អ្នកដាំដូងខ្ទិះអះអាងថា ដូង​ខ្ទិះ​មាន​ទី​ផ្សារ​ខ្ពស់ ងាយ​ស្រួល​ថែទាំ និង​ប្រមូល​ផល​បាន​យូរ​ឆ្នាំ

ខេត្តបាត់ដំបង ៖ ដូង​ ជា​ដំណាំ​ពហុ​ប្រយោជន៍​​នៅ​ក្នុង​សង្គម​ខ្មែរ​តាំងពី​យូរយារណាស់មកហើយ​ ដែល​ប្រ​ជាជន​ខ្មែរ​និយម​ដាំ​​ ដើម្បី​ទាញយកប្រយោជន៍ជា​ផ្លែ​ ​ទឹក ស្លឹក និង​ខ្ទិះ​សម្រាប់ប្រើជា​គ្រឿងផ្សំ​​ច​ម្អិន​ម្ហូបអាហារ​ និង​បង្អែម​ស្ទើរ​គ្រប់​ប្រភេទ។ ទោះជាយ៉ាងណា បច្ចុប្បន្ននេះ​ នៅតាមបណ្តា​ខេត្តមួយចំនួនក្នុង​ប្រទេសកម្ពុជា​ កសិករបាន​ងាកមកដាំ​ប្រភេទដំណាំដូងមួយ​ប្រភេទគឺដូ​ងខ្ទិះ ដែលជាដូងកម្រ មានទីផ្សារល្អ តម្លៃថ្លៃ និងទទួលផលបានយូរឆ្នាំ។​

ដូងខ្ទិះ ជាប្រភេទដូងដែលមានសាច់ក្រាស់ ទន់ស្រដៀងផ្លែត្រសក់ស្រូវទុំ មានក្លិនក្រអូបប្រហើរ​គួរឱ្យ​ចង់ទ​ទួលទាន អាចហូបសាច់ដោយផ្ទាល់ក៏បាន ឬយកទៅធ្វើបង្អែមជាមួយផ្លែឈើផ្សេងក៏បាន។

​ស្ថិតនៅ​ភូមិអំបែងថ្ងែ ស្រុកសង្កែ ខេត្តបាត់ដំបង អ្នកស្រី អឹម ធិច ជាកសិករដែល​កំពុងដាំដុះដូងខ្ទិះ​តឿ និងដូងខ្ទិះបុរាណ​លើផ្ទៃដីប្រមាណ ២ហិកតា បានរៀបរាប់ឱ្យដឹងថា ដូងខ្ទិះជា​ប្រភេទដូង​ដែល​ងាយស្រួ​ល​ដាំដុះ ងាយស្រួល​ថែទាំ មានទីផ្សារល្អ ហើយ​អាចលក់ក្នុងតម្លៃថ្លៃ។

អ្នកស្រី ​ អឹម ធិច បាន​ឱ្យ​ដឹង​ថា​ ដូង​ខ្ទិះ​ ជាដូងសាច់​ពេញ​មួយ​ដូង​តែ​ម្ដង​ មាន​រសជាតិ​ឆ្ងាញ់ និង​ជំនួយ​សុខភាព ហើយការ​ដាំ​ដូង​ខ្ទិះ​ងាយ​ស្រួល​លក់​ទៅ​លើ​ទីផ្សារ មិនថាតែពេលបានខ្ទិះ ឬអត់នោះទេ។

