ប្រហុកខ្ទិះអនាម័យ អាចក្លាយជាមុខម្ហូបងាយស្រួលសម្រាប់រៀបចំចង្ហាន់ប្រគេនព្រះសង្ឃក្នុងរដូវកាន់បិណ្ឌ

ភ្នំពេញ ៖ អាចនិយាយបានថា ជាការច្នៃប្រឌិតនៅក្នុងការធ្វើអាជីវកម្មបែបសហគ្រាសខ្នាតតូចក្នុងស្រុកដោយការបង្កើតជាមុខម្ហូបចម្អិនរួចរាល់ស្រាប់រក្សាទុកនៅក្នុងកែវបិទជិតដាក់លក់នៅលើទីផ្សារ ជាពិសេស ដើម្បីតម្រូវតាមការចង់បានរបស់អ្នកដែលមិនសូវមានពេលគ្រប់គ្រាន់ក្នុងការចម្អិនម្ហូបអាហារដោយខ្លួនឯង។ ក្នុងចំណោមមុខម្ហូបចម្អិនស្រាប់ទាំងនោះ ប្រហុកខ្ទិះអនាម័យ ជ្រកក្រោមយីហោ «ម្លិះ វិសាល» កំពុងបង្ហាញខ្លួននៅលើទីផ្សារ និងទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់។

លោក ឡាយ សុវិសារ ជាស្ថាបនិករបស់អាជីវកម្មប្រហុកខ្ទិះអនាម័យ យីហោ «ម្លិះ វិសាល» ដែលមានទីតាំងស្ថិតនៅភូមិសាលាបាឡាត់ សង្កាត់អូម៉ាល ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានប្រាប់ AMS Economy ឱ្យដឹងថា ៖ អាជីវកម្មកែច្នៃ និងបង្កើតជាមុខម្ហូបចម្អិនស្រាប់ដែលអាចទទួលទានបានភ្លាមៗនេះ ប្រហុកខ្ទិះអនាម័យ «ម្លិះ វិសាល» ត្រូវបានបង្កើតឡើងតាំងពីមុនពេលរីករាលដាលនៃជំងឺកូវីដ-១៩មកម្ល៉េះ ប៉ុន្តែគ្រានោះហាក់មិនសូវទទួលបានការគាំទ្រច្រើននោះទេ។ ប៉ុន្តែ រហូតមកដល់បច្ចុប្បន្ន ការលក់មានការកើនឡើង ទាំងការបញ្ជាទិញតាមអនឡាញ ទាំងការដាក់លក់នៅតាមបណ្តាទីផ្សារនានា ខណៈដែលអតិថិជនមួយចំនួនបានស្គាល់រួចទៅហើយ។

លោកបន្តថា ដោយឡែក សម្រាប់ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ ប្រហុកខ្ទិះអនាម័យ «ម្លិះ វិសាល» អាចជាមុខម្ហូបដែលផ្តល់ភាពងាយស្រួលសម្រាប់អ្នកដែលចង់ធ្វើចង្ហាន់យកទៅប្រគេនព្រះសង្ឃ ប៉ុន្តែគ្មានពេលវេលាគ្រប់គ្រាន់ក្នុងការចម្អិន។ ពោល គឺគ្រាន់តែទិញ និងរៀបចំប្រភេទបន្លែជាគ្រឿងផ្ទាប់ដាក់អមជាមួយប្រហុកខ្ទិះអនាម័យ ម្លិះ វិសាល ជាការស្រេច ត្បិតប្រហុកអនាម័យនេះត្រូវបានចម្អិន និងរក្សាទុកនៅក្នុងកែវបិទជិតយ៉ាងស្រស់ស្អាតរួចជាស្រេច។

លោក ឡាយ សុវិសារ បញ្ជាក់ថា ៖

«ប្រហុកខ្ទិះនេះ គឺបងប្អូនអាចញ៉ាំជាមួយនំប៉័ងក៏បាន ដោយសារផលិតផលប្រហុកខ្ទិះនេះមិនសូវធុំក្លិនប្រហុកខ្លាំងនោះទេ ពោលគឺអ្នកទទួលទានអាចទទួលទានបានពេញមាត់ ហើយថែមទាំងមានក្លិនឈ្ងុយ។ ម៉្យាងទៀត បើទទួលទានជាមួយនឹងបន្លែស្រស់ៗ ស្រួយៗ គឺកាន់តែឆ្ងាញ់ ខណៈដែលប្រហុកខ្ទិះអនាម័យនេះអាចរក្សាទុកបានយូររហូតដល់៣សប្ដាហ៍ ប៉ុន្តែបើរក្សាទុកក្នុងទូរទឹកកកវិញ អាចបានដល់ទៅរាប់ខែ»។

ពាក់ព័ន្ធទៅនឹងតម្លៃដែលកំពុងដាក់លក់នៅលើទីផ្សារ ប្រហុកខ្ទិះនេះមួយកែវមានតម្លៃ ១៧០០០រៀល (ចំណុះ ២៥០ក្រាម) ខណៈដែលអតិថិជនគាំទ្រភាគច្រើនជាអ្នករស់នៅក្នុងខេត្តបាត់ដំបង និងក្នុងរាជធានីភ្នំពេញ។

