កាន់តែប្លែក អាជីវកម្មកែច្នៃប្រហុកពីសណ្ដែកសៀងធ្វើជាអាហារបួសដ៏មានរសជាតិ និងកំពុងមានការគាំទ្រ

ជាធម្មតាប្រហុកខ្ទិះ ត្រូវបានផលិតពីប្រហុកសាច់ត្រី និងគ្រឿងផ្សំមួយចំនួនទៀត រួចយកទៅចម្អិន ទើបទទួលបានប្រហុកខ្ទិះមួយដែលមានរសជាតិឆ្ងាញ់ ប៉ុន្តែសម្រាប់អ្នកទទួលទានម្ហូបបួសគឺមិនអាចទទួលទានបាននោះឡើយ។ ដោយសារហេតុហើយ ស្ត្រីម្នាក់ដែលមានជំនាញផ្នែកម្ហូបអាហារបានបង្កើតគំនិតកែច្នៃជាប្រភេទអាហារបួសគ្មានសាច់ ដែលជំនួសដោយសណ្តែក ឬបង្កើតជាប្រហុកសណ្ដែកសៀង ដែលអាចយកទៅចម្អិន និងច្នៃជាមុខម្ហូបផ្សេងៗមានរសជាតិឆ្ងាញ់មិនចាញ់ប្រហុកសាច់ត្រីនោះឡើយ ហើយថែមទាំងអាចតម្រូវចិត្តអ្នកទទួលទានអាហារបួសថែមទៀត។

អ្នកស្រី ព្រុំ ចាន់ឡាង ជាម្ចាស់ និងជាអ្នកគ្រប់គ្រងទូរទៅនៅភោជនីយដ្ឋានម្ហូបបួស ហ្គោហ្រ្គីនវិចិត្រតារៀន (GoGreen Vegetarian Restaurant) បានប្រាប់ឱ្យដឹងថា៖

«មូលហេតុនៃការចាប់ផ្ដើម គឺដោយសារខ្ញុំជាអ្នកញ៉ាំអាហារបួស ឬអាហារគ្មានសាច់សត្វ ហើយក៏ចូលចិត្តម្ហូបប្រពៃណីខ្មែរ ដែលភាគច្រើនផ្សំចេញពីវត្ថុធាតុដើមប្រហុកត្រី តែដោយសារតែញ៉ាំប្រហុកត្រីមិនបាន ខ្ញុំក៏បានរិះរកវិធីបង្កើតប្រហុកសណ្តែកសៀងនេះឡើង ដោយមានការចង្អុរបង្ហាញពីមេចុងភៅចាស់ទុំនៅហាងផង ក៏សម្រេចបង្កើតប្រហុកធ្វើពីសណ្តែកសៀងនេះបានជោគជ័យ»។

អ្នកស្រីបន្ថែមថា៖

«បច្ចុប្បន្នប្រហុកសណ្តែកសៀងយើងច្នៃដាក់រក្សាទុកជាក្រឡ ដោយមានជាប្រភេទប្រហុកសម្រាប់ស្លរតម្លៃ ២ម៉ឺនរៀល ទឹកបុកល្ហុងតម្លៃ ២ម៉ឺនរៀល ប្រហុកខ្ទិះ និងកាពិផាវដែលចម្អិនស្រាប់ៗតម្លៃ ៣២០០០រៀល ។ ចំណុចពិសេសរបស់ផលិតផលយើងគឺវាជាម្ហូបឆ្អិនស្រាប់ បើកមកអាចញ៉ាំបានភ្លាមៗ ងាយស្រួលសម្រាប់អ្នកដែលតមសាច់ អាចយកដាក់តាមខ្លួនពេលធ្វើដំណើរ។ ណាមួយវាក៏ជួយសម្រួលដល់អ្នកតមសាច់អាចញាំ និងចម្អិនអាហារបែបខ្មែរបានដោយងាយស្រួល ហើយអ្នកមិនញ៉ាំប្រហុកត្រី ក៏អាចញ៉ាំប្រហុកសណ្តែកសៀងមានរសជាតិឆ្ងាញ់មិនចាញ់ប្រហុកសាច់ត្រី គ្មានសារធាតុគីមី និងល្អសម្រាប់សុខភាព ជាពិសេស ស័ក្ដិសមសម្រាប់អ្នកដែលស្រឡាញ់សុខភាពផ្ទាល់តែម្ដង»។

អ្នកស្រីបានបញ្ជាក់ថា ៖

«បច្ចុប្បន្ន ផលិតភាពរបស់យើងអាចផលិតបាន ច្រកដាក់ក្នុងក្រឡរួចរាល់ ដែលអាចទទួលទានបានតែម្ដងគឺប្រមាណ ១៥០-២០០គីឡូក្រាមក្នុង១ខែ ប៉ុន្តែជាក់ស្ដែងគឺយើងផលិតតាមតម្រូវការជាក់ស្ដែង ដែលអតិថិជនរបស់យើងភាគច្រើនជាជនបរទេស សិស្ស ដែលធ្លាប់ចេញពីសាលាវិបស្សនា និងអ្នកដែលស្រលាញ់សុខភាព ក៏ដូចជាសិស្សនៅព្រះវិហារចិន មានវ័យចន្លោះពី ២៥ – ៥៥ឆ្នាំផងដែរ។ ផលិតផលយើងជាទូទៅ មានដាក់លក់តាមកន្លែងលក់គ្រឿងទេសបួស ក៏ដូចជាក្នុងហាងផ្ទាល់ ហើយក៏មានលក់ក្នុងផេកហ្វេសប៊ុកផងដែរ ដោយជាធម្មតាយើងអាចលក់បានពី ២០-៤០គីឡូក្រាមក្នុងមួយខែ»។

ពាក់ព័ន្ធនឹងដំណើរការផលិតវិញ ម្ចាស់ភោជនីយដ្ឋានរូបនេះរៀបរាប់ថា ប្រហុកសណ្ដែកសៀងត្រូវបានឆ្លងកាត់ច្រើនដំណាក់កាល ដូចជា ការជ្រើសរើសសណ្តែកសៀង លាងសម្អាត ដាក់ត្រាំទឹក រួចយកទៅស្ងោរ បន្ទាប់មកយកទៅហាលសំដឹលលើកទី១ ក្នុងកន្លែងបិទជិត ទើបយកទៅច្របល់គ្រឿងផ្សំ រួចដាក់សំដឹលជាលើកទី២ ។ បន្ទាប់មកទៀតយកទៅបុក និងបន្ថែមគ្រឿងផ្សំរសជាតិម្ដងទៀត ហើយយកទៅចម្អិនជាមួយប្រេងបន្លែ និងបន្ថែមរសជាតិតាមតម្រូវការ ទើបអាចវេចខ្ចប់ដាក់ក្នុងកែវថ្ម ហើយដាក់លក់តែម្ដង។ ចំពោះវត្ថុធាតុដើមចម្បងរួមមាន សណ្តែកសៀង អំបិលគ្រួស ប្រេងបន្លែ និងម្សៅផ្សិត ដែលជាផលិតផលមានក្នុងស្រុកខ្លះ និងនាំចូលពីក្រៅប្រទេសខ្លះ។

គួររំឭកដែរថា ការចាប់ផ្តើមដំណើរការអាជីវកម្មបម្រើសេវាកម្មម្ហូបអាហារបួសនេះ បើគិតមកដល់បច្ចុប្បន្នគឺមានរយៈពេលប្រមាណ ៥ឆ្នាំហើយ ដោយផ្ដើមចេញពីកិច្ចសហការរវាងអ្នកស្រីផ្ទាល់ដែលជាអ្នកមានគំនិតកែច្នៃអាហារបួស រួមមួយមិត្តភ័ក្តិរបស់អ្នកស្រីម្នាក់ទៀតមានឈ្មោះ ចាន់ឡាង ដែលជាអ្នកបោះដើមទុនក្នុងការបើកភោជនីយដ្ឋានប្រមាណ ៣ម៉ឺនដុល្លារ ទើបអាចដំណើរមកដល់បច្ចុប្បន្ន ដោយក្រៅពីមានផលិតផលប្រហុកសណ្ដែកសៀង នៅមានផ្គត់ផ្គង់មុខម្ហូបបួសជាង ៤០មុខផ្សេងទៀត ហើយក៏មានបើកវគ្គបង្រៀនចម្អិនម្ហូបបួសផងដែរ។

អ្នកស្រី ព្រុំ ចាន់ឡាង បានបញ្ជាក់ឱ្យដឹងថា ក្នុងដំណើរការអាជីវកម្មមួយនេះក៏មានជួបផលលំបាកខ្លះដែរ ដោយភាគច្រើន គឺបងប្អូនដែលជាអតិថិជនភាគច្រើននៅមិនទាន់បានយល់ពីសារប្រយោជន៍នៃអាហារបួសនៅឡើយ អាចថាការយល់ដឹងរបស់ពួកគាត់នៅមានកម្រិតនៅឡើយ ប៉ុន្តែអ្នកស្រី រួមជាមួយនឹងដៃគូវិនិយោគនៅតែបន្តអាជីវកម្មមួយនេះទៅមុខទៀត។

ចុងក្រោយ អ្នកស្រី ចាន់ឡាង ក៏បានបង្ហាញពីគម្រោងអភិវឌ្ឍការវិចខ្ចប់ប្រហុកសណ្តែកសៀង ប្រហុកខ្ទិះ និងកាពិផាវបួស ឲ្យមានស្តង់ដារជាងមុន ហើយយកចូលផ្សារទំនើបធំៗដូចជា ឡាក់គី អ៊ីអន ជីបម៉ុងម៉ល និងផ្សារទំនើបផ្សេងៗទៀត ដើម្បីឱ្យបងប្អូនដែលស្រឡាញ់សុខភាពបានទទួលទានអាហារបួសដែលផលិតឡើងមានគុណភាព និងរសជាតិឆ្ងាញ់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​

ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន កើនឡើងដល់ ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

គ្រោះទឹកជំនន់ភ្លាមៗនៅតាមព្រំដែននេប៉ាល់-ចិន បង្កឡើងដោយការបាក់ស្រុតផ្ទាំងទឹកកកហិម៉ាឡៃយ៉ា បានសម្លាប់មនុស្ស ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ

ឥណទាន​សម្បទាន​ពី​ ​China ​Eximbank ​ជិត​ ៦ ពាន់​លាន​ដុល្លារ​ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

​ក្នុង​រយៈពេល​ជាង​ ២ ​ទស្សវត្សរ៍​កន្លង​មក​ ធនាគារ​នីហរណ-​អាហរណ​ចិន ​(​China ​Eximbank​)​ ​បាន​ផ្តល់​ឥណទាន​សម្បទាន​សរុប​ប្រមាណ​ ៥​,​៩០០ លាន​ដុល្លារ​អាមេរិក​ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ​ចំនួន​ ៧១ ​គម្រោង

អតិផរណា​នៅ​អាម៉េរិក​កើន​ដល់​ ៣​,​៧​%​ ​អាច​រុញ​ឱ្យ​ធនាគារ​កណ្តាល​ដំឡើង​ការប្រាក់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អត្រា​អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើន​ដល់​ ៣​,​៧ ភាគរយ​ក្នុង​ខែ​កក្កដា ​ដែល​ខ្ពស់​ជាង​គោលដៅ​ ២​ ​ភាគរយ​របស់​ធនាគារ​កណ្តាល​អាម៉េរិក​ ​(​Fed​)​ ជាប់គ្នា​ ​៦៥​ ​ខែ​ ​ខណៈ​ទិន្នន័យ​ចុងក្រោយ​បាន​បង្កើន​ការ​រំពឹង​ថា​ Fed ​អាច​ដំឡើង​អត្រា​ការប្រាក់​នៅ​កិច្ច​ប្រជុំ​ខែ​កញ្ញា

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

ជំនួញ, ព្រឹត្តិការណ៍

• 27/08/2026

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី


Leave a Reply

Your email address will not be published.Required fields are marked *