មុខរបរចិញ្ចឹមចង្រិត អាចរកចំណូលបានមិនក្រោយ ១០០០ដុល្លារ​ឡើយក្នុ​ង​មួយខែ

សត្វចង្រិត គឺជាសត្វល្អិតមួយក្នុងចំណោមសត្វល្អិតជាច្រើនដែលគេនិយមបរិភោគ។ ដើមឡើយ​គេ​និយម​ទាក់ទាញ​វា​តាម​បែប​ធម្មជាតិ​ដោយ​ការ​ដាក់​អំពូល​ចម្រុះពណ៌យក​មក​ធ្វើ​ជា​អាហារ​ ឬលក់​ដូរតាម​រដូវរបស់​វា។ ប៉ុន្តែបច្ចុប្បន្ននេះ ចង្រិតត្រូវកសិករជាច្រើននិយមចិញ្ចឹមតាមបែបពាណិជ្ចកម្ម ដោយសារ​វាជា​សត្វ​មួយ​ប្រ​​ភេទដែល ងាយស្រួលក្នុងការចិញ្ចឹម មើលថែ ចំណាយដើមទុន និងអាចរកប្រាក់ចំណេញបានខ្ពស់។​

នៅ​ស្រុក​ដូនកែវ ខេត្ត​តាកែវ​ កសិករមួយរូបគឺ លោក ញឿក ភារម្យ បានដំណើរការ​កសិដ្ឋាន​ចង្រិតរបស់​​ខ្លួ​នបានជិត ១៣ឆ្នាំ​ ដោយបច្ចេកទេស​នៃ​ការចិញ្ចឹម​ដែលលោក​បាន​រៀន ​និង​ស្រាវជ្រាវ​​តាម​យូធូប ប៉ុណ្ណោះ តែ​វាអាចជួយឱ្យលោកអាចរកប្រាក់ចំណេញបានមិនក្រោម ១ពាន់ដុល្លារ​ឡើយក្នុង ១ខែ។​

លោក ញឿក ភារម្យ បានឱ្យដឹងថា ៖

“ចំពោះ​បច្ចេកទេស​ចិញ្ចឹម​គឺខ្ញុំ​រៀន​ពី​យូធូប​ទាំង​ស្រុង ដោយ​សារ​គ្រា​ដែលខ្ញុំ​ចិញ្ចឹម​នោះ​ ឆ្នាំ២០១១ មាន​អ្នក​ចិញ្ចឹម​តិចតួច​បំផុត ហើយ​ក៏​គ្មាន​សាលា ឬ​កសិដ្ឋាន​ណា​បើក​ប​ង្រៀ​ន​ពី​បច្ចេកទេស​ចិញ្ចឹម​នោះ​ដែរ។​​”

កសិករវ័យក្មេងនៅខេត្តតាកែវរូបនេះ បានឱ្យដឹងទៀតថា ការស្រាវជ្រាវដោយខ្លួនឯងនេះ មិន​​ត្រឹម​តែឱ្យ​​លោកចេះបច្ចេកទេសចិញ្ចឹមសត្វចង្រិតមានស្តង់ដារ គុណភាព និងទិន្នផល​ខ្ពស់​ប៉ុណ្ណោះទេ វា​ថែ​​មជួ​យ​ឱ្យលោកស្វែងយល់ពីអត្ថប្រយោជន៍សត្វប្រភេទនេះច្រើនផងដែរ។​

លោកបន្តថា​ ជា​មួយ​បទពិសោធន៍​ច្រើនក្រាស់ក្រែល​ ក្រៅតែពីគ្រប់គ្រងកសិដ្ឋាន​របស់ខ្លួន លោកថែម​ទាំងទទួលបង្រៀនកូនសិស្សជាច្រើននាក់ដែលអាច​ជួយឱ្យពួកគេមានជីវភាព​ប្រសើរឡើងផងដែរ។​

​បច្ចុប្បន្ន​នេះ កសិដ្ឋាន​របស់​លោក​  ញឿក ភារម្យ មាន​ជាង​ ១០០អាង ដែលអាងនីមួយៗ ​មាន​ទំហំ​ទទឹង​២​ម៉ែត្រ បណ្តា​យ​៨​ម៉ែត្រ និង​កម្ពស់​កន្លះ​ម៉ែត្រ ដែល​ធ្វើ​ពី​ឥដ្ឋ និង​ស៊ីម៉ងត៍​។ លោក ភារម្យ បានឱ្យដឹ​ងទៀ​​តថា អាងជាង ១០០នេះផ្តល់ផលចង្រិតឱ្យលោកប្រមាណ ជាង១តោនក្នុងមួយ​ខែ ដោយ​ផល​ទាំងនេះ លោ​កអាចលក់ចេញបានក្នុង១គីឡូក្រាមតម្លៃចន្លោះពី ១ម៉ឺន​រៀល​ក្នុង​ រហូត​ដល់​ ១ម៉ឺន ៥ពាន់​រៀល។