យ៉ាងណាក៏ដោយ ចំពោះបច្ចេកទេស និងវិធីផលិតវិញត្រូវបានលោក ឡាយ សុវិសារ បង្ហើបឱ្យដឹងថា ការផលិតគឺមានដំណាក់កាលខុសគ្នា ដូចជាការជ្រើសរើស និងរៀបចំវត្ថុធាតុដើមរួមមានដូចជា ប្រហុកសាច់ សាច់ជ្រូក៣ជាន់ ម្ទេសក្រៀម ស្លឹកក្រូចសើច ខ្ទិះដូង គល់ស្លឹកគ្រៃ ល្មៀត រំដេង ខ្ទឹមស ស្ករ ប្រេងឆា ជាដើម។ បន្ទាប់ពីជ្រើសរើសយកវុត្ថុធាតុដើមដែលមានគុណភាពល្អរួចហើយ ត្រូវយកសាច់ជ្រូក៣ជាន់, ប្រហុកសាច់ និងគ្រឿងផ្សំផ្សេងទៀតចិញ្ច្រាំចូលគ្នា, ពូតខ្ទិះដូង ដាក់ប្របល់ឱ្យសព្វ ទើបចាប់ផ្ដើមចម្អិនដោយឆាគ្រឿងទាំងអស់ចូលគ្នារហូតដល់ស្ងួតទឹក និងឆ្អិនល្អ ហើយទុកឱ្យត្រជាក់ ទើបអាចធ្វើការវេចខ្ចប់ដាក់ចូលក្នុងកែវឱ្យបានត្រឹមត្រូវ។

ជាមួយនឹងការរៀបរាប់ខាងលើនេះ លោក ឡាយ វិសាល ក៏សូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលគាំទ្រប្រហុកខ្ទិះអនាម័យ «ម្លិះ វិសាល» ហើយរូបលោកផ្ទាល់នឹងព្យាយាមស្វែងរកមុខម្ហូបថ្មីៗដែលអាចរៀបចំចម្អិនរួចរាល់ និងរក្សាទុកបានយូរសម្រាប់បំពេញតម្រូវការអ្នកដែលចង់ទទួលទានម្ហូបអាហារដែលមានរសជាតិឆ្ងាញ់ និងមិនចំណាយពេលក្នុងការចម្អិនដោយខ្លួនឯង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

អាមេរិក​ ចាយ​លុយជិត ៦០​ពាន់​លាន​ដុល្លារ ពន្លឿនការ​ផលិត​មីស៊ីល​ ​Patriot​ ចំ​ពេលមាន​ព័ត៌មាន​ថា​កំពុង​ខ្វះ​គ្រាប់​នៅ​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

កងទ័ព​ជើងគោក​អាមេរិក​ បាន​សម្រេចចុះ​កិច្ចព្រមព្រៀង​ដ៏​ធំ​សម្បើម​មួយ​ដែល​មាន​តម្លៃ​រហូតដល់ ​​៥៨,៦​ ​ពាន់​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​Lockheed​ ​Martin​ ​ដើម្បី​ពង្រីក​ និង​ពន្លឿន​ការ​ផលិត​មីស៊ីល​ស្ទាក់​ចាប់ (​​Patriot)​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 31/07/2026

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ចម្ការបន្លែសុខភាពសៀមរាប កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រដាំបន្លែសុវត្ថិភាពបែបទំនើប និងអាចទទួលបានចំណូល ១ខែ ខ្ទង់ម៉ឺនដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

កសិដ្ឋាន«ចម្ការបន្លែសុខភាពសៀមរាប»ជាកសិដ្ឋានដាំបន្លែលើទឹកកំពុងបង្ហាញពីសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំង តាមរយៈការផ្លាស់ប្តូរទម្លាប់ដាំដុះបែបប្រពៃណី មកប្រើបច្ចេកទេសដាំបែបទំនើប

បំពង់​បឺតផលិតពីអង្ករ​កម្ពុជា​ ​កំពុង​ពង្រីក​ទីផ្សារ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

​បំពង់​បឺត​ផលិត​ពី​អង្ករ​ធម្មជាតិ​ ​១០០ ​ភាគរយ​ ​ដែល​ផលិត​ដោយ​កូន​ខ្មែរ​ ​កំពុង​ទទួលបាន​ការ​គាំទ្រ​កាន់តែ​ច្រើន​ពី​អតិថិជន​ក្នុង​ស្រុក​ និង​ទីផ្សារ​ក្រៅ​ប្រទេស​ ​ខណៈ​ផលិតផល​នេះ​អាច​ប្រើ​ជំនួស​បំពង់​បឺត​ជ័រ​ និង​អាច​ទទួលទាន​បាន​ បន្ទាប់ពី​ប្រើប្រាស់​រួច

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

ចិន ដាក់ចេញផែនការឆ្នាំ២០២៦–២០៣០ ពន្លឿនកិច្ចអភិវឌ្ឍន៍វិស័យថាមពលកកើតឡើងវិញឱ្យកាន់តែខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

ប្រទេសចិន បានប្រកាសដាក់ចេញផែនការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញរយៈពេល៥ឆ្នាំ (ឆ្នាំ២០២៦–២០៣០) ដោយកំណត់គោលដៅធំៗដើម្បីពន្លឿនវិស័យថាមពលបៃតង

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព