ចំណេះដឹងសំខាន់ៗស្ដីពីការដាំដុះខ្ញីឱ្យទទួលបានផលច្រើនដែលកសិករគួរយល់ដឹង

ខ្ញី ឬភាសាបរទេសហៅថា Z​ingiber officinale ជារុក្ខជាតិម្យ៉ាងដែលមានដើមកំណើតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយវាត្រូវបានគេដាំនៅតាមតំបន់ត្រូពិច។ ដោយឡែកសម្រាប់នៅប្រទេសកម្ពុជាយើងក៏មានអ្នកដាំដុះច្រើននៅតាមបណ្ដាខេត្តនានាផងដែរសម្រាប់ប្រើប្រាស់តាមតម្រូវការ មិនថាការយកធ្វើជាឱសថបុរាណ និងការយកទៅធ្វើជាគ្រឿងទេសផ្សំរសជាតិម្ហូបអាហារ។

ជាចំណេះដឹង និងជាគន្លឹះក្នុងការដាំដុះដើម្បីអាចទទួលបានទិន្នផលល្អ ការដាំគឺត្រូវការទីតាំងដែលមានសីតុណ្ហភាពចន្លោះ ២៥-៣០អង្សាសេ ជាដីដែលមានសារធាតុ pH ចន្លោះពី ៥.៥-៧ ហើយប្រភេទដីដែលស័ក្ដិសមបំផុត គឺប្រភេទដីល្បាយខ្សាច់ មានសភាពធូរងាយច្រោះទឹកបានល្អ ហើយត្រូវជៀសវាងដីល្បាយខ្សាច់លាយឥដ្ឋ ឬដីជាំទឹក។

រុក្ខជាតិនេះត្រូវការពន្លឺ ដោយគេអាចដាំដុះនៅលើដីវាល និងក្រោមម្លប់ត្រឹម ២០-៣០% វាក៏ជាដំណាំដែលមានប្រព័ន្ធឫសជម្រៅ ៥០cmពីដីស្រទាប់លើ។ ខ្ញីត្រូវការទឹកដើម្បីលូតលាស់ តួយ៉ាងកត្តាធម្មជាតិ វាត្រូវការកម្រិតទឹកភ្លៀងពី ១៣០០-១៥០០mm/ ឆ្នាំ ឬគេអាចប្រើប្រាស់ប្រព័ន្ធតំណក់ទឹកជាជំនួយក្នុងការស្រោចទឹក និងដាក់ជីក៏បាន។

ក្នុងការដាំខ្ញីឱ្យទទួលបានល្អ កសិករក៏ត្រូវចេះជ្រើសរើសពូជខ្ញីដើម្បីដាំ តួយ៉ាងនៅក្នុងប្រទេសកម្ពុជាយើង ពូជខ្ញីមានជាច្រើនប្រភេទ ទាំងពូជក្នុងស្រុក និងពូជនាំចូល ប៉ុន្តែបច្ចុប្បន្ននេះគេនិយមដាំខ្ញីចិនដែលប្រើរយៈពេលខ្លីជាងខ្ញីក្នុងស្រុក ហើយអាចប្រមូលផលបានចន្លោះ ៨-១០ខែ ក្រោយពេលដាំ។ ដោយឡែក បច្ចេកទេសនៃការជ្រើសរើសមើម គឺរើសយកមើមណាដែលមានសំបករលោងចាស់ មានភ្នែកយ៉ាងហោចពីរ និងមិនមានការបំផ្លាញខូចខាតដោយសត្វល្អិត ឬជំងឺនានា។

ចំពោះការដាំនៅក្នុងទ្រង់ទ្រាយធំ អ្នកដាំគួរតែបណ្ដុះកូនមុនដាំដើម្បីឲ្យវាអាចដុះលូតលាស់បានស្មើៗគ្នា ហើយការបណ្ដុះកូន គេអាចបណ្ដុះមុនដាំរយៈពេល ១០-១៥ថ្ងៃ។ ពាក់ព័ន្ធនឹងការបណ្ដុះ ដំបូងគេត្រូវយកពូជខ្ញីទៅកាត់ប្រវែង ២.៥-៥សង់ទីម៉ែត្រ អាស្រ័យលើភ្នែករបស់វា បន្ទាប់មករៀបចំដីខ្សាច់កម្រាស់ ១៥-២០សង់ទីម៉ែត្រ ដើម្បីកប់ខ្ញីក្នុងគម្លាតពីខ្នែងមួយទៅខ្នែងមួយប្រមាណ ៣-៥សង់ទីម៉ែត្រ រួចស្រោចទឹកម្ដងក្នុងមួយថ្ងៃ ក្នុងកម្រិតសំណើម៨០-៩០ភាគរយ។