លោក ញឿ​ក ភារ​ម្យ បានរៀបរាប់បន្ថែមថា បរិមាណ​នៃ​ការផ្គត់ផ្គង់​សត្វ​ចង្រិតក្នុងទំហំនេះ មិនទា​​ន់គ្រ​ប់​គ្រាន់​​ និង​អាចបំពេញ​គ្រប់​តាម​តម្រូវការ​របស់​អតិថិជន​នៅឡើយទេ បើទោះបីជា​លោក ប្រមូល​ទិញ​ចង្រិត​បន្ថែម ពី​កូនសិស្សរបស់លោក​ក៏ដោយ​។​

លោកបញ្ចាក់ថា បច្ចុប្បន្ននេះការផលិតរបស់លោក សម្រាប់តែផ្គត់ផ្គង់នៅទីរូបខេត្តតាកែវផ្ទាល់ និងរាជ​​ធានីភ្នំពេញតែប៉ុណ្ណោះ។ លោកនិយាយថា ការចិញ្ចឹមរបស់លោក ក៏ធ្លាប់នាំចេញទៅ​ក្រៅប្រទេស​ផងដែរ ប៉ុន្តែដោយសារតម្រូវការក្នុងស្រុកខ្ពស់ ទើបធ្វើឱ្យលោក​ផ្អាកការផ្គង់ផ្គង់ទៅ​ក្រៅប្រទេសមួយរយៈសិន។​

មានបទពិសោធន៍ និង​ការស្រាវជ្រាវ​ចិញ្ចឹមសត្វ​ច​ង្រិ​ក​អស់​រយៈពេល​ជាង​ ១០​ឆ្នាំ  កសិករ និង​ជា​អ្នក​ជំ​នា​​ញ​ ​១រូប​នេះយល់​ថា តម្រូវ​ទីផ្សារ​នៃសត្វ​ចង្រិត​ចិញ្ចឹមនឹង​នៅ​តែ​បន្ត​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ លោក​និយាយថា បច្ចុប្បន្ន​នេះ​ការ​ផ្គត់ផ្គង់​របស់​យើង​នៅ​ខ្វះ​ខាត​នៅ​ឡើយ​ ដោយ​សារ​ប្រជាជន​យើង​បច្ចុប្បន្ន​នេះ​និយម​បរិភោគ​ចង្រិត​ច្រើន​ អញ្ចឹង​តម្រូវ​ការ​របស់​យើង​នៅ​តែ​ខ្ពស់​ទៅៗ។ ​

ជាមួយគ្នានេះ លោកក៏លើកទឹកចិត្តឱ្យកសិករងាកមកចិញ្ចឹមចង្រិតដើម្បីបង្កើនចំណូលបន្ថែម ពីព្រោះ​វាមា​​នភាពងាយស្រួលក្នុងការចិញ្ចឹម និងមានទីផ្សារល្អ។ ​​ លោក ញឿ​ក ភារ​ម្យ បានបញ្ចាក់ឱ្យដឹងថា ៖

“សម្រាប់​ថ្លៃ​ដើម​នៃ​ការ​ចិញ្ចឹម​ ក្នុង​១ទ្រង់​ កសិករ​អាច​នឹង​ត្រូ​វ​ចំណាយ​ប្រហែល ១៣០ដុល្លារ​អាមេរិក ហើយ​វា​អាច​ហុច​ផល​មក​វិញ​បាន​ប្រមាណ​ ២០-៣០ដុល្លារ​ស​ម្រា​​​ប់​ ១ទ្រង់​ ប៉ុន្តែ​សម្រាប់​កសិករ​ដែល​ចិញ្ចឹម​ប្រមាណ​ ១០០ទ្រង់​ នោះ​គាត់​នឹង​អាច​ទទួល​បាន​ចំណូ​ល​ចាប់​ពី​ ១ពាន់​ដុល្លារ​ឡើង​ក្នុង​ ១ខែ៕”

អត្ថបទដោយ ៖ ស្រ៊ុន សិរីវឌ្ឍនៈ​​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន