ប្រេងសណ្ដែកដីធម្មជាតិ ផលិតផលក្នុងស្រុក កំពុងត្រូវការការគាំទ្របន្ថែម

ប្រេងសណ្ដែកដី ជាប្រភេទប្រេងដែលចម្រាញ់ចេញពីគ្រាប់សណ្ដែកដីដោយការយកទៅគៀបចេញជាប្រេងភ្លាមៗ ដែលគេអាចយកមកប្រើប្រាស់ដូចប្រេងឆាធម្មតាដែរ ប៉ុន្តែមានក្លិនឈ្ងុយ និងមានគុណភាពល្អជាង។ យ៉ាងណាមិញ ប្រេងប្រភេទនេះក៏មិនទាន់មានគេស្គាល់ និងនិយមប្រើជាទូទៅនៅឡើយទេ ទើបម្ចាស់សិប្បកម្មផលិតប្រេងនេះអំពាវនាវឱ្យអតិថិជនគាំទ្របន្ថែមទៀត។

លោក ម៉ៅ តារា ជាម្ចាស់សិប្បកម្ម តារា ហ្វូត បានប្រាប់ឱ្យដឹងថា៖

«ប្រេងសណ្ដែកដីយើងជាប្រេងស្រស់ ដែលគៀបភ្លាមៗ និងមានគុណភាពល្អ អាចប្រើដូចប្រេងឆាដទៃទៀតបាន បំពងច្រើនដងក៏មិនដូរពណ៌ ជាពិសេសអាចប្រើប្រេងនេះប្រឡាក់ជាមួយសាច់ ងាយចម្អិន មិនសូវជាប់ មានក្លិនឈ្ងុយល្អ ហើយមានគុណប្រយោជន៍ច្រើនចំពោះសុខភាព»។

លោកបន្ថែមថា ៖

«យើងយកប្រើគ្រាប់សណ្ដែកដីដែលចាស់ល្អទៅគៀប ចម្រោះ ចេញជាប្រេងសណ្ដែកដីដែលមានគុណភាព ដោយគ្រាប់សណ្ដែកដី ១០គីឡូក្រាម​ អាចចម្រាញ់បានប្រេង ២.៥លីត្រ។ ចំណែកតម្លៃប្រេងសណ្ដែកដីចំណុះ ៥០០មីលីលីត្រ មានតម្លៃ ៨ដុល្លារ ត្បិតតម្លៃខ្ពស់ជាងប្រេងឆាធម្មតា​ តែវាជាប្រភេទប្រេងមានគុណភាព និងសុវត្ថិភាពសម្រាប់អ្នកទទួលទាន។ សម្រាប់គុណប្រយោជន៍វិញ ប្រេងសណ្តែកដីធម្មជាតិ ជួយឱ្យសក់ និងឫសសក់រឹងមាំល្អ ការពារជំងឺទឹកនោមផ្អែម ជួយឱ្យចរន្តឈាមដើរស្រួល ជំនួយសុខភាពបេះដូង និងអាចយកទៅម៉ាស្សាបានថែមទៀតផង»។

សូមជម្រាបដែរ ក្រៅពីប្រភេទប្រេងសណ្ដែកដី សិប្បកម្ម តារា ហ្វូត ក៏មានផលិតផលផ្សេងទៀតដូចជា ប្រេងល្ងខ្មៅ ប្រេងដូង ប្រេងសណ្ដែកផ្កាយ តែខ្ញី តែស្លឹកគ្រៃ និងតែម្រុំជាដើម ដែលសុទ្ធសឹងជាផលិតផលច្នៃពីកសិផលធម្មជាតិ ប្រមូលទិញពីប្រជាកសិករនានាទូទាំងប្រទេស មកកិន ចម្រាញ់ និងដាក់លក់លើទីផ្សារ មិនថាក្នុងផ្សារប្រពៃណី ផ្សារទំនើប ម៉ាត និងការតាំងពិព័ណ៌ផងដែរ។

ចុងក្រោយ ម្ចាស់សិប្បកម្មរូបនេះក៏សូមថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រកន្លងមក និងសូមអំពាវនាវឱ្យបងប្អូនក្នុងស្រុកគាំទ្របន្ថែមទៀត ពិសេសប្រភេទប្រេងសណ្ដែកដី ដែលផលិតពីគ្រាប់សណ្ដែកដីស្រស់ៗ ជួយដល់ជីវភាពកសិករបានកាន់តែច្រើន និងលើកកម្ពស់សេដ្ឋកិច្ចជាតិផងដែរ៕ ​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