តម្លៃម្រេចកំពត​ ហក់ឡើងរហូតដល់ជាង៣០ដុល្លារក្នុង១គីឡូក្រាម ស្រប​នឹង​តម្រូវការ​ក្រៅប្រទេសកើនឡើងខ្ពស់ ប៉ុន្តែទិន្នផល​ធ្លាក់ចុះ

ភ្នំពេញ ៖ តម្លៃផលិតផល​ម្រេច​កំពត​បានឡើង​ថ្លៃ​ជា​បន្ត​បន្ទាប់ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលធ្វើ​ឱ្យកសិករ​​ដាំដុះ​ម្រេច​ក្នុង​ខេត្តកំពតទទួលបានការ​សាទរយ៉ាងខ្លាំង ប៉ុន្តែទិន្នផល​សរុប​របស់ម្រេច​កំពតក្នុង​រយៈពេល ២-៣ ឆ្នាំចុងក្រោយនេះ មានការ​ធ្លាក់ចុះមិនមានកំណើន​នោះទេបើទោះបីជាតម្លៃ​ម្រេច​ហក់ឡើង​ក្ដី ។

បើតាមលោក ​ស៊ីម សុទុម ប្រធានសមាគម​លើកកម្ពស់​ម្រេច​ខេត្តកំពតបានប្រាប់​ AMS Economy នៅព្រឹកថ្ងៃទី​១៤ ខែតុលា ឆ្នាំ២០២៥ តាមទូរសព្ទ​ឱ្យដឹងថា ម្រេច​ខេត្តកំពត​​​មាន​ទីផ្សារ​យូរមកហើយ ហើយតម្លៃម្រេច​ក៏បានហក់ឡើង​ជា​បន្តបន្ទាប់ដែរ ដោយម្រេច​ខ្មៅ​អាចលក់​បានក្នុងតម្លៃ ១៨​ដុល្លារ​អាម៉េរិក​ក្នុងមួយគីឡូក្រាម ម្រេច​ក្រហម​លក់បាន​ក្នុងតម្លៃ ២៩​ដុល្លារអាម៉េរិក​ និង​ម្រេច​ស អាច​លក់​ក្នុងតម្លៃ៣១ដុល្លារ​អាម៉េរិកក្នុងមួយគីឡូក្រាម ។​

លោក​បន្តថា ថ្វីត្បិតតែតម្លៃម្រេច​បានហក់​ឡើង​មួយកម្រិតទៀត​ក្តី ប៉ុន្តែការ​ដាំដុះ​បន្ថែម​ក៏មិនមានច្រើន ហើយទិន្នផលក៏មិនកើន ផ្ទុយទៅវិញ មានតែធ្លាក់ចុះ ដោយសារកត្តាអាកាសធាតុ​ ។

លោកថា​​ ៖

« ម្រេច​កំពត ខុសពីម្រេចនៅតំបន់​ផ្សេង​ ហើយបើសិនជា​បងប្អូនកសិករចង់ផលិ​តម្រេចកំពត​ដែលអាច​លក់​បាន​ក្នុងតម្លៃខ្ពស់នេះ ពួកគាត់​ត្រូវ​គោរព​តាមស្តង់ដារ​តម្រូវដែលមានភាពពិបាក​ខ្លាំង ដូចជា​មិនត្រូវ​ថ្នាំគ្រប់ប្រភេទ​នៅក្នុង​ចម្ការម្រេច ហើយក៏មិនត្រូវ​ដាំដំណាំផ្សេង​លាយឡំនៅក្នុងចម្ការ​ម្រេច​តែមួយដែរ ។​ ​ម្រេច​កំពត ដែលអាច​លក់បានតម្លៃខ្ពស់ជាងម្រេច​សរីរាង្គ​​ ដូច្នេះ ការ​ថែទាំ​មានភាពពិបាក​ខ្លាំង ដោយកសិករត្រូវ​នៅចាំមើលថែចម្កា​រម្រេចជា​ប្រចាំ ដូច្នេះហើយ ទើប​ការ​បង្កបង្កើនផល​ម្រេចខេត្តកំពតមិនទទួល​បានផលច្រើន​ដូច​ម្រេច​នៅតំបន់​ផ្សេង»។​

លោកបញ្ជាក់ថា បច្ចុប្បន្ននេះ ផ្ទៃដីដាំដំណាំម្រេច​កំពតមានប្រមាណ ​២២៧ ហិកតា ដោយមានកសិករ​ដាំដុះ​ប្រមាណជាង​ ៣៤០គ្រួសារ និងអាច​ទទួល​ទិន្នផល​ក្នុងរង្វង់ប្រមាណ ១៣០​តោន ឬអាច​លើស​ ឬនៅក្រោមនេះ​អាស្រ័យលើ​អាកាសធាតុ​អំណោល ។ ជាក់ស្ដែង​កាលពីឆ្នាំកន្លងទៅ ទិន្នផលបានធ្លាក់ចុះជាងនេះ ដោយសារតែអាកាសធាតុក្ដៅខ្លាំង ហើយឆ្នាំ២០២៥ និង២០២៦ ក៏មិនរំពឹងថា​អាចទទួល​បានទិន្នផលខ្ពស់ជា​ងនេះដែរ ។

លោក អូន វិបុល ផលិត​ករ​ម្រេច​ខេត្តកំពត​ម្នាក់​បានប្រាប់ឱ្យដឹងថា បច្ចុប្បន្ន​នេះ ម្រេច​កំពត​ហាក់មានហាងឆេង​ខ្ពស់ ទាំង​ក្រុមហ៊ុនមកទាក់ទងទិញ​តាមសមាគមក៏ច្រើន ខាងក្រុមហ៊ុន​ខាងក្រៅ​មករកទិញផ្ទាល់​ៗក៏ច្រើន​ ហើយកសិករ​ខ្លះដែល​ត្រូវការ​លុយ​បន្ទាន់​ៗ អាច​លក់​ឱ្យក្រុមហ៊ុនដែលមកទិញខាងក្រៅ តែតម្លៃរាង​ទាបជា​ង​ការលក់តាមរយៈសមាគម​ ។

លោក​បន្តថា គ្រប់​ចម្ការម្រេច​នៅក្នុងខេត្ត​កំពត​មិនមែន​សុទ្ធតែចាត់ចូលជា​ម្រេច​កំពត​ ឬអ្នកផលិតម្រេច​កំពត ( GI ) នោះទេ ពីព្រោះថា​ការ​ផលិតម្រេចកំពតឱ្យមានការទទួល​ស្គាល់ពី​សមាគម ឬក្រុមហ៊ុន​នាំចេញ ត្រូវ​គោរព​តាមស្តង់ដារ​របស់គេ ដូចជា ​មិនត្រូវ​ដាំដំណាំផ្គួប​ផ្សំនៅក្នុង​ចម្ការ​ម្រេច ដូចជា​ម្ទេស ល្ពៅ ពោត​ ឬដំណាំផ្សេង ។ ក្នុងន័យនេះ​ ចម្កា​រម្រេច​ ត្រូវមានតែម្រេច​មួយ​មុខ​ប៉ុណ្ណោះ ទើប​គុណភាពម្រេច​ល្អ ឈ្ងុយ ហឹរ និងមានការទទួល​ស្គាល់ពីអន្តរជាតិ ។

លោក​ វិបុល បាន​មើលឃើញថា កសិករដែល​ដាំដុះម្រេច​នៅខេត្ត​កំពត ចាប់ផ្ដើម​មានជីវភាពធូរធា ​និងបានពង្រីកការ​ដាំដុះជា​បន្ត​បន្ទាប់ក្នុងពេល​ម្រេច​បន្ត​ឡើងថ្លៃ ប៉ុន្តែ​ចង់បានម្រេច​ដែលអាចលក់​បានថ្លៃ​ត្រូវតែមានស្តង់ដារ​ដាំដុះស្របតាម​​តម្រូវរបស់​ក្រុមហ៊ុន​នាំចេញ ហើយក៏ធ្វើឱ្យកេរ្តិ៍ឈ្មោះម្រេច​កំពត​កាន់តែល្បីលើ​ឆាកអន្តរជាតិ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

Leave a Reply

Your email address will not be published.Required fields are marked *