ស្វែងយល់ពីបច្ចេកទេសដាំត្រាវងាយៗ និងទទួលបានមើមធំៗល្អ

ភ្នំពេញ ៖ ត្រាវ ជាប្រភេទដំណាំមើម ដែលប្រជាកសិករខ្មែរនិយមដាំ ដោយសារតែដំណាំប្រភេទនេះអាចយកទៅច្នៃជាអាហារបានច្រើមុខ ទាំងការធ្វើម្ហូបក៏បាន ក៏ដូចជាបង្អែមក៏បាន។ ហេតុនេះហើយ ទើបអ្នកជំនាញកសិកម្មបានចងក្រងបច្ចេកទេសសំខាន់ៗក្នុងការដាំត្រាវរយៈពេលខ្លី និងអាចទទួលបានទិន្នផលខ្ពស់។

ត្រាវ ជារុក្ខជាតិមួយដែលគេអាចដាំបានស្ទើរតែគ្រប់ប្រភេទដី តែប្រភេទដីដែលត្រាវអាចដុះលូតលាស់បានល្អគឺប្រភេទដីធូរ ជ្រាបទឹកបានល្អ មានស្រទាប់ដាំដុះជ្រៅ ដូចជាដីល្បាចខ្សាច់ ដីល្បាប់មាត់ស្ទឹង ព្រែក ទន្លេ ឬដីក្រហមខ្ពង់រាប។ ក្រៅពីប្រភេទដី ត្រាវក៏ត្រូវការនូវពន្លឺថ្ងៃប្រមាណ ៩-១០ម៉ោងក្នុងមួយថ្ងៃ ដើម្បីជំរុញការលូតលាស់ និងជួយបង្កើនទិន្នផល។

ការរៀបចំដី​ កសិករត្រូវប្រមូលស្មៅ ឬកាកសំណល់ផ្សេងៗចេញពីចំការ ហើយភ្ជួរដីឱ្យជ្រៅ និងហាលដីឱ្យស្ងួតដើម្បីកាត់បន្ថយការដុះស្មៅ​ និងកម្ចាត់សមាសធាតុចង្រពីក្នុងដី ទើបរាស់បំបែកដីឱ្យម៉ត់ល្អិតកៀរដីឱ្យស្មើ។ ការភ្ជួរដី ត្រូវភ្ជួរ ២ទៅ៣លើកដើម្បីឱ្យដីធូរល្អ ទើបលើករងកម្ពស់ប្រមាណ ២៥-៣០សង់ទីម៉ែត ដាក់ជីធម្មជាតិចន្លោះពី ១៥-១៨តោនសម្រាប់ដីមួយហិកតា ដោយបាចលើរង ហើយរាស់កៀរឱ្យស្មើគឺអាចដាំបានហើយ។ សម្រាប់ការបន្ថែមជី គេត្រូវធ្វើបានពីរដំណាក់កាលផ្សេងគ្នាគឺ ដាក់ទ្រាប់បាតមុនពេលដាំ និងដាក់ម្ដងទៀតនៅពេលត្រាវចាប់ផ្ដើមមើម ដោយដាក់តាមចន្លោះជួររួចជ្រោយដី។ ថែមលើនេះ ត្រាវជាដំណាំដែលគេអាចដាំបានទោះកសិករមានដីតូចចង្អៀត ឬគេក៏អាចដាំត្រាវឆ្លាស់ជាមួយដំណាំផ្សេងទៀតដូចជាស្រូវនៅរដូវវស្សា ឬដាំចម្រុះជាមួយប៉េងប៉ោះ សណ្ដែកដី សណ្ដែកបាយ ឬបន្លែផ្សេងៗទៀត។

សម្រាប់ដាំដុះ គេត្រូវជ្រើសរើសកន្លែងដែលមានពន្លឺគ្រប់គ្រាន់ និងរើសយកចុង ខ្នែងត្រាវកាន់តែធំកាន់តែទទួលបានមើមធំដូចគ្នា កាលណាចុង ឬខ្នែងតូចៗ គេត្រូវយកវាទៅបណ្ដុះក្នុងថ្នាលជាមុនសិន​ លុះវាដុះបាន ២-៣សន្លឹក មានកម្ពស់ ១ទៅ២តឹក ទើបអាចដាំបាន។ ការដាំនេះទៀតសោត គេត្រូវដាំឱ្យជ្រៅ ពោលគឺជម្រៅ ១តឹកដើម្បីឱ្យមើមត្រាវអាចលូតលាស់បានល្អ ហើយគេក៏អាចដាំត្រាវបានពីររបៀបទៀតគឺដោយការលើករងនៅរដូវវស្សា និងបុករណ្ដៅសម្រាប់ដាំនៅរដូវប្រាំងដែលភាគច្រើនទទួលបានផលល្អជាងការដាំនៅរដូវវស្សា។