កសិករអាចដាំខ្ញីបានល្អនៅចន្លោះខែកុម្ភៈ ដល់ខែមីនា រីឯការរៀបចំដីវិញ ដោយសារខ្ញីជារុក្ខជាតិមើម គេត្រូវលើករង ឬភ្ជួរដីជាមុនសិន ហើយហាលដីនោះរយៈពេល៥-៧ថ្ងៃ។ បន្ទាប់មកបាចកំបោរបន្ថែម ក្នុងករណីដីមានជាតិអាស៊ីតខ្លាំង ហើយក្នុងកំឡុងពេលរៀបចំដីនេះដែរ គេអាចដាក់ជីទ្រាប់បាត ដូចជា P និង K ជីលាមកសត្វ ឬជីកំប៉ុស្តិ៍។

ទាក់ទងនឹងការដាំ គេអាចដាំក្នុងមួយរង ២ជួរ ក្នុងគម្លាត ៤០-៥០សង់ទីម៉ែត្រ និងមានចន្លោះគុម្ព ៣០-៤០សង់ទីម៉ែត្រផងដែរ។ បន្ទាប់មកយកខ្ញីដែលបានបណ្ដុះរួចដាក់ដាំក្នុងជម្រៅ ៥-៧សង់ទីម៉ែត្រ ដោយដាំក្នុងទម្រង់ផ្តេក ហើយយកដីលុបពីលើឱ្យបានជិតល្អ។ ក្រៅពីនេះ បន្ទាប់ពីដាំហើយគេអាចប្រើជី NPK រូបមន្ត ៧៥-៥០-៥០ ចំនួន ៤ដងផ្សេងគ្នាគឺ បំប៉នលើកទី១ រយៈពេល ៣០ថ្ងៃក្រោយដាំ បំប៉នលើកទី២ រយៈពេល ៦០ថ្ងៃក្រោយដាំ បំប៉នលើកទី៣ រយៈពេល ៩០ថ្ងៃក្រោយដាំ និងបំប៉នលើកទី៤ រយៈពេល ១២០ថ្ងៃក្រោយដាំ។

ក្នុងការប្រមូលផល ដើម្បីរក្សាទុកមើមខ្ញីបានល្អ គេត្រូវជ្រើសខ្ញីណាដែលមានសំបកចាស់ ហើយសុខភាពល្អទុកដាក់ក្នុងលក្ខខណ្ឌសីតុណ្ហភាពទាប រីឯឫសជាប់មើមគេត្រូវកាត់ចោលដោយទុកដីកំណើតដែលនៅជាប់ខ្ញី និងមិនត្រូវឱ្យវាមានសំណើមទេចៀសវាងរលួយមើម។ ក្រោយពីប្រមូលផលរួច គេត្រូវដាំដំណាំគម្របដីជាមុនសិនដូចជាដំណាំដែលមានអំបូរឬគ្រួសារខុសពីខ្ញី ទើបអាចដាំខ្ញីម្ដងទៀតបាន ដើម្បីទុកពេលឲ្យដីបន្ថែមនូវជីវជាតិ និងបង្កាប្រភេទជំងឺនៅរដូវចាស់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា គ្រោងសាងសង់រោងចក្រចម្រាញ់ប្រេងលើកដំបូងអំឡុងពេល ៣ឆ្នាំខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

បើមិនមានការប្រែប្រួលនោះទេ កម្ពុជានឹងមានរោងចក្រចម្រាញ់ប្រេងកាតលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ដើម្បីកែច្នៃប្រេងសម្រាប់លក់នៅលើទីផ្សារក្នុងប្រទេសក៏ដូចជានាំចេញផងដែរ

ថៃ កំពុងប្រឈមវិបត្តិសន្តិសុខថាមពល និងបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

អ្នកជំនាញបានលើកឡើងថា រដ្ឋាភិបាលថៃ គួរបោះបង់ចោលនូវវិធានការបណ្តោះអាសន្ន ហើយពន្លឿនការរៀបចំយុទ្ធសាស្ត្រកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ចរយៈពេលវែង និងផ្លាស់ប្តូរទៅរកថាមពលបៃតងជាបន្ទាន់

កម្ពុជា​នឹង​មាន​បណ្ដាញ​ផ្លូវ​ទឹក​ធំៗ​ត​ភ្ជាប់​ពី​បណ្តាខេត្ត​ជាប់​ទន្លេ​ឆ្ពោះ​ទៅ​គម្រោងព្រែក​ជីក​ហ្វូណន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

រាជរដ្ឋាភិបាល​នឹង​តភ្ជាប់​បណ្តាញ​ផ្លូវ​ទឹកធំៗ​ពី​កំពង់ផែពហុបំណង​ខេត្តក្រចេះ និង​​កំ​​ពង់​ផែ​រណប​ខេត្តកំពង់ឆ្នាំង ឆ្ពោះ​ទៅ​កាន់​ព្រែក​ជីក​ហ្វូណន​តេ​ជោ​ដើម្បីងាយស្រួលក្នុងការ​ដឹក​ជញ្ជូនទំនិញ

កម្ពុជា នឹងសភាពាណិជ្ជកម្មអឺរ៉ុប ពន្លឿនការធ្វើទំនើបកម្មប្រព័ន្ធដឹកជញ្ជូន និងវិស័យភស្តុភារកម្មជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/07/2026

កម្ពុជាកំពុងពន្លឿនការធ្វើទំនើបកម្មប្រព័ន្ធ​ដឹកជញ្ជូន និងភស្តុភារកម្មជាតិ ដើម្បីប្រែក្លាយខ្លួនជា «មជ្ឈមណ្ឌលភស្តុភារកម្មតំបន់» ដ៏មានសុពលភាព

ក្រុមហ៊ុនចិន DeepSeek កំពុងអភិវឌ្ឍបន្ទះឈីប AI ផ្ទាល់ខ្លួន ដើម្បីបន្ថយការពឹងផ្អែកលើ Nvidia និង Huawei

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

ក្រុមហ៊ុនបញ្ញាសិប្បនិម្មិតរបស់ចិន DeepSeek កំពុងអភិវឌ្ឍបន្ទះឈីប AI ផ្ទាល់ខ្លួនស្ងាត់ៗក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែកលើ Huawei និង ក្រុមហ៊ុនអាម៉េរិក Nvidia ដែលខ្លួនធ្លាប់ប្រើប្រាស់សម្រាប់បង្វឹក និងដំណើរការម៉ូដែល AI កន្លងមក។ នេះបើយោងតាមការរាយការណ៍ពីរ៉យទ័រ

IMF ព្យាករណ៍ថា ឆ្នាំ ២០២៦ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនត្រឹម ៣% ខណៈក្រសួង ថា អាចកើនឡើងដល់ ៤,២%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៦ នឹងមានកំណើនថមថយ ពោលគឺស្ថិតក្នុងរង្វង់ ៣ ភាគរយ ខណៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចបានកំណើនក្នុងរង្វង់ ៤,២ ភាគរយ

ឥណ្ឌាលក់មីស៊ីលទំនើប BrahMos ឱ្យសមាជិក BRICS មួយទៀតក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/07/2026

សប្តាហ៍នេះ ឥណ្ឌាទើបតែសម្រេចបានកិច្ចព្រមព្រៀងក្នុងការលក់ចេញមីស៊ីលទំនើបល្បឿនលឿនមួយប្រភេទទៅឱ្យដៃគូរបស់ខ្លួនម្នាក់ទៀតក្នុងតំបន់អាស៊ាន គឺប្រទេសឥណ្ឌូនេស៊ី

​កំណាត់ផ្លូវ​ជាតិលេខ​៧​ ពីស្គន់​ទៅ ក្រុងកំពង់ចាម ​​នឹងផ្ដល់​អត្រា​​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​ដល់​កម្ពុជា​រហូតដល់​ ១៥,២៧ ភាគរយ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

កំណាត់ផ្លូវជាតិលេខ​៧​ ភ្ជាប់ពីរង្វង់មូលស្គន់ ដល់​គល់ស្ពានគីហ្សូណា ​ក្រុង​កំពង់ចាម ដែល​ត្រូវ​បាន​សាងសង់​ឡើងវិញ​ពី ២គន្លង ទៅ ៤គន្លង​ ត្រូវ​បាន​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​ហើយកាលពីព្រឹកថ្ងៃទី​៧ ខែកក្កដា ឆ្នាំ២០២៦

បាតុភូតអាកាសធាតុ El Niño កំពុងគំរាមកំហែងដល់សន្តិសុខស្បៀង និងស្ថិរភាពនយោបាយនៅអាស៊ីអាគ្នេយ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

បរទេស ៖ បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍កំពុងប្រឈមមុខនឹងវិបត្តិផ្ទួនៗ ដោយសារការគំរាមកំហែងពីបាតុភូតអាកាសធាតុ El Niño ដ៏ធ្ងន់ធ្ងរចំពេលដែលពលរដ្ឋក្នុងតំបន់កំពុងរងសម្ពាធស្រាប់ពីការឡើងថ្លៃនៃតម្លៃថាមពល តម្លៃដឹកជញ្ជូន និងអាហារ ដែលបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ា ។ យោងតាមសេចក្ដីរាយការណ៍ពី DW អង្គការឧតុនិយមពិភពលោក (VMO) ដែលជាទីភ្នាក់ងារអាកាសធាតុរបស់អង្គការសហប្រជាជាតិ បានព្យាករណ៍ថា បាតុភូតអាកាសធាតុ El Niño

«ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា» នឹងប្រមូលផ្តុំអ្នកវិនិយោគឧស្សាហកម្មកែច្នៃកសិកម្ម និងពាណិជ្ជកម្មទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

«ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា» នឹងប្រមូលផ្តុំអ្នកវិនិយោគឧស្សាហកម្មកែច្នៃកសិកម្ម និងពាណិជ្ជកម្មទំនើប ដើម្បីផ្គត់ផ្គង់ និងជំរុញការនាំចេញ