របរលក់ដំឡូងស្ងោរមួយកញ្ច្រែង តែអាចរកចំណូលបានជាង ៤០ ម៉ឺនរៀលក្នុងមួយថ្ងៃ

ភ្នំពេញ ៖ បើនិយាយពីរបរលក់ដំឡូងស្ងោរចល័តតាមដងផ្លូវក្នុងរាជធានីភ្នំពេញ គេមិនអាចមើលរំលងបាននោះទេនូវអាជីវករសកម្មនៅភូមិព្រែកពោធិ ដែលតែងតែជិះរថយន្តឈ្នួលឡើងមកលក់ដំឡូងស្ងោរពេលព្រឹក និងវិលវិញពេលល្ងាច។ ត្បិតការលក់នេះ គេដឹកតែមួយកញ្ច្រែងដើរលក់ក្ដី តែអាជីវករម្នាក់បានអះអាងថា របរនេះអាចលក់បានគ្រប់រដូវ និងអាចរកចំណូលចិញ្ចឹមគ្រួសារបាន។

អ្នកស្រី ជា ចិន្ដា វ័យ ៤២ ឆ្នាំ​ ជាអាជីវករលក់ដំឡូងស្ងោរវិលល្ងាច មកពីតំបន់ព្រែកពោធិ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានមានប្រសាសន៍ឱ្យដឹងថា ៖

“ខ្ញុំលក់ដំឡូងស្ងោរនេះវិលល្ងាច ព្រឹកឡើងជិះឡានមកលក់ ឌុបកង់ដើរលក់ដំឡូងស្ងោរ ហើយលក់បានប្រមាណ ៧០ គីឡូក្រាមដែរក្នុងមួយថ្ងៃ។”

អ្នកស្រីបានបន្តថា ដំឡូងស្ងោររបស់អ្នកស្រីមានប្រភេទដំឡូងផ្សេងគ្នាៗ ដូចជា ដំឡូងជ្វាពណ៌ស្វាយ ពណ៌ការ៉ុត ពណ៌ស ត្រាវស្ងោរ និងចេកក្រមួនស្ងោរផងដែរ ដែលជាធម្មតា អ្នកស្រីស្ងោរដំឡូងមួយមុខ ១០ គីឡូក្រាម និងចេក ២០គីឡូក្រាម។

សម្រាប់តម្លៃវិញ ដំឡូងស្ងោរ គេអាចលក់បាន ១គីឡូក្រាម ៦០០០រៀល និងចេកក្រមួនលក់បាន ៨០០០ រៀល។ ក្រៅពីនេះ អ្នកស្រី ចិន្ដា ក៏មានទទួលនំពីអ្នកជិតខាងមកលក់ផងដែរ ដូចជា នំចាំង បាញ់អ៊ូ និងអន្សមដូងផងដែរ។

អ្នកស្រីបញ្ជាក់ទៀតថា សម្រាប់ដំឡូងគឺអាចលក់បានគ្រប់រដូវ ដោយសារតំបន់ព្រែកពោធិ គឺអាចរកទិញបានងាយស្រួល ក៏ប៉ុន្តែនៅរដូវខ្លះមានកសិផលផ្សេងៗទៀត ដូចជា សាគូស សាគូក្រហម ដំឡូងដៃខ្លាជាដើម។

ចំណែកមូលហេតុដែលអ្នកស្រីនៅតែលក់ដាច់នោះ គឺអ្នកស្រីជ្រើសរើសតំបន់ណាដែលមានមនុស្សជិះទៅមកច្រើន ដូចជានៅម្ដុំ បឹងកេងកង បឹងត្របែក និងទួលទំពូង។ មួយវិញទៀត គឺដំឡូងរបស់អ្នកស្រីស្ងោរថ្មីៗរាល់ថ្ងៃ ដោយលាងសម្អាតបានស្អាត និងដាក់តម្រៀបក្នុងកញ្ច្រែងបានស្អាតផងដែរ។

ចំពោះការរៀបចំលក់វិញ អាជីវកររូបនេះ បានបន្ថែមទៀតថា យើងងើបពីព្រឹក ដើម្បីស្ងោរតាំងពីព្រឹកម៉ោង ៣ លុះស្ងោរឆ្អិនហើយ ទើបឡើងឡានឈ្នួលជិះមកភ្នំពេញ ហើយរៀបចំ និងចេញលក់នៅម៉ោង ៦ ព្រឹក រហូតដល់លក់អស់ម៉ោងនៅ ១២ ឬ១ ថ្ងៃត្រង់។

ដោយឡែក ពេលលក់អស់ហើយអ្នកស្រី ចិន្តា យកកង់ដែលដឹកដំឡូងនេះផ្ញើនៅផ្សារថ្មីទើបឡើងឡានឈ្នួលត្រឡប់ទៅវិញ។ ត្បិតលក់ដាច់រហូតក៏ពិតមែន តែនៅពេលមេឃភ្លៀង ឬថ្ងៃណាស្ងាត់ភ្ញៀវ អ្នកស្រីលក់នៅសល់ខ្លះ ក៏មិនទុកបន្តទៀតដែរ គឺយកដំឡូងនេះចែកឱ្យអ្នកស្គាល់ហូប។

គួរបញ្ជាក់ដែរ អ្នកស្រី ចិន្ដា បានចាប់ផ្ដើមរបរនេះដោយសារអ្នកនៅម្ដុំព្រែកពោធិ គេនិយមលក់ដំឡូងស្ងោរ ក៏ដូចជាកសិផលផ្សេងទៀតតៗគ្នាតាំងពីយូរណាស់មកហើយ ដោយសារតំបន់នេះមានសក្ដានុពលខ្ពស់ងាយស្រួលទិញកសិផលយកទៅលក់ផង និងមានដីសម្រាប់ធ្វើចំការខ្លួនឯងផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាជីវកម្មធានាឥណទានកម្ពុជា ពង្រីកវិសាលភាពធានាឥណទានដល់ជាង ៦០០ លានដុល្លារ ពង្រឹងភាពធន់នៃសហគ្រាសក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

គិតត្រឹមចុងខែកក្កដាឆ្នាំ២០២៦ សាជីវកម្មធានាឥណទានកម្ពុជាបានសម្រេចការធានាឥណទានជូនដល់សហគ្រាស និងម្ចាស់អាជីវកម្មសរុបចំនួន ១០.២៨៩ គណនី មានទំហំឥណទានសរុបជាង ៦០០លានដុល្លារ

សន្និសីទធនាគារនៅកម្ពុជាលើកទី៥៖ “ការដាក់ចេញអាទិភាពសម្រាប់ស្ថិរភាពហិរញ្ញវត្ថុ បង្កើនជំនឿទុកចិត្ត​ និងកំណើនដោយចីរភាព”

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 21/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​(​ABC​)​ ​បាន​រៀបចំ​ ​សន្និសីទ​ធនាគារ​នៅ​កម្ពុជា​ ​ឆ្នាំ​២០២៦​រយៈពេល​២​ថ្ងៃ​កាលពី​ថ្ងៃ​ទី​១៩ ​និង​២០ ​ខែ​សីហា ​នៅ​សណ្ឋាគារ​ ​សុខា ​ភ្នំពេញ​ ​ក្រោម​មូលបទ “​ការ​រក្សា​ស្ថិរ​ភាព ការ​ពង្រឹង​សុចរិត​ភាព​ហិរញ្ញវត្ថុ​ ​ទំនុកចិត្ត​ ​និង​ភាព​ជឿជាក់​លើ​ប្រព័ន្ធ​ធនាគារ​”​

រយៈពេល ៣ឆ្នាំ កម្ពុជា​ទទួលបានគម្រោងវិនិយោគសរុប​ចំនួន​ជាង​ ១៤៩០​គម្រោង ​ក្នុង​ទំហំទុនវិនិយោគជិត ​២៦​ពាន់លានដុល្លារ​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

ចាប់តាំងពីការកកើតរាជរដ្ឋាភិបាល​ក្នុងអាណត្តិ​ទី៧ រហូតដល់​ដំណាច់ខែកក្កដា ឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ទទួលបានគម្រោ​ងវិនិយោគចុះបញ្ជីសរុបចំនួន ១ ៤៩៣​គម្រោង ជាមួយនឹងដើមទុនសរុបចំនួនជិត ​២៦​ពាន់​លានដុល្លារ​អាម៉េរិក

៣ឆ្នាំ នៃអាណត្តិ​សម្ដេចធិបតី យុវជនក្រក្រី និងប្រ​ជាពលរដ្ឋ​ជិត ៥០ម៉ឺន​នាក់ មាន​ជំនាញ​ជាក់​លាក់ ជាគន្លឹះ​ទទួល​បាន​ការ​ងារ​សម​រម្យ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

រយៈពេល ៣ឆ្នាំ នៃអាណត្តិ​សម្ដេចធិបតី យុវជនក្រក្រី និងប្រ​ជាពលរដ្ឋ​ជិត ៥០ម៉ឺន​នាក់ មាន​ជំនាញ​ជាក់​លាក់ ជាគន្លឹះ​ទទួល​បាន​ការ​ងារ​សម​រម្យ បង្កើនប្រាក់ចំណូល

គ្រឹះស្ថាន ខេមា ​និង​ Mission Alliance រួមគ្នា​ពង្រឹង​ចំណេះដឹង​ហិរញ្ញវត្ថុ​ ​និង​ជំនាញ​អាជីវកម្ម​ដល់​សហគ្រិន​ខ្នាត​មីក្រូ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 21/08/2026

គ្រឹះស្ថាន ​ខេមា ​មីក្រូ​ហិរញ្ញវត្ថុ​ ​លីមីតធីត ​និង​ Mission Alliance ​ប្រចាំ​ប្រទេស​កម្ពុជា ​បាន​ចុះ​អនុស្សរណៈ​យោគ​យល់​គ្នា​ ​ដើម្បី​រួមគ្នា​លើក​កម្ពស់​ចំណេះដឹង​ហិរញ្ញវត្ថុ​ ​និង​ជំនាញ​អាជីវកម្ម​ដល់​ម្ចាស់​អាជីវកម្ម​ខ្នាត​មីក្រូ ​និង​បុគ្គល​ស្វ័យ​និយោជន៍ ​នៅ​តាម​តំបន់​ប្រតិបត្តិការ​របស់​គ្រឹះស្ថាន ​ខេមា​

ព្រះមហាក្សត្រ ស្ដេចយាងសម្ពោធដាក់ឱ្យប្រើប្រាស់វិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/08/2026

វិមានសាមគ្គីភាព នៃព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាត្រូវបានចាត់ទុកថា ការឆ្លុះបញ្ចាំងនូវយុគសម័យរុងរឿងរបស់​កម្ពុជា ដែលមានមូលដ្ឋានកើតចេញពីគ្រឹះនៃសន្តិភាព ឯកភាពជាតិ និងកម្លាំងសាមគ្គីភាពជាតិដ៏រឹងមាំ

ជប៉ុន កំពុងខ្វះខាតធនធានរ៉ែកម្រយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីចិនរឹតបន្តឹងលើការនាំចេញពីប្រទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

បណ្តាក្រុមហ៊ុនជប៉ុនជាច្រើនកំពុងប្រឈមមុខនឹងកង្វះខាតរ៉ែកម្រយ៉ាងធ្ងន់ធ្ងរ ដែលនឹងបន្តអូសបន្លាយយ៉ាងហោចណាស់រហូតដល់ឆ្នាំ២០២៧ ដោយសារតែចិនរឹតបន្តឹងលើការនាំចេញ

ចិន ​បង្ហាញក្ដីបារម្ភ​ខ្លាំង​ ខណៈ​ជប៉ុន​មានលទ្ធភាព​អាចផលិត​នុយក្លេអ៊ែរ​បាន​រាប់​ពាន់​គ្រាប់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/08/2026

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ បាន​សម្តែង​ក្ដី​បារម្ភ​ចំពោះ​សមត្ថភាព​នុយក្លេអ៊ែរ​ដែល​កំពុង​កើនឡើង​ ​និង​ការ​ផ្លាស់ប្តូរ​គោលជំហរ​ក្នុង​វិស័យ​ការពារ​ជាតិ​របស់​ក្រុង​តូក្យូ ​​ប្រទេស​ជប៉ុន ចង់ផលិតអាវុធនុយក្លេអ៊ែរ

បច្ចេកវិទ្យា​ AI ​កំពុង​ស្រូប​ទាញ​ទុន​រាប់​ទ្រីលាន​ដុល្លារ ​បង្ក​ក្តី​បារម្ភ​ពី​ហានិភ័យ​ហិរញ្ញវត្ថុ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/08/2026

ក្តី​បារម្ភ​ជុំវិញ​កំណើន​បែប​ពពុះ​ផុយ​ស្រួយ​ ​(​កំណើន​ពពុះ​ស្រួយ​)​ ​ផ្នែក​ហិរញ្ញវត្ថុ ​ក្នុង​វិស័យ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត ​(​AI​)​ ​កំពុង​ក្លាយជា​សំណួរ​ដ៏​សំខាន់​ ​ខណៈ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​នៅ​សហរដ្ឋ​អាមេរិក​គ្រោង​ចំណាយ​ថវិកា​ ​១​,​១​ ទ្រី​លាន​ដុល្លារ ​ចាប់​ពី​ឆ្នាំ​ ​២០២៦ ​ដល់​ឆ្នាំ​ ​២០​២៩ ​ហើយ​ការ​វិនិយោគ​លើ​វិស័យ​ AI ​ទូទាំង​ពិភពលោក​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើន​លើស ២​,​៥​ ទ្រី​លាន​ដុល្លារ

តម្លៃមាសបន្តកើនឡើងដល់ ៤ ៥១៤ ដុល្លារក្នុងមួយអោន ឬ ៥ ៤៤០ ដុល្លារក្នុងមួយតម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

តម្លៃ​មាស​បាន​បន្ត​កើនឡើង​សម្រាប់​សប្តាហ៍​ទី ​៣ ​ជាប់​ៗ​គ្នា​ ​ដោយ​សារ​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​ប្រាក់​ដុល្លារ​អាម៉េរិក​ ​និង​ការ​ធ្លាក់ចុះ​នៃ​អត្រា​ផល​តប​ស្នង​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាម៉េរិក​ ​ខណៈ​ក្រសួង​រតនាគារ​អាម៉េរិក​បង្កើន​ការ​ទិញ​ប័ណ្ណ​បំណុល​រយៈពេល​វែង​ត្រឡប់​ចូល​វិញ