ក្នុងដំណាក់កាលូតលាស់ ដំណាំត្រាវរីកធំធាតុក្នុងបីដំណាក់កាលធំៗគឺ រាប់ចាប់ពីដំណាក់កាលដំបូងប្រមាណ ៨សប្ដាហ៍ដែលត្រាវចាប់ផ្ដើមដុះឫសនិងស្លឹក រហូតដល់ ២០សប្ដាហ៍ត្រាវមានស្លឹកច្រើន មើមក៏រីកបន្តិចម្ដងៗ និងដំណាក់កាលពង្រីកមើមដែលមើមកាន់តែរីកធំ តែស្លឹកត្រាវកាន់តែថយចុះ។

ពាក់ព័ន្ធនឹងការថែទាំវិញ ត្រាវត្រូវការឱ្យអ្នកដាំធ្វើដីឱ្យធូរ ងាយសម្អាតស្មៅចេញ និងធ្វើឱ្យប្រព័ន្ធឫសលូតលាស់ល្អ គេត្រូវដករំលស់កូនត្រាវចេញខ្លះ និងធ្វើការជ្រំជ្រោយដីជុំវិញគុម្ព ដែលភាគច្រើនគេជ្រំនៅក្រោយពេលដាំបាន ១៥-១៨ថ្ងៃ។ ក្រៅពីនេះ គេត្រូវការស្រោចទឹកឱ្យបានគ្រប់គ្រាន់ទៅតាមដំណាក់កាលលូតលាស់របស់ត្រាវផងដែរ។

យ៉ាងណាក៏ដោយ ដំណាំត្រាវក៏អាចរងការយាយីពីជំងឺ និងសត្វល្អិតចង្រៃដូចជាពពួកចៃ គេអាចប្រើថ្នាំកសិកម្ម។ កាលណាមានជំងឺវីរុស ជំងឺរលួយដើម ត្រូវដកចេញ ឬគាស់ចោល ធ្វើការសម្អាតស្មៅ និងបរិវេណក្នុងចំការ ឬដាំដំណាំឆ្លាស់ដើម្បីបំបាត់កាកដំណល់ក្រោយពេលប្រមូលផលរួច។

ចំពោះការប្រមូលផលត្រាវ អាចខុសៗគ្នាទៅតាមរដូវកាលដាំដុះនិងប្រភេទពូជ ដែលគេអាចប្រមូលផលចន្លោះ ៦-១០ខែក្រោយពេលដាំ ឬវែងជាងនេះ។ សម្រាប់លក្ខណៈសម្គាល់ថាត្រាវអាចប្រមូលផលបានគឺពេលស្លឹកវាប្រែជាពណ៌លឿង ហើយងាប់ ដែលកសិករខ្លះគាស់យកមើមទៅស្ងោរភ្លក់សិន ទើបគាស់សរុបពេលក្រោយ ហើយមុនពេលគាស់ គេត្រូវកាត់ធាង និងស្លឹកចេញដោយទុកប្រមាណ ៤-៥តឹកពីដី​។ ក្នុងការប្រមូលផលរួចគេត្រូវរក្សាមើមត្រាវនៅកន្លែងត្រជាក់ បើលក់ទៅផ្សារជិតៗត្រូវលាងសម្អាតសិន តែបើដឹកទៅតំបន់ឆ្ងាយៗ មិនត្រូវលាងទឹកនោះទេអាចបណ្ដាលឱ្យជាំ រលួយសំបកទុកមិនបានយូរ។

គួរបញ្ជាក់ដែរថា ត្រាវ គឺជាបន្លែមើមដែលសម្បូរដោយជាតិម្សៅ និងត្រូវបានគេដាំដុះដំបូងនៅអាស៊ី តែឥឡូវនេះត្រូវបានគេនិយមទូទាំងពិភពលោក។ វាមានស្បែកខាងក្រៅពណ៌ត្នោត និងសាច់ពណ៌ស មានសរសៃពណ៌ស្វាយពាសពេញ។ នៅពេលចម្អិនវាមានរសជាតិផ្អែមស្រាល សាច់ស្រដៀងនឹងដំឡូង។ មើមត្រាវ គឺជាប្រភពនៃជាតិសរសៃ និងសារធាតុចិញ្ចឹមផ្សេងទៀតហើយផ្តល់នូវគុណប្រយោជន៍ជាច្រើនចំពោះសុខភាពដូចជា ជួយគ្រប់គ្រងជាតិស្ករក្នុងឈាម កាត់បន្ថយហានិភ័យនៃជំងឺបេះដូង ប្រឆាំងជំងឺមហារីក ជួយក្នុងការសម្រកទម្ងន់ និងល្អសម្រាប់ពោះវៀនផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក