ឥណ្ឌា ៖ បេសកកម្ម Mission 2070 របស់ប្រទេសឥណ្ឌាដែលត្រូវបានបង្ហាញកាលពីដើមខែវិច្ឆិកាកន្លងមកគឺជាកិច្ចព្រមព្រៀង Net Zero ឬកិច្ចព្រមព្រៀងដែលមិនបញ្ចេញជាតិពុលសោះទៅកាន់បរិយាកាស និងជាផែនទីបង្ហាញផ្លូវសម្រាប់ផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ប្រទេសយក្សអាស៊ីមួយនេះទៅជាសេដ្ឋកិច្ចបៃតង និងមានផលប៉ះពាល់តិចតួចបំផុតចំពោះបរិស្ថានពោលគឺពីសេដ្ឋកិច្ចដែលពឹងផ្អែកលើកសិកម្ម សេវាកម្មទៅជាសេដ្ឋកិច្ចពឹកផ្អែកលើផលិតកម្ម និងថាមពលបៃតងជំនួសវិញ។

របាយការណ៍ស្រាវជ្រាវដែលត្រូវបានធ្វើឡើងដោយ WeForum បានលើកឡើងថា ដំណើរឆ្ពោះទៅរកការកាត់បន្ថយកាបូនឌីអុកស៊ីតរបស់ឥណ្ឌាលើកនេះនឹងអាចជាឱកាសដ៏ធំមួយទៀតពោរពេញទៅដោយសក្តានុពល និងអាចជួយឲ្យឥណ្ឌាអាចទាញយកផលប្រយោជន៍ជាច្រើនបូករួមទាំងសេដ្ឋកិច្ចដែលមានទំហំរហូទទៅដល់១៥ទ្រីលានដុល្លារ និងជាពិសេសអាចបង្កើតការងារថ្មីជូនពលរដ្ឋរបស់ខ្លួនដល់ទៅ៥០លានកន្លែងទៀតផងនៅត្រឹមឆ្នាំ២០៧០ខាងមុខ។

លទ្ធផលជាក់ស្តែង ត្រឹមឆ្នាំ២០៣០ប៉ុណ្ណោះ អ្នកជំនាញបានអះអាងថា ឥណ្ឌានឹងអាចទទួលផលចំណេញសេដ្ឋកិច្ចរួចទៅហើយក្នុងទំហំប្រមាណជា១ទ្រីលានដុល្លារ ព្រមទាំងអត្ថប្រយោជន៍ផ្សេងទៀតដូចជាជួយស្រោចស្រង់ពលរដ្ឋដែលប៉ះពាល់ដោយបញ្ហាបម្រែបម្រួលអាកាសធាតុ ការបង្កើតបាននូវឧស្សាហកម្មថ្មីៗ ការបង្កើតការងារ ជាពិសេសការចូលរួមចំណែកយ៉ាងខ្លាំងក្នុងកិច្ចខំប្រឹងប្រែងប្រយុទ្ធប្រឆាំងទៅនឹងបម្រែបម្រួលអាកាសធាតុរបស់សកលលោក។
ជាមួយគ្នានេះ ដើម្បីអាចសម្រេចបានតាមផែនការ Mission 2070 ឥណ្ឌាចាំបាច់ធ្វើការអនុវត្តទៅតាមសសរស្តម្ភទាំង៥ ដែលក្នុងនោះមានដូចជាថាមពលការធ្វើដំណើរឧស្សាហកម្ម ហេដ្ឋរចនាសម្ព័ន្ធ និងប្រព័ន្ធរស់នៅរបស់ទីក្រុងដែលកត្តាទាំងនេះកំពុងបានរួមចំណែកយ៉ាងសំខាន់ក្នុងការសាយភាយការបំពុលអាកាសដល់ទៅ៩០ភាគរយនៅក្នុងចំណោមសកម្មភាពបំពុលអាកាសទាំងអស់របស់ប្រទេស។ ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍ដដែលក៏បានលើកឡើងដែរថា ដើម្បីអាចសម្រេចបានឥណ្ឌាទាមទារឲ្យមានការចូលរួមឲ្យបានព្រមគ្នាទាំងវិស័យរដ្ឋ ឯកជន និងគ្រប់ភាគីពាក់ព័ន្ធ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍
Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 09/04/2026
ជាទូទៅ ក្នុងអំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន បើធៀបនឹងថ្ងៃធម្មតា
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
FBI ព្រមានពលរដ្ឋអាម៉េរិកក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់បរទេសរួមទាំង CapCut និង Lemon8
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
ភ្នាក់ងារស៊ើបអង្កេតអាម៉េរិក ហៅកាត់ថា FBI បានព្រមានពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រភេទកម្មវិធីទូរស័ព្ទក្រៅប្រទេសដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន ដែលទំនងជាសំដៅទៅលើកម្មវិធី CapCut និង Lemon8 ជាដើម




វិថីហិរញ្ញវត្ថុ




















Account
Security
Favourite Content