ្វើការនាំចេញ ខណៈដែលទីផ្សារក្នុងស្រុកក៏មានភាពល្អប្រសើរ។

លោក អាន ពិសិដ្ឋ អ្នកសម្របសម្រួលទិញផ្លែទុរេនរបស់ក្រុមហ៊ុនចិន KONG & DONG (K&D) បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៥នេះ ចិនបានកម្ម៉ង់ទិញផ្លែទុរេនពីកសិករខ្មែរប្រមាណជា៥០០០តោន ច្រើនជាងឆ្នាំកន្លងទៅដែលមានត្រឹមប្រមាណជាង១០០០តោនតែប៉ុណ្ណោះ។ ជាមួយនឹងតម្រូវការដ៏ច្រើនខាងលើនេះ បច្ចុប្បន្ន ក្រុមហ៊ុន បាន និងកំពុងសាងសង់ជាឃ្លាំងដ៏ធំមួយសម្រាប់ត្រៀមរក្សាទុកផ្លែទុរេនដែលប្រមូលទិញបានដោយមានទីតាំងនៅក្នុងឃុំបែកអន្អូង ស្រុកស្ទឹងត្រង់​ ខេត្តកំពង់ចាម រហូតគ្រប់ចំនួនទើបធ្វើការនាំចេញ។

លោកថា ៖ «សម្រាប់ទិន្នផលផ្លែទុរេន ការលក់បោះដុំ កសិករអាចទទួលបានក្នុងតម្លៃសមរម្យចន្លោះពី ១២០០០រៀល ទៅ ១៤០០០រៀល ក្នុងមួយគីឡូក្រាម ពោលគឺប្រហាក់ប្រហែលទៅនឹងតម្លៃលក់រាយនៅលើទីផ្សារក្នុងប្រទេសកម្ពុជាយើងដែរ។ ការកម្ម៉ង់ទិញចំនួនដ៏ច្រើននេះ ខាងក្រុមហ៊ុនអាចជួបភាពប្រឈមខ្លះក្នុងការស្វែងរកដៃគួផ្គត់ផ្គង់ក្នុងស្រុក ដោយសារព័ត៌មានលម្អិតពីតម្រូវការផ្លែទុរេនសម្រាប់នាំចេញនេះនៅមិនទាន់មានការផ្សព្វផ្សាយឱ្យបានទូលំទូលាយនៅឡើយ ប៉ុន្តែយ៉ាងណា ក្នុងនាមជាអ្នកសម្របសម្រូលខ្ញុំបានសហការជាមួយកសិករដែលមានចំការទុរេនធំៗនៅក្នុងស្រុកស្ទឹងត្រង់, នៅខេត្តរតនគិរី ត្បូងឃ្មុំ សំឡូត តំបន់អូសោម និងខេត្តពោធិ៍សាត់ជាដើម»។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់កសិករដែលមានចំការទុរេនដែលមានបំណងលក់បោះដុំសម្រាប់ការនាំចេញអាចទាក់ទងមកកាន់ក្រុមហ៊ុនខាងលើដោយផ្ទាល់ ប៉ុន្តែចំពោះប្រភេទផ្លែទុរេនដែលមានតម្រូវការ ក៏ដូចជាទទួលទិញពីក្រុមហ៊ុន គឺប្រាកដថា ជាផ្លែទុរេនខ្មែរ ដាំដុះ និងថែទាំទៅស្តង់ដារកសិកម្មសុវត្ថិភាព ជាពិសេសគឺធុរេនគ្មានផ្ទុកសារធាតុគីមី។


លោក​ តាង ពិសិដ្ឋ ម្ចាស់ចំការទុរេននៅខេត្តរតនៈគរី និងលោក វ៉ាន់ ម៉ា ម្ចាស់ចំការទុរេនខេត្តកំពត បានសម្តែងមតិស្រដៀងគ្នាថា មកទល់បច្ចុប្បន្ននេះ ពួកលោកនៅមិនទាន់បានដឹងដំណឹងពីការប្រកាសទិញទុរេនពីក្រុមហ៊ុននោះឡើយ។ យ៉ាងនេះក្តី កសិករទាំងពីរខាងលើនេះ បានសម្តែងភាពរីករាយដោយគិតថា ទុរេនឆ្នាំនេះនឹងមានទីផ្សារល្អ ដោយសារមានក្រុមហ៊ុនចិនចាំទទួលទិញក្នុងទំហំច្រើន ខណៈដែលតម្រូវការទីផ្សារក្នុងស្រុកក៏មានភាពទូលាយ ដូច្នេះ ទោះជាមិនបានលក់ទៅឱ្យក្រុមហ៊ុនខាងលើ ក៏ទីផ្សារទុរេនខ្មែរមិនជួបភាពប្រឈមដូចដំណាំដទៃទៀតមួយចំនួន ដែលនៅពេលដល់ខែប្រមូលផលបែជារកទីផ្សារលក់ចេញមិនបាន។

គួរបញ្ជាក់ថា ទុរេនចាប់ផ្តើមឱ្យផលចាប់ពីខែមេសា ដល់ខែកក្កដា ជារៀងរាល់ឆ្នំា ចំណែកទីផ្សារលក់រាយនៅលើទីផ្សារក្នុងស្រុក ជាទូទៅគេអាចលក់បានក្នុងតម្លៃចន្លោះពី ១៨០០០រៀលទៅដល់ ២៥០០០រៀលក្នុងមួយគីឡូក្រាម៕ អត្ថបទ ៖ វិន ឈុនហ៊ាត



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​

ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន កើនឡើងដល់ ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

គ្រោះទឹកជំនន់ភ្លាមៗនៅតាមព្រំដែននេប៉ាល់-ចិន បង្កឡើងដោយការបាក់ស្រុតផ្ទាំងទឹកកកហិម៉ាឡៃយ៉ា បានសម្លាប់មនុស្ស ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ

ឥណទាន​សម្បទាន​ពី​ ​China ​Eximbank ​ជិត​ ៦ ពាន់​លាន​ដុល្លារ​ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

​ក្នុង​រយៈពេល​ជាង​ ២ ​ទស្សវត្សរ៍​កន្លង​មក​ ធនាគារ​នីហរណ-​អាហរណ​ចិន ​(​China ​Eximbank​)​ ​បាន​ផ្តល់​ឥណទាន​សម្បទាន​សរុប​ប្រមាណ​ ៥​,​៩០០ លាន​ដុល្លារ​អាមេរិក​ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ​ចំនួន​ ៧១ ​គម្រោង

អតិផរណា​នៅ​អាម៉េរិក​កើន​ដល់​ ៣​,​៧​%​ ​អាច​រុញ​ឱ្យ​ធនាគារ​កណ្តាល​ដំឡើង​ការប្រាក់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អត្រា​អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើន​ដល់​ ៣​,​៧ ភាគរយ​ក្នុង​ខែ​កក្កដា ​ដែល​ខ្ពស់​ជាង​គោលដៅ​ ២​ ​ភាគរយ​របស់​ធនាគារ​កណ្តាល​អាម៉េរិក​ ​(​Fed​)​ ជាប់គ្នា​ ​៦៥​ ​ខែ​ ​ខណៈ​ទិន្នន័យ​ចុងក្រោយ​បាន​បង្កើន​ការ​រំពឹង​ថា​ Fed ​អាច​ដំឡើង​អត្រា​ការប្រាក់​នៅ​កិច្ច​ប្រជុំ​ខែ​កញ្ញា

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

ជំនួញ, ព្រឹត្តិការណ៍

• 27/08/2026

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី


Leave a Reply

Your email address will not be published.Required fields are marked *