អ្នកស្រី​​បាន​រៀប​រាប់​ថា ៖

“ការ​ដាំ​ដូង​ខ្ទិះ​នេះ​ប្រៀប​ដូច​ជា​ការ​សន្សំ​ទ្រព្យ​ទុក​អញ្ចឹង​ ដំណាំ​ប្រភេទ​នេះ​មិន​ចំ​ណាយ​ច្រើន​ក្នុង​ការ​ថែទាំ ចំណែក​ចំណូល​ដែល​ទទួលបានខ្ញុំអាច​យក​ទៅ​ផ្គត់ផ្គង់​គ្រួសារ​បានយ៉ាងសមរម្យ​ ​ និ​ង​សល់​មួយ​ចំនួន​យក​ទៅ​ពង្រីក​ការ​ដាំដុះ​បន្ថែម​ទៀត។ ចម្ការដូងខ្ទិះរបស់ខ្ញុំបច្ចុប្បន្នមានទំហំប្រមាណ ២ហិកតា ​ផ្គត់ផ្គង់​ទីផ្សារ​មិន​គ្រប់​គ្រាន់​នោះ​ទេ មិន​ថា​ទាំងមាន​ខ្ទិះ និង​ទឹក​ទេ ពេល​ណា​ដែល​បាន​ផល​គឺ​គេ​យក​អស់​ៗ​តែ​ម្ដង។”

អ្នកស្រី​ អឹម ធិច បានឱ្យដឹងទៀត​ថា សម្រាប់ដូង​ខ្ទិះ​ ១ផ្លែ​អាច​លក់​បាន​ក្នុង​តម្លៃ​ប្រមាណ ៣ម៉ឺន​រៀល ដែល​គេ​អាច​ច្នៃ​ទៅ​ជា​ភេសជ្ជៈ​ក្រឡុក​រហូត​ដល់​ទៅ​ ១០កែវ​ឯណោះ។ ចំណែក ពេលគ្មានខ្ទិះគឺ​អាច​លក់​បាន​ ១ផ្លែ ៥ពាន់​រៀល គឺ​ភាគច្រើន​លក់​មក​កាន់​រាជធានី​ភ្នំពេញ។

ដ្បិតថាមានឈ្មោះដូងខ្ទិះ តែមិនប្រាកដរាល់ផ្លែទាំងអស់ជាដូងខ្ទិះនោះទេ។

អ្នកស្រី ​ អឹម ធិច និយាយថា ផ​ល​ដែល​ទទួល​បាន​ពី​ដូង​ខ្ទិះ​មិន​ទៀងនោះ​ទេ ជួន​កាល​ក្នុង​មួយ​ធ្លាយ​អាច​មាន​ខ្ទិះ​ត្រឹម​៣ផ្លែ​ប៉ុណ្ណោះ​ដោ​យ​វា​​ជា​រឿង​ធម្មជាតិ ចំណែក​ផ្លែ​ធម្មតា​អាច​លក់​ទៅ​កាន់​ទី​ផ្សារ និងមានតម្លៃខ្ពស់ជាងដូងទូទៅ។ ទាក់ទិនទៅនឹងការដាំដុះ កសិករនៅស្រុកសង្កែរូបនេះ​ថា ដូង​ខ្ទិះ​តឿ​ដែលអ្នកស្រី​បាន​ដាំ​​ត្រូវ​ប្រើ​ពេល​ប្រមាណ ៣ឆ្នាំ​ទើប​អាច​ទទួល​ផល​បាន ប៉ុន្តែ​អត្រា​ទទួល​ផងសងវិញគឺ​អាច​បាន​រហូត​ដល់​ ៦០ឆ្នាំឯណោះ។

អ្នក​ស្រី​ អឹម ធិច បាន​ឱ្យ​ដឹងទៀត​ថា ៖

​ “សម្រាប់ការថែទាំ ​​មិនមានផល​ពិបាក​ក្នុង​ការ​ថែទាំ​នោះ​ទេ នៅ​ពេ​ល​ដែល​រៀប​ប្រព័ន្ធ​ទឹក​បាន​ល្អត្រឹម​ត្រូវ​ហើយ​ ​គឺ​គេ​អាច​ដាំ​ចោល​បាន ដោយត្រូវ​ការ​ត្រួត​ពិនិត្យ​ ឬ​បាញ់​ថ្នាំ​ក្នុ​ង​រដូវ​ដែល​សម្បូរ​ដង្កូវ​ប៉ុណ្ណោះ។”

