តស់ ! មកដឹងពីបច្ចេកទេសដាំក្រូចពោធិ៍សាត់ខុសរដូវ ដែលអាចទទួលបានទិន្នផលខ្ពស់

ក្រូចពោធិ៍សាត់ ជាដំណាំក្រូចមួយប្រភេទដែលគេនិយមដាំ ជាពិសេសនៅក្នុងខេត្តបាត់ដំបង ប៉ុន្តែកសិករភាគច្រើនហាក់ធ្វើឡើងតាមទម្លាប់ ឬបែបប្រពៃណី ជាពិសេសខ្វះខាត់បច្ចេកទេសទាំងការថែទាំ និងការប្រមូលផល។ ខាងក្រោមនេះ ជាការបង្ហាញ និងផ្ទេរចំណេះដឹងផលិតកម្មដំណាំក្រូចពោធិ៍សាត់ដែលកសិករអាចឈ្វេងយល់ និងយកទៅអនុវត្តដើម្បីអាចបង្ករបង្កើនទិន្នផលបានកាន់តែច្រើន។

បើតាមឯកសារផ្សព្វផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញពីចំណេះដឹង និងបច្ចេកទេសសំខាន់ៗក្នុងផលិតកម្មក្រូចពោធិ៍សាត់ ដូចជាការតាក់តែងមែក ការដាក់ជី ។ សម្រាប់ការតាក់តែងមែក គោលការណ៍ចម្បងគឺការសម្អាតដើម ឬមែកដែលចាស់ងាប់ៗ កាត់បន្ថយជម្រករបស់ពពួកជំងឺ សត្វល្អិតចង្រៃ និងកត្តាបង្កផ្សេងៗដើម្បីឱ្យដើមក្រូចស្រឡះល្អមានពន្លឺ និងខ្យល់ចេញចូលគ្រប់គ្រាន់ ថែមទាំងអាចជួយគ្រប់គ្រងកម្ពស់ដំណាំចៀសវាងការប្រើប្រាស់ជី និងថ្នាំពុលកសិកម្មច្រើន។

មួយវិញទៀត ការដាក់ជី និងការជំរុញត្រួយថ្មី ក៏ត្រូវបានអនុវត្តបន្ទាប់ពីការកាត់តែងដើមរួចរាល់ ដោយការដាក់ទឹកក៏ជាកត្តាចាំបាច់មួយដើម្បីឱ្យត្រួយថ្មីលាស់បានព្រមគ្នាល្អ ឯផ្កាក៏ចាប់ផ្ដើមលូតលាស់តាមត្រួយនីមួយៗដែរ។ ហេតុនេះការដាក់ជីសរីរាង្គ និងសារធាតុរ៉ែ ជារឿងចាំបាច់ត្រូវអនុវត្ត ដោយរួមទាំងការសម្អាតស្មៅក្រោមដើម​ ក៏ដូចជាការពារមិនឱ្យស្មៅលាស់សារជាថ្មី។

សម្រាប់ការប្រើជីគីមី អ្នកជំនាញណែនាំឱ្យកសិករលាយល្បាយជីគីមីតាមរូបមន្ត ១៣-១៣-២១ ដោយមានល្បាយ៣ប្រភេទរួមគ្នាគឺ ដេអាប៉េ(១៨-៤៦-០) ជីអ៊ុយរ៉េ(៤៦-០-០) និងជីប៉ូតាស្យូម (០-០-៦០) ដោយការប្រើប្រាស់ជីផ្សំបានត្រឹមត្រូវគឺអាចកាត់បន្ថយការចំណាយបាន ២០ភាគរយផងដែរ។

បន្ថែមពីលើនេះ ការថែរក្សា និងបំប៉នដើមកំឡុងពេលចេញផ្កា និងជំរុញការវិវត្តរបស់ផ្លែក៏ជារឿងដែលកសិករគួរយកចិត្តទុកដែរ ដោយគេអាចដាក់ជី ៤លើក និងដាក់ទឹកឱ្យបានគ្រប់គ្រាន់ ហើយរូបមន្តជី គេអាចប្រើ ១៥-១៥-១៥ ប្រមាណ ០.៣-០.៥គីឡូក្រាមក្នុងមួយដើម ជារៀងរាល់ខែចំនួន ៣លើក និងមុនពេលប្រមូលផល២ខែ ក្នុងរូបមន្ត ១៣-១៣-២១ ចំនួន ០.៥-១គីឡូក្រាមក្នុងមួយដើម។  

ទន្ទឹមគ្នានេះដែរ គេក៏ត្រូវគ្រប់គ្រងកត្តាចង្រៃដូចជាសត្វល្អិត និងជំងឺ ដែលអាចកើតមានឡើងចំពោះដំណាំក្រូចពោធិ៍សាត់ រួមមានដូចជាសត្វមមាចលម្អង ទ្រីប ចៃក្រមួនក្រហម ឬចៃម្សៅបៃតង ដង្កូវផែនទី មេអំបៅចុចបឺតផ្លែក្រូច និងជំងឺដូចជាជំងឺស្លឹកបាក់ ឬស្លឹកលឿង ជំងឺរលួយឬស/គល់ ជំងឺដំបៅ ជំងឺត្រីសតេសា និងជំងឺមេឡាណូសជាដើម។

ពាក់ព័ន្ធនឹងការស្រោចស្រព កសិករត្រូវស្រោចទឹកយ៉ាងហោច ២សប្ដាហ៍ម្ដងនៅរដូវប្រាំង ដោយប្រព័ន្ធស្រោចស្រពនេះផងដែរគេត្រូវរៀបចំឱ្យបានត្រឹមត្រូវចៀសវាងចំណាយច្រើន និងឱ្យផលមកសមប្រកប ដោយប្រព័ន្ធស្រោចស្រព មីនីស្ពីងក្លឺ( mini sprinkler) អាចជួយសន្សំសំចៃទឹក និងកម្លាំងពលកម្មបើប្រៀបធៀបនឹងការស្រោចស្រពបែបប្រពៃណី។ ចុងក្រោយគឺការប្រមូលផល ដោយជម្រើសគុណភាពដែលល្អបំផុតក្នុងការប្រមូលក្រូចពោធិ៍សាត់ គឺកម្រិតជាតិស្ករ ៩ភាគរយ (TSS 9%) តែក្នុងនោះសម្រាប់ចំការគំរូដែលបានអនុវត្តតាមបច្ចេកទេសអាចផ្ដល់នូវទិន្នផលដល់ទៅ ១១-១៣ភាគរយនៃកម្រិតជាតិស្ករ ដែលមានកម្រិតលើសចំការធម្មតាផងដែរ៕  



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារជាតិនៃកម្ពុជា សម្រេចដាក់ធនាគារ ឈីហ្វ ក្រោមអភិបាលបណ្តោះអាសន្នរយៈពេល ៣ ខែ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 21/09/2026

នាគារជាតិនៃកម្ពុជា (NBC) បានសម្រេចដាក់ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ស្ថិតក្រោមអភិបាលបណ្តោះអាសន្នរយៈពេល ៣ ខែ ចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីពិនិត្យឃើញថា ធនាគារនេះមានការខ្វះចន្លោះក្នុងការអនុលោមតាមបទប្បញ្ញត្តិជាធរមាន

ក្រសួងទេសចរណ៍ដាក់ឱ្យអនុវត្តផែនការ ៥ ឆ្នាំ ប្រែក្លាយសៀមរាបជាគោលដៅបេតិកភណ្ឌឆ្លាតវៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

ក្រសួងទេសចរណ៍បានដាក់ឱ្យអនុវត្ត «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៦-២០៣០» ដើម្បីជំរុញការអភិវឌ្ឍខេត្តឱ្យក្លាយជាគោលដៅទេសចរណ៍បេតិកភណ្ឌឆ្លាតវៃកម្រិតពិភពលោក

សហគមន៍​ព្រៃឈើ​ត្រពាំង​ពិការ ​ផ្ដល់​អត្ថប្រយោជន៍​ដល់​ពលរដ្ឋ​ជាង​ ៤០០ ​​គ្រួសារ​នៅ​រមាស​ហែក​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/09/2026

សហគមន៍​ព្រៃឈើ​ត្រពាំង​ពិការ ​ក្នុង​ឃុំ​អំពិល​ ​ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ ​កំពុង​ផ្ដល់​អត្ថប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៤០០​ ​គ្រួសារ​ ​តាមរយៈ​ការ​ប្រមូល​អនុផល​ព្រៃឈើ​ ​និង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ

ទំហំជួញដូរផ្សារមូលបត្រកម្ពុជាឡើងដល់ ១៦.៩៦ ពាន់លានរៀល បំបែកកំណត់ត្រាថ្មី

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/09/2026

ផ្សារមូលបត្រកម្ពុជា (CSX) បានបន្តកត់ត្រាកំណត់ត្រាថ្មី ដោយទំហំជួញដូរសរុបប្រចាំថ្ងៃកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បានកើនដល់ ១៦.៩៦៥.៩១៥.៩៧០ រៀល ឬប្រមាណ ៤,២ លានដុល្លារ

ទិន្នផលគ្រាប់ស្វាយចន្ទី ឆ្នាំ២០២៧ អាចធ្លាក់ចុះ ខណៈដែលសមាគមអំពាវនាវឱ្យកសិករយកចិត្តទុកដាក់ថែទាំប្រភពទឹក

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ភ្នំពេញ ៖ សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះការកើនឡើងកម្តៅ និងគ្រោះរាំងស្ងួតបង្កដោយបាតុភូត អែល នីញ៉ូ(El Niño) ដែលអាចគំរាមកំហែងដល់ទិន្នផល និងគុណភាពស្វាយចន្ទីនៅឆ្នាំ២០២៧ ហើយបានអំពាវនាវឱ្យកសិករដាំដុះទាំងអស់យកចិត្តទុកដាក់ថែទាំ និងរក្សាប្រភពទឹកឱ្យបានល្អ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ​ពេលនេះកសិករបាន​ដាំ​ស្វាយ​ចន្ទីថ្មីរួចរាល់ហើយ

កម្ពុជា-ចិន បន្តពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្ម និងកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ក្វាងស៊ី ប្រទេសចិន ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្មជាមួយស្ថាប័នជំនាញរបស់ចិន ក្នុងងគោលបំណងលើកកម្ពស់វិស័យ និងឈានទៅកាត់បន្ថយភាពក្រីក្រឱ្យបានកាន់តែប្រសើរ។ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧

មេផ្សារ​មូលបត្រ​កម្ពុជា បញ្ជាក់ពីការកើនឡើងផលចំណេញ និងការជួញដូរភាគហ៊ុនកំពុងមានភាពមមាញឹក

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ភ្នំពេញ ៖ អគ្គនាយក​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា បានលើកឡើងថា គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៦នេះ ទីផ្សារមូលបត្រកម្ពុជាបន្តទទួលបានផលជាវិជ្ជមាន ខណៈអ្នកវិនិយោគខ្លះអាចរកចំណេញបានប្រមាណ ២០ ទៅ ៣០ភាគរយ ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ ស្របពេលដែលទំហំជួញដូរភាគហ៊ុនក៏បន្តកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។ លោក ហុង សុហួរ អគ្គនាយក​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារភាគហ៊ុនកម្ពុជាកំពុងផ្តល់ផលចំណេញខ្ពស់ក្នុងរយៈពេលខ្លីដល់អ្នកវិនិយោគ

តម្លៃប្រេងឆៅធ្លាក់ចុះប្រមាណ ១ ភាគរយ បន្ទាប់ពីអារ៉ាប៊ីសាអ៊ូឌីតរកឃើញផ្លូវដឹកជញ្ជូនប្រេងថ្មី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

បរទេស៖ តម្លៃប្រេងឆៅបានធ្លាក់ចុះបន្តិចនៅថ្ងៃសុក្រសប្ដាហ៍នេះ ខណៈដែលវិនិយោគិនបង្កើនក្ដីសង្ឃឹមលើការផ្គត់ផ្គង់ប្រេងឆៅពីអារ៉ាប៊ីសាអ៊ូឌីតចូលទៅដល់ទីផ្សារសកល ដោយសារការប្តូរផ្លូវដឹកជញ្ជូនបើទោះបីជាមានការវាយប្រហារពីក្រុមយេម៉ែន Houthi​ ក៏ដោយ នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNBC។ តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ០.៩៤ ភាគរយ ពោល គឺមកនៅត្រឹម ១០៣,៨៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas

អារ៉ាប៊ី​សាអូឌីត ​​ត្រៀម​បំពាក់​យន្តហោះ​​បំបាំង​កាយ​ F​-​35 ​ចំនួន​ ៤៨​គ្រឿង​ ​ក្រោយ​អាម៉េរិក​អនុម័ត​​លក់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/09/2026

អារ៉ាប៊ី​សាអូឌីត​គ្រោង​ទិញ​យន្តហោះ​ចម្បាំង​បំបាំង​កាយ F-35 ​Lightning ​II ​ចំនួន​ ៤៨​គ្រឿង​ពី​រដ្ឋាភិបាល​អាម៉េរិក​ ​ក្រោយ​ទីក្រុង​វ៉ាស៊ីនតោន​អនុម័ត​កិច្ចព្រមព្រៀង​លក់​អាវុធ​ដែល​មាន​ទំហំ​ទឹកប្រាក់​សរុប​ ២៤​,​៣​ពាន់​លាន​ដុល្លារ

អាម៉េរិក គ្រោងអនុម័តវិធានការដំឡើងពន្ធរហូតដល់ ១០០ ភាគរយ លើបណ្តាប្រទេសទាំងឡាយណាដែលទិញប្រេងពីរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

អាម៉េរិកគ្រោងនឹងអនុម័តលើសេចក្តីព្រាងច្បាប់មួយដែលផ្តល់អំណាចដល់ប្រធានាធិបតីលោក Donald Trump សម្រាប់ដាក់ទណ្ឌកម្ម ឬ ដំឡើងពន្ធដល់ទៅ ១០០ ភាគរយលើបណ្តាប្រទេសទាំងឡាយណាដែលទិញប្រេងពីរុស្ស៊ី