អ្នកស្រីបន្ត ៖

“សម្រាប់ថ្លៃដើមក្នុងការដាំ ពូជ​ដូងខ្ទុះ​​ក្នុង​ ១​ដើម ​អាច​តម្លៃ​ប្រមាណ ៤ ម៉ឺន​រៀល ក៏​ប៉ុន្តែ​មុន​ទទួល​ផល​ដូង​នោះ គេ​ក៏​អាច​ដាំ​ដំណាំ​ចម្រុះ​ក្នុង​ចម្ការ​នោះ ដើម្បី​ទទួល​បាន​ផល​វិល​ជុំ​ផង​ដែរ។”

អ្នកស្រី​ចង់​ឃើញពលរដ្ឋចេះច្នៃអ្វីដែលខ្លួនមានឱ្យកើតជាចំណូលដល់ខ្លួនឯង ក្រោយសង្កេតឃើញ​ថាប្រជាជន​ជា​ច្រើន​​នៅ​ក្នុង​តំបន់​របស់​ខ្លួន​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ។

អ្នកស្រី​ថ្លែងដូច្នេះថា ៖

“បើទោះបីជា​ការងារ​ជា​កសិករ​មិន​អាច​ក្លាយ​ជា​អ្នក​មាន​ ឬ​សេដ្ឋី​ក៏​ដោយ​ តែ​យើង​ក៏មិ​ន​ចាំបាច់​ត្រូវ​ចំណាក​ស្រុកស៊ីឈ្នួលឱ្យ​គេនោះ​ឡើយ ព្រោះ​ចម្ការ​ក៏​អាច​ផ្ដល់​ចំណូល​ជា​ប្រចាំ​មិន​ចេះ​រីង​ស្ងួ​ត ប្រសិន​បើ​យើង​ចេះ​កែច្នៃ និង​មាន​ភាព​វ័យ​ឆ្លាត។”

លើសពីនេះ កសិករជាស្រ្តីរូបនេះបានបង្ហើបឱ្យដឹងថា អ្នកស្រី​មាន​បំណង​ កែប្រែ​កសិដ្ឋាន​ទំហំ​ ២ហិកតា​រ​បស់​ខ្លួន​ទៅ​ជា​តំបន់​កសិ​ទេសចរណ៍​សម្រាប់​ភ្ញៀវ​បរទេស​មក​ទស្សនា​កម្សាន្ត ព្រោះ​​តំបន់​របស់​លោក​ស្រី​ជា​​ដែនដី​ទេសចរណ៍​​ ហើយ​ចម្ការ​ដូង​ខ្ទិះ​មិន​ដែល​មាន​ឡើយ​នៅ​អឺរ៉ុប ​ពោល​គឺ​មានតែ​នៅ​អាស៊ីអាគ្នេយ៍​ដែ​លនេះ​វា​ក៏​ជា​ចំណុច​ទាក់ទាញ​ដែល​អាចទាញចំណូលពីទេសចរណ៍​បានផងដែរ។

គួរបញ្ជាក់ថា ​«ដូងខ្ទិះ​បាត់ដំបង​» ​ត្រូវបានក្រសួងពាណិជ្ជកម្ម​ ​សម្រេច​ជ្រើសរើសដើម្បី​ចុះបញ្ជី​ម៉ាក​សមូ​ហភាព​ដើម្បី​ជួយ​ធានា​និរន្តរភាព ក៏ដូចជា​រក្សាបាន​នូវ​អត្ថប្រយោជន៍​ដល់​ប្រជាកសិករ និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ព្រមទាំង​រួមចំណែក​ផ្សព្វផ្សាយ​ពី​ទំនៀមទម្លាប់​វប្បធម៌ និង​ប្រពៃណី​ក្នុង​តំបន់​ទៅកាន់​ឆាក​អន្តរជាតិ​ កាលពីខែកុម្ភះ ឆ្នាំ២០២២​កន្លងទៅ​៕ អត្ថបទដោយ ៖ ស្រ៊ុន សិរីវឌ្ឍនៈ


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី